Error - 500
Failed to fetch
 +85561 777 090

Home & Living

retiree on the beach
ការណែនាំសម្រាប់ការស្នាក់នៅកម្ពុជាពេលចូលនិវត្តន៍
May 31, 2024, 1:32 a.m.
EnglishEnglish
Realestate News
Home & Living
តាមការលើកឡើងរបស់គេហទំព័រ International Living ដែលស្រាវជ្រាវពីការចូលនិវត្តន៍ សម្រាប់ឆ្នាំ២០១៩ បានឲ្យដឹងថា ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ទី ១២ ក្នុង ពិភពលោក ក្នុងចំណោមប្រទេសល្អបំផុតសម្រាប់អ្នកចូលនិវត្តន៍។ស្របតាមទិន្នន័យដែលបានលើកឡើងខាងលើនេះ ប្រទេសកម្ពុជា ត្រូវបានគេស្គាល់ថាជាកន្លែងដែលចំណាយប្រាក់តិចបំផុតសម្រាប់អ្នកចូលនិវត្តន៍ អស់រយៈពេល៤ឆ្នាំជាប់គ្នាមកហើយ។ គួរឲ្យចាប់អារម្មណ៍ផងដែរថា គេហទំព័រ Nine.com.au ក៏បានបង្ហាញទិន្នន័យប្រហាក់ប្រហែលគ្នាដែរថា កម្ពុជាគឺជាប្រទេសល្អបំផុតសម្រាប់អ្នកចូលនិវត្តន៍។ដើម្បីអបអរសាទរដល់ដំណឹងល្អនេះ គេហទំព័រ Realestate.com.kh រីករាយនឹងនាំជូនអ្នកនូវអត្ថបទ ណែនាំនៅកម្ពុជា សម្រាប់អ្នកដែលមានបំណងមកកំសាន្តនៅពេលចូលនិវត្តន៍។យើងក៏នឹងលើកឡើងអំពីអចលនទ្រព្យនៅកម្ពុជា អំពីការស្នើសុំទិដ្ឋាការ និងការធ្វើដំណើរកំសាន្ត។ការជួលផ្ទះការជួលកន្លែងស្នាក់នៅ មានតម្លៃទាបនៅឡើយនៅក្នុងប្រទេសកម្ពុជា។ អ្នកអាចជួលអាផាតមេន បែបអឺរ៉ុប ត្រឹមតម្លៃតែ ៣០០ ដុល្លារ ប៉ុណ្ណោះក្នុងមួយខែ ហើយកន្លែងស្នាក់អាស្រ័យនេះថែមទាំងមានទីតាំងនៅទីក្រុងថែមទៀត។ តម្លៃនោះ អាចមានទាបជាងនេះទៅទៀតទៅតាមតំបន់ផ្សេងៗ ដូចជាកំពត ក្រុងព្រះសីហនុ និងសៀមរាប។សម្រាប់អ្នកដែលមានចំណូលថេរ អ្នកក៏អាចស្នាក់នៅកម្ពុជាយ៉ាងងាយស្រួលផងដែរ។ កន្លែងស្នាក់ទាំងនោះ សុទ្ធតែមានសេវាកម្មតាមតម្រូវការរបស់អ្នក ដូចជាសេវាកម្មសំអាត កន្លែងហាត់ប្រាណ និងកន្លែងហែលទឹក ជាដើម។ អ្នកក៏អាចរកបានបន្ទប់គ្រែមួយក្នុងតម្លៃ ប្រហែលចាប់ពី ៥០០ ដុល្លារ។ អ្នកអាចរកបានជម្រើសផ្សេងទៀត ដែលរួមមាន៖ ការជួលផ្ទះ វីឡា ឬខុនដូ ដែលអាចមានតម្លៃថ្លៃបន្តិច ប៉ុន្តែមានទីតាំងនៅជិតទីក្រុងជាង។យើងមានការណែនាំដល់ជាជាចម្រើនដល់អ្នកទិញ ឬជួលផ្ទះ ដែលជាជនបរទេស ទាំងនៅនៅភ្នំពេញ នៅក្រុងព្រះសីហនុ និងសៀមរាប។ ការណែនាំទាំងនេះអាចប្រាប់អ្នកអំពីតម្លៃ ដែលស្របតាមស្តង់ដាទីកន្លែងស្នាក់នៅនីមួយៗ។ទិដ្ឋាការការស្នើសុំទិដ្ឋាការ មានលក្ខណៈងាយស្រួលណាស់នៅកម្ពុជា។ គេឃើញមានទិដ្ឋាការពិសេស សម្រាប់អ្នកដែលចូលនិវត្តន៍ទៀតផង។ នៅពេលអ្នកមកដល់ប្រទេសកម្ពុជា អ្នកត្រូវប្រាកដថា អ្នកទទួលបានទិដ្ឋាការកម្រិត E ប៉ុន្តែមិនមែនស្នើយកទិដ្ឋាការទេសចរណ៍ទេ។បន្ទាប់មក អ្នកអាចស្នើសុំពន្យារទិដ្ឋាការ ER។ ខាងក្រោមនេះគឺជាលក្ខខណ្ឌដែលត្រូវបំពេញ៖១. ត្រូវមានអាយុចាប់ពី ៥៥ ឆ្នាំឡើងទៅ២. មិនត្រូវជាបុគ្គលិកធ្វើការឡើយ៣. ត្រូវតែអាចបញ្ជាក់បានថាអ្នកបានចូលនិវត្តន៍ ដោយមានឯកសារបញ្ជាក់ពីសុវត្ថិភាពសង្គម និងត្រូវតែមានថវិកាគ្រប់គ្រាន់ ដែលបញ្ជាក់ដោយធនាគារ ឬឯកសារថវិកាសម្រាប់អ្នកចូលនិវត្តន៍។ការពន្យារតាមលក្ខខណ្ឌនេះ នឹងមានសុពលភាពរហូតដល់មួយឆ្នាំ។ តម្លៃនៃការពន្យារទិដ្ឋាការសម្រាប់ជនចូលនិវត្តន៍នោះ គឺដូចគ្នាទៅនឹងតម្លៃពន្យារទិដ្ឋាការធ្វើការងារ  ដែលមានតម្លៃ ២៩០ ដុល្លារ ដោយអនុញ្ញាតឲ្យចេញចូលបានច្រើនដង។ អ្នកអាចទៅជួបភ្នាក់ងារធ្វើដំណើរនៅទីក្រុង ហើយគេនឹងជួយរត់ឯកសារឲ្យអ្នក។ចំណីអាហារទោះបីជាអ្នកចម្អិនអាហារខ្លួនឯង ឬញ៉ាំនៅភោជនីយដ្ឋានខាងក្រៅក៏ដោយ តម្លៃចំណាយទៅលើម្ហូបអាហារអស់មិនច្រើនប៉ុន្មានទេ។ សម្រាប់អាហារនៅភោជនីយដ្ឋានល្មមមួយ អ្នកចំណាយត្រឹមតែ ៤ ដុល្លារប៉ុណ្ណោះនៅទីក្រុងភ្នំពេញ។ បើនៅទីជនបទវិញ តម្លៃកាន់តែទាបជាងនេះទៅទៀត។ ខាងក្រោមនេះ គឺជាទំនិញទូទៅ និងតម្លៃជាមធ្យមនៅទីក្រុងភ្នំពេញ៖១. នំប័ុងមួយដើម មានតម្លៃ ១.២៣ ដុល្លារ២. ពងទា១២គ្រាប់ មានតម្លៃ ១.៦០ ដុល្លារ៣. មាន់មួយគីឡូក្រាម មានតម្លៃ ៤.៤៧ ដុល្លារ៤. ទឹកដោះគោមួយលីត្រ មានតម្លៃ ២.២៧ ដុល្លារ៥. ឡាតេ ឬកាប៉ូឈីណូនៅហាងកាហ្វេ មានតម្លៃ ២.២០ ដុល្លារ៦. ស្រាបៀមួយដបមានតម្លៃ១ដុល្លារដូចដែលបានលើកឡើងខាងលើ ការចំណាយសម្រាប់ការស្នាក់នៅប្រចាំថ្ងៃ មិនសូវថ្លៃប៉ុន្មានទេ។ ប្រសិនបើអ្នកចង់រកអាហារ ទំនិញ និងហាង ដែលមានតម្លៃទាប អ្នកអាចទៅផ្សារលក់ទំនិញធម្មតានៅតំបន់នោះ។ ប៉ុន្តែអ្នកក៏អាចចូលទៅកាន់ហាងលក់ទំនិញ ដែលមានលក់ទំនិញក្នុងផ្សារទំនើបបានផងដែរ។ ហាងយីហោល្បីៗ ដូចជា៖ Circle K,​ Super Duper និងផ្សារ Aeon មានកំណើនយ៉ាងឆាប់រហ័សនៅកម្ពុជាផងដែរ។ការរស់នៅដោយភាពរីករាយការស្វែងរកសកម្មភាពមួយដែលយើងពេញចិត្ត មានលក្ខណៈងាយស្រួលណាស់នៅកម្ពុជា។ ប្រសិនបើអ្នកជាមនុស្សសកម្ម អ្នកអាចរកបានក្លឹបកីឡាជាច្រើន ដូចជា៖ ការរត់កីឡា ឬកីឡាវាយកូនបាល់ជាដើម។ប្រសិនបើអ្នកចូលចិត្តជិះកង់ ឬជុសជុលម៉ូតូ កម្ពុជាជាកន្លែងដែលល្អបំផុត។ អ្នកអាចជិះកង់ពេញមួយឆ្នាំក៏បាន។តើអ្នកជាមនុស្សចូលចិត្តធ្វើអំពើសប្បុរសធម៌មែនទេ? បើមែននោះ អ្នកអាចចូលរួមជាមួយអង្គការ ក្រៅរដ្ឋាភិបាលជាច្រើនផងដែរ។ ពួកគេត្រូវការអ្នកដើម្បីជួយដល់យុវវ័យក្នុងស្រុកផងដែរ។ការធ្វើដំណើរប្រសិនបើអ្នកជាអ្នកចូលនិវត្តន៍មកពីលោកខាងលិច ហើយអ្នកសម្រេចចិត្តរស់នៅកម្ពុជា អ្នកអាចធ្វើដំណើរបានយ៉ាងងាយស្រួល។ សំណាងល្អ កម្ពុជា ស្ថិតនៅចំកណ្តាល នៃតំបន់អាស៊ីអាគ្នេយ៍ ដែលជាតំបន់ពេញនិយមសម្រាប់ភ្ញៀវទេសចរណ៍លើពិភពលោក។ប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី ថៃ វៀតណាម សិង្ហបុរី ហុងកុង និងប្រទេសផ្សេងៗទៀត ក៏ស្ថិតនៅប្រទេសកម្ពុជាដែរ ហើយអ្នកអាចជិះយន្តហោះតែមួយភ្លែតក៏អាចទៅដល់ប្រទេស ទាំងនោះ។ ក្រៅពីនេះទៀតនៅមានប្រទេសចិន ឥណ្ឌា អូស្រា្តលី ជប៉ុន និងកូរ៉េខាងត្បូងផងដែរ ដែលទោះបីជាឆ្ងាយបន្តិចពីកម្ពុជា តែគេអាចទៅទីនោះបានយ៉ាងងាយ។ការធ្វើដំណើរនៅជុំវិញប្រទេសកម្ពុជា មានលក្ខណៈជាការផ្សងព្រេង។ ដើម្បីទទួលបានពត៌មានកាន់តែច្បាស់ អ្នកអាចអានបន្ថែមការណែនាំអំពីទេសចរណ៍មកកាន់កម្ពុជា។សុខុមាលភាពការព្យាបាលជម្ងឺនៅក្នុងប្រទេសកម្ពុជា មានលក្ខណៈមានលក្ខណៈល្អប្រសើរ តែមានចំណុចខ្វះខាតមួយចំនួនដែរ។ ចំណុចល្អនោះគឺ៖១. ថ្នាំសង្កូវមានតម្លៃអាចទទួលយកបាន ដែលអាចរកបាននៅស្ទើរតែគ្រប់ទីកន្លែង២. ទៅជួបគ្រូពេទ្យដើម្បីព្យាបាលជំងឺទូទៅ ដូចជា៖ ផ្តាសាយ ឬឈឺពោះ មានភាពរហ័ស និងងាយស្រួល៣. គ្លីនិក និងមន្ទីរពេទ្យមានឈ្មោះល្បី នៅទីក្រុងភ្នំពេញ មានគ្រូពេទ្យល្អ ដែលអាចនិយាយអង់គ្លេសបានល្អថែមទៀតផង។៤. ប្រសិនបើអ្នកចង់ទៅព្យាបាលជាមួយគ្រូពេទ្យប៉ែកអឺរ៉ុប កម្ពុជាក៏មានគ្រូពេទ្យចុះអនុវត្តជាច្រើនផងដែរ។គេក៏សង្កេតឃើញចំណុចដែលគួរកែលម្អផងដែរ ដោយសារតែប្រទេសនេះ នៅតែជាប្រទេសកំពុងអភិវឌ្ឍន៍៖១. ចំពោះបញ្ហាធ្ងន់ធ្ងរ មនុស្សជាច្រើន រួមទាំងប្រជាពលរដ្ឋក្នុងស្រុកផង ជ្រើសរើសទៅព្យាបាលជំងឺនៅប្រទេសថៃ ឬសិង្ហបុរី។ ជាទូទៅ កម្រិតនៃការព្យាបាលនៅទីនេះល្អ និងមានតម្លៃថោកផងដែរ។២. អ្នកត្រូវប្រាកដថា អ្នកបានជ្រើសរើសកន្លែងលក់ថ្នាំពេទ្យដែលគួរឲ្យទុកចិត្តបាន។ សុវត្ថិភាពជាសំខាន់។ការពេញចិត្តនឹងរបៀបនៃការរស់នៅជាចុងក្រោយ ប្រហែលជាការដើរគំសាន្តជាអ្វីដែលធ្វើឲ្យអ្នកសប្បាយចិត្ត។ មនុស្សជាច្រើនពាន់នាក់ជ្រើសរើសទៅបរទេសនៅពេលចូលនិវត្តន៍ជារៀងរាល់ឆ្នាំ។ ប្រសិនបើកម្ពុជា គឺជាកន្លែងដែលធ្វើឲ្យអ្នកសប្បាយចិត្ត អ្នកគួរជ្រើសរើសយកកម្ពុជា។ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។អត្ថបទដោយ
គន្លឹះសំខាន់ៗសម្រាប់ម្ចាស់ផ្ទះពេលធ្វើកិច្ចសន្យាជួល
គន្លឹះសំខាន់ៗសម្រាប់ម្ចាស់ផ្ទះពេលធ្វើកិច្ចសន្យាជួល
June 6, 2022, 5:07 p.m.
EnglishEnglishEnglish
Home & Living
Property Buyers & Sellers Advice
នៅពេលអ្នកស្វែងរកអ្នកជួលផ្ទះល្អបំផុតសម្រាប់អចលនទ្រព្យរបស់អ្នក មិនថាជួលរយៈពេលខ្លី ឬវែងនោះទេ អ្នកត្រូវរៀបចំអចលនទ្រព្យឱ្យបានល្អ ដូចជាការរៀបចំឯកសារផ្លូវច្បាប់ សម្រាប់កិច្ចសន្យាជួល។តាមពិតមានចំណុចសំខាន់ៗជាច្រើនដែលត្រូវដាក់បញ្ចូលនៅក្នុងកិច្ចសន្យាជួលរបស់អ្នកនៅពេលធ្វើកិច្ចសន្យាជួលផ្ទះ។ ខាងក្រោមនេះជាដំបូន្មានល្អៗមួយចំនួនដែលផ្តល់ជូនដោយ Realestate.com.khតើកិច្ចសន្យាជួលគឺជាអ្វី?កិច្ចសន្យាជួលគឺជាឯកសារផ្លូវការមួយដែលកំណត់អត្តសញ្ញាណម្ចាស់ផ្ទះ (ភតិបតី) អ្នកជួល (ភតិកៈ) ​និងអចលនទ្រព្យជួលនោះ។ ឯកសារនេះបញ្ជាក់ពីរយៈពេលជួលថ្លៃជួល និងលក្ខខណ្ឌលម្អិត នៃកិច្ចសន្យាជួល។តើអ្នកណាគួរតែធ្វើកិច្ចសន្យាជួល?នៅពេលម្ចាស់ផ្ទះទទួលបានអ្នកជួល ម្ចាស់ផ្ទះត្រូវរៀបចំកិច្ចសន្យាជាលាយលក្ខណ៍អក្សរ។ កិច្ចសន្យាស្របច្បាប់នេះចាំបាច់ត្រូវធ្វើឡើងទាំងស្រុងដោយម្ចាស់ផ្ទះ និងអ្នកជួលដើម្បីឱ្យភាគីទាំង ពីរយល់ច្បាស់អំពីសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន។កិច្ចសន្យានេះក៏បញ្ជាក់ផងដែរថាអ្នកជួលមានសិទ្ធិរស់នៅលើអចលនទ្រ​ព្យជាបណ្ដោះអាសន្នជាថ្នូរនឹងការបង់ថ្លៃជួលឱ្យម្ចាស់កម្មសិទ្ធិ។ វាមានសារៈសំខាន់បំផុតដែលភាគីទាំងពីរត្រូវរក្សាច្បាប់ចម្លង កិច្ចសន្យានេះដើម្បីប្រើប្រាស់នៅពេលមានការសង្ស័យ ឬបញ្ហាអ្វីមួយកើតឡើង។នៅក្នុងកិច្ចសន្យានេះភាគីទាំងពីរអាចបង្កើតខសន្យាដើម្បីការពារខ្លួន ប្រសិនបើស្ថានភាពណាមួយត្រូវផ្លាស់ប្តូរ ដែលនេះមានសារៈសំខាន់សម្រាប់ទាំងម្ចាស់ផ្ទះ និងអ្នកជួល ហើយខសន្យាទាំងនេះក៏អាច ជាដំណោះស្រាយល្អមួយប្រសិនបើកាលៈទេសៈមិនល្អបានកើតឡើង។កិច្ចសន្យាជួលគួរតែមាន៖ភាគីទាំងពីរត្រូវអង្គុយជាមួយគ្នាហើយសរសេរឲ្យបានច្បាស់លាស់អំពីអ្វីដែលពួកគេរំពឹងទុកពីគ្នាទៅវិញទៅមក។ ចំណុចទាំងនេះ​រួមមាន​៖ការពិពណ៌នាអំពីអចលនទ្រព្យ (បញ្ជាក់អំពីទីតាំងបច្ចុប្បន្ន និងទិដ្ឋភាពទូទៅនៃអចលនទ្រព្យ)ឈ្មោះ ហត្ថលេខា ឬស្នាមមេដៃ និងអាសយដ្ឋានរបស់ភាគីទាំងពីរថ្លៃជួលបច្ចុប្បន្ន និងហេតុផលសមស្របករណីមានការឡើងថ្លៃផ្ទះនៅពេលអនាគតលក្ខខណ្ឌនៃការបង់ប្រាក់ (ប្រចាំខែ ត្រីមាស ឬប្រចាំឆ្នាំ)ចំនួនទឹកប្រាក់តម្កល់ចំនួនទឹកប្រាក់ទូទាត់ប្រចាំខែរយៈពេលជួលរយៈពេលជូនដំណឹងអំពីការបញ្ចប់កិច្ចសន្យារយៈពេល និងលក្ខខណ្ឌអាចបន្តកិច្ចសន្យាបានកាតព្វកិច្ចរបស់​ម្ចាស់ផ្ទះកាតព្វកិច្ចរបស់អ្នកជួលការអនុញ្ញាតការកែលម្អផ្ទះចំនួនអ្នករស់នៅកាតព្វកិច្ចពន្ធ (ជាទូទៅត្រូវទទួលខុសត្រូវដោយម្ចាស់ផ្ទះ ប៉ុន្តែនេះក៏អាស្រ័យទៅតាម ការពិភាក្សាផងដែរ) ។រាល់ការចំណាយផ្សេងៗទាំងអស់ត្រូវតែបង់ដោយអ្នកជួល (រួមមានថ្លៃសំរាម ភ្លើងសាធារណៈ ថ្លៃអគ្គីសនី និងថ្លៃទឹក) ដែលត្រូវចរចានៅក្នុងកិច្ចសិន្យា។បញ្ជីសារពើភណ្ឌ (ឯកសារដាច់ដោយឡែក)៖បញ្ជីសារពើភ័ណ្ឌមានគោលបំណងដើម្បីពិពណ៌នាអំពីគ្រឿងសង្ហារិមទាំងអស់ដែលមានស្រាប់នៅខាងក្នុងផ្ទះ (រួមជាមួយរូបថត) មុនពេលដែលអ្នកជួលចូលមករស់នៅ។ ចំណុចនេះមានសារៈសំខាន់ ដោយអាចធានាថាភាគីទាំងពីរបានដឹងពីអ្វីដែលមាននៅក្នុង​អចលនទ្រព្យ និងជាពិសេស សម្រាប់ម្ចាស់ផ្ទះអាចធានាថានឹងមិនមានគ្រឿងសង្ហារិមណាមួយត្រូវបានយកចេញដោយគ្មានការអនុញ្ញាត ឬត្រូវសងលើការខូចខាតករណីមានការបាត់បង់។អ្នកជួលក៏ត្រូវកត់ត្រារាល់ការខូចខាតក្នុងពេលបច្ចុប្បន្នហើយនៅក្នុងកិច្ចព្រមព្រៀងរបស់ភាគីទាំងពីរក៏ត្រូវបញ្ជាក់ថាតើម្ចាស់ផ្ទះ ឬអ្នកជួលត្រូវទទួលខុសត្រូវជួសជុល។ ចំណុចនេះជាទូទៅជាការទទួល ខុសត្រូវរបស់អ្នកជួល។ ឯកសារនេះជាធម្មតាត្រូវធ្វើនៅក្នុងឯកសារដាច់ដោយឡែក។ទីបំផុតកិច្ចសន្យារវាងម្ចាស់ផ្ទះ និងអ្នកជួលគឺមានសារៈសំខាន់ក្នុងការកំណត់កាតព្វកិច្ចរបស់ភាគីទាំងពីរ ដើម្បីធានាថានឹងមិនមានការភាន់ច្រឡំអំពីទិដ្ឋភាពណាមួយនៃកិច្ចសន្យាជួល។ កិច្ចសន្យានេះ ក៏នឹងអាចជួយការពារភាគីទាំងពីរផងដែរប្រសិនបើមានជម្លោះណាមួយកើតឡើង។ចាប់អារម្មណ៍ក្នុងការស្វែងរកអចលនទ្រព្យជួលមែនទេ? ស្វែងយល់ពីគន្លឹះនៅពេលជួលផ្ទះ ឬលក់ផ្ទះ នៅលើRealestate.com.kh ឥឡូវនេះ!
អរគីដេវីឡា៖ ពង្រីកគម្រោងលំនៅដ្ឋានកាន់តែច្រើននៅរាជធានីភ្នំពេញ
អរគីដេវីឡា៖ ពង្រីកគម្រោងលំនៅដ្ឋានកាន់តែច្រើននៅរាជធានីភ្នំពេញ
June 6, 2022, 5:04 p.m.
EnglishEnglish
Home & Living
ស្របពេល “ធនាគារអភិវឌ្ឍន៍អាស៊ីបានព្យាករពីកំណើនគួរឲ្យកត់សម្គាល់សម្រាប់ប្រទេសកម្ពុជានៅឆ្នាំ២០១៧” អ្នកអភិវឌ្ឍន៍ត្រូវបានឈានជើងចូលក្នុងទីផ្សារបណ្តើរៗដើម្បីចាប់យកឱកាស សម្រាប់ទាំងផលចំណេញ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះផងដែរជាពិសេសនៅក្នុងវិស័យសំណង់ និងអចលនទ្រព្យ។ ជាមួយនឹងការផ្លាស់ប្តូរនៃស្ថានភាពរបស់ ប្រទេសកម្ពុជាទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប អ្នកនឹងទទួលបានបរិបទថ្មី និងទទួលបានការអភិវឌ្ឍន៍បែបប្រណិត! ហើយគម្រោងមួយក្នុងចំណោមទាំងនេះគឺគម្រោងអរគីដេវីឡា ប៉ុន្តែតើអ្វីដែលពិតជាធ្វើវីឡានេះមានមានលក្ខណៈពិសេស បើប្រៀបធៀបទៅនឹងគម្រោងផ្សេងទៀតជាច្រើនដែលបានកំពុងសាងសង់? Realestate.com.kh នឹងបង្ហាញអ្នកចំណុចពិសេសទាំងនោះ!ការកំណត់ឈ្មោះគម្រោងកើតឡើងពីគំនិតច្នៃប្រឌិតគម្រោង Orkide បានបង្កើតគម្រោងថ្មីនៅតំបន់ជ្រោយចង្វារ “Botanic City” ដោយប្រើនូវលក្ខណៈពិសេសនៃការសាងសង់ដែលមានទាំងភាពច្នៃប្រឌិត និងទាក់ទាញសម្រាប់អតិថិជនដែលមានបំណងចង់ ទិញយូនីតពីគម្រោងនេះ។ រចនាបទរបស់គម្រោងគឺបានរចនាទៅតាមស្ថាបត្យកម្មទំនើប​ដែលទាក់ទងគ្នាជាមួយលក្ខណៈធម្មជាតិនៃប្រទេសកម្ពុជាអាចនិយាយថាវាផ្តល់ជូននូវជីវិតរស់នៅបែបធម្មជាតិ។ គម្រោងក៏មានជាសួនច្បារដែលមានដាំដើមឈើធំៗដែលស្រដៀងគ្នាការរៀបចំឆ្នេរនៅសិង្ហបុរី។ ទន្ទឹមនឹងនេះដែរការរៀបចំផ្ទៃខាងក្នុងក៏នឹងត្រូវបានតុបតែងយ៉ាងឥតខ្ចោះជាមួយនឹងគ្រឿងតុបតែង គ្រឿងសង្ហារិម និងពណ៌យ៉ាងស្រស់ស្អាត ហើយបន្ថែមជាមួួយពណ៌តុបតែងលំអដូចជាពណ៌ខ្មៅ ត្នោត មាស បៃតង និងពណ៌ស។គម្រោងនេះនឹងមានវីឡាចំនួនពីរប្រភេទដែលមានប្រភេទវីឡាទោល និងវីឡាភ្លោះ។ វីឡាទោលមានចំនួន៣ជាន់មានបន្ទប់គេងធំ១ បន្ទប់គេងធម្មតា៥ បន្ទប់ទទួលភ្ញៀវ១ បន្ទប់ទទួលទានអាហារ១ ផ្ទះបាយមួយ១ បន្ទប់អ្នកបំរើ២ បន្ទប់ដាក់ឥវ៉ាន់១ បន្ទប់បោកគក់១ ចំណតរថយន្ត១ កន្លែងក្មេងលេង និងបន្ទប់ទឹក៩។ ទន្ទឹមនឹងនេះវីឡាភ្លោះមានបន្ទប់គេងធំ១ បន្ទប់គេង៣ បន្ទប់ទឹក៦ បន្ទប់ទទួលទានពេលល្ងាច១ ផ្ទះបាយ១ បន្ទប់ទទួលភ្ញៀវ១ បន្ទប់ដាក់ឥវ៉ាន់ បន្ទប់បោកគក់ និងចំណតរថយន្ត២។វីឡាអរគីដេមានទីតាំងស្ថិតនៅក្នុងតំបន់មានសុវត្ថិភាពដែលជាកន្លែងដែលមានទាំងការថែរក្សាសន្តិភាព និងសន្តិសុខ២៤ ម៉ោង។ សាលារៀន ហាងទំនិញ និងអាជីវកម្មថ្មីក៏មាននៅក្នុងតំបន់នេះដែលបង្កលក្ខណៈងាយស្រួលសម្រាប់អ្នករស់នៅក្នុងគម្រោង។  ទាំងនេះរួមមាន ស្ថានីយចាក់សាំងកាល់តិច ហាងលក់ទំនិញចិន្តា  ផ្សារទំនើប VegeFresh, ហាងកាហ្វេUnicaffee, Sdok  Pravoek កន្លែងហាត់កីឡា Dary Sports, គាំទ្រដោយស្វ័យប្រវត្តិ, Pro’s Auto, Heng Siden និង មីក្រូហិរញ្ញវត្ថុBamboo Finance PLC។គម្រោងនេះនឹងផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរនៅក្នុងតំបន់ដោយសារស្ថិតនៅជិតផ្លូវធំតួយ៉ាងតាមបណ្តោយមហាវិថីមិត្តភាពភ្នំពេញហាណូយ។ចំណុចចុងក្រោយគម្រោងអរគីដេវីឡាបានទទួលការសរសើរយ៉ាងខ្លាំងថាជាអភិវឌ្ឍន៍លំនៅដ្ឋានល្អបំផុតនៅក្នុងរាជធានីភ្នំពេញ​ ដែលបានទទួលបានពានរង្វាន់កម្ពុជាអចលនទ្រព្យឆ្នាំ ២០១៦ បន្ថែមទៀតគម្រោងនេះក៏ជាការវិនិយោគអចលនលទ្រព្យល្អបំផុតក្នុងប្រទេសកម្ពុជា។ដូច្នេះប្រសិនបើអ្នកកំពុងតែព្យាយាមស្វែងរកទាំងការវិនិយោគ ឬទិញលំនៅដ្ឋានក្នុងរយៈពេលវែងគម្រោងអរគីដេវីឡាជាជម្រើសល្អបំផុត!ស្វែងរកគម្រោងអភិវឌ្ឍន៍ល្អៗតាមរយៈ Realestate.com.kh!
ស្វែងយល់អំពីល្បិចឆបោកនៅក្នុងវិស័យអចលនទ្រព្យនៅពេលបច្ចុប្បន្ន
ស្វែងយល់អំពីល្បិចឆបោកនៅក្នុងវិស័យអចលនទ្រព្យនៅពេលបច្ចុប្បន្ន
June 7, 2022, 3:32 a.m.
EnglishEnglishEnglish
Realestate News
Home & Living
ប្រទេសកម្ពុជាមានកំណើនវិស័យអចលនទ្រព្យយ៉ាងខ្លាំងក្លា ដែលបានកំពុងស្រូបយកវិនិយោគិនពីបរទេស និងរុញប្រជាជនក្នុងស្រុកដ៏ច្រើនឲ្យងាកមកវិនិយោគកាន់តែច្រើនឡើងនៅក្នុងវិស័យ ទាំងវិស័យដីធ្លី និងវិស័យលំនៅដ្ឋាន។ ពោលគឺកំណើននេះបានរីកដុះដាលនៅគ្រប់ទិសទីនៅ​តាមទីក្រុងធំៗ ទីក្រុងរីកចម្រើនថ្មីៗ តំបន់រោងចក្រឧស្សាហកម្ម និងផ្លូវជាតិសំខាន់ៗមួយចំនួន។ប្រាកដណាស់និន្នាការថ្មីនេះគឺបានផ្តល់ផលចំណេញជាច្រើនដល់អ្នកអភិវឌ្ឍន៍ និងវិនិយោគចុងក្រោយ។ ស្របជាមួយគ្នានេះមានអ្នកភិវឌ្ឍន៍ និងជនខិលខូចមួយចំនួនបានកេងបន្លំក្នុងវិស័យអចលនទ្រព្យដោយផ្តល់ព័ត៌មានមិនមានភាពច្បាស់លាស់ ដើម្បីទទួលបានផលចំណេញក្នុងរយៈពេលខ្លី។នេះប្រហែលជាមកពីភាពធូរលុងផ្នែកច្បាប់ ចំណែកស្តង់ដារអាជីវកម្មក្នុងវិស័យក៏ហាក់មិនទាន់់មានភាពច្បាស់លាស់ ដែលធ្វើឲ្យអ្នកទិញមិនបានដឹងថាពួកគេកំពុងត្រូវបានគេបោកប្រាស់ ឬករណីខ្លះវាហាក់យឺតពេលនៅពេលពួកគេដឹងថាត្រូវបានគេបោកប្រាស់។  ពិតណាស់ប្រសិនបើអ្នកមិនមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ទេនោះអ្នកនឹងអាចខាតបង់ទាំងពេលវេលា និងហិរញ្ញវត្ថុដោយឥតប្រយោជន៍។ដើម្បីបញ្ជៀសពីហានិភ័យទាំងនេះវាប្រហែលជាត្រូវទាមទាឲ្យអ្នកទិញខ្លួនឯងបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់។ ជាមួយគ្នានេះអ្នកទិញអាចស្វែងយល់ពីល្បិចបោកប្រាស់មួយចំនួនរបស់ក្រុមខិលខូច ។ ​ខាងក្រោមនេះគឺជាល្បិចឆបោកខ្លះៗ ដែលធ្លាប់កើតមាននៅក្នុងប្រតិបត្តិការទិញលក់អចលនទ្រព្យនៅកម្ពុជា។ប្លង់កម្មសិទ្ធិចំនួនពីរប្លង់រឹង និងប្លង់ទន់គឺជាប័ណ្ណកម្មសិទ្ធិអចលនទ្រព្យដែលត្រូវបានគេប្រើប្រាស់នៅកម្ពុជា។ ជាធម្មតាអចលនទ្រព្យមួយអាចមានប័ណ្ណកម្មសិទ្ធិកាន់កាប់មួយ ប៉ុន្តែអចលនទ្រព្យខ្លះអាចមានទាំងប្លង់រឹង និងប្លង់ទន់។ការឆបោកនេះពាក់ព័ន្ធទៅនឹងម្ចាស់ដែលលក់អចលនទ្រព្យឲ្យអ្នកទិញពីរនាក់ផ្សេងគ្នាដោយ អ្នកទិញម្នាក់ទទួលបានប្លង់រឹង ហើយម្នាក់ទៀតទទួលបានប្លង់ទន់។​ ក្នុងរណីនេះអ្នកទិញដែល ទទួលបានប្លង់ទន់នឹងមិនមានសិទ្ធិស្របច្បាប់ទេ ដោយសារតែប្លង់ទន់បានទទួលស្គាល់ត្រឹមតែពីអាជ្ញាធរមូលដ្ឋានប៉ុណ្ណោះ រីឯប្លង់រឹងវិញគឺទទួលស្គាល់ពីថ្នាក់ជាតិ។ករណីនៃការចេញប្លង់ច្រើនលើអចលនទ្រព្យតែមួយនេះធ្លាប់បានកើតឡើង ហើយអ្នកលក់បានលក់អចលនទ្រព្យដដែលទៅឲ្យអ្នកទិញច្រើននាក់។ជាដំណោះស្រាយ៖អ្នកអាចធ្វើការស៊ើបអង្កេតដោយផ្ទាល់ជាមួយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងការិយាល័យសុរិយោដី​ក្នុងតំបន់នោះ ដោយត្រូវថតចម្លង ប្លង់កម្មសិទ្ធិពីអ្នកលក់ ដើម្បីត្រួតពិនិត្យជាមួយនឹងកំណត់ត្រាជាផ្លូវការ។ការប្រុងប្រយ័ត្នមួយផ្សេងទៀតគឺការពិនិត្យមើលថាតើអ្នកជិតខាងមានប្លង់រឹង ឬប្លង់ទន់។ ប្រសិនបើប្រជាជននៅក្នុងតំបន់នោះកាន់កាប់ប្លង់រឹងនោះគឺមានន័យថារដ្ឋាភិបាលបានចេញប្លង់រឹងជូនដល់តំបន់នោះរួចហើយ។ យើងមិនណែនាំឲ្យអ្នកទិញអចលនទ្រព្យមួយដែលមានប្លង់ទន់នៅក្នុង តំបន់ ដែលអ្នកជិតខាងមានប្លង់រឹងនោះទេ។ប្លង់រឹងក្លែងក្លាយ៖កាលពីដើមឆ្នាំ២០១៨កន្លងទៅមានករណីឆបោកលក់ដីដោយប្រើប្រាស់ប្លង់រឹងក្លែងក្លាយនៅក្នុងរាជធានីភ្នំពេញ។​ ការឆបោកនេះបានធ្វើឡើងជាស៊ែរីហើយម្ចាស់ដីនីមួយៗបានលក់ដីក្នុងតម្លៃក្រោមទីផ្សារទៅអោយម្ចាស់តែមួយ។ករណីខាងលើនេះអ្នកទិញបានពិនិត្យប្លង់ដី  និងផ្ទៀងផ្ទាត់អត្តសញ្ញាណម្ចាស់កម្មសិទ្ធិករ អត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារឃើញមានភាពត្រឹមត្រូវទាំងអស់។ ប៉ុន្តែប៉ុន្មានខែក្រោយមក បន្ទាប់ពីដាក់ឯកសារផ្ទេរកម្មសិទ្ធិដីភូមិបាលខណ្ឌរកឃើញថាជាប្លង់ដីក្លែងក្លាយ។ជាដំណោះស្រាយ៖អ្នកទិញអចលនទ្រព្យគួរធ្វើការផ្ទៀងផ្ទាត់ប្លង់ជាមួយការិយាល័យសុរិយោដី ឬភូមិបាលសុ្រក/ខណ្ឌអោយបានច្បាស់លាស់ជាមុនសិនមុនសម្រេចចិត្តកក់លុយ។ដីមានវិវាទ៖អ្នកអាចក្លាយទៅជនរងគ្រោះដោយមិនដឹងខ្លួនប្រសិនបើអ្នកទិញដីកំពុងមានវិវាទ ឬមានការហាមឃាត់តាមផ្លូវតុលាការ។ អ្នកប្រហែលជាមិនងាយដឹងទេថាដីមានជម្លោះ ឬអត់ប្រសិនបើអ្នកមិនរស់នៅតំបន់នោះ។ដំណោះស្រាយ៖ការនិយាយជាមួយអ្នកជិតខាងជាធម្មតាអាចជួយអ្នកក្នុងការប្រមូលរាល់ព័ត៌មានចាំបាច់។ អ្នកក៏គួរតែធ្វើការស្វែងរកជំនួយ ឬកម្មសិទ្ធិកាន់កាប់​តាមរយៈក្រុមប្រឹក្សាឃុំ/សង្កាត់ ឬមន្រ្តីក្រសួងដែនដីដើម្បីដឹងថាដីនោះពិតជាមានសុវត្ថិភាព។ភ្នាក់ងារអចលនទ្រព្យ ដែលមានជំនាញវិជ្ជាជីវៈ ឬមេធាវីដែលមានបទពិសោធន៍អាចជួយធ្វើការនេះ ជំនួសអ្នកបានប្រសិនបើអ្នកត្រូវការ ។ម្ចាស់ក្លែងក្លាយ៖អ្នកប្រហែលធ្លាប់ឃើញដីទំនេរធំៗ​ដាក់ប្រកាសលក់។ ការឆបោកនេះជាប់ពាក់ព័ន្ធនឹងនរណាម្នាក់ដែលតាំងខ្លួនជាម្ចាស់កម្មសិទ្ធិលើដីណាមួយ។ដំណោះស្រាយ៖អ្នកត្រូវសាកសួរអ្នកជិតខាង និងប្រធានភូមិអំពីអចលនទ្រព្យ និងប្រវត្តិរបស់ម្ចាស់ដីនោះ។ បន្ទាប់មកពិនិត្យថាតើអ្វីជាភាពខុសគ្នារវាងព័ត៌មានដែលអ្នកទទួលបានពីមេភូមិ និងព័ត៌មានដែលអ្នកលក់បានអះអាង។  ការត្រួតពិនិត្យប្លង់កម្មសិទ្ធិគឺមានសារៈសំខាន់ ហើយប្រសិនបើម្ចាស់ដីមិនមានប្លង់កម្មសិទ្ធិ នោះគឺប្រាកដមានអ្វីមួយមិនប្រក្រតីជាមិនខាន។ ជារួមទៅជំនួយពីអាជ្ញាធរពាក់ព័ន្ធនឹងអាចបញ្ជាក់ថានរណាជាម្ចាស់ពិតប្រាកដ។ប្រយ័ត្នចំពោះប្រាក់កក់៖អ្នកលក់ដីឡូតិ៍ខ្យល់ម្ចាស់ក្លែងក្លាយ ឬអ្នកលក់ក្លែងតែងតែចង់បានប្រាក់កក់មុនបំផុត។ អ្នកទិញត្រូវបានស្នើរឲ្យកក់ប្រាក់ដើម្បីទទួលបានអចលនទ្រព្យមុនគេ។ បន្ទាប់ពីទទួលបានប្រាក់កក់ អ្នកលក់ក្លែងក្លាយបានគេចខ្លួនបាត់។ដំណោះស្រាយ៖អ្នកអាចជ្រើសយកជម្រើសនៃការផ្ញើប្រាក់កក់តាមរយៈភាគីទីបីដែលអាចទុកចិត្តបាន ឬដាក់ក្នុងគណនីធនាគារអន្តរការីរងចាំរហូតដល់អ្វីគ្រប់យ៉ាងត្រូវបានដោះស្រាយ។  ធ្វើបែបនេះអាចការពារខ្លួនអ្នកពី​ការឆបោក។អ្នកលក់ដីឡូតិ៍ខ្យល់៖ពួកគេប្រើប្រាស់គម្រោងអ្នកដ៏ទៃមកធ្វើទីផ្សារដោយប្រាប់ថាជាដីរបស់ក្រុមហ៊ុន ឬគម្រោងរបស់ពួកគេ។  ពួកគេមិនមានក្រុមហ៊ុនច្បាស់លាស់តែមានក្រុមការងារច្រើន និងមានជាការិយាល័យបណ្តោះអាសន្ន។ អ្នកចាញ់បោកអ្នកលក់ដីឡូតិ៍ខ្យល់អាចមកពីមិនបានធ្វើការស្វែងរយល់ស៊ីជម្រៅពីគម្រោងពិសេសអ្នកធ្វើការនៅក្រៅប្រទេស (ដូចជាប្រទេសកូរ៉េជាដើម)។ដំណោះស្រាយ៖អ្នកទិញមិនត្រូវជឿដោយគ្រាន់តែឃើញតាមរយ​ៈការផ្សព្វផ្សាយតាមហ្វេកប៊ុកនោះឡើយ។ អ្នកត្រូវដឹងពីប្រវត្តិក្រុមហ៊ុន និងភាពស្របច្បាប់របស់ក្រុមហ៊ុន​ និងកម្មសិទ្ធិស្របច្បាប់នៃអចលនទ្រព្យនោះ។ករណីបើអ្នកមិនសូវយល់ដឹងពីទីផ្សារ អ្នកត្រូវស្វែងរកការប្រឹក្សាយោបល់ជាមួយភ្នាក់ងារ អចលនទ្រព្យ ឬអ្នកជំនាញមុននឹងសម្រេចចិត្តទិញ។ការខូចខាតលាក់កំបាំង៖មូលហេតុមួយដែលគេលក់ផ្ទះក្នុងតម្លៃទាបជាងទីផ្សារខ្លាំងគឺអាចដោយសារតែមានការខូចខាតដែលអ្នកនឹងមិនអាចមើលឃើញ។ អ្នកលក់អាចប្រាប់ថាប្រញាតប់លក់ក្នុងហេតុផលណាមួយ ហើយអ្នក ទិញមិនអាចរកឃើញការខូចខាតទាំងនេះបានទេក្នុងពេលភ្លាមៗ ប៉ុន្តែនឹងដឹងនៅពេលទិញ និងចូលទៅស្នាក់នៅបានមួយរយៈពេល។ដំណោះស្រាយ៖ជាការណែនាំអ្នកគួរនាំអ្នកជំនាញមកជាមួយដើម្បីឲ្យជួយពិនិត្យមើលប្រព័ន្ធទឹក អគ្គិសនី និងភាពរឹងមាំនៃសំណង់នោះមុនពេលអ្នកទិញលំនៅដ្ឋានណាមួយ។តំបន់មានទឹកជំនន់៖“គ្មានទឹកជំនន់” គឺជាចំណុចដ៏ពិសេសមួយនៃអចលនទ្រព្យសម្រាប់លក់។ អ្នកលក់នឹងធ្វើការផ្សព្វ ផ្សាយថាតំបន់នោះគឺគ្មា​នទឹកជំនន់ទេ បើទោះបីជាក្នុងតំបន់នោះមានទឹកជំនន់ក៏ដោយ។ អ្នកទិញអាចនឹងមានបញ្ហានៅពេលដែលមានភ្លៀងធ្លាក់ច្រើននៅក្នុងតំបន់។ដំណោះស្រាយ៖អ្នកអាចត្រួតពិនិត្យមើលថាតើតំបន់នេះមានទឹកជំនន់ ឬក៏អត់ ដោយធ្វើការសាកសួរអ្នកក្នុងតំបន់​ ឬអ្នកជិតខាងនៅកន្លែងនោះ ថាតើតំបន់នោះពិតជាមានទឹកជំនន់ ឬក៏អត់។ការបង់ប្រាក់មុនគម្រោង៖អ្នកអភិវឌ្ឍក្លែងក្លាយបានផ្សព្វផ្សាយថាពួកគេមានគម្រោងថ្មី​ និងចាប់បើកលក់មុនគម្រោង។   ពួកគេបើកឲ្យមានការទិញ និងបង់ប្រាក់ ឬកក់ប្រាក់មុនគម្រោង ហើយបន្ទាប់ពីប្រមូលបានប្រាក់ច្រើនល្មមពួកគេស្រាប់តែគេចខ្លួនបាត់។ដំណោះស្រាយ៖ដើម្បីជៀសវាងរាល់បញ្ហាទាំងនេះ អ្នកអាចធ្វើការពិនិត្យឲ្យបានម៉ត់ចត់លើប្រវត្តិរបស់គម្រោងពីមុនៗរបស់អ្នកអភិវឌ្ឍន៍។ អ្នកអភិវឌ្ឍន៍ដែលទុកចិត្តបានជាធម្មតាបានបន្សល់ទុកកេរ្តិ៍ឈ្មោះល្អតាមរយៈគម្រោងកន្លងមក។ អ្នកអាចព្យាយាមរកមើលអត្ថបទព័ត៌មានល្អៗពីគេហទំព័រ ដែលអាចទុកចិត្តបាន​ ដែលផ្សព្វផ្សាយទាក់ទងនឹងគម្រោងអភិវឌ្ឍន៍នានា។ប្រសិនបើជាក្រុមហ៊ុនស្របច្បាប់ពួកគេមានអាជ្ញាប័ណ្ណក្រុមហ៊ុន អាជ្ញាប័ណ្ណសាងសង់ អាជ្ញាប័ណ្ណបុរី ផែនការមេ និងប្លង់រឹងជាដើម។ ប្រសិនបើអ្នកអភិវឌ្ឍន៍មិនបង្ហាញនូវឯកសារទាំងនេះច្បាស់លាស់ទេ នេះជាសញ្ញាមិនល្អសម្រាប់អ្នកទិញ។ប៉ុន្តែសូមចំណាំថានេះមិនមែនមានន័យថាអ្នកអភិវឌ្ឍន៍ថ្មីគឺសុទ្ធតែជាអ្នកបោកប្រាស់ទាំងអស់នោះទេ។ការឆបោករួមគ្នា៖ការឆបោកបែបនេះត្រូវធ្វើឡើងដោយក្រុមហ៊ុនពីរ  ឬមនុស្សពីរនាក់ធ្វើការរួមគ្នាដើម្បីបង្កើនតម្លៃអចលនទ្រព្យណាមួយ។ អ្នកទី១ទិញដីដែលមិនទាន់មានការអភិវឌ្ឍន៍ចំណែកអ្នកទី២បានប្រកាសថានឹងមានគម្រោងអភិវឌ្ឍន៍នៅក្បែរនោះ។ ប៉ុន្តែការអភិវឌ្ឍន៍នេះជាធម្មតាមិនបានបញ្ជាក់ពីទីតាំងជាក់លាក់ណាមួយទេ។ បន្ទាប់មកអ្នកទី១ចាប់ផ្តើមលក់ដីដែលមិនទាន់មានការអភិវឌ្ឍនោះវិញក្នុងតម្លៃខ្ពស់។ បន្ទាប់មកពួកគេទាំងពីរនាក់បានចែកប្រាក់ចំណេញគ្នា ហើយទីបំផុតទៅដីនៅក្នុងតំ​បន់នោះមិនមានគម្រោងសាងសង់ ឬការអភិវឌ្ឍណាមួយឡើយ។ដំណោះស្រាយ៖អ្នកអាចមើលដឹងថាវាជាការឆបោក ឬអត់ដោយសារគម្រោងអភិវឌ្ឍន៍ធំៗត្រូវទាមទារការឯកភាពពីក្រសួងពាក់ព័ន្ធជាច្រើន និងត្រូវអភិវឌ្ឍដោយក្រុមហ៊ុនដែលមានបទពិសោធន៍ជោគជ័យ។ ជាធម្មតាជនបោកប្រាស់មិនមានការិយាល័យពិតប្រាកដឡើយ។ ដូចបានលើកឡើងខាងលើពួកគេចាំបាច់ត្រូវតែមានបានអាជ្ញាប័ណ្ណក្រុមហ៊ុន អាជ្ញាប័ណ្ណសាងសង់ ប្លង់រឹងមេ និងប្លង់មេរបស់គម្រោងអភិវឌ្ឍ និងអាជ្ញាប័ណ្ណសាងសង់។ ប្រសិនបើការអភិវឌ្ឍនេះមិនបង្ហាញនូវឯកសារទាំងនេះច្បាស់លាស់ទេវាជាសញ្ញាមិនល្អសម្រាប់អ្នកទិញនោះឡើយ។មិនត្រូវអនុញ្ញាតឱ្យការបោកប្រាស់ទាំងនេះបន្លាចអ្នកនោះទេអ្នកត្រូវយល់ដឹង ...ការទិញអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាអាចមានប្រយោជន៍ប្រសិនបើអ្នកធ្វើបានត្រឹមត្រូវ។ ភ្នាក់ងារអចលនទ្រព្យដែលអាចជឿទុកចិត្តបាន និងមានជំនាញវិជ្ជាជីវៈច្បាស់លាស់អាចធ្វើការ ជាមួយអ្នក ជួយអ្នក និងប្រាប់អ្នកពីការឆបោកគ្រប់រូបភាពបាន។លើសពីនេះប្រសិនបើអ្នកមានការព្រួយបារម្ភថាអ្នកកំពុងត្រូវបានគេបោកប្រាស់ សូមស្វែងរកដំបូន្មានផ្នែកច្បាប់មុនពេល ដែលអ្នកសម្រេចចិត្តទិញអចលនទ្រព្យមួយ!ស្វែងរកភ្នាក់ងារអចលនទ្រព្យល្អបំផុត៖ តាមរយៈ Realestate.com.kh!
តើមានការធានាលើប្រាក់ចំណូលពីការជួលត្រលប់ដែរឫទេ?
តើមានការធានាលើប្រាក់ចំណូលពីការជួលត្រលប់ដែរឫទេ?
June 7, 2022, 6:54 a.m.
EnglishEnglishEnglish
Realestate News
Home & Living
ឱកាសវិនិយោគលើអចលនទ្រព្យថ្មីជាច្រើននៅប្រទេសដែលមានជាមួយនឹងការធានាប្រាក់ចំណូលពីការជួលត្រប់វិញ(GRR)។ ប៉ុន្តែការពិចារណាឲ្យទូលំទូលាយជាការចាំបាច់ដើម្បីបញ្ជាក់ពីការពិត និងតម្លៃយូរអង្វែងនៃការធានាទាំងនេះ។ក្នុងលក្ខខណ្ឌដែលមិនមានជំនាញច្បាស់លាស់ណាមួយ ការធានាប្រាក់ចំណូលពីការជួលត្រលប់ គឺជាប្រាក់ចំណូលពីការ ជួលក្នុងពេលអនាគតដោយអ្នកអភិវឌ្ឍន៍ ឫក្រុមហ៊ុនដែលគ្រប់គ្រងលើអ្នកទិញអចលនទ្រព្យសម្រាប់រយៈពេលនៃកិច្ចសន្យា បន្ទាប់ពីចុះហត្ថលេខាលើកិច្ចសន្យាទិញ។លោក Sharon Liew នាយកប្រតិបត្តិនៃក្រុមហ៊ុន Huttons CPL បង្ហាញថា ការធានាប្រាក់ចំណូលពីការជួលត្រលប់ គឺជាគម្រោងធានារ៉ាប់រងថ្មីសម្រាប់អ្នកវិនិយោគថ្មីដែលកំពុងព្យាយាមសាកល្បងអ្វីដែលថ្មី  ឫជាមួយទីផ្សារអន្តរជាតិដែលមិនបានដឹងច្បាស់លាស់។ស្តង់ដារប្រាក់ចំណូលត្រូវបានផ្សព្វផ្សាយក្នុងទីផ្សារខុនដូ និងអភិវឌ្ឍន៍ថ្មីមានចន្លោះពី ៤% ទៅ៩% ជាទូទៅសម្រាប់រយៈពេល មួយពី ២-៥ឆ្នាំ ទោះបីជាមានការអះអាង ២០% ឫច្រើនជាងនេះសម្រាប់រយៈពេលខ្លីគឺត្រូវបានជម្រុញដោយអ្នកប្រតិបត្តិការ មួយចំនួន។លោក Saraboth Ea នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន Maxem Property និយាយថាការមិនមានជំនឿជាក់លើការធានាប្រាក់ចំ ណូលពីការជួលត្រលប់គឺជាភាពទូទៅនៅកម្ពុជា ដោយសារនេះជាបរិបទថ្មីសម្រាប់អ្នកទិញ និងវិនិយោគិនក្នុងស្រុក "ហេតុផលនេះប្រសើរជាងការជឿលើប្រាក់លើកទឹកចិត្តតែមួយគត់សម្រាប់អ្នកទិញ យើងរំលឹកច្រើនដងដោយសារអ្នកទិញ ត្រូវមានទំនុកចិត្តលើគម្រោងរបស់អ្នកអភិវឌ្ឍន៍"។សម្រាប់វិនិយោគិនសត្តនុពលប្រឈមុខជាមួយការធានាលើការជួលត្រលប់វិញ មានបីចំណុចដើម្បីផ្ទៀងផ្ទាត់មុនពេលចុះ ហត្ថលេខា។ ទីមួយ ការសំខាន់ត្រូវកំណត់ឲ្យច្បាស់ពីអ្វីដែលជាការធានាលើហិរញ្ញវត្ថុ។ ប្រសិនបើវាគ្រាន់តែជាក្រដាសកិច្ច សន្យាមួួយ នោះវាជាការបំភាន់។  សិក្សាពីទីផ្សារដែលនឹងក្ស័យទុនបន្ទាប់ពីគម្រោងអភិវឌ្ឍន៍ដាក់ចេញ។ ទោះជាយ៉ាងណា ប្រសិនមានកិច្ចសន្យាពិតប្រាកដ ដែលមានសក្តានុពលសម្រាប់ការដោះទាល់តាមច្បាប់ដែលគួរតែប្រាក់ចំណូលមិនត្រូវបាន បង្កើតឲ្យមាន ហើយការធានាប្រាក់ចំណូលលើការជួលត្រលប់នឹងបង្ហាញពីតម្លៃមួួយចំនួន។លោក Saraboth លើកឡើងថា "ការធានាលើការជួលត្រលប់ត្រូវបានពិចារណាក្នុងចំណោមកត្តាផ្សេងទៀតដែលកំណត់ ថាតើការវិនិយោគជាមានតម្លៃឫអត់។ នេះក៏នឹងត្រូវពិចារណាពីគោលបំណងរបស់អ្នកទិញ និងពេលវេលាក្នុងការវិនិយោគ ដែលខុសគ្នាពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត។"លោក Sam Kiers ប្រធានផ្នែកលក់ និងទីផ្សារនៅ Elevated Realty យល់ស្របដូចគ្នា "មុនគេបង្អស់ ដែលអ្នកវិនិយោគគួរ ពិចារណាគឺរយៈពេលដែលត្រូវនិយោគសម្រាប់បានទទួលប្រាក់ចំណេញត្រលប់មកវិញ។"លោក Liew ពន្យល់ថា ជាទូទៅគម្រោងធានាលើការជួលត្រលប់វិញគឺធម្មតាទាបជាងអត្រាជួលក្នុងទីផ្សារប្រហែល ២០ % ដើម្បីការពារអ្នកអភិវឌ្ឍន៍ពីការខាតបង់ណាមួយ នេះចង់មានន័យថា អត្រាខ្ពស់ជាង ២០% គឺទំនងជាការល្អបំផុត។លោក Desmond Yap អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Yong Yap Properties ជឿថាប្រសិនបើអ្នកអភិវឌ្ឍន៍ផ្តល់ជូនការធានា លើការជួលត្រលប់ នេះគឺត្រឹមត្រូវដើម្បីសន្មត់ថាពួកគេបានធ្វើការគណនាត្រឹមត្រូវ  និងបានធានាថាមិនធ្វើឲ្យខាតបង់ផល ប្រយោជន៍សម្រាប់ក្រុមហ៊ុនរបស់ពួកគេ។ លោក Yap និយាយថា "ដូច្នេះ ការពិតអ្នកទិញគឺត្រូវចំណាយសម្រាប់ការធានាលើ ប្រាក់ចំណូលពីការជួលត្រលប់ដោយខ្លួនឯងផ្ទាល់។"សម្រាប់វិនិយោគិន ការពិចារណាចំណុចទីពីរអំពីការសន្យាការធានាជួលត្រលប់គួរតែជា...ថាតើតួលេខប្រាក់ចំណូលពីការ ជួលបង្ហាញដោយពិតប្រាកដ និងអាចសម្រេចបាននៅក្នុងទីផ្សារនាពេលបច្ចុប្បន្ននេះ សូមគិតក្នុងចិត្ត ពីទីតាំងរបស់អចលន ទ្រព្យ។ ប្រសិនបើច្បាស់ថាមិនមានភាពប្រាកដ វិនិយោគិនគួរដឹងមុនពីការកាត់បន្ថយប្រាក់ចំណូលត្រឡប់ពីរាល់យូនីតរបស់ ពួកគេនៅពេលរយៈពេលនៃការធានាជួលដែលត្រូវបានបញ្ចប់។ ក៏ត្រូវគិតទុកក្នុងចិត្តផងដែរ មានអចលនទ្រព្យចំនួនដែល បានដាក់នៅលើអនឡាញនៅក្នុងរយៈពេលស្រដៀងគ្នានៅក្នុងប្រទេសកម្ពុជា ប្រហែលនៅឆ្នាំ ២០១៧ និងឆ្នាំ ២០១៨ នឹងកែ សម្រួលឡើងវិញការផ្គត់ផ្គង់ទីផ្សារជួល និងជាទូទៅតម្រូវការត្រូវថយចុះ។ វាមិនមែនជារឿងចម្លែកសម្រាប់អ្នកអភិវឌ្ឍន៍ដើម្បី បំប៉ោងថ្លៃតួលេខនៃការធានាជួលត្រលប់ ដើម្បីបង្កើតចំណាប់អារម្មណ៍ល្អនៅលើអ្នកទិញឲ្យពិចារណាពីផលប្រយោជន៍រយៈ ពេលវែងនៃការវិនិយោគរបស់ពួកគេ។ កំហុសឆ្គងទូទៅមួួយដែលអ្នកវិនិយោគថ្មីៗបានធ្វើគឺទទួលយកកាធានាលើការជួលត្រ លប់ ដែលបានផ្តល់ជូនជាយោង  (Reference point) ដើម្បីគណនាប្រាក់ចំណូលត្រលប់វិញរបស់ពួកគេ។ នៅពេលអ្នកលក់ក្នុងតម្លៃពេញ ១០០%  ពិតណាស់ អ្នកនៅតែអាចផ្តល់ជូន ១០% នៃប្រាក់ចំណូលត្រលប់ក្នុងរយៈពេល៣ឆ្នាំ និងនៅតែទទួល បានប្រាក់ចំណេញច្រើនសន្ធឹកសន្ធាប់។ ចំណុចចុងក្រោយអ្នកទិញត្រូវតែពិចារណាថាតើអ្នកអភិវឌ្ឍន៍ ឫក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យរបស់ពួកគេពិតជាមាន សមត្ថភាព និងធនធានក្នុងការចាង់ចែងត្រឹមត្រូវយលើអចលនទ្រព្យនិងការពារអ្នកជួលអចលនទ្រព្យក្នុងអំឡុងពេលមាន ការធានាជូននោះ។ស្វែងរកបទពិសោធន៍នៃការប្រតិបត្តិការគ្រប់គ្រងអចលនទ្រព្យ ជាមួយភាពជោគជ័យកន្លងមកនៅក្នុង ទីផ្សារ ក្នុងស្រុក។ ប្រសិនបើធាតុទាំងនេះមិនបានបង្ហាញ អភិវឌ្ឍន៍អាចតំឡើងថ្លៃអចលនទ្រព្យដើម្បីរួមបញ្ចូលក្នុងការធានា ជួលបន្ថែមលើ "ថ្លៃដើម" នៃការលក់អចលនទ្រព្យរបស់ពួកគេ។លោក  Yap "ដូច្នេះ ត្រូវត្រួតពិនិត្យពីសុពលភាពនៃកិច្ចសន្សាធានាលើប្រាក់ចំណូលនៃការជួលត្រលប់ និងគុណភាពនៃការ គ្រប់គ្រង ហើយប្រសិនបើអាច ពិនិត្យពីរបៀបគ្រប់គ្រងនិងការរៀបចំហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។" ជាចុងក្រោយ "គិតក្នុងចិត្ត ជានិច្ចថាខុនដូថ្មីគឺងាយស្រួលក្នុងការថែរក្សា ប៉ុន្តែក្នុងរយៈពេល ៥ឆ្នាំនឹងមានភាពខុសប្លែកគ្នា ជាពិសេសប្រសិនបើក្រុម ហ៊ុនមិនបានរៀបចំចំណែកហិរញ្ញវត្ថុដាច់ដោយឡែលសម្រាប់ការថែរក្សា។" លោក Liew បញ្ជាក់ថា "ភាពដែលអាចទុកចិត្តបាន និងវត្តមានអ្នកអភិវឌ្ឍន៍នៅកម្ពុជាគឺពិតជាមានសារៈសំខាន់ ដែលភាគ ច្រើននៃ ការធានាលើប្រាក់ចំណូលពីការជួលត្រលប់បានត្រឹមតែតវ៉ាបន្ទាប់ពីការអភិវឌ្ឍន៍បានបញ្ចប់។ នេះធ្វើការធានាលើ ប្រាក់ចំណូលពីការជួលត្រលប់ជាជម្រើសដែលមានភាពទាក់ទាញមួយ។"លោក Ea បន្តទៀតថា "នៅពេលទីផ្សារមានវ័យចំណាស់ ខ្ញុំសង្ឃឹមថានឹងឃើញអ្នកអភិវឌ្ឍន៍ចាប់អារម្មណ៍តិចតួចលើកាជួល ត្រលប់ និងបង្កើតភាពស្មើគ្នារវាងអ្នកទិញក្នុងស្រុក ដែលនឹងរស់នៅក្នុងលំនៅដ្ឋាន ធៀបទៅនឹងអ្នកដែលទិញសុទ្ធសាត ក្នុងការវិនិយោគ។"ស្វែងរកការជជែកដេញដោលរវាងភាគីទាំងសង់ខាងជុំវិញ ការធានាប្រាក់ចំណូលពីការជួលត្រលប់ ការធានាលើការជួលគឺ មានសារៈសំខាន់សម្រាប់វិនិយោគិនដែលត្រូវការការធានាថ្មីភ្លាមៗក្នុងការវិនិយោគរបស់ពួកគេ ទោះជាយ៉ាងណា ការធានា គឺល្អដូចភាពខ្លាំងនៃក្រុមហ៊ុនដែលផ្តល់ជូន។
J-Tower 3 - News Banner KH
Tips to help you improve the health of your household budget
Tips to help you improve the health of your household budget
June 6, 2022, 5:07 p.m.
EnglishEnglish
Realestate News
Home & Living
Wondering where to start?Realestate.com.kh has created the following guide to creating and sticking with a monthly budget and we have even created an online Budget Planner to help you – Click Here to see it! We believe every Cambodian should be able to afford a home and this is our way of helping you to keep more money in your pocket and getting a handle on your finances so that you can make your new home a reality. Get on the Realestate.com.kh Budget Planner today. But first of all, check out: “A Very Simple Guide to Managing your Household Budget” After you read that guide, read on...Here are some tips to help your household budget become more accurate and effective:Keep a record of everything and anything you spend over a 30 day period. It’s amazing to see what you actually spend your money on. This needs to be a family effort with everybody’s spending included in the household budget, HONESTLY!It’s better to overestimate than underestimate your expenses whenever you make your household budget. This way you are pleasantly surprised by any miscalculations.Be organised — don’t guess the figures. Rely on bills and take note of all transactions during your day. You need to know exactly how much you have, down to the last cent.Regularly review your bank records alongside your estimated household budget.Become a conscious spender by making a list BEFORE you do any shopping and STICK TO IT. Buy only what you need.Compare prices before buying large items and never buy on impulse.Live simply — the simpler you keep your spending habits, the more money you will have to pay off your mortgage, save for a new home or spend on your children. You might even be happier…Once you do start saving money, make sure you make the most of it by speaking to your bank manager or financial adviser.Keep your new savings in a bank account where you can’t access it from the ATM! Don’t let impulse spending spoil your new household budget.If you follow these simple guidelines, you should have more money for that new home or rainy day.  Want to learn more about improving your household budget?  Check another useful blog post on Realestate.com.kh relevant to budgets: “A Very Simple Guide to Managing your Household Budget” Or get straight onto the Realestate.com.kh Budget Planner now!!