+85561 777 090
Logo
CDC ទើបអនុម័តគម្រោងបង្កើតរោងចក្រ ​២ កន្លែង នៅស្រុក​គងពិសី និង​ខណ្ឌកំបូល
Updated on: May 20, 2022, 7:42 a.m.
Published on: November 26, 2019, 2:26 a.m.

CDC ទើបអនុម័តគម្រោងបង្កើតរោងចក្រ ​២ កន្លែង នៅស្រុក​គងពិសី និង​ខណ្ឌកំបូល


អគាររបស់ cdc(អគារការរិយាល័យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC, រូបភាពផ្តល់ជូន)

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗចំនួន ២ ទៀត សរុបទុនវិនិយោគជិត ៨ លានដុល្លារអាមេរិក និងផ្តល់ការងារថ្មីជាច្រើនពាន់កន្លែង។

យោងតាមទំព័រ Facebook ផ្លូវការរបស់ CDC បានចុះផ្សាយកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១៖ SIMAG INDUSTRIAL (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូប គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៤.៣ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,២៥៨ កន្លែង។

២៖ GREENFIELD (CAMBODIA) INDUSTRY CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ ៤ ភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣.៣ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,៧៦០កន្លែង។

គួរបញ្ជាក់ថា យោងតាមរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា គិតចាប់តាំងពីឆ្នាំ២០១៦ មកដល់ខែសីហា ឆ្នាំ២០១៩ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចឯកភាពលើគម្រោងវិនិយោគចំនួន ៨៣១ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ២២.៥ ពាន់លានដុល្លារ៕

ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ថ្ងៃនេះ។ លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ!

អត្ថបទដោយ

Comments