+85561 777 090
Logo
ទីក្រុងខាមខូបានក្លាយជាបេះដូងនៃចំណុចកណ្តាលនៅភាគខាងជើងរាជធានី
Updated on: June 7, 2022, 4:51 a.m.
Published on: September 14, 2016, 7:12 a.m.
Realestate News

ទីក្រុងខាមខូបានក្លាយជាបេះដូងនៃចំណុចកណ្តាលនៅភាគខាងជើងរាជធានី


Horizontal-Ribbon-Advertorial

Camko City

ប្រហែលជាមួយទស្សវត្សមុនតំបន់ទីក្រុងខាមខូ គ្រាន់តែជាតំបន់បឹងមួយប៉ុណ្ណោះនៅរាជធានីភ្នំពេញគឺបឹងពោងពាយ។ នៅពេលនោះ តំបន់នេះត្រូវចាត់ទុកជាតំបន់ចុងភាគខាងជើងតំបន់ទួលគោក ដែលជាតំបន់លំនៅស្ថាន សម្រាប់អ្នកមានជាយូរមកហើយ។ ប៉ុន្តែរហូតមកដល់ពេលបច្ចុប្បន្ន ទិដ្ឋភាពនេះបានផ្លាស់ប្ដូរយ៉ាងខ្លាំងដោយបានប្រែក្លាយជាមជ្ឈមណ្ឌលភាគខាងជើងរាជធានី។

ចាប់តាំងពីគម្រោងទីក្រុងរណបដំបូងបំផុត ត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលក្នុងឆ្នាំ ២០០៥មកក្រុមហ៊ុន World City Co., Ltd.ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ CAMKO City បាននាំមកនូវបរិបទតំបន់លំនៅដ្ឋាន ពាណិជ្ជកម្ម និងជំនួញស្តង់ដាពិភពលោកជាលើកដំបូងក្នុងទីផ្សារអចលទ្រព្យ។ទោះបីជាសកម្មភាពអភិវឌ្ឍន៍មានល្បឿនយឹតយ៉ាវបណ្ដាលមកពីភាពចលាចលពីខាងក្រៅដូចជា វិបត្តិសេដ្ឋកិច្ចពិភពលោក កង្វះខាតហិរញ្ញវត្ថុ និងវិបត្តិហិរញ្ញវត្ថុរបស់ដៃគូយ៉ាងណាក៏ដោយ  បច្ចុប្បន្ននេះយើងសង្កេតឃើញថាតំបន់នេះក្លាយជាតំបន់ ដែលអ្នកស្វែងរកលំនៅដ្ឋាន ចាប់អា រម្មណ៍បំផុតក្នុងការមកតាំងទីលំនៅ។

ប្រជាជនប្រហែល១.៥០០នាក់មានសញ្ជាតិផ្សេងៗគ្នាកំពុងតាំងលំនៅនៅទីក្រុងCAMKO ប្រែក្លាយតំបន់នេះជាតំបន់ទាក់ ទាញជនបរទេស។ តំបន់លំនៅស្ថានR1រួមមានអគារខុនដូសាងសង់រួចរាល់ចំនួន៨អគារ ដែលមានចំនួន៤៤១យូនីត ផ្ទះល្វែង១៦៤ខ្នង វីឡា១៨ខ្នង និងហាងទំនិញតាមផ្លូវចំនួន៣០កន្លែង ជាតំបន់ដែលមានបរិយាកាសរស់នៅគួរឲ្យទាក់ទាញ និងប្រកបដោយផាសុកភាព។ ខុសប្លែកគ្នាពីតំបន់លំនៅស្ថានកណ្ដាលក្រុងតំបន់លំនៅដ្ឋាននេះមានចំណតរថយន្តគ្រប់គ្រាន់ព្រមទាំងទេសភាពស្រស់ត្រកាល ដែលគ្រួសារអាចចំណាយពេលជាមួយគ្នានៅក្រៅផ្ទះប្រកបដោយសុវត្ថិភាព នៅអាងហែលទឹក កន្លែងហាត់ប្រាណ សួនកុមារ និងផ្លូវដើរ។

តំបន់នេះ ក៏ជាសួនក្នុងក្រុងសម្រាប់ប្រជាជនដែលស្នាក់នៅក្នុង និងជុំវិញទីក្រុងCAMKOនេះផងដែរ។ យើងពិតជាងាយនឹងឃើញប្រជាជនមកហាត់ប្រាណពេលព្រឹក និងញ៉ាំអាហារខាងក្រៅនៅពេលល្ងាច។ សេវាកម្ម សន្តិសុខ ថែទាំ និងអ៊ិនធឺណែតក៏មានកម្រិតខ្ពស់ផងដែរ។ ជាពិសេសសព្វថ្ងៃនេះល្បឿនអ៊ិនធឺណែត ត្រូវបានតម្លើងដល់ល្បឿនអតិបរមា160mbps ដើម្បីផ្តល់នូវសេវកម្មអ៊ិនធឺណែតក្នុងលំនៅដ្ឋាន ចំណាតថ្នាក់ទី១នៅក្នុងប្រទេសកម្ពុជា។

វីឡាប្រណិតៗមួយចំនួនក្នុងគម្រោង R2 Secret Garden កំពុងបញ្ចប់ការសាងសង់ជាបណ្ដើរៗ និងអាចចូល ស្នាក់នៅបាន។ អចលនទ្រព្យដ៏ប្រណិតបំផុតទាំងនេះ នឹងធ្វើឲ្យតំបន់លំនៅស្ថានដែលមានស្រាប់នេះកាន់តែមានតម្លៃថែមទៀត។

សកម្មភាពពាណិជ្ជកម្មកាន់តែរស់រវើក។ ចំនួនម្ចាស់អាជីវកម្មកាន់តែមានច្រើនឡើងជាលំដាប់ នៅតាមហាង នានាដែលស្របនឹងមហាវិថីអង្គរទំហំ៣០ម៉ែត្រ ចំកណ្ដាលទីក្រុងCamKoហើយម្ចាស់ហាងទាំងនោះហាក់ដូចជាពេញចិត្តនឹងភាពរីកចំរើន នឹងកំណើនអ្នកស្នាក់នៅ និងអ្នកដើរលំហែនៅទីនេះ។

Camko cityក្រុមហ៊ុន World City Co., Ltd. បានចាប់ផ្ដើមដំណើរឡើងវិញនូវគម្រោងខុនដូដែលត្រូវបានផ្អាក និងកំពុងរៀបចំ យ៉ាងយកចិត្តទុកដាក់ក្នុងការចាប់ដំណើរការគម្រោងថ្មីៗរបស់ខ្លួន ។

ចំពោះគម្រោងថ្មីៗលោកLEE SeungHyung អនុប្រធានជាន់ខ្ពស់នៃគម្រោងទីក្រុង CamKo បានលើកឡើងថា “ឥឡូវនេះ គម្រោងជាបន្តបន្ទាប់របស់យើងកំពុងស្ថិតក្នុងដំណាក់កាលធ្វើផែនការ និងរៀបចំដោយប្រុងប្រយ័ត្ន។ ទីផ្សារអចលនវត្ថុ ជាពិសេសនិន្នាការលើការវិនិយោគអចលនវត្ថុ និងតម្រូវការទីផ្សារបានផ្លាស់ប្ដូរ។គម្រោងបន្ទាប់របស់យើង នឹងឆ្លើយតបទៅនឹងនិន្នាការខាងលើនេះ”។លោកLEEបន្តទៀតថា “ខណៈពេលដែលចំនួនប្រជាជនបន្តកើនឡើងក្នុងតំបន់នេះ តម្រូវការលើបរិក្ខាបំរើអោយ វិស័យពាណិជ្ជកម្ម និងអាជីវកម្មខ្នាតធំក៏កាន់តែខ្លាំងដែរ។ ដូច្នេះ យើងកំពុងរៀបចំតំបន់ពាណិជ្ជកម្មដ៏ទាក់ទាញ និងវិថីធំៗក្នុងដីឡូតិ៍C10 នៅចន្លោះអគារខុនដូតំបន់ R1 និងតំបន់វីឡា R2 Secret Garden។ ជាមួយគ្នានេះដែរ យើងក៏បានរៀបចំរួចរាល់ហើយនូវគម្រោងអភិវឌ្ឍក្នុងតំបន់ M6 ដែលស្ថិតនៅភាគខាងជើងនៃតំបន់អគារខន់ដូរR1 ដែលយើងនឹងគ្រោងជាការអភិវឌ្ឍន៍ ចម្រុះនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រ អគារការិយាល័យ តំបន់លំនៅស្ថានសេវាកម្ម និងហាងលក់ទំនិញរាយ។ គម្រោងថ្មីទាំងនេះ នឹងចាប់ផ្ដើមជាបន្តបន្ទាប់យ៉ាងសមស្រប”។

ចុងក្រោយនេះ ការចូលរួមចំណែកគោលនយោបាយជាតិស្ដីពីលំនៅស្ថាន គឺជាចំណាប់អារម្មណ៍ធំបំផុតរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ផងដែរ។ កំណើនតម្រូវការលំនៅស្ថាន និងកង្វះខាតការផ្ដល់លំនៅស្ថានដែលមានតម្លៃសមរម្យនោះ បានក្លាយជាក្ដីកង្វល់ដ៏ធំក្នុងសង្គម។ យើងបានលឺថាទីក្រុងខាមខូ បានរៀបចំការផ្គត់ផ្គង់អគារ លំនៅដ្ឋានសម្រាប់អ្នកមានកម្រិតជីវភាពមធ្យមរួចរាល់ហើយដែរ ដោយគ្រាន់តែរង់ចាំពេលវេលាចាប់ផ្ដើមប៉ុណ្ណោះ ដោយសារតែគម្រោងនេះបានឃើញនូវតម្រូវការនៃលំនៅដ្ឋានដែលមានតម្លៃសមស្របនេះ។

ការអភិវឌ្ឍន៍នៅតំបន់ជុំវិញទីក្រុងCamKo ក្នុងខណ្ឌសែនសុខ និងឬស្សីកែវ ក៏កំពុងមានសកម្មភាពខ្លាំងក្លាគួរជាទីកត់សម្គាល់ផងដែរ។ នាពេលថ្មីៗនេះ នៅភាគខាងលិចទីក្រុង CamKo អគារផ្សារទំនើប AEON Mall ទីពីរបានចាប់ដំណើរការសាងសង់ហើយ និងរំពឹងបញ្ចប់ការសាងសង់ជាស្ថាពរក្នុងឆ្នាំ២០១៨។ នៅចុងភាគខាងជើងទីក្រុងCamKoសាលាAustralian International School Phnom Penh (AISPP) ដ៏ល្បីល្បាញក៏នឹងបញ្ចប់ការសាងសង់ផងដែរ។ លើសពីនេះទៅទៀត គម្រោងលំនៅស្ថានទ្រង់ទ្រាយធំដ៏ទាក់ទាញជាច្រើនក៏បានបញ្ចប់ការសាងសង់រួចរាល់ និងខ្លះទៀតកំពុងដំណើការសាងសង់នៅជិតគម្រោងទីក្រុងខាមខូនេះដែរ។

ជាមួយនឹងការអភិវឌ្ឍន៍ទាំងក្នុងទីក្រុងCamKo និងតំបន់ជុំវិញនោះ ព្រមទាំងការពង្រីករាជធានីភ្នំពេញ យើងរំពឹងទុកថានឹងបានឃើញ និងរីករាយជាមួយនឹងការប្រែក្លាយតំបន់នេះជាទីក្រុងរណបស្ដង់ដារអន្តរជាតិដូចដែលគម្រោងទីក្រុង CamKo បានរំពឹងទុកពីមុន។

ស្វែងរកព័ត៌មានបន្ថែមអំពីគម្រោងអភិវឌ្ឍន៍ថ្មីៗនៅលើ Realestate.com.kh!

អត្ថបទនេះបានចុះផ្សាយនៅក្នុងទស្សាវដ្តី PROPERTY VIEW ខែកញ្ញា ឆ្នំា ២០១៦ ដែលបង្កើតឡើងដោយសមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជា។

Realestate.com.kh មានកិត្តិយសធ្វើជាដៃគូផ្សព្វផ្សាយការចេញផ្សាយទស្សនាវដ្តីអចលនទ្រព្យ  Property View របស់សមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជា។  សម្រាប់ព័ត៌មានបន្ថែមអំពីក្លាយជាសមាជិករបស់សមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជា សូមចុចទីនេះ។  ប្រសិនបើអ្នកចង់ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មនៅក្នុងទស្សាវដ្តី Property View សូមធ្វើការទាក់ទង ទៅកាន់លោក វីរិទ្ធតាមរយៈអ៊ីម៉េលvirith007@yahoo.com ឬទូរស័ព្ទលេខ 078 959 567  - 098 66 26 68

property view magazine september 2016

 

Comments