បើក្រឡេកតាមបណ្តោយមហាវិថីសហព័ន្ធរស្ស៊ីចន្លោះកណ្តាលផ្លូវ ២០០៥-២០០៩ ដែលនៅជិតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបំផុត អ្នកនឹងឃើញការដ្ឋានសាងសង់ដ៏ធំមួយរបស់គម្រោងផ្សារទំនើប សិនជូរី ផ្លាហ្សាថ្មី ដែលជាផ្សារទំនើបចម្រុះដំបូងគេបំផុតក្នុងរាជធានីភ្នំពេញដែលត្រូវបានអភិវឌ្ឍសាងសង់ឡើងលើទីតាំងចាស់ដែលត្រូវបានកែប្រែរចនាប័ទ្មថ្មីទៅជាផ្សារទំនើបបែបចម្រុះអាជីវកម្មលាតសន្ធឹងក្នុងផ្ទៃក្រឡាទំហំដល់ទៅ១,៤ម៉ែត្រការ៉េ ។
ដោយសារតែមើលឃើញពីកំណើនប្រជាជន និងកត្តាការអភិវឌ្ឍន៍ជាច្រើនតាមបណ្តោយមហាវិថី សហព័ន្ធរុស្ស៊ី និងកង្វះខាតផ្សារទំនើបបែបស្តង់ដា ក្រុមហ៊ុន សេនជូរី ហ្គ្រុប ខូអិលធីឌី (CENTURY GROUP CO., LTD.) បានយកទីតាំងនៃ ផ្សារសិនជូរី ផ្លាហ្សាចាស់ បង្កើតទៅជាគម្រោងថ្មីហៅ ឈ្មោះថា «ផ្សារសិនជូរី ផ្លាហ្សាថ្មី» ឬ «មជ្ឈមណ្ឌលពហុពាណិជ្ជកម្មត្រីកោណមាស» ។
គម្រោងផ្សារទំនើប សិនជូរី ផ្លាហ្សាថ្មី នឹងសាងសង់រួចរាល់ក្នុងឆ្នាំ២០២១នេះ ហើយដើម្បីតបស្នងចំពោះការគាំទ្ររបស់អតិថិជនទាំងឡាយគម្រោងផ្សារទំនើប សិនជូរី ផ្លាហ្សា បានរៀបចំកម្មវិធីប្រម៉ូសិនពិសេសក្នុងកំឡុងថ្ងៃទី០១ សីហា រហូតដល់ថ្ងៃទី១០ សីហា ។ អតិថិជនទាំងឡាយដែលជាវតូបក្នុងគម្រោងផ្សារទំនើប សិនជូរី ផ្លាហ្សា ដោយកក់ត្រឹមតែ១ពាន់ដុល្លារនឹងទទួលបានការបញ្ចុះតម្លៃ១ពាន់ដុល្លាភ្លាមៗ មិនតែប៉ុណ្ណោះថែមទាំងមានការបញ្ចុះតម្លៃផ្សេងៗជាច្រើនទៀតនៅរង់ចាំលោកអ្នក ។
ផ្សារសិនជូរី ផ្លាហ្សាថ្មី ជាប្រភេទផ្សារទំនើបបែបចម្រុះថ្មីដំបូងគេក្នុងរាជធានីភ្នំពេញដែលប្រមូលផ្តុំទៅដោយអាជីវកម្មគ្រប់ប្រភេទដ៏សម្បូរបែបដូចជា ៖ ផ្សារកសិផល, អាហារដ្ឋាន, មជ្ឈមណ្ឌលកំសាន្ត, ហាងលក់ដូរ ផលិតផលតូចធំជាច្រើន, ការិយាល័យ, តំបន់ពាណិជ្ជកម្ម, Skybar Swimming pool ។ល។
*ហេតុអ្វីលោកអ្នកត្រូវទិញតូបក្នុង ផ្សារសិនជូរី ផ្លាហ្សាថ្មី?
ស្ថិតនៅលើទីតាំងដែលមានសក្តានុពលស្រាប់ និងថែមទាំងមានអាជីវករក៏ដូចជាអតិថិជនរបស់ ផ្សារស្រាប់តែម្តងជាកត្តាល្អបំផុតសម្រាប់ការបើកអាជីវកម្មថ្មីរបស់លោកអ្នកដោយពុំចាំបាច់ព្រួយបារម្ភក្នុងការតាំងលក់ផលិតផលហើយមិនមានអតិថិជនទិញនោះទេ ។
នេះជាឱកាសល្អសម្រាប់លោកអ្នកដែលមានបំណងចង់មានតូបលក់ដូរផ្ទាល់ខ្លួនក៏ដូចជាបើកអាជីវកម្មនានាក្នុងផ្សារទំនើបបែបចម្រុះដំបូងគេដែលប្រមូលផ្តុំទៅដោយអាជីវកម្មចម្រុះគ្រប់ប្រភេទ ពីព្រោះថា សន្ទុះនៃការបើកអាជីវកម្មថ្មីៗកំពុងតែប្រណាំងប្រជែងពីមួយថ្ងៃទៅមួយថ្ងៃបូករួមជាមួយលក្ខណៈពិសេសរបស់ផ្សារសិនជូរី ផ្លាហ្សាថ្មី ដែលផ្សារដទៃទៀតពុំមាននោះ អាចធ្វើឱ្យអាជីវកម្មរបស់លោកអ្នក កាន់តែទទួលបានជោគជ័យខ្ពស់បំផុត ។
*ក្រោយពេលទិញហើយទទួលបានអត្ថប្រយោជន៍អ្វីខ្លះ?
នៅពេលដែលលោកអ្នកមានតូបក្នុងផ្សារទំនើបបែបចម្រុះរបស់ផ្សារសិនជូរី ផ្លាហ្សាថ្មី លោកអ្នកនឹង ទទួលបានឱកាសសម្រាប់ការពង្រីកសាខារបស់លោកអ្នកបន្ថែម ឬសម្រាប់អ្នកដែលទើបបើកអាជីវកម្ម ថ្មីថ្មោង ដោយសារតែផ្សារមាននូវអាជីវករ និងអតិថិជនស្រាប់ ហើយថែមទាំងមានតែ១គត់តាម បណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីដែលស្ថិតនៅក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថែមទៀត ។
លោកអ្នកនឹងទទួលបានការថែទាំពីសំណាក់គណៈគ្រប់គ្រងផ្សារ និងសន្តិសុខយាមកាម២៤ម៉ោងលើ ២៤ម៉ោងដោយមិនចាំបាច់បារម្ភពីសុវត្ថិភាពនៃការបាត់បង់ផលិតផលពីហាងរបស់លោកអ្នក ។ លោកអ្នកចំណាយដើមទុនតែម្តងនឹងទទួលបានតូបលក់ដូរដែលអាចផ្តល់ចំណូលឱ្យលោកអ្នកខ្ចង់រាប់ពាន់ដុល្លារក្នុង១ខែសម្រាប់ពង្រីកអាជីវកម្មរបស់លោកអ្នកឱ្យកាន់តែរីកចម្រើនជាងមុនបន្ថែមទៀត ៕
Comments