+85561 777 090
Logo

Realestate News

ផ្លូវ​សេដ្ឋកិច្ចជាតិ​ដែល​ចាយ​លុយ​ជិត​130​លាន​ដុល្លារ​សាងសង​បាន​37%​ហើយ
ផ្លូវ​សេដ្ឋកិច្ចជាតិ​ដែល​ចាយ​លុយ​ជិត​130​លាន​ដុល្លារ​សាងសង​បាន​37%​ហើយ
July 19, 2022, 12:13 p.m.
Realestate News
ខេត្ត​ត្បូងឃ្មុំ ៖ គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​៧១C ដែល​មាន​ប្រវែង​សរុប​១១៤,៦២​គីឡូម៉ែត្រ ចាប់ផ្តើម​ពី​គីឡូម៉ែត្រ​លេខ​១៥៤+៧០០​ផ្លូវជាតិ​លេខ​៧ ស្ថិត​ក្នុង​ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ និង​បញ្ចប់ នៅ​គីឡូម៉ែត្រ​លេខ​៣០+៤០០​ផ្លូវជាតិ​លេខ​៧១ ស្ថិត​ក្នុង​ឃុំ​ស្វាយ​ទាប ស្រុក​ចំការលើ ខេត្តកំពង់ចាម សាងសង់​បាន​៣៧%​ហើយ ។ នេះ​បើ​យោង​តាម​ការ​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស និង​តាមដាន​វឌ្ឍនភាព​ការងារ ក្រោយ​អធិបតីភាព​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន កាលពី​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២២ នា​ពេល​កន្លង​ទៅ​នេះ ។ការ​ចុះ​ត្រួតពិនិត្យ​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស តាមដាន​វឌ្ឍនភាព​ការងារ​សាងសង់ និង​ពិនិត្យ​ថា​តើ​ក្រុមហ៊ុន​សាងសង់​កំពុង​អនុវត្ត​ការងារ​នីមួយ​ៗ​ត្រឹមត្រូវ​តាម​សៀវភៅ​បន្ទុក ឬ​កិច្ចសន្យា​ដែរ​ឬទេ ដើម្បី​ធានា​គុណភាព​ផ្លូវថ្នល់​រឹង​មាំ និង​ប្រើប្រាស់​ជាប់​បាន​យូ​អង្វែង ។ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​នា​ឱកាស​នោះ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ពី​លក្ខណៈ បច្ចេកទេស​នៃ​ការ​សាងសង់​ផ្លូវ​នេះ​ដែល​ក្នុង​នោះ​រួម​មាន​៖ ការ​សិក្សា​លម្អិត​លើ​ស្ថានភាព​ភូមិសាស្ត្រ កា​រលើ​កម្ពស់​តួ​ផ្លូវ​ឱ្យ​ផុត​ពី​ទឹក​នៅ​រដូវវស្សា​ពេល​មាន​ទឹកជំនន់​ធំ ការ​សាងសង់​ស្ពាន​បើកមុខ​ទឹក​ប្រវែង​៤០០ ម៉ែត្រ​ការពារ​ទឹក​ហូរ​បុក​ដាច់​ផ្លូវ និង​គ្រឹះ​ផ្លូវ នៅ​ទីប្រជុំជន​មានការ​ជីក​ប្រឡាយ​ទឹក និង​ដាក់​លូ​បង្ហូរទឹក ដើម្បី​ជា​មូលដ្ឋាន​ជាក់ស្ដែង​ក្នុង​ការ​ធានា​ឱ្យ​គុណភាព​ផ្លូវ​មាន​ភាពរឹងមាំ អាច​ប្រើប្រាស់​បាន​យូរអង្វែង ។បន្ថែម​ពីលើ​នេះ ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី បាន​ផ្ដាំផ្ញើ​ឱ្យ​ក្រុម​សាងសង់ និង​ក្រុមហ៊ុន​ត្រួតពិនិត្យ​បច្ចេកទេស​សាងសង់​យកចិត្តទុកដាក់​សាងសង់​ដោយ​ឈរ​លើ​គោលការណ៍​គុណភាព​ជា​ចម្បង និង​ត្រូវ​ស្រោច​ទឹក​ឱ្យ​បានជា​ប្រចាំ ដើម្បី​កុំឱ្យ​រំខាន និង​ប៉ះពាល់​ដល់​សុខភាព​អ្នក​ធ្វើ​ដំណើរ និង​បង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​នោះ​។គួរ​កត់សម្គាល់​ផង​ដែរ​ថា ផ្លូវជាតិ​លេខ​៧១C នេះ​គឺជា​សរសៃឈាម​សេដ្ឋកិច្ចជាតិ​ដ៏​មាន​សក្តានុពល​របស់​កម្ពុជា​ដែល​អាច​ជួយ​សម្រួល​ដល់​កា​រត​ភ្ជាប់​ទំនាក់ទំនង​គមនាគមន៍ ធ្វើ​សមាហរណកម្ម​ត​ភ្ជាប់​ផ្ទៃក្នុង​ប្រទេស និង​ជាមួយ​តំបន់ រួមចំណែក​ក្នុង​ការ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការ​ដោះ​ដូរ​ពាណិជ្ជកម្ម វិនិយោគ ដំណាំ​កសិផល ក​សិ​-​ឧស្សាហកម្ម និង​ទេសចរណ៍​បាន​ឆាប់រហ័ស និង​ចំណាយ​តិច ជា​ពិសេស​ជាមួយ​ប្រទេស​ជិតខាង ។តាម​គម្រោងការ​សាងសង់​ផ្លូវជាតិ​លេខ​៧១C នេះ​ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន​៤២​ខែ គ្រោង បញ្ចប់​ការ​សាងសង់​នៅ​ខែតុលា ឆ្នាំ​២០២៤ សាងសង់​ដោយ​ក្រុមហ៊ុន​សំណង់​សៀង​ហៃ (SCG) និង​ត្រួត ពិនិត្យ​បច្ចេកទេស​ដោយ ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស ក្វា​ង​ចូ​វ​វ៉ា​ន អាន គ្រោង​ចំណាយ​ថវិកា​សាងសង់​ប្រមាណ​១២៩,៩៨​លាន ដុល្លារ​អា​មេ​រិ​ក ៕ចង់ស្វែងរកទិញ ឬលក់ដីមែនទេ? យើងអាចជួយបាន !
ចង្កៀងសូឡា Panasonic បំភ្លឺជនបទនៃប្រទេសកម្ពុជា
ចង្កៀងសូឡា Panasonic បំភ្លឺជនបទនៃប្រទេសកម្ពុជា
June 15, 2022, 3:10 a.m.
Realestate News
ក្រុមហ៊ុន Panasonic ប្រចាំប្រទេសកម្ពុជា ក្រោមការសហការជាមួយអង្គការក្រៅរដ្ឋាភិបាលហៅកាត់ថា “LWD” ឬអង្គការជីវិតថ្លៃថ្នូរ បានបរិច្ចាគចង្កៀងសូឡាចំនួន ១០៥០ ជូនប្រជាជនដែលមានជីវភាពខ្វះខាត និងពុំមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់នៅឯខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ ក្រុមហ៊ុន Panasonic បានផ្តល់ជាជំនួយដល់ប្រទេសកម្ពុជាតាមរយៈកម្មវិធី “ផ្តល់ពន្លឺដើម្បីអនាគតភ្លឺស្វាង” ដែលជាការផ្តួចផ្តើមដើម្បីជួយទៅដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ដែលកង្វះខាតថាមពលសម្រាប់ការប្រើប្រាស់។លោក យ៉ាស៊ូណូប៊ូ ម៉ាតស៊ូម៉ូតុ​ នាយកប្រតិបត្តិប្រចាំ Panasonic កម្ពុជា បានដឹកនាំបេសសកម្មមនុស្សធម៌មួយនេះទៅកាន់ភូមិវាល ក្រោមការចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់របស់លោកចាហ្វាយស្រុក ក៏ដូចជាមេឃុំផងដែរ។ ក្រុមគ្រួសារដែលទទួលបានចង្កៀងសូឡាគឺជាប្រជាជនដែលរស់នៅឯភូមិព្រែកពីរ ភូមិតាដេត ភូមិបឹងក្រឡ ភូមិវាល នៃខេត្តពោតិ៍សាត់ និងខេត្តបាត់ដំបង។ លោកបានបង្ហាញពីចំណាប់អារម្មណ៍សប្បាយរីករាយ ដោយបានជួបផ្ទាល់ជាមួយប្រពលរដ្ឋ និងមានគម្រោងនាពេលអនាគតដើម្បីជួយជ្រោមជ្រែងដល់សហគមន៍ជាច្រើនទៀតតាមដែលអាចធ្វើបាន។ “នេះមិនមែនជាគម្រោងចុងក្រោយនោះទេ Panasonic នៅតែជួយទ្រទ្រង់ដើម្បីធ្វើឱ្យប្រសើរឡើងនៅពន្លឺគ្រប់គ្រាន់សម្រាប់ជនបទក្នុងប្រទេសកម្ពុជា” លោកបានមានប្រសាសន៍បន្ថែម។មុនពេលប្រតិបត្តិការបរិច្ចាគចង្កៀងសូឡា ក្រុមការងាររបស់អង្គការជីវិតថ្លៃថ្នូរបានធ្វើការសម្ភាសន៍ និងត្រួតពិនិត្យមើលសកម្មភាពជាក់ស្តែងរបស់ក្រុមគ្រួសារនីមួយៗ។ បងប្អូន​ប្រជាពលរដ្ឋដែលទទួលបាន អាចប្រើប្រាស់ដើម្បីបំភ្លឺលំនៅឋានរបស់ពួកគេក្នុងការចម្អិនម្ហូបអាហារ ឬកូនៗតូចដើម្បីសិក្សានាពេលរាត្រី។ មិនត្រឹមតែប៉ុណ្ណោះពួកគាត់ក៏អាចបំពាក់នៅតាមផ្លូវក្នុងតំបន់ខ្លះផងដែរ។ក្រុមការងារតំណាង Panasonic កម្ពុជាបានបញ្ជាក់ថា “ពួកយើងនឹងប្តេជ្ញាដើម្បីពង្រឹងសង្គមមួយដែលគ្មានភាពក្រីក្រតាមរយៈការចូលរួមសកម្មភាពសង្គមផ្សេងៗ”។ កម្មវិធី “ផ្តល់ពន្លឺដើម្បីអនាគតភ្លឺស្វាង” ប្រព្រឹត្តឡើងក្នុងគោលបំណងលុបបំបាត់ភាពក្រីក្រ ក្រោមការសហករណ៍ជាមួយអង្គការជីវិតថ្លៃថ្នូរដើម្បី ប្រជាជន និងសហគមន៍ ដើម្បីផ្លាស់ប្តូរជីវភាព សេដ្ឋកិច្ចសង្គមឆ្ពោះទៅកាន់ស្វ័យភាពនៃយុទ្ធសាស្រ្តអភិវឌ្ឍន៍ជារួម។អំពីសាជីវកម្ម Panasonicសាជីវកម្ម Panasonic គឺជាក្រុមហ៊ុនឈានមុខគេនៅទូទាំងពិភពលោកក្នុងការអភិវឌ្ឍបច្ចេកវិទ្យាអេឡិចត្រូនិក និងដំណោះស្រាយផ្សេងៗសម្រាប់អតិថិជននៅក្នុងវិស័យឧបករណ៏អេឡិចត្រូនិកសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន គេហដ្ឋាន ទោចក្រយានតន្ត និង អាជីវកម្មផ្សេងៗ។ Panasonic បានប្រារព្ធខួប 100 ឆ្នាំរបស់ខ្លួននៅក្នុងឆ្នាំ 2018 ហើយបានពង្រីកជាសកល និងកំពុងប្រតិបត្តិក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន 522 និងក្រុមហ៊ុនសហការណ៍ចំនួន 69 នៅទូទាំងពិភពលោក ហើយមានចំណូលពីការលក់សរុបចំនួន 6,698.8 ពាន់លានយ៉េន គិតត្រឹមថ្ងៃទី31 ខែមីនា ឆ្នាំ2021 ។ ក្រុមហ៊ុនប្តេជ្ញាបន្តស្វែងរកគុណតម្លៃតាមរយៈការច្នៃប្រឌិតថ្មីៗនៅតាមខ្សែស្រឡាយផលិតផល ដោយប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួន ដើម្បីធ្វើឱ្យជីវិតកាន់តែប្រសើរ និងពិភពលោកកាន់តែស្រស់ថ្លាសម្រាប់អតិថិជនរបស់ខ្លួន។ឈ្វេងយល់បន្ថែមអំពីក្រុមហ៊ុន Panasonic ៖ https://www.panasonic.com/globalក្រុមហ៊ុន Panasonic ប្រចាំនៅប្រទេសកម្ពុជា បង្កើតឡើងនៅក្នុងឆ្នាំ 2010 គឺជាការិយាល័យតំណាងចែកចាយផ្លូវការរបស់ Panasonic Singapore មកកាន់ប្រទេសកម្ពុជា ដែលទទួលខុសត្រូវក្នុងការលក់ផលិតផល / លក់គ្រឿងបន្លាស់ ផ្សព្វផ្សាយទីផ្សារ និងចែកចាយផលិតផល Panasonic ទាំងផ្នែក B2B និង B2C ។ Panasonic កម្ពុជា មានតួនាទីយ៉ាងសកម្មក្នុងការផ្តល់នូវបរិយាកាសរស់នៅកាន់តែប្រសើរដល់សង្គម និងសហគមន៍។ សម្រាប់ព័ត៌មានបន្ថែម សូមចូលក្នុងគេហទំព័រ៖ www.panasonic.com/kh
LOUISE ដែលជាក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីប្រចាំនៅអូស្ត្រាលីក៏ត្រៀមបង្ហាញមុខនៅក្នុងការតាំងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ2022ដែរ
LOUISE ដែលជាក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីប្រចាំនៅអូស្ត្រាលីក៏ត្រៀមបង្ហាញមុខនៅក្នុងការតាំងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ2022ដែរ
June 13, 2022, 10:13 a.m.
Events & Announcements
Realestate News
ព្រឹត្តិការណ៍តាំងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ2022 (Cambodia Real Estate Expo 2022) ដែលនឹង​មកដល់​នាខែក្រោយថ្ងៃទី02-03 កក្កដា ជាភាពរីករាយបំផុតមួយសម្រាប់វិស័យអចលនទ្រព្យ​នៅក្នុង​ព្រះរាជាណាចក្រកម្ពុជា ។ កម្មវិធីធំប្រចាំឆ្នាំមួយនេះនឹងផ្តល់ឱកាសច្រើនសម្រាប់វិនិយោគិនមិនថាខ្មែរ ឬបរទេស ម្ចាស់អភិវឌ្ឍន៍គម្រោងនានា ធនាគារ ក្រុមហ៊ុនធានារ៉ាប់រង និងក្រុមហ៊ុនល្បីៗ​ជាច្រើន​ផ្សេង​ទៀត ។ល។ អាចបង្ហាញវត្តមានរបស់ពួកគេនៅកន្លែងតែមួយដើម្បីផ្តល់ផលិតផល ឬសេវាកម្មរបស់ខ្លួន​ទៅកាន់អតិថិជនគោលដៅរៀងៗខ្លួន ។ក្នុងនោះផងដែរ សម្រាប់អ្នកដែលត្រៀមនឹងចូលរួមតាំងពិព័រណ៍ផលិតផលរបស់ខ្លួនក្នុង​អំឡុង​ថ្ងៃតាំង​ពិព័រណ៍​​ក៏មានក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីប្រចាំនៅប្រទេសអូស្ត្រាលីដែលមានឈ្មោះថា « LOUISE » មានមូលដ្ឋាននៅទីក្រុងមែលប៊នក៏នឹងត្រៀមដាក់តាំងបង្ហាញអចលនទ្រព្យរបស់ពួកគេក្នុងសាលតាំងពិព័រណ៍ផងដែរ ។LOUISE ផ្តល់ជូនអ្វីគ្រប់យ៉ាងគ្រប់តម្រូវការLOUISE ជា​ក្រុមហ៊ុនអចលនទ្រព្យ​លំនៅឋាន​ថ្មី ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Melbourne ប្រទេស​អូស្ត្រាលី ត្រៀមនឹងបង្ហាញជូននូវឱកាសដ៏ល្អសម្រាប់លោកអ្នកវិនិយោគដែលកំពុងស្វែងរកឱកាសនៅ​ក្រៅប្រទេស និងក្នុងប្រទេសអូស្ត្រាលី!មានទីតាំងស្ថិតនៅមន្ទីរពេទ្យ Alfred ដែលជាតំបន់មានប្រជាប្រិយមួយក្នុងប្រទេសអូស្ត្រាលីចម្ងាយត្រឹមតែ 10 នាទីប៉ុណ្ណោះពីសកលវិទ្យាល័យកំពូលៗក្នុងប្រទេសអូស្ត្រាលី រួមមាន Melbourne Uni & RMITត្រឹមតែ 2 គីឡូម៉ែត្រពីសង្កាត់ពាណិជ្ជកម្មកណ្តាល (CBD) របស់ទីក្រុងមែលប៊នសាងសង់ដោយអ្នកអភិវឌ្ឍន៍ដែលអាចជឿទុកចិត្ត និងមានបទពិសោធន៍ក្នុងប្រទេសអូស្ត្រាលីក្នុងនាមជាគម្រោងថ្មីបំផុតមួយនៅក្នុងតំបន់កណ្តាលទីក្រុងមែលប៊ន ដែលអាចរីករាយនឹងបច្ចេកវិទ្យាថ្មីៗ និងការ​រចនាចុងក្រោយបំផុតសម្រាប់លំនៅឋានបែបទំនើប ។ LOUISE ត្រូវបានរចនាឡើងដោយក្រុមហ៊ុន Cera Stribley ដែលជាក្រុមហ៊ុនស្ថាបត្យកម្ម និងរចនាផ្ទៃខាងក្នុងដ៏ល្បីល្បាញនៅក្នុងប្រទេសអូស្ត្រាលី ដើម្បីបង្ហាញ​​ពី​អារម្មណ៍​ក្នុងការស្នាក់នៅលំនៅឋានដែលបំផុសគំនិតដោយទាំងបេតិកភណ្ឌប្រចាំសង្កាត់ និងអគារ​សហសម័យ​សម្រាប់​សម្គាល់តំបន់នាថ្ងៃអនាគត ។ការវិនិយោគនៅទីក្រុងមែលប៊នជាការវិនិយោគសម្រាប់ពេលអនាគតជាមួយនឹងសេដ្ឋកិច្ចដ៏រឹងមាំ ហេដ្ឋារចនាសម្ព័ន្ធលំដាប់ពិភពលោក និងទីផ្សារការងារដ៏រឹងមាំ ដែលជាកត្តាធ្វើឱ្យ​ទីក្រុង Melbourne ក្លាយទៅជាទីក្រុងដែលរីកចម្រើនលឿនបំផុតនៅក្នុងប្រទេសអូស្ត្រាលី ។ វិស័យឯកជន និងសាធារណៈរបស់ទីក្រុងមែលប៊នកំពុងវិនិយោគយ៉ាងច្រើនជាបន្តបន្ទាប់ដូចជា ការអប់រំ, ឱសថ, វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ។គួរកត់សម្គាល់ថា ទីក្រុងមែលប៊នបានទាក់ទាញវិនិយោគិនលោកខាងលិច និងអាស៊ីជាច្រើនរួចមកហើយសម្រាប់​អ្នក​ដែល​ចង់បង្កើតគ្រួសារនៅក្នុងទីក្រុង ។ យ៉ាងណាមិញ សកលវិទ្យាល័យចំនួន 2 ក្នុងចំណោមសកល​វិទ្យាល័យ​​កំពូលទាំង 100 មានទីតាំងនៅទីក្រុង Melbourne ដែលមាន​សកលវិទ្យាល័យ Melbourne និងសកលវិទ្យាល័យ Monash ដែលធ្វើឱ្យវាក្លាយជាកន្លែងដ៏ល្អមួយសម្រាប់និស្សិតក្នុងការសិក្សានៅក្នុងស្ថាប័នអប់រំលំដាប់កំពូល​នៅ​លើ​ពិភពលោក ។ការផ្តល់ជូនពិសេសៗពី LOUISE មានតែក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ2022តែប៉ុណ្ណោះLOUISE នឹងមានការផ្តល់ជូនផ្តាច់មុខជាច្រើនក្នុងអំឡុងពេល EXPO 2022 ក្នុងនាមជាអ្នកតាំងពិព័រណ៍អចលន​ទ្រព្យ​ប​រទេស​សម្រាប់​ភ្ញៀវរបស់ខ្លួន។ ជាការពិត អ្នកចូលរួមពិព័រណ៍ EXPO 2022 នឹងទទួលបានការទស្សនាពិធី​សម្ពោធ​ផ្តាច់មុខរបស់ LOUISE ។ការតាំងពិព័រណ៍ EXPO 2022 មិនខុសពីព្រឹត្តិការណ៍មុនៗដែលត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន Realestate.com.kh នោះឡើយ ។ ព្រឹត្ត្តការណ៍នេះនឹងទាក់ទាញអ្នកទស្សនា​រាប់ពាន់​នាក់ក្នុង​រយៈ​ពេល 2 ថ្ងៃ ចាប់ពីថ្ងៃទី 2-3 ខែកក្កដា ឆ្នាំ2022 នៅសាលពិព័រណ៍ដ៏ធំ The Premier Center Sen Sok ។កុំឱ្យ​ឱកាស​នេះ​កន្លង​ហួស​ឱ្យសោះ ! លោកអ្នកនឹងទទួលបានបទសោធន៍ថ្មីសម្រាប់​គេហឋានបែប​ទំនើប​ដែលក្រុមហ៊ុនអភិវឌ្ឍន៍អាច​ផ្ដល់​ជូន ។ សូមចុចប៊ូតុងខាងក្រោមដើម្បីចុះឈ្មោះចូលរួមដោយសេរី !ចុះឈ្មោះចូលរួម !
ក្រុមហ៊ុន Realestate.com.kh បាននាំយកកម្មវិធីតាំងពិព័រណ៍អចលនទ្រព្យដ៏ធំបំផុតរបស់កម្ពុជាត្រលប់​មក​វិញ​​​​ហើយ
ក្រុមហ៊ុន Realestate.com.kh បាននាំយកកម្មវិធីតាំងពិព័រណ៍អចលនទ្រព្យដ៏ធំបំផុតរបស់កម្ពុជាត្រលប់​មក​វិញ​​​​ហើយ
June 7, 2022, 7:05 a.m.
Events & Announcements
Realestate News
រាជធានីភ្នំពេញ (អគារ Morgan) ៖ ក្រុមហ៊ុន Realestate.com.kh នឹងនាំយកមកវិញនូវការតាំង​ពិព័រណ៍​អចលនទ្រព្យ​ដ៏ពេញ​និយម​របស់​​ខ្លួន ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី02-03 ខែកក្កដា ខាងមុខនេះនៅសាលពិព័រណ៍ ដឹ ព្រេមៀរ សេនធ័រ សែនសុខ ។កម្មវិធីតាំងពិព័រណ៍​អចលន​ទ្រព្យកម្ពុជា​ឆ្នាំ2022នេះ (Real Estate EXPO 2022) គឺជា​​​ព្រឹត្តិការណ៍ពិសេសមួយ​ដែល​រៀប​ចំ​ឡើង​ដោយ Realestate.com.kh ដើម្បីជំរុញវិស័យអចលនទ្រព្យ និង​ឧស្សាហ​​ក​ម្ម​ពាក់ព័ន្ធផ្សេងៗ​ឱ្យ​​ឈាន​​​​​​ដល់​កម្រិត​មួយថ្មី និងផ្តល់ជូននូវការទិញលក់ផ្តាច់មុខ និងសេវាកម្ម​សំខាន់ៗ​ទាំង​អស់​នៅកន្លែងតែមួយ សម្រាប់​បំពេញតម្រូវការទីផ្សារកម្ពុជា​ដែលកំពុងតែរីកចម្រើន ។ពិព័រណ៍អចលនទ្រព្យនេះគឺជាការផ្តួចផ្តើមគំនិតជាបន្តបន្ទាប់ដែលបង្កើតឡើងដោយលោក ម៉ឹក ចិន្តា ស្ថាបនិក នៃ Realestate.com.kh និងនាយកប្រតិបត្តិក្រុមហ៊ុនលោក Thomas O'Sullivan ជាមួយនឹងចក្ខុវិស័យ​ដើម្បីធានាដល់​អតិថិជន​​​ដែលមានបំណង និងកំពុងស្វែងរកលំនៅឋាន, យានយន្ត និងការ​ទិញ​លក់​​​​ផលិត​ផលផ្សេងៗជាច្រើនទៀត ទទួលបាននូវអ្វីដែលពួកគេត្រូវការប្រកបដោយទំនុកចិត្ត​ ទាំងអតិថិជនក្នុង​ស្រុក និងអតិថិជនបរទេស​ដែលកំពុ​ង​ស្នាក់​នៅ​ក្នុង​ប្រទេសកម្ពុជាជាដើម ។ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗនៅទូទាំងប្រទេសកម្ពុជានឹងដាក់តាំងបង្ហាញរួមមាន ៖ OCIC, Orkide Development, Chip Mong Land, Borey The Flora, Golden Cambodia Century, Morgan Group, Prince Real Estate, Borey Kasen, Borey Bosba, Borey Arey Ksat, Coastal City និងជាច្រើនទៀត។ដើម្បីបំពេញបន្ថែមសម្រាប់ការសម្រេចចិត្តទិញផ្ទះ ក្នុងនោះវិស័យធនាគារ ហិរញ្ញវត្ថុ និងធានារ៉ាប់រង ក៏នឹងចូលរួមដើម្បីពិគ្រោះយោបល់សម្រាប់លោកអ្នកដែលកំពុងស្វែងរកទិញផ្ទះផងដែរ ដោយមានដូចជា CBRE Cambodia, Cambodia Properties Limited, GC Realty, Pointer Property និងអ្នកជំនាញប្រឹក្សាទិញលក់អចលនទ្រព្យ Fazwaz Cambodia ជាដើម ។ចុះឈ្មោះសម្រាប់ចូលរួម ឬសាកសួរកក់ស្តង់តាំងពិព័រណ៍មានឱកាសឈ្នះរង្វាន់ធំក្រៅពីការធានាបាននូវកិច្ចព្រមព្រៀងទិញលក់ដ៏ល្អបំផុតនៅក្នុងអចលនទ្រព្យ និងទំនិញផ្សេងៗទៀតហើយ អ្នកចូលរួមទាំងអស់នឹងមានឱកាសក្នុងការចាប់រង្វាន់ដើម្បីឈ្នះរង្វាន់ដ៏ធំបំផុតមួយចំនួនដែលមិនធ្លាប់បានឃើញនៅក្នុងព្រឹត្តិការណ៍ស្រដៀងគ្នានេះរួមមានទាំងគ្រឿងអលង្ការពី Princess Alanka, នាឡិកាពី Watch Empire, គ្រឿងបរិក្ខារពី Seara Sports Systems, សំបុត្រកុនពីរោងភាពយន្ត Legend,គ្រឿងប្រើប្រាស់ពី Fotile, Mitsubishi និងជាច្រើនទៀត ។អ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងអ្នកតាំងពិព័រណ៍នឹងផ្តល់ជូននូវការលើកទឹកចិត្តដល់អ្នកទិញជាច្រើនក្នុងអំឡុងពេលពីរថ្ងៃនេះ រួមទាំងការបញ្ចុះតម្លៃដ៏ច្រើន និងការបង្ហាញសម្រាប់តែអ្នកទិញដែលមានសំណាង រួមទាំងគម្រោងថ្មីៗ និងរថយន្តផងដែរ !តើកម្មវិធីនេះប្រារព្ធធ្វើឡើងនៅពេលណា? ទីកន្លែងណា?ពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ 2022 នឹងប្រព្រឹត្តទៅនៅសាលពិព័រណ៍ ដឹ ព្រេមៀរ សេនធ័រ សែនសុខ ដែលនឹង​​ចាប់​​ផ្តើម​​នៅថ្ងៃទី02-03 ខែកក្កដា ចាប់ពីវេលាម៉ោង 09:00 ព្រឹក រហតូដល់ម៉ោង 06:00 ល្ងាច ។ពិព័រណ៍អចលនទ្រព្យកម្ពុជាលើសពីការតាំងបង្ហាញអចលនទ្រព្យ និងសេវាកម្មលោក Thomas O'Sullivan នាយកប្រតិបត្តិ Realestate.com.kh បានថ្លែងថា ៖«ចាប់តាំងពីបានបំបែកកំណត់ត្រាតាំងពិព័រណ៍ក្នុងឆ្នាំ 2019 មក យើងបានខកខានប្រារព្ធកម្មវិធីនេះជាបន្តបន្ទាប់ដោយសារជំងឺរាតត្បាត ប៉ុន្តែខណៈនេះអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺយើងពិតជាមានការភ្ញាក់ផ្អើលជាមួយនឹងការចុះឈ្មោះចូលរួមពីអ្នកតាំងពិព័រណ៍ទាំងពីរប្រភេទដែលចូលរួមក្នុងការតាំងពិព័រណ៍នេះ ដោយនេះគឺសញ្ញាល្អណាស់ពីអ្នកចូលរួមដែលមានចំនួនជាង 5000 ដោយអ្នកទាំងនោះបានចុះឈ្មោះចូលរួមព្រឹត្តិការណ៍នេះរួចហើយ‍» ។លោក Thomas O'Sullivan បានបន្តថា ៖«ជាចុងក្រោយ គោលដៅរបស់យើង​គឺផ្តល់​ឱ្យគ្រួសារកម្ពុជា​នូវឱកាស​មួយ​ដើម្បី​ទទួលបានកិច្ចព្រមព្រៀងទិញលក់ដ៏ល្អបំផុតសម្រាប់ពួកគេ និងបង្កើតបទពិសោធន៍ថ្មី ដើម្បីឱ្យ​ពួកគេអាចមាន​ថ្ងៃដ៏​អស្ចារ្យជា​មួយ​គ្នា ដោយការបន្ថែមភាពទាក់ទាញ និងសកម្មភាពដូចជាសិក្ខាសាលាពីអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ, មានកន្លែងក្មេងលេង, កន្លែងបង្ហាញរថយន្ត, អាហារ និងភេសជ្ជៈដ៏ធំទូលាយ និងអ្វីៗជាច្រើនផ្សេងទៀត ដែលអាចអនុញ្ញាតឱ្យយើងដាក់តាំងបង្ហាញនៅលើពិព័រណ៍អចលនទ្រព្យដ៏ធំបំផុត និងល្អបំផុត ដើម្បីបង្កើតថ្ងៃដ៏អស្ចារ្យសម្រាប់គ្រួសារទាំងមូល» ។អ្នកសារព័ត៌មាន ៖ តើ​ហេតុ​អ្វី​បានជា​គម្រោង អ័​រ​គី​ដេ គិត​ថា​អាច​នឹង​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​សំណាក់​អតិថិជន​នៅ​ក្នុង​ឱកាស​ការ​តាំងពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​ឆ្នាំ​២០២២​នេះ?ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានលោក គ្រួច សុភត្ត្រា ជំនួយការនាយិកាប្រតិបត្តិទូទៅ និងជានាយក នាយកដ្ឋានធនធានមនុស្ស រដ្ឋបាល សេវាអតិថិជន កិច្ចសន្យា ច្បាប់ និងព័ត៌មានវិទ្យា បានឱ្យដឹងយ៉ាងដូច្នេះថា សម្រាប់ពួកយើង (គម្រោងអ័រគីដេ) តែងតែមានទស្សនៈវិស័យដូចដែលធ្លាប់បានខិតខំប្រឹងប្រែងនាពេលកន្លងមកព្រោះយើងនៅតែមានភាពជាខ្លួនឯង ។ ពោលគឺការអភិវឌ្ឍន៍របស់អ្នកអភិវឌ្ឍន៍ (Developer) នីមួយៗតែងតែមានគំនិតច្នៃប្រឌិតរៀងៗខ្លួន ។ ភាពច្នៃប្រឌិតរបស់ អ័រគីដេ គឺតែងតែអភិវឌ្ឍន៍ខ្លួនពីមួយថ្ងៃទៅមួយថ្ងៃជាបន្តបន្ទាប់ ដូច្នេះហើយអតិថិជនអាចមើលឃើញពីភាពលូតលាស់ ពីភាពរឹងមាំ និងសំខាន់បំផុតគឺទំនុកចិត្តដែលអាចធ្វើឱ្យអតិថិជនអាចគិតពិចារណាក្នុងការរស់នៅក្នុងគម្រោងរបស់ អ័រគីដេ ។ចុះឈ្មោះសម្រាប់ចូលរួម ឬសាកសួរកក់ស្តង់តាំងពិព័រណ៍បំបែកកំណត់ត្រាប្រកបដោយជោគជ័យពិព័រណ៍អចលនទ្រព្យកម្ពុជាលើកចុងក្រោយដែលទើបតែបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ ណាហ្គាវើល ភ្នំពេញ គឺជាជោគជ័យដ៏ធំមួយដែលបានបំបែកកំណត់ត្រាលក់អចលនទ្រព្យដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជាជាមួយនឹងការលក់ចេញដ៏ច្រើនសន្ធឹកសន្ធាប់ចំនួនជាង 30លានដុល្លារ និងទាក់ទាញអ្នកចូលរួមជាង 20,000 នាក់ ។ មិនតែប៉ុណ្ណោះកាលពីដើមឆ្នាំ 2019 ព្រឹត្តិការណ៍ Home & Lifestyle បានទាក់ទាញអ្នកចូលរួមជាង 15,000 នាក់ និងឈានដល់ការលក់ជាង 20 លានដុល្លារ ។វត្តមានក្រុមហ៊ុនអភិវឌ្ឍន៍, បុរី, ខុនដូ និងម៉ាកយីហោល្បីៗឈានមុខគេមួយចំនួនទៀតនៅកម្ពុជា ដើម្បីបំពេញតម្រូវការទីផ្សារអចលនទ្រព្យ និងសេវាកម្មបន្ថែមនានាក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនជាច្រើននឹងមានវត្តមានចូលរួមតាំងពិព័រណ៍ ខណៈពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ2022 នៅថ្ងៃទី02 និង03 ខែកក្កដា កាន់តែខិតជិតមកដល់ ។អ្នកឧបត្ថម្ភធំ និងអ្នកគាំទ្រសំខាន់ៗរួមមាន ៖ The Khmer Times, Cambodian Investment Management, Princess Alanka, B2B Cambodia, Watch Empire, Mitsubishi Heavy Industries, Panasialife, Gold Zone Media, Seara Sports Systems, Fotile and LM Car.អ្នកចូលរួមតាំងពិព័រណ៍ ៖ Orkide Development: Orkide The Botanic City, Orkide The Pochentong, Orkide The Royal Condominium, Morgan Group: Morgan Tower, Morgan EnMaison, Overseas Cambodian Investment Corporation (OCIC), Chip Mong Land, Prince Real Estate Group, Creed Cambodia, Canopy Sands, Borey Kasen Phnom Penh, Borey Bosba, Borey Williams, Genrich Investment, Credit Bureau of Cambodia, Chroy Changva Satellite City, Norea City, Borey Heng Heang, The Elysee, Elite Town 3, Olympia City, Borey New Hope, Kien Svay Plaza, Tourism City, Diamond Bay Garden, Golden Cambodia Century (GCC): Borey Nadi, GC Orussey Market, Borey The Flora, KH Land, Platinum Coast, Golden Cambodia Realty, Phnom Penh Galaxy Garden, Coastal City, Century 21 Cambodia, Oasis Harmony, Golf Harmony, City Gem, Borey Lorn City, Fortune City, Borey Arey Ksat, Borey Chey Oudom, One 70, LM Car, Fotile, JTH Lawyers, API Global, TCU Polys Enterprise, Harvey Law Group, Beike Realsee, FazWaz, Buildmax International, Sathapana Bank, Cellcard, Yuan Dian Advertising Mediaដៃគូប្រព័ន្ធផ្សព្វផ្សាយ ៖ Khmer Times,  B2B Cambodia, AmCham, ADA, Cambodia Investment Review, Property Area Asia, Gold Zone Media, The Cambodia China Times, Thmey Thmey, Enjoy Cambodia, Business Cambodia, FreshNews, Koh Santepheap Daily, Kampuchea Thmey Daily, ThmeyThmey, CNC, BTV, PNN, Hang Meas, CTV, TVK, CTN, Jianhua daily, Cambodia China Times, PanasiaLifeចុះឈ្មោះសម្រាប់ចូលរួម ឬសាកសួរកក់ស្តង់តាំងពិព័រណ៍
ពិធី​ចុះ MoU ​រវាង​ក្រុមហ៊ុន Prince Trust, Cambodian Investment Management និង Realestate.com.kh ដើម្បី​ទាក់ទាញ​បន្ថែម​នូវ​វិនិយោគិន​បរទេស​ប្រកបដោយ​ទំនុកចិត្ត
ពិធី​ចុះ MoU ​រវាង​ក្រុមហ៊ុន Prince Trust, Cambodian Investment Management និង Realestate.com.kh ដើម្បី​ទាក់ទាញ​បន្ថែម​នូវ​វិនិយោគិន​បរទេស​ប្រកបដោយ​ទំនុកចិត្ត
June 7, 2022, 6:28 a.m.
Events & Announcements
Realestate News
រាជធានី​ភ្នំពេញ ៖ Prince Trust ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Prince Holding Group ( Prince Group ) ដែល​ជា​ក្រុមហ៊ុន​អាជីវកម្ម​ដ៏​ធំ​បំផុត​មួយ​ក្នុង​ប្រទេស​កម្ពុជា​គ្របដណ្តប់​លើ​ការ​អភិវឌ្ឍន៍​អចលនទ្រព្យ សេវាកម្ម​ហិរញ្ញវត្ថុ និង​សេវាកម្ម​អតិថិជន បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) ជាមួយ Cambodia Investment Management និង Realestate.com.kh ដើម្បី​សហការ​គ្នា​លើ​ឱកាស​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​ក្នុង​ប្រទេស តាម​រយៈ​គោលការណ៍​ច្បាប់​ទំនុកចិត្ត​របស់​កម្ពុជា (Cambodia’s Trust Law) ។ ពិធី​ចុះហត្ថលេខា​លើ​អនុស្សា​រណៈ​នៃ​ការ​យោគយល់​នេះ​ធ្វើ​ឡើង​កាលពី​ព្រឹក ថ្ងៃ​ទី​27 ខែឧសភា ឆ្នាំ​2022 នៅ​ការិយាល័យ​ក្រុមហ៊ុន Prince Holding Group ស្ថិត​នៅ​ក្នុង​ទីក្រុង​រណប​កោះ​ពេជ្រ ។ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​នេះ ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក Michael Chiam នាយក​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Prince Trust, លោក Anthony Galliano នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​គ្រប់គ្រង​ការ​វិនិយោគ​កម្ពុជា និង​លោក Tom O'Sullivan នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Realestate.com.kh ។ដោយ​ផ្អែក​លើ​លក្ខខណ្ឌ​នៃ MoU ភាគី​ទាំង​បី​នឹង​រួម​គ្នា​បង្កើត​សមត្ថភាព​ការ​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម ដោយ​ផ្តល់​នូវ​បទ​ពិសោធន៍​ប្រកបដោយ​ភាព​រលូន​, ភាព​ជឿជាក់ និង​តម្លាភាព​សម្រាប់​វិនិយោគិន​បរទេស ។ ស្រប​ពេល​ប្រទេស​កម្ពុជា​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស និង​ការ​អនុម័ត​ច្បាប់​ស្តី​ពី​ទំនុកចិត្ត​នៅ​ឆ្នាំ 2019 ក្រុមហ៊ុន Prince Trust ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​ដល់​អ្នក​វិនិយោគ​ដែល​កំពុង​ស្វែងរក​ការ​បណ្តាក់ទុន​ក្នុង​ប្រទេស​កម្ពុជា​។លោក Michael Chiam នាយក​ក្រុមប្រឹក្សាភិបាល នៃ​ក្រុមហ៊ុន Prince Trust បាន​មាន​ប្រសាសន៍​កត់សម្គាល់​ថា ៖«​យើង​បាន​បង្កើត Prince Trust នេះ​ឡើង​ដើម្បី​ជួយ​ដល់​អ្នក​វិនិយោគ​បរទេស​ដែល​កំពុង​ស្វែងរក​ការ​បណ្តាក់ទុន​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ការ​លើកកម្ពស់​ច្បាប់​ទំនុកចិត្ត ។ រួម​ជាមួយនឹង​ភាព​ជឿជាក់​ដ៏​រឹង​មាំ និង​ការ​យល់​ដឹង​ពី​ទីផ្សារ​របស់​ក្រុមហ៊ុន Cambodian Investment Management និង​ក្រុមហ៊ុន Realeastate.com.kh យើង​នឹង​អាច​ប្រើប្រាស់​កម្លាំង​ប្រកួតប្រជែង​រៀង​ៗ​ខ្លួន ក្នុង​ការ​ដោះស្រាយ​តម្រូវការ​របស់​អ្នក​វិនិយោគ​អចលនទ្រព្យ​បរទេស​ដែល​កំពុង​សម្លឹង​រក​ការ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​» ។ខណៈនោះ​ផង​ដែរ លោក Anthony Galliano នាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន Cambodian Investment Management បាន​ផ្តល់​នូវ​ពាក្យ​ដ៏​មាន​អត្ថន័យ​ថា «​វិនិយោគ​កម្ពុជា​» នៅ​ក្នុង​ការ​សុន្ទរកថា​របស់​លោក ដោយ​កត់​សម្គាល់ថា​ការ​គ្រប់គ្រង​ដ៏​គួរ​ឱ្យ​កត់សម្គាល់​របស់​កម្ពុជា​ចំពោះ​ជំងឺ​រាតត្បាត Covid-19 បាន​ធ្វើ​ឱ្យ​ទីផ្សារ​មានការ​ងើបឡើង​វិញ​យ៉ាង​ឆាប់រហ័ស ហើយ​ប្រទេស​នេះ​ជា​កន្លែង​ដ៏​ប្រសើរ​សម្រាប់​វិនិយោគិន​បរទេស ។លោក Tom O'Sullivan នាយក​ប្រតិបត្តិ នៃ Realestate.com.kh បាន​កត់​សម្គាល់ថា ៖«​ចំនួន​អ្នក​ដែល​ចូល​ប្រើប្រាស់​គេហទំព័រ​បាន​កើនឡើង​លើស 200,000 នាក់​ក្នុង​1​ខែ ក្នុង​ឆមាស​ទី​1 នៃ​ឆ្នាំ 2022 ដែល​ក្នុង​ចំណោម​អ្នក​ដែល​ចូល​ប្រើប្រាស់​ទាំងអស់​មាន​ពាក់កណ្តាល​មក​ពី​ទីផ្សារ​អន្តរជាតិ ដែល​នេះ​ជា​សញ្ញា​បង្ហាញ​ថា ការ​វិនិយោគ​អន្តរជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មានការ​កើនឡើង​ម្ដងទៀត​» ។លោក O'Sullivan បាន​បន្ត​ទៀត​ថា ៖«​លោក​ទន្ទឹងរង់ចាំ​ម្តងទៀត​ក្នុង​ការ​ក្លាយជា​អ្នកត្រួសត្រាយ​ផ្លូវ​ក្នុង​វិស័យ​អចលនទ្រព្យ​នេះ រួម​ជាមួយនឹង​ក្រុមហ៊ុន Prince Trust និង Cambodian Investment Management ក្នុង​ការ​ផ្តល់​ជូន​អំពី​ចំណេះដឹង​ទីផ្សារ​វិនិយោគិន​អន្តរជាតិ និង​អ្នកលក់​ក្នុងស្រុក​អំពី​ច្បាប់​ទំនុកចិត្ត​នៅ​កម្ពុជា ដែល​ជា​ច្បាប់​មួយ​សម្រាប់​ជា យានជំនិះ​ប្រកបដោយ​តម្លាភាព​ក្នុង​ការ​សម្រួល​ដល់​ប្រតិបត្តិការ​អចលនទ្រព្យ​សម្រាប់​អ្នក​វិនិយោគ​បរទេស​» ។តើ​អ្វី​ទៅ​ជា​ទំនុកចិត្ត​អចលនទ្រព្យ?ទំនុកចិត្តអចលនទ្រព្យ គឺជា​យន្តការ​មួយ​ដើម្បី​ជួយ​វិនិយោគិន​គ្រប់គ្រង​ទ្រព្យសម្បត្តិ​អចលនទ្រព្យរបស់​ពួក​គេ ។ ការ​ទុកចិត្ត​គឺជា​មធ្យោបាយ​នៃ​ការ​កាន់កាប់ និង​គ្រប់គ្រង​អចលនទ្រព្យ សម្រាប់​បុគ្គល​ដែល​បង្កើត​ការ​ទុកចិត្ត ដែល​អាច​ហៅ​បាន​ថា អ្នក​ផ្តល់​សិទ្ធិ​, អ្នក​តាំង​លំនៅ ឬ​អ្នក​ទុកចិត្ត ដើម្បី​ផ្ទេរ​ទ្រព្យសម្បត្តិ​ទៅ​ឱ្យ​អ្នក​ធានា ក្នុង​ការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​សម្រាប់​ផលប្រយោជន៍​អ្នក​ដទៃ (​ហៅ​ថា​អ្នក​ទទួលផល​) ៕សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់ ៖ www.princetrust.com, www.princeholdinggroup.com, www.facebook.com/CambodianInvestmentManagement  និង www.realestate.com.khកំពុងស្វែងទិញឬលក់អចលនទ្រព្យមែនទេ? ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក !
News Page Concierge Service 590x250 ENG
ពិព័រណ៍​អចលនទ្រព្យ​កម្ពុជាឆ្នាំ 2022 បង្ហាញ​បញ្ជីឈ្មោះអ្នក​តាំងពិព័រណ៍​ជាង​30​ដំបូងសម្រាប់​ខែកក្កដា​ខាង​មុខ​នេះ !
ពិព័រណ៍​អចលនទ្រព្យ​កម្ពុជាឆ្នាំ 2022 បង្ហាញ​បញ្ជីឈ្មោះអ្នក​តាំងពិព័រណ៍​ជាង​30​ដំបូងសម្រាប់​ខែកក្កដា​ខាង​មុខ​នេះ !
June 23, 2022, 8:05 a.m.
Events & Announcements
Realestate News
កម្មវិធី​តាំងពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​បាន​ត្រលប់​មក​វិញ​ហើយ ជាមួយនឹង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដ៏​ធំ​បំផុត​ក្នុង​ប្រទេស​កម្ពុជា​រួម​មាន ៖ Orkide Development, Morgan Group, Overseas Cambodian Investment Corporation (OCIC), Prince Real Estate Group និង​ក្រុមហ៊ុន​ជា​ច្រើន​ទៀត​ដែល​នឹង​ប្រមូលផ្តុំ​គ្នា​ទាំងអស់​នៅ​ក្នុង​កន្លែង​តាំងពិព័រណ៍​តែ​មួយ ។ពិព័រណ៍​អចលនទ្រព្យ​ឆ្នាំ 2022 កាន់តែ​ខិត​ជិត​មក​ដល់ ហើយ Realestate.com.kh ដែល​ជា​វេទិកា​ចាត់​ថ្នាក់​អចលនទ្រព្យ​ដ៏​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា មាន​មោទកភាព​ក្នុង​ការ​ប្រកាស​ពី​បញ្ជី​អ្នកចូលរួម​តាំងពិព័រណ៍​ដំបូង​ផង​ដែរ ។ពិព័រណ៍​អចលនទ្រព្យ​ឆ្នាំ 2022 គឺជា​ពិព័រណ៍​អចលនទ្រព្យ​លំដាប់​កំពូល​របស់​កម្ពុជា ដែល​មាន​ភ្នាក់ងារ​, អ្នក​អភិវឌ្ឍន៍​, ធនាគារ​, ក្រុមហ៊ុន​ធានា​រ៉ាប់រង និង​សេវាកម្ម​ផ្សេង​ទៀត ដែល​អ្នកទិញ​ផ្ទះ និង​អ្នក​វិនិយោគ​ត្រូវការ​នៅ​ពេល​ទិញ​លក់​អចលនទ្រព្យ​ទាំងអស់​នៅ​កន្លែង​តាំងពិព័រណ៍​តែ​ម្តង ។កម្មវិធី​តាំងពិព័រណ៍​នេះ​មាន​អ្នកចូលរួម​តាំងពិព័រណ៍​ជាង 30 បាន​ចុះ​ឈ្មោះ​រួច​ហើយ និង​រៀបចំ​សម្រាប់​ការ​តាំង​ពិ​ពណ៌​លើក​ដំបូង​ក្នុង​រយៈពេល​ជាង 2 ឆ្នាំ ដែល​អតិថិជន​អាច​រំពឹង​ថា​នឹង​ស្វែងរក​កិច្ចព្រមព្រៀង​ទិញ​លក់​ដ៏​ល្អ​បំផុត​មួយ​ចំនួន​នៅ​ក្នុង​អចលនទ្រព្យ​សម្រាប់​ឆ្នាំ​នេះ ដោយ​អ្នក​អភិវឌ្ឍន៍​ភាគច្រើន​ផ្តល់​ជូន​នូវ​ការ​បញ្ចុះតម្លៃ​សម្រាប់​តែ​ថ្ងៃ​តាំងពិព័រណ៍ និង​ការ​ផ្តល់​ជូន​មួយ​ចំនួន​ផ្សេង​ៗ​ទៀត រួម​ទាំង​ការ​បញ្ចុះតម្លៃ​រហូត​ដល់ 20% ។បន្ត​តាមដាន​ព័ត៌មាន​ថ្មី​ៗ​បន្ថែម​ទៀត​សម្រាប់​ព្រឹត្តិការណ៍​ដែល​ទាក់ទង​ទៅ​នឹង​ការ​តាំងពិព័រណ៍​អចលនទ្រព្យ​ដែល​មាន​ទាំង​អ្នក​តាំងពិព័រណ៍ ការ​បើក​ដំណើរការ​គម្រោង និង​វគ្គ​សិក្ខាសាលា​ផ្តាច់​មុខជា​ច្រើន​ទៀត ។ ព្រឹត្តិការណ៍​តាំងពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​នេះ​គឺ​ឥត​គិតថ្លៃ ដោយ​គ្រាន់តែ​លោក​អ្នកធ្វើការ​ចុះ​ឈ្មោះ​ចូលរួម ឬ​ចុះ​ឈ្មោះ​កក់​ស្តង់​សម្រាប់​តាំង​ផលិតផល​របស់​លោក​អ្នក ។កម្មវិធី​តាំងពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​ឆ្នាំ 2022 នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​2 និង​ទី​3 ខែកក្កដា នៅ​មជ្ឈមណ្ឌល ដឹ ព្រី​មៀរ សែន​ធឺ សែន​សុខ (The Premier Center Sen Sok) ដែល​មា​នទី​តាំងនៅ​ក្នុង​ខណ្ឌ​សែន​សុខ និង​នៅ​ជាប់​ផ្សារ​ទំនើប AEON Mall 2 ដែល​ជា​ផ្សារ​ទំនើប​ដ៏​ធំ​បំផុត​ក្នុង​ប្រទេស​កម្ពុជា​។ចាប់អារម្មណ៍​ក្នុង​ការ​ចូលរួម​កម្មវិធី​នេះ កុំ​ភ្លេច​ចុះ​ឈ្មោះ​ចូលរួម ឬ​កក់​ស្តង់​ឥឡូវនេះ !ចុះឈ្មោះចូលរួម !
លែងពិបាកហើយ ! ផ្លូវជាតិ១ខ្សែនេះក្រសួងកំពុងសិក្សារពង្រីកបន្ថែម
លែងពិបាកហើយ ! ផ្លូវជាតិ១ខ្សែនេះក្រសួងកំពុងសិក្សារពង្រីកបន្ថែម
June 7, 2022, 6:59 a.m.
Realestate News
ដើម្បី​បង្កើត​ភាព​ងាយស្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ និង​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ពេល​នេះ​ក្រសួង​កំពុង​សិក្សា​អំពី​ការ​អនុវត្ត​គម្រោង​ស្ថាបនា និង​ពង្រីក​បន្ថែម​ផ្លូវជាតិ​លេខ​៤​ក្រោម​ប្រាក់​កម្ចីសម្បទាន​ពី​ធនាគារពិភពលោក ។ការ​សិក្សា​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​សម្តែង​ការ​គួរសម​រវាង​ឯកឧត្តម​រដ្ឋមន្ត្រី​ស្តីទី តូច ចាន់​កុសល រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​អញ្ជើញ​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​នៃ​ធនាគារពិភពលោក ដឹកនាំ​ដោយ​លោក Benedict L.J Eijbergen ប្រធាន​គ្រប់គ្រង​ផ្នែក​ដឹក​ជញ្ជូន ដោយ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ទទួល​បន្ទុក និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ កាលពី​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២២ នៅ​ទីស្ដីការក្រសួង ។អង្គប្រជុំ​បាន​ពិភាក្សា​អំពី​ការ​បំពាក់​សម្ភារ​ឧបករណ៍​បញ្ចូល​ថាមពល​យានយន្ត​អគ្គិសនី (EV Charging Station) ដើម្បី​ជំរុញ​ការ​ប្រើប្រាស់​យានយន្ត​ប្រភេទ​នេះ​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ​នៅ​កម្ពុជា និង​ចូលរួម​កាត់​បន្ថយ​ការ​បំពុលបរិស្ថាន​, គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​រថយន្តក្រុង (Bus) នៅ​ខេត្តសៀមរាប​, ការ​គ្រប់គ្រង​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​នៅ​តាម​បណ្ដា​រាជធានី​-​ខេត្ត​សំខាន់​ៗ ជា​ពិសេស​រាជធានី​ភ្នំពេញ និង​ក្រុងព្រះសីហនុ និង​គម្រោង​អភិវឌ្ឍ​មជ្ឈមណ្ឌល​ភស្តុ​ភារ​កម្ម​ភ្នំពេញ (PPLC) ។ជាមួយ​គ្នា​នោះ អង្គប្រជុំ​ក៏​បាន​ពិភាក្សា​ផង​ដែរ​អំពី​ស្ថានភាព​នៃ​ការ​អនុវត្ត​គម្រោង​ស្ថាបនា និង​ពង្រីក​ផ្លូវជាតិ​លេខ​៤ ក្រោម​ប្រាក់​កម្ចីសម្បទាន​ពី​ធនាគារពិភពលោក ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ និង​បង្កើន​សុវត្ថិភាព​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ។គួរ​កត់​សម្គាល់ថា ធនាគារពិភពលោក​បាន​ផ្តល់​ការ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ជា​ពិសេស​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ក្នុង​ការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​រចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​នៅ​កម្ពុជា និង​កិច្ច​សហប្រតិបត្តិការ​លើ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ និង​ទឹក​ស្អាត សំដៅ​លើកកម្ពស់ សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ៕ចង់ទិញ-លក់ ឬជួលអចលនទ្រព្យមានអីពិបាក? ចុចតែប៊ូតុងនេះយើងនឹងជួយលោកអ្នកភ្លាម !
ពិព័រណ៍អចលនទ្រព្យធំជាងគេលេខ 1 របស់កម្ពុជាប្រចាំឆ្នាំ2022ត្រលប់មកវិញ
ពិព័រណ៍អចលនទ្រព្យធំជាងគេលេខ 1 របស់កម្ពុជាប្រចាំឆ្នាំ2022ត្រលប់មកវិញ
June 7, 2022, 4:32 a.m.
Events & Announcements
Realestate News
បន្ទាប់ពីត្រូវរងចាំអស់រយៈពេល2ឆ្នាំរួចមក ទីបំផុតព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យធំជាងគេលេខ 1 របស់​កម្ពុជា​​​បាន​ត្រលប់មកវិញហើយ ! ព្រឹត្តិកាណ៍ Realestate.com.kh EXPO 2022 នឹងមកដល់ក្នុងខែកក្កដា ឆ្នាំ 2022 ខាង​មុខ​នេះហើយ ដោយបាននាំមកនូវការផ្តល់ជូនពិសេស និងការផ្សព្វផ្សាយកាន់តែច្រើនពីភ្នាក់ងារ អ្នកអភិវឌ្ឍន៍, ធនាគារ, ធានារ៉ាប់រង និងសេវាកម្មផ្សេងៗ ជាច្រើនទៀតអតិថិជនដែលកំពុងមានតម្រូវការក្នុងការស្វែង​រកលំនៅ​ឋាន​ក្នុងក្តី​ស្រមៃ ។ទីតាំងប្រកបដោយស្តង់ដារខ្ពស់កម្មវិធី Realestate.com.kh EXPO 2022 នឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលព្រីមៀសែនសុខ (The Premier Center Sen Sok) ដែលជាសាលធំ​​​មាន​ភាព​ល្បី​​ល្បាញសម្រាប់រៀបចំកម្មវិធីនានា ​ក្នុងចំណោមប្រជាជនកម្ពុជា, ជនបរទេស និងអ្នក​​​វិនិយោគ​បរទេស ដោយ​សារ​​ទីធ្លាធំទូលាយ និងស្ថិតនៅជាប់ដោយផ្ទាល់ជាមួយផ្សារទំនើប AEON Mall Sen Sok ដែលជាផ្សារ​ទំនើប​ដ៏ធំ​បំផុត​ក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ។តើអ្នកណាខ្លះនឹងមានវត្តមាននៅក្នុងពិព័រណ៍ឆ្នាំនេះ?អ្វីៗគ្រប់យ៉ាងដែលទាក់ទងនឹងអចលនទ្រព្យកម្ពុជានឹងបង្ហាញវត្តមាននៅក្នុងពិព័រណ៌អចលនទ្រព្យធំជាងគេរបស់កម្ពុជាប្រចាំឆ្នាំ 2022 ដែលរៀបចំឡើងដោយ Realestate.com.kh ដោយក្នុងនោះរួមបញ្ចូលទាំងភ្នាក់ងារអចលន​ទ្រព្យ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតរួមមានដូចជា Orkide, Creed Group, The Flora, Morgan group, Platinum Coast និងអ្នកអភិវឌ្ឍន៍ជាច្រើនទៀត ដែលនឹងចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យ​ដ៏អស្ចារ្យ​នេះ ថែម​ទាំង​មាន​ការ​ផ្តល់ជូននូវអចលនទ្រព្យដែលល្អបំផុតនៅទូទាំងប្រទេសថែមទៀតផង ។មិនតែប៉ុណ្ណោះ សម្រាប់អ្នកដែលកំពុងស្វែងរកអចលនទ្រព្យនានាក្នុងព្រឹត្តិការណ៍នេះ តែមានភាពខ្វះខាតផ្នែកហិរញ្ញ​វត្ថុនោះ ព្រឹត្តិការណ៍ពិព័រណ៌អចលនទ្រព្យធំជាងគេរបស់កម្ពុជាប្រចាំឆ្នាំ 2022 នឹងអាចជួយលោកអ្នកបាន ដោយ​មាន​​​ធនាគារឈានមុខគេ និងក្រុមហ៊ុនធានារ៉ាប់រងក៏នឹងចូលរួមផងដែរ ដើម្បីផ្តល់ជូននូវ​ប្រាក់កម្ចី និងការធានា​រ៉ាប់​រង​​ដែលល្អសាកសមបំផុតសម្រាប់ផ្ទះ និងអចលនទ្រព្យផ្សេងទៀតរបស់លោកអ្នក ។ ដូច្នេះការទិញ និងស្វែងរក​ធានារ៉ាប់រងអចលនទ្រព្យរបស់លោកអ្នកមិនមានការពិបាកនោះទេ នៅពេលដែលអ្នក​​បានចូលរួមក្នុង​ពិព័រណ៌​អចលនទ្រព្យធំជាងគេរបស់កម្ពុជាប្រចាំឆ្នាំ 2022 ដែលរៀបចំឡើងដោយក្រុមហ៊ុន Realestate.com.kh ។មិនតែប៉ុណ្ណោះ ក្រុមហ៊ុនល្បីៗជាច្រើនទៀតក៏នឹងដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍ជាមួយនឹងម៉ាកល្បីៗដូចជា LM Car, B2B Cambodia និងបច្ចេកវិទ្យា Realsee 360 ដែលធ្វើឱ្យវាក្លាយជាថ្ងៃដ៏អស្ចារ្យសម្រាប់លោកអ្នក ។សិក្ខាសាលា និងការពិភាក្សាអំពីអចលនទ្រព្យល្អបំផុតរបស់កម្ពុជាលោកអ្នកអាចចូលរួមក្នុងសិក្ខាសាលាទាក់ទងនឹងអចលនទ្រព្យក្នុងរយៈពេលពីរថ្ងៃ ដែលផ្តល់ និងប្រមូលផ្តុំទៅ​ដោយអ្នកដឹកនាំនៅក្នុងទីផ្សារអចលនទ្រព្យឆ្នើមៗជាច្រើន ។ សិក្ខាសាលានឹងរួមបញ្ចូល និន្នាការអចលនទ្រព្យ, របៀបស្វែងរកឱកាសវិនិយោគល្អបំផុតនៅក្នុងទីផ្សារ, គន្លឹះនៅពេលទិញផ្ទះលើកដំបូង, បច្ចុប្បន្នភាពនៃសេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនាពេលអនាគត ។ចំពោះពិព័រណ៌អចលនទ្រព្យកន្លងមកពិព័រណ៌អចលនទ្រព្យធំជាងគេរបស់កម្ពុជាដែលបានប្រារព្ធឡើងនាពេលកន្លងមក មានអ្នកចូលរួមជាង 10,000 នាក់ ដោយផ្តល់ទាំងអត្ថប្រយោជន៍ផ្តាច់មុខ និងការបញ្ចុះតម្លៃពិសេសជាច្រើន ថែមទាំងបានសម្រេចការទិញលក់លើសពី 30 លានដុល្លារទៀតផងកាលពីឆ្នាំ 2019 កន្លងទៅ ។Realestate.com.kh EXPO គឺជាពិព័រណ៍អចលនទ្រព្យដ៏ធំបំផុតរបស់ប្រទេសកម្ពុជា ដែលភ្នាក់ងារអចលនវត្ថុ អ្នកអភិវឌ្ឍន៍ ធនាគារ និងអ្នកផ្តល់សេវាធានារ៉ាប់រងបានមករួមគ្នាដើម្បីផ្តល់ជូននូវការផ្តល់ជូន និងការបញ្ចុះ​តម្លៃ​ពិសេស​ជាច្រើននៅកន្លែងតែមួយ ។ពិព័រណ៍អចលនទ្រព្យដ៏ធំបំផុតរបស់ប្រទេសកម្ពុជា បានក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងវិស័យអចលនទ្រព្យកម្ពុជា សម្រាប់ប្រជាជនខ្មែរគ្រប់កម្រិត ក៏ដូចជាជនបរទេស និងអ្នកវិនិយោគអចលនទ្រព្យ​បរទេសចូលរួមក្នុងពិព័រណ៍នេះ​ដើម្បី​អាចសម្រេចការទិញលក់ដ៏ល្អបំផុតនៅលើទីផ្សារ ។ការចុះឈ្មោះជាមុនគឺបានចាប់ផ្តើមហើយ ! ចុះឈ្មោះឥឡូវនេះ ដើម្បី​ទទួល​បាន​ព័ត៌មានថ្មីៗអំពីការចូលរួមកម្មវិធី Real Estate EXPO 2022 ដែលនឹងមកដល់នៅថ្ងៃទី 2-3 ខែកក្កដា ខាងមុខ !ចុចប៊ូតុងនេះដើម្បីចុះឈ្មោះចូលរួមឥឡូវនេះ !
ពន្ធលើការជួលអចលនទ្រព្យ
ពន្ធលើការជួលអចលនទ្រព្យ
June 7, 2022, 7:14 a.m.
Realestate News
Property Buyers & Sellers Advice
ពន្ធលើការជួលអចលនទ្រព្យត្រូវកំណត់យកតាមចំនួនប្រាក់ឈ្នួលដែលបានមកពីការជួលអចលនទ្រព្យដូចរៀបរាប់ខាងក្រោម៖អគារដែលប្រើប្រាស់ជាលំនៅដ្ឋាននិងពាណិជ្ជកម្ម​ ឬប្រភេទអចលនទ្រព្យផ្សេងទៀតហត្ថូបករណ៍ដែលជាប់ជាមួយគ្រឹះស្ថានឧស្សាហកម្ម និងពាណិជ្ជកម្មផ្ទះអណ្តែតទឹក និងកប៉ាល់សម្រាប់ធ្វើជាលំនៅដ្ឋាន ឬដើម្បីប្រកបអាជីវកម្មផ្សេងៗដីធ្លីដែលគ្មានសំណង់ ដោយរាប់បញ្ចូលទាំងកន្លែងយកថ្ម យករ៉ែ ធ្យូងថ្ម បឹងបួរ និងស្រែអំបិលពន្ធនេះត្រូវប្រមូលពីកម្មសិទ្ធិករ ឬ សិទ្ធិវន្តរបស់កម្មសិទ្ធិករអត្រាពន្ធអត្រាពន្ធលើចលនទ្រព្យជួលត្រូវបានកំណត់ស្មើនឹង១០%នៃប្រាក់ឈ្នួលសរុប។ ប្រាក់ឈ្នួលសរុបត្រូវដាក់បញ្ចូលឱ្យបានច្បាស់លាស់ក្នុងកិច្ចសន្យាជួល។ឧទាហរណ៍អាផាតមិនចំនួន៥យូនី​ត​ ហើយតម្លៃជួលគឺ២០០ដុល្លារក្នុងមួយសប្តាហ៍តម្លៃជួល$200ចំនួនយូនីតអាផាតមិន5អត្រាពន្ធ 10%($200 x​ 5 ) x 10% = $100របៀបចុះឈ្មោះយោងទៅតាមច្បាប់ ដើម្បីចុះឈ្មោះបង់ពន្ធលើអចលនទ្រព្យជួល ជំហានដំបូងគឺតម្រូវឱ្យលោកអ្នកធ្វើការចុះបញ្ជីអចលនទ្រព្យនៅសាខាពន្ធដារ។ អចលនទ្រព្យជាប់ពន្ធ លុះត្រាតែអចលនទ្រព្យនោះមានតម្លៃសរុបលើសពី ២៥០០០ដុល្លារឡើងទៅ។ ដើម្បីចុះឈ្មោះបង់ពន្ធ សូមអញ្ជើញទៅកាន់សាខាពន្ធដារដែលអចលនទ្រព្យនោះស្ថិតនៅ រួចបំពេញទម្រង់ PT01 និង PT02។តើត្រូវបង់ថ្លៃពន្ធនៅថ្ងៃណា?ការបង់ពន្ធលើអចលនទ្រព្យត្រូវធ្វើឡើងរៀងរាល់ឆ្នាំ មុនថ្ងៃទី៣០​ ខែកញ្ញា។ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។អត្ថបទដោយ
តម្លៃសេវាកម្មថែទាំរួម៖ តើវាប្រើសម្រាប់ធ្វើអ្វី?
តម្លៃសេវាកម្មថែទាំរួម៖ តើវាប្រើសម្រាប់ធ្វើអ្វី?
September 5, 2023, 6:50 a.m.
Property Reviews
Realestate News
តើអ្វីទៅជាតំបន់សេវាកម្មរួម?និយាយដោយសាមញ្ញបំផុត តំបន់សេវាកម្មរួម គឺជាកន្លែងដែលមិនរាប់បញ្ចូលពីព្រំដែននៃកម្មសិទ្ធិទ្រព្យសម្បត្តិឯកជនរបស់អ្នក។ ឧទាហរណ៍ជាក់ស្ដែងនៅក្នុងខុនដូ៖ ទ្រព្យសម្បត្តិរួម គឺជាអ្វីៗគ្រប់យ៉ាងដែលនៅក្រៅលំនៅដ្ឋានរបស់អ្នក។ ពួកវាមានលក្ខណៈខុសគ្នាទៅតាមអគារនីមួយៗដូចជារានហាល ដែលអាស្រ័យទៅតាមការណែនាំ និងការកំណត់របស់ម្ចាស់អគារ។តើតម្លៃសេវាកម្មថែទាំរួមសម្រាប់ធ្វើអ្វី? ឬវាគ្រាន់ជាថ្លៃចំណាយនៅក្នុងតំបន់រួម?តម្លៃសេវាថែទាំរួម គ្រប់ដណ្ដប់ទៅលើការថែទាំទ្រព្យសម្បត្តិទូទៅដូចជា ការជួសជុលតិចតួច អាងហែលទឹក សួនច្បារ ជណ្ដើរយន្ដ ការសំអាតបង្អួចខាងក្រៅ សន្ដិសុខ និងថ្លៃវិក្កយបត្រទឹក និងអគ្គិសនីដែលបានប្រើប្រាស់នៅក្នុងតំបន់សេវាកម្មរួម។តម្លៃសេវាកម្មថែទាំរួមនេះ មិនរួមបញ្ចូលជាមួយនឹងសេវាថែទាំ និងការជួសជុលទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់អ្នកឡើយ។ ឧទាហរណ៍៖ ប្រសិនបើមានការបែកបំពង់ទឹកនៃកន្លែងលាងដៃរបស់អ្នក នោះវាជាការចំណាយរបស់អ្នក។ ប៉ុន្ដែប្រសិនបើបំពង់ទឹកសំខាន់ដែលទ្រទ្រង់នៅក្នុងអគារតម្រូវឲ្យមានការជួសជុល វាជាការរ៉ាប់រងពីសេវាកម្មថែទាំរួម។តើថ្លៃចំណាយនៃតំបន់សេវាកម្មរួមត្រូវគណនាយ៉ាងដូចម្ដេច?តម្លៃសេវាកម្មថែទាំរួម ត្រូវបានគណនាដោយផ្អែកលើទ្រព្យសម្បត្តិ និងលំនៅដ្ឋានរបស់អ្នក។ តម្លៃនេះ គឺប៉ាន់ប្រមាណទៅតាមការចំណាយលើការថែទាំ និងការប្រើប្រាស់ទៅលើតំបន់រួមដែលបានគណនា។ តម្លៃសេវាកម្មរួមនេះត្រូវបានបែងចែកទៅតាមទំហំម៉ែត្រការ៉េនៃតំបន់រួមសរុបប៉ុន្ដែ មិនមែនជាទំហំសរុបនៃផ្ទៃអគារនោះឡើយ។ជាទូទៅ តម្លៃនៃសេវាថែទាំរួម ត្រូវបានបង់ជាប្រចាំខែ។ ប៉ុន្ដែម្ចាស់ខុនដូមួយចំនួន អាចតម្រូវឲ្យអ្នកបង់ថ្លៃសរុបជាប្រចាំឆ្នាំ។ ម្ចាស់ខុនដូខ្លះ អាចរួមបញ្ចូលសេវាថែទាំរួមជាមួយនឹងសេវាគ្រប់គ្រងនៅក្នុងអគារផងដែរ។ ទោះបីជាយ៉ាងណា ថ្លៃចំណាយទៅលើការគ្រប់គ្រងគឺភាគច្រើនគិតដាច់ដោយឡែកពីគ្នា។ អត្ថបទដោយ
តើមូលនិធិប្រាក់សន្សំ (Sinking Fund) ជាអ្វី?​ ប្រើសម្រាប់ធ្វើអ្វី?
តើមូលនិធិប្រាក់សន្សំ (Sinking Fund) ជាអ្វី?​ ប្រើសម្រាប់ធ្វើអ្វី?
July 14, 2023, 2:01 a.m.
Realestate News
Comparisons
តើមូលនិធិប្រាក់សន្សំជាអ្វី?មូលនិធិប្រាក់សន្សំ គឺជាមូលនិធិផ្នែកហិរញ្ញាវត្ថុសំខាន់សម្រាប់ក្រុមហ៊ុនសាជីវកម្ម ម្ចាស់អាជីវកម្ម ឬ គណៈកម្មាធិការនៃក្រុមម្ចាស់អគារទាំងមូល ដើម្បីធានាអំពីការចំណាយ ការថែទាំ និងការពង្រឹងគុណភាពនៃសំណង់អគារសហកម្មសិទ្ធិ។តើមូលនិធិប្រាក់សន្សំប្រើសម្រាប់ធ្វើអ្វី?មូលនិធិប្រាក់សន្សំប្រើសម្រាប់ទូទាត់ថ្លៃចំណាយចំាបាច់នៅពេលអនាគត ឬ សម្រាប់ការងារដែលត្រូវចំណាយដើមទុនធំៗ។ ឧទាហរណ៍អំពីផ្ទះរបស់អ្នក៖ ប្រសិនបើក្បឿងដំបូលផ្ទះរបស់អ្នកមានបញ្ហាបាក់បែក ថ្លៃជួសជុលនេះនឹងត្រូវចំណាយដោយមូលនិធិថែទាំ។ ចំណែកការជួសជុលដំបូលទាំងមូលវិញ រាល់ចំណាយនឹងត្រូវចេញដោយមូលនិធិប្រាក់សន្សំ។តើមូលនិធិប្រាក់សន្សំត្រូវបានគណនាដោយរបៀបណា?ឧទាហរណ៍ពីប្រទេសផ្សេងទៀត៖ មូលនិធិប្រាក់សន្សំត្រូវបានគណនាតាមសភាពនិងគុណភាពរបស់អគារ ដែលហៅថាការព្យាករណ៍នៃមូលនិធិប្រាក់សន្សំ (sinking fund forecast)។ ការវាយតម្លៃមូយនឹងត្រូវបានធ្វើឡើងដោយអ្នកជំនាញ និងមានការចូលរួមដោយផ្ទាល់ពីម្ចាស់សាជីវកម្ម ឬអ្នកតំណាងក្រុម។ អ្នកវាយតម្លៃនឹងត្រួតពិនិត្យទៅលើគុណភាពរបស់អគារ សួនច្បារ និងគ្រឿងម៉ាស៊ីន សម្រាប់គណនានូវវដ្ដជីវិតរបស់ពួកវា ដើម្បីព្យាករពី ការជួសជុល និងការផ្លាស់ប្ដូរផ្សេងៗនៅថ្ងៃអនាគត។ ការកំណត់អាយុកាល ឬ វដ្ដជីវិតនេះ អាចកំណត់បានពី ៧ ទៅ ១៥ ឬ ២០ឆ្នាំ គិតចាប់ពីថ្ងៃវាយតម្លៃរួច។ការវាយតម្លៃនេះក៏បានគិតបញ្ចូលពីការចំណាយនៅថ្ងៃអនាគតផងដែរ។ ការចំណាយទាំងនេះនឹងត្រូវបែងចែក និងបង់ជាប្រចាំខែ ឬប្រចាំឆ្នាំ​ ហើយប្រាក់ទាំងអស់នេះនឹងត្រូវបានរក្សាទុកដោយអ្នកតំណាងក្រុមម្នាក់ រហូតដល់ពេលមានតម្រូវការជួសជុលផ្សេងៗ។បើគ្មានការបង្កើត និងការគ្រប់គ្រងល្អនៃមូលនិធិប្រាក់សន្សំនោះទេ ម្ចាស់អចលនទ្រព្យទាំងនោះនឹងប្រឈមមុខនឹងការចំណាយខ្ពស់នៅក្នុងទម្រង់មួយដែលតម្រូវឲ្យមានការប្រមូលប្រាក់ភ្លាមៗ។ មូលនិធិសន្សំប្រាក់នេះមានតួនាទីយ៉ាងសំខាន់ ក្នុងករណីដែលសំណង់មានបញ្ហា​ឬតម្រូវឲ្យមានការផ្លាស់ប្ដូរសម្ភារផ្សេងៗ ដូចជាជណ្ដើរយន្ដជាដើម។ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។អត្ថបទដោយ
របៀបបើក និងដំណើរការក្រុមហ៊ុនសេវាកម្មភ្នាក់ងារអចលនវត្ថុនៅកម្ពុជា
របៀបបើក និងដំណើរការក្រុមហ៊ុនសេវាកម្មភ្នាក់ងារអចលនវត្ថុនៅកម្ពុជា
June 7, 2022, 7:05 a.m.
Realestate News
Property Buyers & Sellers Advice
លោក-អ្នកមួយចំនួនដែលចង់រកស៊ី ឬប្រកបអាជីវកម្មអចលនវត្ថុ ឬដីធ្លីនៅកម្ពុជា ពិតជាចង់ដឹងណាស់ថា តើដើម្បីបើក ឬដំណើរការក្រុមហ៊ុនអចលនវត្ថុនៅកម្ពុជា អោយបានស្របច្បាប់ត្រូវធ្វើដូចម្តេច? និងថាតើត្រូវរៀបចំដំណើរការ និងត្រូវរៀបចំឯកសារ និងមានលក្ខណ្ឌអ្វីខ្លះ?នៅទីនេះ REALESTATE.COM.KH សូមណែនាំពីការរបៀបចុះបញ្ជីបើកក្រុមហ៊ុន និងការស្នើសុំអាជ្ញាប័ណ្ណ ដើម្បីអោយលោក-អ្នកដែលមានបំណងចង់រកស៊ីក្នុងវិស័យនេះ (សេវាកម្មភ្នាក់ងារអចលនវត្ថុ ឬអចលនទ្រព្យ) នោះ អាចទទួលបានចំណេះដឹងមូលដ្ឋានក្នុងការរៀបចំ និងដំណើរការបើកក្រុមហ៊ុនសេវាកម្មភ្នាក់ងារអចលនវត្ថុស្របច្បាប់មួយនៅប្រទេសកម្ពុជា។តើត្រូវគិតគូលើចំណុចសំខាន់ៗអ្វីខ្លះនៅពេលចង់បង្កើតក្រុមហ៊ុន? ការបើកក្រុមហ៊ុនសេវាកម្មភ្នាក់ងារអចលនវត្ថុមួយនៅកម្ពុជា គឺត្រូវមានរឿងច្រើនដែលត្រូវគិត និងរៀបចំវាឡើង តាំងពីការ ចុះបញ្ជីក្រុមហ៊ុន ការបង់ពន្ធ​ ការស្នើសុំអាជ្ញាប័ណ្ណ ការរៀបចំការិយាល័យ ការជ្រើសរើសបុគ្គលិក ការរៀបចំផែនការអាជីវកម្ម ផែនការទីផ្សារ ផែនការ និងយុទ្ធសាស្រ្តលក់ គោលការណ៍ផ្សេងៗ បទបញ្ជាផ្ទៃក្នុងក្រុមហ៊ុន ឯកសាររដ្ឋបាល ផែនការការងារប្រចាំថ្ងៃជាដើម។ល។ ប៉ុន្តែនៅទីនេះ យើងខ្ញុំនឹងមិនលើកយកមកបង្ហាញទាំងស្រុងទេ គឺបង្ហាញ និងណែនាំជូនត្រឹមតែ ដំណើរការនៃការចុះបញ្ជីក្រុមហ៊ុន និងការស្នើសុំអាជ្ញាប័ណ្ណសេវាកម្មភ្នាក់ងារអចលនវត្ថុមួយផ្នែកប៉ុណ្ណោះ ដើម្បីអោយម្ចាស់ក្រុមហ៊ុនមានក្រុមហ៊ុនស្របច្បាប់មួយនៅក្នុងដៃ និងអាចប្រកបអាជីវកម្ម ឬប្រតិបត្តិការក្រុមហ៊ុនរបស់ខ្លួនស្របទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ហើយបញ្ហាផ្សេងៗទៀត យើងអាចនឹងលើកយកមកបង្ហាញនៅអត្ថបទក្រោយៗទៀត។ដើម្បីទទួលបានក្រុមហ៊ុនសេវាកម្មភ្នាក់ងារអចលនវត្ថុមួយស្របច្បាប់ គឺត្រូវឆ្លងកាត់ ៣ ដំណាក់កាលសំខាន់ៗ ដូចខាងក្រោម៖ស្នើសុំចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្មការស្នើសុំចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា ឬហៅថា ការចុះបញ្ជីក្រុមហ៊ុន។ គ្រប់អាជីវកម្មទាំងអស់នៅក្នុងប្រទេសកម្ពុជា ដែលមានទ្រង់ទា្រយជាក្រុមហ៊ុន ត្រូវតែធ្វើការស្នើសុំចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា ហើយការចុះបញ្ជីនេះត្រូវធ្វើតាមការណែនាំសង្ខេបដូចខាងក្រោម៖ត្រូវជ្រើសរើសឈ្មោះក្រុមហ៊ុន ដែលមានការអនុញ្ញាតយល់ព្រមពីក្រសួងពាណិជ្ជកម្មត្រូវរៀបចំអោយមាន លក្ខន្តិកៈក្រុមហ៊ុន ឯកសារបញ្ជាក់ពីទីតាំងក្រុមហ៊ុន អត្តសញ្ញាណប័ណ្ណម្ចាស់ភាគហ៊ុន លិខិតបញ្ជាក់ពីការតម្កល់ដើមទុននៅធនាគារ (Certificate of Bank Deposit) យ៉ាងតិច ១,០០០ ដុល្លារអាមេរិក  ត្រាក្រុមហ៊ុន លិខិតតែងតាំង និងពាក្យស្នើសុំចុះបញ្ជីពាណិជ្ជកម្ម។ល។ នៅក្រសួងពាណិជ្ជកម្ម រយៈពេលចុះបញ្ជីត្រូវប្រើពេលប្រហែលជា ២ អាទិត្យ និងត្រូវចំណាយប្រហែល ៣៧០ ដុល្លារអាមេរិក ដោយមិនគិតសេវារត់ការផ្សេងៗ ។ការបង់ពន្ធប៉ាតង់នៅអគ្គនាយកដ្ឋានពន្ធដារបន្ទាប់ពីចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មរួចរាល់ហើយនោះ អ្នកស្នើសុំត្រូវភ្ជាប់នូវឯកសារទទួលបានពីក្រសួងពាណិជ្ជកម្ម មានដូចជា៖ វិញ្ញាបនបត្របញ្ចាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម លក្ខន្តិកៈក្រុមហ៊ុន។ល។ ត្រូវទៅអគ្គនាយកដ្ឋានពន្ធដារ ដើម្បីបង់ពន្ធចុះបញ្ជីក្រុមហ៊ុន និងបង់ពន្ធប៉ាតង់ប្រចាំឆ្នាំសំរាប់ការចុះបញ្ជីលើកដំបូង។ ពន្ធប៉ាតង់គឺជាពន្ធកំណត់លើផលរបរសរុបប្រចាំឆ្នាំដែលត្រូវបង់ក្នុងអំឡុងពេលចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា ជារៀងរាល់ឆ្នាំ។ សម្រាប់អ្នកជាប់ពន្ធដែលទើបចាប់ផ្តើមប្រកបអាជីវកម្មរយៈពេល ០៦ ខែដើមឆ្នាំត្រូវបង់ពន្ធប៉ាតង់ពេញមួយឆ្នាំ។  ឬបង់ពន្ធប៉ាតង់ពាក់កណ្តាលឆ្នាំ ប្រសិនបើចាប់ផ្តើម ប្រកបអាជីវកម្មក្នុងរយៈពេល ០៦ ខែចុងឆ្នាំ។ អ្នកជាប់ពន្ធដែលមានសាខា ឃ្លាំង រោងចក្រ រោងជាង សម្រាប់មុខរបរអាជីវកម្មតែមួយនៅ ក្នុងខេត្ត/ក្រុងតែមួយ មិនចាំបាច់បង់ពន្ធប៉ាតង់ផ្សេងគ្នាទេ ប៉ុន្តែបើមានមុខរបរអាជីវកម្មខុសៗគ្នា ឬស្ថិតនៅក្នុងខេត្ត/ក្រុង ផ្សេងគ្នា ត្រូវបង់ពន្ធប៉ាតង់ទៅតាមមុខរបរនីមួយៗ និងទៅតាមខេត្ត/ក្រុងដោយឡែកៗពីគ្នា។អ្នកជាប់ពន្ធត្រូវដាក់តាំងឬ ព្យួរប័ណ្ណប៉ាតង់នៅទីកន្លែងប្រកបអាជីវកម្មជាគោលដើមរបស់ខ្លួន។ នៅពន្ធដារលោកអ្នកត្រូវប្រើពេលប្រហែល ១ ទៅ ២សប្តាហ៍ ដើម្បីទទួលបានប័ណ្ណប៉ាតង់នេះ ហើយតម្លៃបង់ពន្ធប៉ាតង់ គឺ ១,២០០,០០០ រៀល ។ការស្នើសុំអាជ្ញាប័ណ្ណ ជាការពិតណាស់ ការចុះបញ្ជីក្រុមហ៊ុន និងការបង់ពន្ធប៉ាតង់ គ្រាន់តែជាដំណាក់កាលរៀបចំខ្លួនប៉ុណ្ណោះ លោក-អ្នកមិនទាន់មានសិទ្ធិប្រកបអាជីវកម្មប្រភេទសេវាកម្មភ្នាក់ងារអចលនវត្ថុស្របច្បាប់នោះទេ គឺលោក-អ្នកតម្រូវអោយស្នើសុំអាជ្ញាប័ណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ក្រសួងសាម៉ី) ជាមុនសិន ទើបអាចរកស៊ី ឬប្រកបអាជីវកម្មអចលនវត្ថុនេះបាន។សម្រាប់ការស្នើអាជ្ញាប័ណ្ណនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនេះ អ្នកស្នើសុំត្រូវរៀបចំនូវឯកសារមួយចំនួន ដូចខាងក្រោម៖ពាក្យស្នើសុំអាជ្ញាប័ណ្ណ (មានគំរូស្រាប់)  រូបថត ៤x៦ របស់អ្នកឈរឈ្មោះអាជ្ញាប័ណ្ណ និងវិញ្ញាបនបត្រវិជ្ជាជីវៈប្រវត្តិរូបសង្ខេបរបស់ភាគហ៊ុនិក ឬម្ចាស់ក្រុមហ៊ុនដែលឈរឈ្មោះក្នុងអាជ្ញាប័ណ្ណលិខិតថ្កោលទោស ចេញដោយក្រសួងយុត្តិធម៌ប្រទេសកម្ពុជា​អត្តសញ្ញាណប័ណ្ណ (ថតចម្លង) និង សៀវភៅស្នាក់នៅ (ថតចម្លង)ឯកសារចេញពីក្រសួងពាណិជ្ជកម្ម និងពន្ធដារ មាន៖ លក្ខន្តិកៈក្រុមហ៊ុន វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម លិខិតបញ្ជាក់ពីការអនុញ្ញាតចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម និងប័ណ្ណប៉ាតង់ (ថតចម្លង)លិខិតបញ្ជាក់ទីតាំងអាជីវកម្ម ចេញដោយអាជ្ញាធរមានសមត្ថកិច្ច និង រូបថតទីតាំងអាជីវកម្មផែនការអាជីវកម្មរយៈពេល ៣ ឆ្នាំការស្នើសុំអាជ្ញាប័ណ្ណនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនេះត្រូវប្រើពេលប្រហែល ១ ខែ (យោងតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) គិតចាប់ពីថ្ងៃដាក់ឯកសារគ្រប់គ្រាន់ និងមិនមានកំហុស។ ថ្លៃសេវាសម្រាប់ការស្នើសុំអាជ្ញាប័ណ្ណសេវាកម្មភ្នាក់ងារអចលនវត្ថុ មានដូចខាងក្រោម៖ថ្លៃអាជ្ញាប័ណ្ណក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ  ៥០០,០០០ រៀល បូកនឹងកម្រៃរដ្ឋបាល ១០០,០០០រៀលថ្លៃវិញ្ញាបនបត្រវិជ្ជាជីវៈសេវាកម្មអចលនវត្ថុ  ២០០.០០០រៀល បូកនឹងកម្រៃរដ្ឋបាល ៤០.០០០ រៀល សរុបស្មើនឹង ៨៤០.០០០ រៀល។សូមបញ្ជាក់ថា លម្អិតខាងលើនេះសម្រាប់តែការស្នើសុំអាជ្ញាប័ណ្ណមួយមុខប៉ុណ្ណោះ គឺអាជ្ញាប័ណ្ណសេវាកម្មភ្នាក់ងារអចលនវត្ថុ បើយកអាជ្ញាប័ណ្ណវាយតម្លៃអចលនវត្ថុមួយទៀត តម្លៃសេវាត្រូវអស់គុណនឹងពីរ ។ពេលទទួលអាជ្ញាប័ណ្ណ និងវិញ្ញាបនបត្រវិជ្ជាជីវៈពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយនោះលោកអ្នកអាចប្រកបអាជីវកម្មសេវាកម្មអចលនវត្ថុដោយស្របច្បាប់ ១០០% នៅប្រទេសកម្ពុជា បាន ហើយជំហានបន្ទាប់លោកអ្នកអាចស្នើសុំចូលជាសមាជិកសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (ស.វ.អ.ក) ដែលគិតមកដល់បច្ចុប្បន្នមានក្រុមហ៊ុនជាសមាជិកលើសពី ១០០ ក្រុមហ៊ុន៕ស្វែងក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យនៅកម្ពុជា ឬចង់ទិញអចលនទ្រព្យសម្រាប់លក់នៅក្នុងទីក្រុងភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
Chip mong noro mall nearly 75% booked
ផ្សា​រ​ទំ​នើប​ ជីប​ម៉ុង ណូ​រ៉ូ នៅបឹងកេងកង ១ នឹងដាក់ដំណើរការនៅចុងឆ្នាំ២០១៩ នេះ
June 6, 2022, 5:02 p.m.
Realestate News
ផ្សា​រ​ទំ​នើប​ ជីប​ម៉ុង ណូ​រ៉ូ ដែល​ជា​អគា​រ​ផ្សារ​ទំនើប​កម្ពស់​ ៦ ​ជាន់​ មាន​ទី​តាំង​នៅ​សង្កាត់ ​បឹង​កេង​កងមួយនឹងបញ្ចប់​ការ​សាង​សង់​រួច​រាល់​ក្នុង​ពេល​ឆាប់​ៗ​ ហើយ​គ្រោង​​ដាក់​ឲ្យ​ដំណើរ​ការ​នៅ​​ចុង​ឆ្នាំ​ ២០១៩ នេះ។ នេះ​បើ​យោង​តាម​កញ្ញា ពៅ ធីតា ប្រធានផ្នែកទីផ្សារលក់រាយ របស់ក្រុ​ម​ហ៊ុន CBRE ដែល​ជា​អ្នក​​​​គ្រប់គ្រង​គម្រោង​ផ្សារ​ទំនើប​នេះ។ផ្សារ​ទំនើប​ ជីប​ម៉ុង​ ណូ​រ៉ូ​ ​​មាន​ផ្ទៃ​ក្រ​លា​ជួលសរុប ៧,៤០០ ម៉ែត្រ​កា​រ៉េ ហើយ​គិត​មក​ទល់​ពេល​នេះ​ កន្លែងសម្រាប់ជួលប្រមាណ ៧៥ ភាគ​រយ​នៃ​ក​ន្លែងសម្រាប់​ជួល​សរុប​ត្រូវ​បាន​កក់​ពីអ្នក​ជួល ​សម្រាប់​ធ្វើ​អាជីវ​កម្ម​រួច​ទៅ​ហើយ។ នេះ​បើ​យោង​តាម​អ្នក​ស្រី​ ធីតា។​ផ្សារ​ទំ​នើប​នេះ​មាន​ទី​តាំង​នៅ​តាម​បណ្តោយ​មហា​វិ​ថី​ព្រះ​នរោ​ត្តម ចន្លោះ​ពី​ផ្លូវ​ ៣៦០ ទៅ ៣៧០។ ជីបម៉ុង​ ណូ​រ៉ូ គឺ​ជា​គម្រោង​ថ្មី​ដំ​បូង​គេ​របស់​ ជីប​ ម៉ុ​ង​ រី​ថេល ដែល​ជា​ក្រុម​ហ៊ុនបុត្រ​សម្ព័ន្ធ​របស់​ក្រុម​ហ៊ុន​ ជីបម៉ុង គ្រុប។ ក្រុម​ហ៊ុន​ជីប​ ម៉ុង​ រី​ថេល​ កន្លង​មក​បាន​បើក​ដំ​ណើរ​ការ​ផ្សារ​លក់ទំនិញ​ពីរ​ទី​តាំង​រួច​ទៅ​ហើយ។​អ្នក​ស្រី ពៅ ធី​​តា បាន​ឲ្យ​ដឹង​ថា​ ក្រុម​ហ៊ុន​ធ្វើ​អា​ជីវ​កម្ម​បាន​ចាប់​ផ្តើម​ចុះ​កុង​ត្រា​ជួល​បណ្តើរ​ៗ​តាំ​ង​ពី​ដើម​ឆ្នាំ​នេះ​មក​ ហើយ​នៅ​ពេល​ដឹង​ថា​គម្រោង​អគារ​ជិត​ហើយ អ្នក​ជួល​ទី​តាំង​មាន​ការ​កើន​ឡើង​ខ្លាំង។ គិត​មក​ទល់​ពេល​នេះ​ ផ្ទៃ​ក្រ​លា​ ៧៥ ភាគរយ​ត្រូវ​បាន​កក់​ទុកហើយ។អ្នក​ស្រី​ធីតា​បន្ត​ថា​ ផ្សារ​ទំ​នើប​ដែល​មាន​ទី​តាំង​នៅ​កន្លែង​សំ​ខាន់​នេះ​នឹង​ឆ្លើយ​តបនឹង​តម្រូវ​ការ​ដែល​កំ​ពុង​កើន​ឡើង​ខ្លាំង​នៅ​ទី​នេះ​ ស្រ​ប​ពេល​គម្រោង​អគា​លំ​នៅ​ដ្ឋាន និង​អគារ​ពាណិជ្ជ​កម្ម​កំ​ពុង​កើន​ឡើង។អ្នកស្រី​បញ្ជាក់​ថា​៖​«​ពេល​ផ្សារ​ទំ​នើប​នេះ​ដាក់​ឲ្យ​ដំណើរ​ការ វា​នឹង​បង្កើន​សក្តានុ​ពល​បន្ថែម​ទៀត​ដល់​តំ​បន់​បឹង​កេង​កង»។យោង​តាម​អ្នក​ស្រី​ធី​តា ការ​សាង​សង់​អគា​ផ្សារ​ទំនើប​នេះ​ស្ទើរ​តែ​រួច​រាល់​ផ្នែក​ខាង​ក្រៅ​រួច​ហើយ​ នៅ​សល់​តែ​ការ​តុប​តែង​លម្អរ​ផ្នែក​ខាង​ក្នុង​។​ គិត​មក​ទល់​ពេល​នេះ អ្នក​ជួល​ទី​តាំង​ដើម្បី​បើក​ហាង​មាន​ដូច​ជា៖ ​ផ្សារ​លក់​រាយ រោង​ភាព​យន្ត​ទំ​នើប ហាង​នំ​បុ័ង ភោជនីយដ្ឋាន​ ហាង​កា​ហ្វេ និង​អាជីវ​កម្ម​បែ​ប​កំ​សាន្ត។​បន្ថែម​លើនេះ ផ្សារ​ទំ​នើប​នេះ​មាន​ទី​តាំង​ចត​រថយន្ត​ ៧៩ កន្លែង និងទី​តាំង​ចត​ម៉ូ​តូ​បាន ៣១៧ កន្លែង។គួរបញ្ជាក់ផងដែរថា ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ នឹងជួយបន្ថែមតម្លៃ និងភាពងាយស្រួលសម្រាប់អ្នករស់នៅក្នុងតំបន់បឹងកេងកង១​ ជាពិសេសវានឹងជំរុញតម្លៃអចលនទ្រព្យឲ្យកើនឡើងថែមទៀត៕ស្វែងរកអចលនទ្រព្យសម្រាប់ជួលនៅបឹងកេងកង​១ ឬអចលនទ្រព្យសម្រាប់លក់នៅបឹងកេងកង ១​ ​មែនទេ? សូមចូលទៅកាន់ Realestate.co.kh!
retiree on the beach
ការណែនាំសម្រាប់ការស្នាក់នៅកម្ពុជាពេលចូលនិវត្តន៍
May 31, 2024, 1:32 a.m.
Realestate News
Home & Living
តាមការលើកឡើងរបស់គេហទំព័រ International Living ដែលស្រាវជ្រាវពីការចូលនិវត្តន៍ សម្រាប់ឆ្នាំ២០១៩ បានឲ្យដឹងថា ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ទី ១២ ក្នុង ពិភពលោក ក្នុងចំណោមប្រទេសល្អបំផុតសម្រាប់អ្នកចូលនិវត្តន៍។ស្របតាមទិន្នន័យដែលបានលើកឡើងខាងលើនេះ ប្រទេសកម្ពុជា ត្រូវបានគេស្គាល់ថាជាកន្លែងដែលចំណាយប្រាក់តិចបំផុតសម្រាប់អ្នកចូលនិវត្តន៍ អស់រយៈពេល៤ឆ្នាំជាប់គ្នាមកហើយ។ គួរឲ្យចាប់អារម្មណ៍ផងដែរថា គេហទំព័រ Nine.com.au ក៏បានបង្ហាញទិន្នន័យប្រហាក់ប្រហែលគ្នាដែរថា កម្ពុជាគឺជាប្រទេសល្អបំផុតសម្រាប់អ្នកចូលនិវត្តន៍។ដើម្បីអបអរសាទរដល់ដំណឹងល្អនេះ គេហទំព័រ Realestate.com.kh រីករាយនឹងនាំជូនអ្នកនូវអត្ថបទ ណែនាំនៅកម្ពុជា សម្រាប់អ្នកដែលមានបំណងមកកំសាន្តនៅពេលចូលនិវត្តន៍។យើងក៏នឹងលើកឡើងអំពីអចលនទ្រព្យនៅកម្ពុជា អំពីការស្នើសុំទិដ្ឋាការ និងការធ្វើដំណើរកំសាន្ត។ការជួលផ្ទះការជួលកន្លែងស្នាក់នៅ មានតម្លៃទាបនៅឡើយនៅក្នុងប្រទេសកម្ពុជា។ អ្នកអាចជួលអាផាតមេន បែបអឺរ៉ុប ត្រឹមតម្លៃតែ ៣០០ ដុល្លារ ប៉ុណ្ណោះក្នុងមួយខែ ហើយកន្លែងស្នាក់អាស្រ័យនេះថែមទាំងមានទីតាំងនៅទីក្រុងថែមទៀត។ តម្លៃនោះ អាចមានទាបជាងនេះទៅទៀតទៅតាមតំបន់ផ្សេងៗ ដូចជាកំពត ក្រុងព្រះសីហនុ និងសៀមរាប។សម្រាប់អ្នកដែលមានចំណូលថេរ អ្នកក៏អាចស្នាក់នៅកម្ពុជាយ៉ាងងាយស្រួលផងដែរ។ កន្លែងស្នាក់ទាំងនោះ សុទ្ធតែមានសេវាកម្មតាមតម្រូវការរបស់អ្នក ដូចជាសេវាកម្មសំអាត កន្លែងហាត់ប្រាណ និងកន្លែងហែលទឹក ជាដើម។ អ្នកក៏អាចរកបានបន្ទប់គ្រែមួយក្នុងតម្លៃ ប្រហែលចាប់ពី ៥០០ ដុល្លារ។ អ្នកអាចរកបានជម្រើសផ្សេងទៀត ដែលរួមមាន៖ ការជួលផ្ទះ វីឡា ឬខុនដូ ដែលអាចមានតម្លៃថ្លៃបន្តិច ប៉ុន្តែមានទីតាំងនៅជិតទីក្រុងជាង។យើងមានការណែនាំដល់ជាជាចម្រើនដល់អ្នកទិញ ឬជួលផ្ទះ ដែលជាជនបរទេស ទាំងនៅនៅភ្នំពេញ នៅក្រុងព្រះសីហនុ និងសៀមរាប។ ការណែនាំទាំងនេះអាចប្រាប់អ្នកអំពីតម្លៃ ដែលស្របតាមស្តង់ដាទីកន្លែងស្នាក់នៅនីមួយៗ។ទិដ្ឋាការការស្នើសុំទិដ្ឋាការ មានលក្ខណៈងាយស្រួលណាស់នៅកម្ពុជា។ គេឃើញមានទិដ្ឋាការពិសេស សម្រាប់អ្នកដែលចូលនិវត្តន៍ទៀតផង។ នៅពេលអ្នកមកដល់ប្រទេសកម្ពុជា អ្នកត្រូវប្រាកដថា អ្នកទទួលបានទិដ្ឋាការកម្រិត E ប៉ុន្តែមិនមែនស្នើយកទិដ្ឋាការទេសចរណ៍ទេ។បន្ទាប់មក អ្នកអាចស្នើសុំពន្យារទិដ្ឋាការ ER។ ខាងក្រោមនេះគឺជាលក្ខខណ្ឌដែលត្រូវបំពេញ៖១. ត្រូវមានអាយុចាប់ពី ៥៥ ឆ្នាំឡើងទៅ២. មិនត្រូវជាបុគ្គលិកធ្វើការឡើយ៣. ត្រូវតែអាចបញ្ជាក់បានថាអ្នកបានចូលនិវត្តន៍ ដោយមានឯកសារបញ្ជាក់ពីសុវត្ថិភាពសង្គម និងត្រូវតែមានថវិកាគ្រប់គ្រាន់ ដែលបញ្ជាក់ដោយធនាគារ ឬឯកសារថវិកាសម្រាប់អ្នកចូលនិវត្តន៍។ការពន្យារតាមលក្ខខណ្ឌនេះ នឹងមានសុពលភាពរហូតដល់មួយឆ្នាំ។ តម្លៃនៃការពន្យារទិដ្ឋាការសម្រាប់ជនចូលនិវត្តន៍នោះ គឺដូចគ្នាទៅនឹងតម្លៃពន្យារទិដ្ឋាការធ្វើការងារ  ដែលមានតម្លៃ ២៩០ ដុល្លារ ដោយអនុញ្ញាតឲ្យចេញចូលបានច្រើនដង។ អ្នកអាចទៅជួបភ្នាក់ងារធ្វើដំណើរនៅទីក្រុង ហើយគេនឹងជួយរត់ឯកសារឲ្យអ្នក។ចំណីអាហារទោះបីជាអ្នកចម្អិនអាហារខ្លួនឯង ឬញ៉ាំនៅភោជនីយដ្ឋានខាងក្រៅក៏ដោយ តម្លៃចំណាយទៅលើម្ហូបអាហារអស់មិនច្រើនប៉ុន្មានទេ។ សម្រាប់អាហារនៅភោជនីយដ្ឋានល្មមមួយ អ្នកចំណាយត្រឹមតែ ៤ ដុល្លារប៉ុណ្ណោះនៅទីក្រុងភ្នំពេញ។ បើនៅទីជនបទវិញ តម្លៃកាន់តែទាបជាងនេះទៅទៀត។ ខាងក្រោមនេះ គឺជាទំនិញទូទៅ និងតម្លៃជាមធ្យមនៅទីក្រុងភ្នំពេញ៖១. នំប័ុងមួយដើម មានតម្លៃ ១.២៣ ដុល្លារ២. ពងទា១២គ្រាប់ មានតម្លៃ ១.៦០ ដុល្លារ៣. មាន់មួយគីឡូក្រាម មានតម្លៃ ៤.៤៧ ដុល្លារ៤. ទឹកដោះគោមួយលីត្រ មានតម្លៃ ២.២៧ ដុល្លារ៥. ឡាតេ ឬកាប៉ូឈីណូនៅហាងកាហ្វេ មានតម្លៃ ២.២០ ដុល្លារ៦. ស្រាបៀមួយដបមានតម្លៃ១ដុល្លារដូចដែលបានលើកឡើងខាងលើ ការចំណាយសម្រាប់ការស្នាក់នៅប្រចាំថ្ងៃ មិនសូវថ្លៃប៉ុន្មានទេ។ ប្រសិនបើអ្នកចង់រកអាហារ ទំនិញ និងហាង ដែលមានតម្លៃទាប អ្នកអាចទៅផ្សារលក់ទំនិញធម្មតានៅតំបន់នោះ។ ប៉ុន្តែអ្នកក៏អាចចូលទៅកាន់ហាងលក់ទំនិញ ដែលមានលក់ទំនិញក្នុងផ្សារទំនើបបានផងដែរ។ ហាងយីហោល្បីៗ ដូចជា៖ Circle K,​ Super Duper និងផ្សារ Aeon មានកំណើនយ៉ាងឆាប់រហ័សនៅកម្ពុជាផងដែរ។ការរស់នៅដោយភាពរីករាយការស្វែងរកសកម្មភាពមួយដែលយើងពេញចិត្ត មានលក្ខណៈងាយស្រួលណាស់នៅកម្ពុជា។ ប្រសិនបើអ្នកជាមនុស្សសកម្ម អ្នកអាចរកបានក្លឹបកីឡាជាច្រើន ដូចជា៖ ការរត់កីឡា ឬកីឡាវាយកូនបាល់ជាដើម។ប្រសិនបើអ្នកចូលចិត្តជិះកង់ ឬជុសជុលម៉ូតូ កម្ពុជាជាកន្លែងដែលល្អបំផុត។ អ្នកអាចជិះកង់ពេញមួយឆ្នាំក៏បាន។តើអ្នកជាមនុស្សចូលចិត្តធ្វើអំពើសប្បុរសធម៌មែនទេ? បើមែននោះ អ្នកអាចចូលរួមជាមួយអង្គការ ក្រៅរដ្ឋាភិបាលជាច្រើនផងដែរ។ ពួកគេត្រូវការអ្នកដើម្បីជួយដល់យុវវ័យក្នុងស្រុកផងដែរ។ការធ្វើដំណើរប្រសិនបើអ្នកជាអ្នកចូលនិវត្តន៍មកពីលោកខាងលិច ហើយអ្នកសម្រេចចិត្តរស់នៅកម្ពុជា អ្នកអាចធ្វើដំណើរបានយ៉ាងងាយស្រួល។ សំណាងល្អ កម្ពុជា ស្ថិតនៅចំកណ្តាល នៃតំបន់អាស៊ីអាគ្នេយ៍ ដែលជាតំបន់ពេញនិយមសម្រាប់ភ្ញៀវទេសចរណ៍លើពិភពលោក។ប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី ថៃ វៀតណាម សិង្ហបុរី ហុងកុង និងប្រទេសផ្សេងៗទៀត ក៏ស្ថិតនៅប្រទេសកម្ពុជាដែរ ហើយអ្នកអាចជិះយន្តហោះតែមួយភ្លែតក៏អាចទៅដល់ប្រទេស ទាំងនោះ។ ក្រៅពីនេះទៀតនៅមានប្រទេសចិន ឥណ្ឌា អូស្រា្តលី ជប៉ុន និងកូរ៉េខាងត្បូងផងដែរ ដែលទោះបីជាឆ្ងាយបន្តិចពីកម្ពុជា តែគេអាចទៅទីនោះបានយ៉ាងងាយ។ការធ្វើដំណើរនៅជុំវិញប្រទេសកម្ពុជា មានលក្ខណៈជាការផ្សងព្រេង។ ដើម្បីទទួលបានពត៌មានកាន់តែច្បាស់ អ្នកអាចអានបន្ថែមការណែនាំអំពីទេសចរណ៍មកកាន់កម្ពុជា។សុខុមាលភាពការព្យាបាលជម្ងឺនៅក្នុងប្រទេសកម្ពុជា មានលក្ខណៈមានលក្ខណៈល្អប្រសើរ តែមានចំណុចខ្វះខាតមួយចំនួនដែរ។ ចំណុចល្អនោះគឺ៖១. ថ្នាំសង្កូវមានតម្លៃអាចទទួលយកបាន ដែលអាចរកបាននៅស្ទើរតែគ្រប់ទីកន្លែង២. ទៅជួបគ្រូពេទ្យដើម្បីព្យាបាលជំងឺទូទៅ ដូចជា៖ ផ្តាសាយ ឬឈឺពោះ មានភាពរហ័ស និងងាយស្រួល៣. គ្លីនិក និងមន្ទីរពេទ្យមានឈ្មោះល្បី នៅទីក្រុងភ្នំពេញ មានគ្រូពេទ្យល្អ ដែលអាចនិយាយអង់គ្លេសបានល្អថែមទៀតផង។៤. ប្រសិនបើអ្នកចង់ទៅព្យាបាលជាមួយគ្រូពេទ្យប៉ែកអឺរ៉ុប កម្ពុជាក៏មានគ្រូពេទ្យចុះអនុវត្តជាច្រើនផងដែរ។គេក៏សង្កេតឃើញចំណុចដែលគួរកែលម្អផងដែរ ដោយសារតែប្រទេសនេះ នៅតែជាប្រទេសកំពុងអភិវឌ្ឍន៍៖១. ចំពោះបញ្ហាធ្ងន់ធ្ងរ មនុស្សជាច្រើន រួមទាំងប្រជាពលរដ្ឋក្នុងស្រុកផង ជ្រើសរើសទៅព្យាបាលជំងឺនៅប្រទេសថៃ ឬសិង្ហបុរី។ ជាទូទៅ កម្រិតនៃការព្យាបាលនៅទីនេះល្អ និងមានតម្លៃថោកផងដែរ។២. អ្នកត្រូវប្រាកដថា អ្នកបានជ្រើសរើសកន្លែងលក់ថ្នាំពេទ្យដែលគួរឲ្យទុកចិត្តបាន។ សុវត្ថិភាពជាសំខាន់។ការពេញចិត្តនឹងរបៀបនៃការរស់នៅជាចុងក្រោយ ប្រហែលជាការដើរគំសាន្តជាអ្វីដែលធ្វើឲ្យអ្នកសប្បាយចិត្ត។ មនុស្សជាច្រើនពាន់នាក់ជ្រើសរើសទៅបរទេសនៅពេលចូលនិវត្តន៍ជារៀងរាល់ឆ្នាំ។ ប្រសិនបើកម្ពុជា គឺជាកន្លែងដែលធ្វើឲ្យអ្នកសប្បាយចិត្ត អ្នកគួរជ្រើសរើសយកកម្ពុជា។ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។អត្ថបទដោយ
ស្វែងយល់អំពីច្បាប់កម្មសិទ្ធិដីធ្លីនៅកម្ពុជា
ស្វែងយល់អំពីច្បាប់កម្មសិទ្ធិដីធ្លីនៅកម្ពុជា
June 6, 2022, 10:52 p.m.
Realestate News
កម្មសិទ្ធិឯកជនលើដីធ្លីទើបតែមាននៅក្នុងឆ្នាំ១៩៩២នៅពេលដែលរដ្ឋាភិបាលកម្ពុជាបានអនុម័តច្បាប់ដី។ ក្នុងអំឡុងពេលនោះអាជ្ញាធរសង្កាត់បានចេញ “ប្លង់ទន់” សម្រាប់ប្រជាជន។ នៅឆ្នាំ២០០១ច្បាប់ភូមិបាលថ្មីនេះបានចូលជាធរមានការពង្រឹងសិទ្ធិរបស់បុគ្គលម្នាក់ ដើម្បីភាពជាម្ចាស់អចលនទ្រព្យចាប់តាំងពីពេលនោះមកការផ្លាស់ប្តូរជាច្រើនត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីជួយសម្រួលដល់ឥទ្ធិពលទីផ្សារដែលនឹងផ្តល់ប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ និងប្រជាជន។វាអាចមើលទៅហាក់ដូចជាមានចំណុចសំខាន់ច្រើនដែលនិយាយអំពីច្បាប់កម្មសិទ្ធិដីធ្លីនៅក្នុងប្រទេសកម្ពុជា ទោះជាយ៉ាងណាវាមិនមានភាពស្មុគស្មាញជាមួយនឹងការបកស្រាយច្បាប់ទាំងនោះទេ។ Realestate.com.kh បានរៀបរាប់ចំណុចសំខាន់ៗដែលអ្នកត្រូវយល់ដឹងសម្រាប់ធ្វើការវិនិយោគ។តើខ្ញុំត្រូវដឹងអ្វីខ្លះមុនពេលទិញដីនៅប្រទេសកម្ពុជា?ចាប់តាំងពីមានការបែងចែកដីធ្លីនៅឆ្នាំ១៩៩២ភាពជាម្ចាស់នៃដីធ្លីបច្ចុប្បន្ននេះត្រូវបានកាន់កាប់នៅក្នុងប្រទេសកម្ពុជា ដោយមធ្យោបាយផ្សេងៗគ្នាតាមដែលអាចប្រើបាន។ ទាំងនេះរួមមាន៖ ប្លង់រឹង ប្លង់ទន់​ ប្លង់កម្មសិទ្ធិរួមគ្នា និងប្លង់រឹង LMAP (ផ្ទៀងផ្ទាត់ដោយផ្កាយរណប)។ ប្លង់ទាំងនេះដើរតួជាភស្តុតាងផ្លូវការនៃភាពជាម្ចាស់ក្នុងប្រទេសកម្ពុជា ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍អំពី ប្លង់កម្ម សិទ្ធិដីធ្លីនៅកម្ពុជាគឺថាបើទោះបីជាប្លង់មួយចំនួនដែលត្រូវបានទទួលស្គាល់ទូទាំងប្រទេសហើយក៏ដោយ ក៏នៅមានប្លង់មួយចំនួនទៀតត្រូវបានគេទទួលស្គាល់ត្រឹមតែនៅថ្នាក់មូលដ្ឋានប៉ុណ្ណោះ។ដូច្នេះតើប្រភេទប្លង់កម្មសិទ្ធិមួយណាដែលខ្ញុំត្រូវទទួលបាន?ប្លង់រឹងគឺជាប្រភេទប័ណ្ណភស្តុតាងបញ្ជាក់ពីភាពជាម្ចាស់រឹងមាំនិងស្របច្បាប់បំផុត វាត្រូវបានចេញដោយការិយាល័យគ្រប់គ្រងដីធ្លី និងនគរូបនីយកម្ម។ វាមានព័ត៌មានដែលបានទទួលស្គាល់ដោយក្រសួងដែនដី និងការិយាល័យសុរិយោដីនៅកម្រិតថ្នាក់ជាតិមួយ ពន្ធលើការផ្ទេរប្លង់មួយគឺត្រូវចំណាយ៤%ពេលដែលអចលនទ្រព្យមួយដែលមានប្លង់រឹងបានលក់ចេញ។ប្លង់កម្មសិទ្ធិរួមគឺជាទម្រង់នៃប្លង់រឹងមួយប្រភេទប៉ុន្តែជាទូទៅត្រូវបានផ្តល់ទៅឱ្យគម្រោងអភិវឌ្ឍន៍ធំៗ។ ប្លង់កម្មសិទ្ធិរួមគ្នាបញ្ជក់ថា​ជនបរទេសមិនត្រូវបានអនុញ្ញាតឱ្យកាន់កាប់យូនីតផ្ទាល់ ដី និងកំណត់ទៀតថា ភាពជាម្ចាស់របស់ជនបរទេសត្រូវបានកំណត់បានត្រឹមតែ ៧០% នៃយូនីតនៅក្នុង អគារសហកម្មសិទ្ធិណាមួយប៉ុណ្ណោះ។ប្លង់ទន់គឺភាគច្រើនត្រូវបានចេញឲ្យប្រើប្រាស់ក្នុងប្រទេសកម្ពុជា។ ប្លង់ប្រភេទនេះត្រូវបានចុះឈ្មោះនិងទទួលស្គាល់ត្រឹម តែអជ្ញាធរមូលដ្ឋាន និងបានផ្តល់ជូនដោយការិយាល័យស្រុកប៉ុណ្ណោះ។ប្លង់នៃការគ្រប់គ្រងដែនដី និងគម្រោងរដ្ឋបាល(LMAP)ត្រូវបានចាត់ទុកជាប្រភេទប្លង់កម្មសិទ្ធិដែលមានសុវត្ថិ ភាពបំផុតដោយសារតែវាប្រើប្រាស់ប្រព័ន្ធGPSដើម្បីបែងចែកដីតាមចំណែកនីមួយៗ។ លក្ខណៈនេះបានបង្ហាញយ៉ាងច្បាស់លាស់ពីព្រំដែនដីដែលបានទិញ។ចំពោះព័ត៌មានបន្ថែមពីប្លង់កម្មសិទ្ធិដីធ្លី សូមអានអត្ថបទអំពីការពន្យល់ពីការបែងចែកប្លង់កម្មសិទ្ធិ ដីនៅកម្ពុជា ឥឡូវនេះ!តើខ្ញុំដឹងថាខ្ញុំមានប្លង់ប្រភេទមួយណាដោយរ​បៀបណា?ប្លង់ទន់ជាធម្មតាសំដៅទៅលើឯកសារចំនួនបីដែលអាចបង្ហាញភស្ដុតាងនៃភាពជាម្ចាស់។ ឯកសារទាំងនេះរួមមាន៖ ឯកសារកាន់កាប់ដីធ្លី លិខិតផ្ទេរទទួលស្គាល់ដោយអជ្ញាធរក្នុងតំបន់ ឬកិច្ចព្រមព្រៀងទិញលក់ជាលក្ខណៈឯកជនសាមញ្ញមួយច្បាប់។ឯកសារសម្រាប់បញ្ជាក់ការកាន់កាប់ដីធ្លីគឺជាការស្នើរសុំដែលធ្វើឡើងដោយភោគីម្ចាស់ដីទៅអាជ្ញាធរមូលដ្ឋាន។ លិខិតនៃការផ្ទេរមួយច្បាប់ដែលទទួលស្គាល់ដោយអាជ្ញាធរមូលដ្ឋានគឺជាឯកសារនៃការផ្ទេរដែលប្រធានបានទទួលស្គាល់និងបានចុះ ហត្ថលេខា រីឯកិច្ចព្រមព្រៀងទិញលក់ឯកជនគឺជាកិច្ចព្រមព្រៀងបានធ្វើឡើងតែរវាងអ្នកទិញ និងអ្នកលក់មួយ។ប្លង់រឹងក៏សំដៅដល់ប្រភេទវិញ្ញាបនបត្រទាំងបីប្រភេទដែរទាំងនេះមានដូចជា វិញ្ញាបនបត្រនៃការប្រើប្រាស់ដីធ្លីនិងសិទ្ធិកាន់កាប់ វិញ្ញាបនបត្រនៃការកាន់កាប់អចលនវត្ថុ និងវិញ្ញាបនបត្រនៃ កម្មសិទ្ធិអចលនវត្ថុ។វិញ្ញាបនបត្រនៃការកាន់កាប់អចលនវត្ថុត្រូវបានផ្ដល់ឲ្យប្រសិនបើការចុះបញ្ជីដីធ្លីត្រូវបានធ្វើឡើងដោយម្ចាស់ម្នាក់នៅក្នុងតំបន់នោះ ការចុះបញ្ជីដីធ្លីជាប្រព័ន្ធមិនទាន់បានធ្វើដោយរដ្ឋាភិបាលនៅឡើយ។ នេះត្រូវបានគេស្គាល់ថាជា“ការចុះបញ្ជីដីធ្លីដាច់ដោយដុំៗ” ឯកសារនេះជាធម្មតាមិន មានផែនទីនៃអចលនទ្រព្យដាក់បញ្ចូល។វិញ្ញាបនបត្រនៃកម្មសិទ្ធិអចលនវត្ថុ ត្រូវបានផ្ដល់ឱ្យក្រោយពីមានការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធដោយរដ្ឋាភិបាល។ នេះខុសពី វិញ្ញាបនបត្រនៃការកាន់កាប់អចលនវត្ថុ ដែលមានផែនទីបង្ហាញពីទីតាំង និងព្រំដែនដី។តើត្រូវធ្វើដូចម្តេច ប្រសិនបើខ្ញុំចង់ទទួលបានប្លង់រឹង ដែលមានសុវត្ថិភាព?នៅក្នុងកិច្ចប្រជុំពេលព្រឹកមួយក្នុងពេលថ្មីៗនេះដែលបានរៀបចំឡើងដោយ Sciaroni & Associates លោក Sereyrath Kiri នាយករងនៃក្រុមហ៊ុនបាននិយាយថាប្លង់ទន់អាចប្តូរទៅជាប្លង់រឹងវិញបានតាមរយៈការចុះបញ្ជីដីធ្លីដាច់ដោយដុំ។  លោក Sereyrath បានបញ្ជាក់ថាការចំណាយក្នុងការធ្វើដូច្នេះគឺអាស្រ័យលើទីតាំង និងទំហំនៃអចលនទ្រព្យ។តើធ្វើដូចម្តេចជនបរទេសអាចកាន់កាប់ដីធ្លីនៅក្នុងប្រទេសកម្ពុជា?ច្បាប់ស្តីពីដីធ្លីនៃប្រទេសកម្ពុជាពិតជាបានចែងថាជនបរទេសមិនត្រូវបានអនុញ្ញាតឱ្យកាន់កាប់អចលនទ្រព្យនៅក្នុង ប្រទេស កម្ពុជាលើកលែងតែតាមរយៈប្លង់កម្មសិទ្ធិរួម។ ប៉ុន្តែប្លង់កម្មសិទ្ធិរួម សម្រាប់យូនីតលំនៅដ្ឋានគឺជាធម្មតាត្រូវបានប្រើសម្រាប់តែអគារសហកម្មសិទ្ធិនិងយូនីតមិនជាប់ដីប៉ុណ្ណោះ។ ដោយឡែកយើងឃើញថាជនបរទេសនៅតែអាចកាន់កាប់ដីធ្លីនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែដូចគ្នាទៅនឹងច្បាប់មួយចំនួននៅក្នុងប្រទេសផ្សេងទៀតដែរ មានករណីលើកលែងដែលជនបរទេសអាចកាន់កាប់អចលនទ្រព្យបានដូចជាការរៀបអាពាហ៍ពិពាហ៍ជាមួយជនជាតិខ្មែរ ក្លាយជាសញ្ជាតិខ្មែរការជួលរយៈពេលវែង តាមរយៈភាគីតំណាងតាមរយៈការបង្កើតក្រុមហ៊ុនដែលកាន់កាប់លើដី ឬតាមរយៈដីសម្បទាន។ចំពោះព័ត៌មានបន្ថែមពីរបៀបប្រើប្រាស់ករណីលើកលែងទាំងនេះ សូមអាន មធ្យោបាយដ៏ ល្អបំផុតសម្រាប់ជនបរទេសដែលចង់វិនិយោគវិស័យដីធ្លីក្នុងប្រទេសកម្ពុជា។តើជនបរទេសត្រូវការពារកម្មសិទ្ធិដីធ្លីស្របច្បាប់របស់ពួកគេដោយរបៀបណា?អ្នករស់នៅក្នុងតំបន់អាចមានសុវត្ថិភាពគ្រប់គ្រាន់ជាងជនបរទេសដោយទទួលបានប្លង់រឹងនិងអាចជៀសវាងបានពីការ ឆបោក។ ចំណែកជនបរទេសត្រូវសិក្សាពីចំណុចមួយចំនួនដែលអាចការពារដីរបស់ពួកគេដោយស្របច្បាប់។  ប៉ុន្តែវាមិនមានភាពស្មុគស្មាញដូចអ្វីដែលមនុស្សភាគច្រើនគិតនោះទេ។ក្នុងករណីអចលនទ្រព្យដែលកាន់កាប់តាមរយៈភាគីតំណាង ជនបរទេសគួរដាក់បញ្ចូលកិច្ចព្រម ព្រៀងភាគីតំណាងមួយ ជាមួយពលរដ្ឋកម្ពុជា។ ភាគីតំណាងខ្មែរគួរផ្តល់ឱ្យជនបរទេសនូវការជួលរយៈពេលវែងប្រាក់កម្ចីគួរតែត្រូវបានបង្កើតឡើង និងចុះឈ្មោះនៅលើប្លង់ដែលមាន។ ជនបរទេសក៏គួរតែរក្សាទុកប្លង់ដើមនោះដែរដើម្បីការពារការយល់ច្រឡំណាមួយនៅក្នុង ករណីមានគ្រោះថ្នាក់ចរាចរណ៍ ឬការស្លាប់ ភាគីតំណាងគួរតែត្រៀមព័ត៌មានមួយ ឬឯកសារគាំទ្រឲ្យបានគ្រប់គ្រាន់។តើសិទ្ធិកាន់គួរធ្លាក់លើក្រុមហ៊ុនដែលជាប់ជាមួយដីដែរឬទេវាជាការសំខាន់ក្នុងការដាក់ចូលទៅ ឯកសារការការពារភាគីតំណាង។ ក្រុមហ៊ុននេះគួរតែផ្តល់ជូនដល់ជនបរទេសនូវការជួលរយៈពេលវែង។ ស្រដៀងគ្នាទៅនឹងសេណារីយ៉ូជាលើកដំបូងដែរ ប្រាក់កម្ចីគួរតែត្រូវបង្កើតឡើង និងចុះឈ្មោះនៅលើប្លង់ និងព័ត៌មាន ឬឯកសារគាំទ្រគួរតែត្រូវបានរៀបចំ។ដូចគ្នាទៅនឹងបណ្តាប្រទេសភាគច្រើនដែរ ច្បាប់ប្រទេសកម្ពុបន្តចូលរួមដើម្បីសម្រុះសម្រួល ទៅនឹងតម្រូវការវិនិយោគិនទាំងក្នុងស្រុកនិងអន្តរជាតិ។ ដូច្នេះការដឹងរឿងរ៉ាវទាំងនេះអាចធ្វើឱ្យខ្លួនអ្នកដឹងព័ត៌មានច្រើនហើយអាចជួយឲ្យគេចផុតពីបញ្ហានៅពេលអនាគត និងថែមទាំងធ្វើឲ្យអ្នកទទួលបានផលចំណេញពីការវិនិយោគរបស់អ្នក។ចង់ស្វែងយល់អំពីច្បាប់នៃការវិនិយោគនៅកម្ពុជា? សូមទាញយកយកសៀវភៅណែនាំអំពីការវិនិយោគឆ្នាំ ២០១៩!
សក្តានុពលកំពង់ផែស្វយ័តខេត្តព្រះសីហនុ
សក្តានុពលកំពង់ផែស្វយ័តខេត្តព្រះសីហនុ
June 6, 2022, 11:06 p.m.
Realestate News
កម្ពុជាត្រូវ​បានគេចាត់ទុកថាជា​ប្រទេសដែលមានកំណើនសេដ្ឋកិច្ចរីកចម្រើនឆាប់រហ័សនៅក្នុងតំបន់អាស៊ាន។ យោងតាមរបាយការណ៍របស់ធនាគារពិភពលោកប្រទេសកូនខ្លាអាស៊ីមួយនេះមានកំណើនសេដ្ឋកិច្ចប្រមាណ៧ ភាគរយ នៅក្នុងឆ្នាំ ២០១៥ និងឆ្នាំ ២០១៦ ហើយកំណើននេះ​ត្រូវបានគេរំពឹងថានឹងរក្សានៅត្រឹម៦.៩ភាគរយក្នុងរយៈពេលបីឆ្នាំបន្ទាប់។កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា ហើយក៏ជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់​បំផុតដែលបានជម្រុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាឆ្ពោះទៅមុខ។ កំពង់ផែនេះមានទីតាំងនៅក្នុងតំបន់ឆ្នេរ​សមុទ្រខេត្តព្រះសីហនុដែលជាទីតាំងល្អបំផុត និងធានាបានការការពារដ៏រឹងមាំពីគ្រោះធម្មជាតិ។គ្របដណ្តប់លើផ្ទៃដីប្រមាណ១២៥ហិចតាកំពង់ផែក្រុងព្រះសីហនុបានសាងសង់នៅឆ្នាំ១៩៥៦ហើយចាប់ផ្តើមដំណើរការនៅឆ្នាំ១៩៦០។ មកដល់ពេលបច្ចុប្បន្ននេះកំពង់ផែ​មាន​ចំណត​នាវា​ចំនួន៨​ចំណតដែល​បំពាក់ដោយ​ឧបករណ៍​លើកដាក់​ទំនើប​ទាន់សម័យ​។ក្នុង​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ​នេះ​បរិមាណ​ទំនិញ​ឆ្លងកាត់ឧបករណ៍​លើកដាក់​មាន​ការកើនឡើង​ជាមធ្យម​១១%ក្នុងមួយឆ្នាំ។ នៅឆ្នាំ២០១៥កំពង់ផែមានប្រាក់ចំណូលសរុបប្រមាណជា៤៩លានដុល្លារអាមេរិក​ដែលកើនឡើងជិត ១៨ភាគរយធៀបទៅនឹងឆ្នាំ២០១៤គិតជាប្រាក់ចំណេញប្រមាណជា៩លានដុល្លារ។​កំណើនដ៏ច្រើននេះបានមកពីកំណើននៃកុងទុយន័រទំនិញ​ដែលបានកើនឡើងប្រមាណ ១៧.១៨ ភាគរយ ពី ៣៣៣,៩០៤ TEUs នៅឆ្នាំ២០១៤ និងជិត៣៩១,៨១៩TEUs នៅឆ្នាំ២០១៥។ ជាមួយនឹងការបំពាក់បន្ថែមនូវឧបករណ៍​លើកដាក់ទំនិញដែលមានលទ្ធភាពប្រតិបត្តិការបានកាន់តែច្រើនដោយរំពឹងថាអាចឲ្យទំនិញឆ្លងកាត់ប្រមាណ ៧០០,០០០ TEUs ក្នុងមួយឆ្នាំ។​ក្នុងពេលបច្ចុប្បន្ន​រដ្ឋាភិបាលកម្ពុជាបានកំណត់យកកំពង់ផែនេះជាទិសដៅនៃតំបន់អភិវឌ្ឍន៍ឧស្សាហកម្ម។ កំពង់ផែដ៏មានសក្តានុពលមួយនេះមានសារៈសំខាន់បំផុតសម្រាប់ការពង្រីកការដឹកជញ្ជូន ទំនិញ និងសេវាកម្មជាពិសេសការដឹកជញ្ជូនដោយផ្ទាល់ពីតំបន់អាស៊ី អាស៊ីប៉ាស៊ីភិក និងពិភពលោកទាំងមូល។កំពង់ផែក្រុងព្រះសីហនុបានទិញIPOដើម្បីបង្កើនលទ្ធភាពនៃការវិនិយោគឲ្យកាន់តែប្រសើរឡើង។​ ការទិញIPOរបស់កំពង់ផែនឹងជួយបង្កើនសក្តានុពលនៃការវិនិយោគ ហើយជាប្រយោជន៍សម្រាប់វិនិយោគិននៅក្នុងវិស័យ ទាំងពេលបច្ចុប្បន្ន​ និងទៅពេលអនាគត៕ស្វែងរកអចលនទ្រព្យសម្រាប់ជួល និងទិញនៅក្នុងខេត្តព្រះសីហនុតាមរយៈ Realestate.com.kh!
ពន្ធអចលនទ្រព្យនៅកម្ពុជា៖ គន្លឹះសំខាន់ៗសម្រា​ប់អ្នកទិញ និងអ្នកជួល
ពន្ធអចលនទ្រព្យនៅកម្ពុជា៖ គន្លឹះសំខាន់ៗសម្រា​ប់អ្នកទិញ និងអ្នកជួល
September 15, 2023, 6:43 a.m.
Realestate News
Property Buyers & Sellers Advice
មិនថាអ្នកជាម្ចាស់ផ្ទះ អ្នកលក់ ឬអ្នកទិញអចលនទ្រព្យនៅប្រទេសកម្ពុជានោះទេអ្នកត្រូវដឹងអំពីប្រភេទពន្ធខុសៗគ្នាដែលមាននៅក្នុងប្រទេស។ការស្វែងយល់អំពីពន្ធទាំងនេះនឹងជួយដល់ម្ចាស់អចនលទ្រព្យឲ្យដឹងអំពីកាតព្វកិច្ចពន្ធកាន់តែច្បាស់។សម្រាប់អ្នកដែលចង់លក់ និងជួលអចលនទ្រព្យវាមានសារៈសំខាន់ណាស់ក្នុងការស្វែងយល់អំពី មូលដ្ឋានគ្រឹះនៃពន្ធអចលនទ្រព្យមុនពេលចាប់ផ្តើមប្រតិបត្តិការបស់ខ្លួនដើម្បីឲ្យការសម្រេចចិត្តកាន់តែមានភាពច្បាស់លាស់។ លក្ខខណ្ឌដូចគ្នាក៏ត្រូវអនុវត្តចំពោះអ្នកទិញ ឬអ្នកវិនិយោគដែលពួកគេត្រូវដឹងអំពីច្បាប់ពន្ធ និងបញ្ញត្តិផ្សេងៗនៃការគ្រប់គ្រងលើការផ្ទេរ ការលក់ និងការជួលអចលនទ្រព្យ​ដើម្បីឲ្យការសម្រេចចិត្តវិនិយោគកាន់តែល្អប្រសើរ។ខាងក្រោមជាព័ត៌មានចាំបាច់អំពីពន្ធអចលនទ្រព្យនៅកម្ពុជាដែលមានផលប្រយោជន៍បំ​ផុតសម្រាប់អ្នកទាំងនេះ​ផ្តល់ជូនដោយ Realestate.com.kh៖ អ្វីទៅជាពន្ធអចលនទ្រព្យ?ពន្ធនេះនឹងត្រូវបង់សម្រាប់អចលនទ្រព្យដូចជា៖ ដី អាផាតមេន ខុនដូ ផ្ទះវីឡា….ហើយត្រូវបង់ប្រចាំឆ្នាំត្រឹមថ្ងៃទី ៣០​ ខែកញ្ញា។ ដំណាក់កាលដំបូងគឺជាការត្រូវចុះបញ្ជីដោយមានការភ្ជាប់ជាមួយ​ឯកសារ និងការបង់ពន្ធអចលនទ្រព្យរបស់អ្នក។ អ្នកអាចចុះបញ្ជីអចលនទ្រព្យរបស់អ្នកនៅសាខាពន្ធដារ ដែលគ្រប់គ្រងលើអចលនទ្រព្យរប​ស់អ្នក ហើយអ្នកនឹងត្រូវបំពេញពាក្យក្នុងទម្រង់ PT01 និង PT02។ទម្រង់ PT02 គឺជាសំណុំបែបបទពន្ធអចលនទ្រព្យ រីឯទម្រង់ PT01 ​ជាសំណុំឯកសារព័ត៌មានបញ្ជាក់អំពី អចលនទ្រព្យ។ ក្នុងការចុះបញ្ជី អ្នកត្រូវតែមានឯកសារដែលបង្ហាញកម្មសិទ្ធិចំពោះអចលនទ្រព្យ ដូចជា សំបុត្រកំណើត លិខិតឆ្លងដែន ប័ណ្ណកម្មសិទ្ធិ(ប្លង់ដី) ដែលផ្តល់ជូនដោយអជ្ញាធរស្រប​ច្បាប់។ពន្ធអចលនទ្រព្យកំណត់ត្រឹម ០.១ ភាគរយនៃតម្លៃអចលនទ្រព្យសរុប។ តម្លៃនេះត្រូវកំណត់ដោយ គណៈកម្មការវាយតម្លៃអចលនទ្រព្យ។ រូបមន្តគណនាពន្ធត្រូវពឹងផ្អែកលើកត្តាមួយចំនួនរួមមាន ទីតាំង សម្ភារៈប្រើប្រាស់ និងទិន្នន័យដែលប្រមូលបានដោយមន្រ្តីជំនាញរបស់ក្រសួង។​ម្ចាស់អចលនទ្រព្យនឹងតម្រូវឲ្យបង់ពន្ធលុះត្រាតែអចលនទ្រព្យមានតម្លៃចាប់ពី២៥,០០០​ដុល្លារ ឡើងទៅ។ ក្នុងនោះក៏មានករណីលើកលែងដោយមិនតម្រូវឲ្យបង់ពន្ធសម្រាប់អចលនទ្រព្យមួួយចំនួនដូចជា៖ ដីកសិកម្ម ដីកម្មសិទ្ធិរដ្ឋ និងដីឧស្សាហកម្ម។ ការរឹងបណ្តឹងច្បាប់ពន្ធនេះត្រូវបានអនុត្តន៍យ៉ាងតឹងរឹងក្នុងរយៈបីឆ្នាំចុងក្រោយ។  ចំណុចត្រូវដឹងអំពីពន្ធនៃការផ្ទេអចលនទ្រព្យអ្នកទិញជាអ្នកត្រូវទទួលខុសត្រូវលើការបង់ពន្ធដែលពន្ធនេះត្រូវបានគេហៅថាពន្ធប្រថាប់ត្រា (ពន្ធលើការផ្ទេអចលនទ្រព្យ) ការផ្ទេឈ្មោះនឹងត្រូវបានបញ្ចប់រួចរាល់បន្ទាប់ពីបានបង់ពន្ធប្រថាប់ត្រារួច។ ពន្ធនេះត្រូវបានកំណត់ត្រឹម៤ភាគរយនៃតម្លៃអចលនទ្រព្យសរុប។តម្លៃពន្ធពិតប្រាកដត្រូវបានគណនាតាមរយៈការវាយតម្លៃជាក់ស្តែងរបស់រដ្ឋ ឬតម្លៃប្រតិបត្តិការជាក់ ស្តែង។ ទោះជាយ៉ាងណាវិធីសាស្ត្រវាយតម្លៃទាំងពីរមិនត្រូវបានគេអនុវត្តន៍គ្រប់ពេលនោះទេនៅក្នុងការអនុវត្តន៍ជាក់ស្តែងគឺអាស្រ័យលើការចរចាគ្នារវាងអ្នកលក់ និងអ្នកទិញ។ពន្ធកាត់ទុកត្រូវអនុវត្តន៍ដូចម្តេច?ពន្ធប្រភេទនេះត្រូវអនុត្តន៍ចំពោះអចលនទ្រព្យជួល។ ឧទាហរណ៍ ប្រសិនក្រុមហ៊ុនជួលការិយាល័យនោះក្រុមហ៊ុនត្រូវកាត់១០ភាគរយនៃថ្លៃជួលសម្រាប់បង់លើពន្ធកាត់ទុក។ ចំណែកម្ចាស់ផ្ទះត្រូវទទួលខុសត្រូវលើការបង់ពន្ធកាត់ទុកចំណែកអ្នកជួល​(ឬក្រុមហ៊ុនជួល)ដើរតួរជាភ្នាក់ងារបង់ពន្ធកាត់ទុកនេះជំនួសឲ្យម្ចាស់ផ្ទះ។ប្រសិនបើអ្នកទិញខុនដូពីម្ចាស់គម្រោងអភិវឌ្ឍន៍អ្នកត្រូវបង់ពន្ធលើតម្លៃបន្ថែម ១០ ភាគរយ លើកលែងតែដីដែលអចលនទ្រព្យនោះតាំងនៅ។​ លក្ខខណ្ឌដូចគ្នាត្រូវអនុវត្តន៍ប្រសិនបើម្ចាស់ផ្ទះបានចុះបញ្ជីពន្ធ។ ប្រសិនបើអ្នកជួលបានចុះបញ្ជីពន្ធការចំណាយលើពន្ធកាត់ទុក១០ភាគរយនឹងត្រូវដកចេញ។​នរណាបង់ពន្ធលើថ្លៃឈ្នួល/ពន្ធប្រាក់ចំណូល?ជនជាតិខ្មែរ និងជនបរទេសដែលមានអចលនទ្រព្យផ្ទាល់ខ្លួ​ន ឬមានអចលនទ្រព្យជួលត្រូវបង់បន្ធលើថ្លៃជួល/ប្រាក់ចំណូល។ វិនិយោគិនបរទេសដែលទិញអចលនទ្រព្យនៅកម្ពុជា ឬជួលឲ្យអ្នកដទៃត្រូវបង់១៤​ភាគរយ​នៃប្រាក់ចំណូលប្រចាំឆ្នាំ។ ចំណែកជនជាតិខ្មែរត្រូវបង់១០ភាគរយ។​សូមចងចាំថាប្រសិនបើអ្នកចង់បានព័ត៌មានជាក់លាក់ទាក់ទងនឹងពន្ធអចលនទ្រព្យយើងសូមណែនាំឲ្យអ្នកជួបជាមួយអ្នកប្រឹក្សាឯករាជ្យផ្នែកច្បាប់ដើម្បីឲ្យកាន់តែមានភាពច្បាស់លាស់ និងសុក្រិត១០០ភាគរយ។ចង់ស្វែងរកអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ ឬអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញ? សូមចូលទៅកាន់ Realestate.com.kh​​​ ថ្ងៃនេះ!
ខេត្តព្រះសីហនុជាប់ចំណាត់ថ្នាក់លេខ ១៣ ជាតំបន់ពេញនិយមសម្រាប់ទេសចរក្នុងឆ្នាំ ២០១៨
ខេត្តព្រះសីហនុជាប់ចំណាត់ថ្នាក់លេខ ១៣ ជាតំបន់ពេញនិយមសម្រាប់ទេសចរក្នុងឆ្នាំ ២០១៨
June 6, 2022, 5:06 p.m.
Realestate News
កាសែតញូវយ៉កថែមស៍បានចេញផ្សាយអំពីតំបន់សម្រាប់ដំណើរកំសាន្តនៅក្នុងពិភពលោកសម្រាប់ឆ្នាំ២០១៨ គឺតាមរយៈការបង្កើតតារាងចំណាត់ថ្នាក់របស់តំបន់នីមួយៗហៅថា “កន្លែងកំសាន្តទាំង ៥២ដែលពេញនិយមបំផុតនៅក្នុងពិភពលោកប្រចាំឆ្នាំ២០១៨”។ ក្នុងនោះតំបន់ឆ្នេររបស់ខេត្តព្រះសីហនុបានជាប់ចំណាត់ថ្នាក់ទី១៣នៅក្នុងចំណោមតំបន់ដែលមានប្រជាប្រិយភាព ហើយកន្លែងកំសាន្តល្អបំផុតទី១គឺនៅទីក្រុងNew Orleans នៃរដ្ឋ Louisiana កន្លែងឈរនៅលំដាប់កំពូលទី២ នៅក្នុងប្រទេសColombia និងទី៣គឺនៅ Basilicata នៅក្នុងប្រទេសអ៊ីតាលី។ប្រទេសកម្ពុមានប្រាសាទអង្គរវត្តដែលមានឈ្មោះល្បីល្បាញ និងជាកន្លែងទាក់ទាញទេសចរដ៏ធំបំផុតក្នុងប្រទេស។ នៅឆ្នាំ២០១៥ប្រាសាទអង្គរវត្តត្រូវបានគេហទំព័រ Lonely Planet ចាត់ទុកគោលដៅទេសចរណ៍លំដាប់លេខ១នៅលើពិភពលោក។ទោះជាយ៉ាងណាក៏ដោយជាមួយនឹងតំបន់ឆ្នេរខ្សាច់ពណ៌សប្រជុំកោះដែលមានគម្រោងអភិវឌ្ឍន៍ ជាច្រើនជាមួយនឹងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដែលផ្តល់ភាពងាយស្រួលក្នុងធ្វើដំណើរទៅកាន់ខេត្តមាត់សមុទ្រមួយនេះ។ ទាំងនេះគឺជាសក្តានុពលទេសចរណ៍របស់ខេត្តព្រះសីហនុ និងកំពុងទទួលបានការចាប់អារម្មណ៍ ជាសកល។អាកាសយានដ្ឋានអន្តរជាតិសីហនុបានធ្វើការជួលជុលឡើងវិញខណៈការសាងសង់ព្រលានយន្តហោះថ្មីនេះអាចទទួលយកអ្នកដំណើររហូតដល់៥០០,០០០នាក់ក្នុងមួយឆ្នាំ។នៅពេលការសាងសង់ព្រលាន យន្តហោះនេះបញ្ចប់ គម្រោងនេះនឹងក្លាយជាព្រលាន្តយន្តហោះធំបំផុតរបស់ប្រទេសក្រកម្ពុជា។ ជើងហោះហើរថ្មីៗត្រូវបានដាក់បន្ថែមជាបន្តបន្ទាប់ពោលគឺបច្ចុប្បន្នមានជើងហោះហើរអន្តរជាតិ ដែលកំពុងដំណើរការពីប្រទេសចិន វៀតណាម និងម៉ាឡេស៊ី។លើសពីនេះទៅទៀតក្រុមហ៊ុន Grand Union Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍រមណីយដ្ឋាន Dara Sakor Seashore Resort Casino  នៅកោះកុងបានទទួលការអនុញ្ញាតនៅឆ្នាំ២០១៧ដើម្បីសាងសង់ព្រលានយន្តហោះមួយផ្សេងទៀត។ ទោះបីជាខេត្តកោះកុងជាខេត្តមួយផ្សេងទៀតក៏ដោយ នេះបានបង្ហាញពីចំណុចសំខាន់មួយទៀតក្នុងការដំណើរតែរយៈពេលពីរបីម៉ោងទៅកាន់ក្រុងព្រះសីហនុ។ ការសាងសង់ព្រលានយន្តហោះនេះនឹងចាប់ផ្តើមពីឆ្នាំ២០១៨ជាមួយទុនវិនិយោគចំនួន៥០០លានដុល្លារ​អាមេរិក។យើងឃើញថាពាក់ព័ន្ធនឹងសណ្ឋាគារទាំងនៅតាមតំបន់ឆ្នេរ និងតំបន់កោះជាច្រើនដែលនៅជុំវិញរួមមាន៖ កោះរ៉ុង កោះរ៉ុងសន្លឹម កោះឬស្សី និងកោះក្របីដែលមានការអភិវឌ្ឍន៍ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះយ៉ាងសម្បើម។គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន Six Senses ដែលអភិវឌ្ឍន៍នៅលើកោះក្របីដែលអាចធ្វើដំណើរតាមទូករយៈពេល២០នាទីចេញពីភាគខាងត្បូងនៃក្រុងព្រះសីហនុ និងគម្រោង Alila Villas ដែលអភិវឌ្ឍន៍នៅលើកោះឬស្សីដែលរមណីយដ្ឋានទាំងពីរនេះនឹងបើកដំណើរការនៅឆ្នាំ២០១៨។ គម្រោងទាំងពីរជារមណីយដ្ឋានលំហែកាយយ៉ាងប្រណិតយើងអាចធ្វើការមុជទឹកកំសាន្តទេសភាពតំបន់ជុំវិញកោះយ៉ាងស្រស់ស្អាត និងរួមមានសេវាកម្មយ៉ាងច្រើនសម្រាប់ទទួលភ្ញៀវទេសចរ។ក្រៅពីសណ្ឋាគារ ក៏មានសក្តានុពលគម្រោងអភិវឌ្ឍចម្រុះ ដែលបានទទួលការចាប់អារម្មណ៍ពីអ្នកអភិវឌ្ឍន៍អន្តរជាតិធំៗ។ ក្នុងនោះមានគម្រោង D’Seaview, គម្រោង Blue Bay, គម្រោង The SeaGate Suite, គម្រោង Royal Bayview និងគម្រោងSunshine Bay។ បច្ចុប្បន្នគម្រោងទាំងនេះកំពុងសាងសង់ ហើយនឹងនាំមកនូវបរិក្ខារប្រណីតៗ និងរបៀបរស់នៅថ្មីមួយទៅកាន់ខេត្តនេះ។លើសពីនេះទៀតការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុផ្លូវនៅក្នុងតំបន់ការពង្រីកកំពង់ផែ និងតំបន់សេដ្ឋកិច្ចពិសេសដ៏ធំបំផុតរបស់កម្ពុជាគឺជាកត្តារួមដែលរួមចំណែកដល់ “ភាពរីកចម្រើន” របស់ខេត្តដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិន ។ស្វែងរកអចលនទ្រព្យនៅក្នុងខេត្តព្រះសីហនុតាមរយៈ Realestate.com.kh
ផ្សារទំនើបលក់ទំនិញបោះដុំដំបូងគេនៅកម្ពុជានឹងដំណើរការនៅចុងឆ្នាំនេះ
ផ្សារទំនើបលក់ទំនិញបោះដុំដំបូងគេនៅកម្ពុជានឹងដំណើរការនៅចុងឆ្នាំនេះ
June 7, 2022, 7:15 a.m.
Realestate News
ស្ថិត​នៅ​លើ​បណ្ដោយ​ផ្លូវឧកញ៉ា ម៉ុង ឫទ្ធី កែង​នឹង​ផ្លូវ ១០០៣ ​ខណ្ឌ​សែនសុខ យើងឃើញការដ្ឋាន សាងសង់ហុំព័ន្ធស័ង្កសីមួយដែលមានក្រុមកម្មករ និងវិស្វករសំណង់កំពុងបំពេញកិច្ចការយ៉ាង សកម្ម។ ការដ្ឋានសាងសង់នោះជាទីតាំងផ្សារទំនើបបោះដុំដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ផ្សារនោះមានឈ្មោះថា Makro ។  យោងតាមគេហទំព័រព័ត៌មានអ៊នឡាញ Cambonomis បានឲ្យដឹងថាផ្សារទំនើប Makro សាងសង់នៅលើផ្ទៃដីទំហំប្រមាណ​ជាង៥​ហិកតាដែល​មាន​កម្ពស់​២​ជាន់ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខនៅ​ក្បែរ​​ផ្សារ​ទំនើបអ៊ីអន​២របស់​ជប៉ុន។ផ្សារ​ទំនើប​លក់​បោះ​ដុំ​ទំនិញ​ដ៏​ធំ​មួយ​នេះជា​ការ​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុនអិលវ៉ាយភីគ្រុប ដែល​កាន់កាប់​ភាគហ៊ុន​ចំនួន៣០​ភាគរយ និង​ក្រុមហ៊ុនស៊ី.ភី. គ្រុបកាន់​កាប់​ភាគហ៊ុន ​ចំនួន​៧០​ភាគរយ។ សម្រាប់ផ្សារទំនើបមួយនេះអាចនឹងត្រូវការ​បុគ្គលិកជាង២០០នាក់សម្រាប់ បម្រើការងារ​​នៅក្នុង​​ផ្សារ​ទំនើប​លក់​ទំនិញ​បោះដុំ​ដ៏​ធំ​មួយ​នេះ។តាមរយៈសារព័ត៌មានក្នុងស្រុកបានចុះផ្សាយថានៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឯកឧត្តម ប៉ា សុជាតិវង្ស បានថ្លែងថា “ការបង្កើតផ្សារទំនើបក៏ស្ថិតនៅក្នុងគម្រោងរដ្ឋាភិបាលផងដែរ។ ជាការប្រសើរនៅពេលដែលយើងមានផ្សារទំនើបបោះដុំដូចនេះដែលធ្វើឲ្យតម្លៃលក់មិនមានការប្រែប្រួលចុះឡើងខ្លាំង មិនជួបអតិផរណា ឬមានតម្លៃ មួយលក់ច្បាស់លាស់។”ផ្សារ Makro នឹង​ក្លាយ​ជា​ផ្សារ​ទំនើបបោះដុំនិងជា​ឃ្លាំង​ស្តុក​ដ៏​ធំ​បំផុត​ដំបូង​គេនៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ផ្សារមួយនេះនឹង​ធ្វើ​ការ​នាំ​ចូលទំនិញ​ជាច្រើន​ប្រភេទ​មក​ពីប្រទេស​ថៃ​ដោយ​ផ្ទាល់ដើម្បី​យក​មក​លក់​បោះ​ដុំ​នៅក្នុងប្រទេសកម្ពុជា។យើងឃើញថាគម្រោងផ្សារទំនើបលំដាប់អន្តរជាតិជាច្រើនបានបោះជំហានចូលមកកាន់កម្ពុជាតួយ៉ាងគម្រោងផ្សារទំនើបធំៗចំនួន២មកពីប្រទេសថៃ ដូចបានរៀបរាប់ខាងដើមផ្សារទំនិញលក់ដុំ Markro និងផ្សារទំនិញលក់រាយមកពីប្រទេសថៃដែលជាការវិនិយោគរបស់ក្រុមហ៊ុនស៊ិនត្រាល់គ្រុបដែលជាក្រុមហ៊ុនវិនិយោគលើផ្សារទំនើបធំបំផុតនៅប្រទេសថៃ៕តាមដានព័ត៌មានគម្រោងអភិវឌ្ឍន៍ជាច្រើនតាមរយៈ Realestate.com.kh
គន្លឹះសំខាន់ៗដែលលោកអ្នកត្រូវយល់ដឹងមុនពេលទិញលំនៅដ្ឋានក្នុងខេត្តព្រះសីហនុ
គន្លឹះសំខាន់ៗដែលលោកអ្នកត្រូវយល់ដឹងមុនពេលទិញលំនៅដ្ឋានក្នុងខេត្តព្រះសីហនុ
June 6, 2022, 5:07 p.m.
Realestate News
Property Buyers & Sellers Advice
ខេត្តព្រះសីហនុគឺជាតំបន់ទិសដៅទេសចរណ៍ដ៏សំខាន់រប​ស់ប្រទេសកម្ពុជា ហើយក៏ជាខេត្តដែលមានសេដ្ឋកិច្ចរីកចម្រើនឆាប់រហ័សបំផុត។ ចំណែកឯវិស័យអចលនទ្រព្យមានការអភិវឌ្ឍន៏លឿនបំផុតវាមិនមែនជាការភ្ញាក់ផ្អើលសម្រាប់អត្ថប្រយោជន៏នៃការវិនិយោគនៅពេលអនាគតជាពិសេសនៅក្នុងទីផ្សារលំនៅដ្ឋាន។ប្រាកដណាស់វិស័យទេសចរពិតជាស្រូបយកប្រាក់ចំណូលខ្ទង់លានដុល្លារក្នុងមួយឆ្នាំៗ ដោយឡែកសម្រាប់អ្នកវិនិយោគខ្លះបានសំលឹងមើលការអភិវឌ្ឍន៍លើវិស័យលំនៅដ្ឋានដែលប្រកបដោយស្តង់ដាររស់នៅបែបទំនើបជាការរស់នៅអចិន្ត្រៃយ៍សម្រាប់ស្នាក់នៅលំហែកាយ ឬសម្រាប់ការស្នាក់នៅបណ្តោះអាសន្នសម្រាប់អ្នកធ្វើការនៅទីនេះ។ ព័ត៌មានបន្ថែមទាក់ទងអំពីការអភិវឌ្ឍន៍នៅក្នុងខេត្តព្រះសីហនុដែលនឹងក្លាយជាតំបន់អភិវឌ្ឍន៍ វិស័យអចលនទ្រព្យក្នុងប្រទេស…តើមានលំនៅដ្ឋានប្រភេទអ្វីខ្លះនៅក្នុងខេត្តព្រះសីហនុបច្ចុប្បន្នវិស័យលំនៅដ្ឋាននៅក្នុងខេត្តនេះកំពុងតែរីកចម្រើនគួរឲ្យកត់សំគាល់ទន្ទឹមនឹងកំណើនទេសចរ និងកំណើនតម្រូវការក្នុងខេត្តផងដែរ។ តួយ៉ាងយើងឃើញថាមានប្រភេទផ្ទះច្រើនប្រភេទដូចជា៖ ​បុរី   វីឡា ផ្ទះអាជីវកម្ម អាផាតមេន និងផ្ទះលំហែកាយជាដើម។បុរីសម្រាប់លក់នៅក្នុងខេត្តព្រះសីហនុលំនៅដ្ឋានបុរីត្រូវបានគេចាត់ទុកថាជាប្រភេទលំនៅដ្ឋានមួយដែលមានការពេញនិយមរស់នៅសំណាក់ ប្រជាជនខ្មែរដែលមានជីវភាពមធ្យមនិងលើមធ្យមឫអ្នកមានជីវភាពធូធារ។ គម្រោងបុរីក៏ជាការវិនិយោគដ៏ល្អមួួយសម្រាប់អ្នកអភិវឌ្ឍន៍គម្រោងលំនៅដ្ឋាននៅក្នុងប្រទេសនាពេលបច្ចុប្បន្ន។ យើងឃើញគម្រោងលំនៅដ្ឋានប្រភេទបុរីកំពុងតែមានការអភិវឌ្ឍន៍គួរឲ្យកត់សំគាល់បុរីទាំងនោះ ភាគច្រើនមានប្រភេទផ្ទះដូចជា៖ ផ្ទះល្វែង ផ្ទះវីឡា ផ្ទះអាជីវកម្មហើយគម្រោងខ្លះទៀតមានគម្រោងខុនដូ និងរីសតផងដែរ។​  តួយ៉ាងយើងឃើញថាមានគម្រោងបុរីដូចជា៖ បុរី BS បុរី Peal City បុរី Borey Hillton Park Villa។ ផ្ទះក្នុងបុរីមានចាប់ពី១បន្ទប់គេង និង១បន្ទប់ទឹកឡើងទៅហើយតម្លៃអាចរកបានចាប់ពី៦០,០០០ដុល្លារឡើងទៅ។គម្រោងខុនដូសម្រាប់លក់នៅក្នុងខេត្តព្រះសីហនុទោះបីជាយ៉ាងនេះក្ដីជាមួយការអភិវឌ្ឍន៏គម្រោងថ្មីៗជាច្រើនកំពុងតែកើនឡើងក្នុងប្រទេសកម្ពុជា យើងឃើញថាការផ្គត់ផ្គង់គម្រោងខុនដូក្នុងក្រុងភ្នំពេញមានយ៉ាងច្រើនក្រលេកមើលទៅគម្រោងខុនដូនៅក្នុងខេត្តព្រះសីហនុវិញក៏មានការកើនឡើងគួរឲ្យកត់សំគាល់ផងដែរ។ជាក់ស្តែងមានងគម្រោងខុនដូ D’Seaview ដែលមានទីតាំងចំងាយប្រមាណ១គីឡូម៉ែត្រពីឆ្នេរសុខា។ មានទាំងខ្យល់អាកាសស្រស់ស្រាយ និងទេសភាពធម្មជាតិដ៏ស្រស់បំព្រងនិងផាសុកភាពសម្រាប់អ្នករស់នៅទីនោះ។ យូនីតលំនៅដ្ឋានរបស់វាមានចាប់ពី១បន្ទប់គេងដល់៣បន្ទប់គេង និងលំនៅដ្ឋានសម្រាប់មនុស្សសម័យថ្មី។គម្រោងខុនដូ The Royal Bayview វាស្ថិតនៅតាមបណ្ដោយឆ្នេរឯករាជ្យ។ គម្រោងនេះមានយូនីតទាំងអស់សរុបចំនួន១,៣៤៤យូនីតហើយមានហាងលក់ទំនិញចំនួន៣ជាន់។ គម្រោងអភវិឌ្ឍន៏ The Royal Bayview រំពឹងថាបញ្ចប់ការសាង សង់នៅចុងឆ្នាំ២០១៩។នៅមានគម្រោងជាច្រើនទៀតដូចជា The Blue Sky Tower ស្ថិតនៅក្នុងសង្កាត់២ដែលមានតម្លៃចាប់ពី៤០,០០០ដុល្លារឡើងទៅ និងគម្រោងខុនដូ Nest Apartments Seaview Condominium ស្ថិតនៅតាមបណ្តោយឆ្នេរហាវៃ។ វាមានកម្ពស់៩ជាន់ហើយមានទំហំចាប់ពី៣០ទៅ១២៦ម៉ែត្រការ៉េដែលមានតម្លៃចាប់ពី២៨,៥០០ទៅ៥២,៥០០ដុល្លារ។ ទាំងអស់នេះសុទ្ធសឹងជាគម្រោងអភិវឌ្ឍន៍ចម្រុះដែលផ្តល់នូវជម្រើសរស់នៅ​យ៉ាងសំបូរបែប។ ដូចបានរៀបរាប់ខាងដើមដូច្នេះហាក់បីដូចជាគម្រោងលំនៅដ្ឋានប្រភេទខុនដូកំពុងតែបោះជំហានមកកាន់តំបន់ឆ្នេរសមុទ្រនេះយ៉ាងច្រើន។ ហេតុអ្វីបានជាការអភិវឌ្ឍន៏លំនៅដ្ឋានក្នុងខេត្តព្រះសីហនុមានភាពទាក់ទាញ?ហេដ្ឋារចនាសម្ព័ន្ធជាច្រើនបានធ្វើការអភិវឌ្ឍន៍យ៉ាងសម្បើមក្នុងខេត្តព្រះសីហនុដែលបច្ចុប្បន្នគម្រោងមួយចំនួនបានស្ថិតនៅក្រោមការសាងសង់តួយ៉ាង៖ ការពង្រឹងប្រព័ន្ធផ្លូវរថភ្លើង គម្រោងពង្រីកព្រលានយន្ត ហោះអន្តរជាតិខេត្តព្រះសីហនុ គម្រោងពង្រីកផែសមុទ្រទឹកជ្រៅ។ ការអភិវឌ្ឍន៍នេះមិនត្រឹមតែជួយជម្រុញសក្តាសក្ដានុពលនៃតំបន់ប៉ុណ្ណោះទេ ហើយថែមទាំងផ្តល់នូវទំនុកចិត្តសម្រាប់វិនិយោគិនផងដែរ។ ប៉ុន្តែវាថែមទាំងបង្កើននូវភាពងាយស្រួលនៃការដឹកជញ្ជូននៃសម្ភារៈសំណង់ និងកាត់បន្ថយតម្លៃរបស់ខុនដូនៅតំបន់នោះទៀតផង។ជាងនេះទៅទៀតកត្តាទាក់ទាញដ៏សំខាន់នៃខេត្តព្រះសីហនុនៅគឺទេសភាពស្រស់ស្អាតនៃសមុទ្រកម្ពុជា និងការថែរក្សាឆ្នេរបានយ៉ាងល្អដែលមានការលក់និងជួលនៃយូនីតនីមួយៗនៅទីនោះផងដែរដូច្នេះ ហើយវាគឺជាកត្តាលីករដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៏នៅក្នុងតំបន់។សក្តានុពលកំណើនភ្ញៀវទេសចរនៅក្នុងតំបន់ដែលជាប្រភពសេដ្ឋកិច្ចចំបងមួយ អគ្គនាយកដ្ឋានទេសចេរ រំពឹងថានឹងមានភ្ញៀវទេសចរមកទស្សនា៣លាននាក់ប្រចាំឆ្នាំនៅចុងឆ្នាំ២០២០នេះ ដែលភ្ញៀវទេសចរចំនួន១លាននាក់ជាភ្ញៀវអន្តរជាតិ និង២លាននាក់ជាភ្ញៀវក្នុងតំបន់។ តើតំបន់ណាដែលមានសក្ដានុពលសម្រាប់វិនិយោគ ឬទិញខុនដូក្នុងខេត្តព្រះសីហនុ? សង្កាត់៤គឺជាតំបន់អភិវឌ្ឍន៏លំនៅដ្ឋានសម្រាប់វិនិយោគល្អបំផុតពីព្រោះវាស្ថិតនៅតាមបណ្ដោយឆ្នេរសមុទ្រ។ ក្នុងតំបន់នេះរួមមានឆ្នេរអូរឈើទាលលាតសន្ធឹងប្រវែង៤គីឡូម៉ែត្រហើយស្ថិតនៅតាមបណ្ដោយផ្លូវឆ្ពោះទៅឆ្នេរសេរិនឌីធីផងដែរ។ បើទោះបីជាអាជីវកម្មមួយចំនួនក្នុងឆ្នេរអូរឈើទាលបានធ្លាក់ចុះប៉ុន្តែទោះជាយ៉ាង ណាខេត្តព្រះសីហនុវានៅតែជាឆ្នេរដែលពេញនិយមពីព្រោះតែភាពងាយស្រួលក្នុងការដឹកជញ្ចូនពាណិជ្ជកម្មអន្តរជាតិ។  ខណៈដែលការស្រាវជ្រាវបង្ហាញថាតម្លៃដីនៅតាមបណ្ដោយឆ្នេរអូឈឺទាលកើនឡើងទ្វេរដងក្នុងឆ្នាំ ២០១៥៕ស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួលនៅក្នុងខេត្តព្រះសីហនុតាមរយៈ Realestate.com.kh!