នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ ២០១៨ នេះ ក្រុមហ៊ុន LIXIN GROUP និងក្រុមហ៊ុន H & H Overseas Real Estate បានរៀបចំវេទិកាកំពូលស្តីអំពីកិច្ចសហប្រតិបត្តិការរវាង សហគ្រិនចិន និងកម្ពុជា ក្រោមយុទ្ធសាស្រ្ត ខ្សែក្រវ៉ាត់មួយផ្លូវមួយ។ វេទិកានេះប្រព្រឹត្តិទៅនៅសណ្ឋាគា InterContinental Phnom Penh ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ភឿង សោភ័ណ្ឌ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ រួមជាមួយសហគ្រិន វិនិយោគិនចិន និងសារព័ត៌មានជាតិ អន្តរជាតិជាច្រើននាក់។
នៅក្នុងវេទិកានេះមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់គម្រោងថ្មីមួយឈ្មោះថា “CEO KT Pacific” រវាងក្រុមហ៊ុន Lixin Group និងក្រុមហ៊ុន Sichuan Huaxi Group ។ គម្រោង “CEO KT Pacific” ជាការអភិវឌ្ឍន៍រួមគ្នារវាងក្រុមហ៊ុន LiXin Group និងក្រុមហ៊ុន KT Pacific Group ដើម្បីបង្កើតគម្រោង លំនៅដ្ឋានបែបពាណិជ្ជកម្មដំបូងគេនៅកម្ពុជា។
លោក Kevin Hsu នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Lixin Group បានមានប្រសាសន៍ថា គម្រោង CEO KT Pacific ចំណាយទុនវិនិយោគយ៉ាងច្រើនក្នុងការជួលធនធានមនុស្សមកពីប្រទេសជាច្រើន ធ្វើយ៉ាងណា ដើម្បីសំរិតសំរ៉ាងឲ្យក្លាយជាសំណង់សេវាកម្មអាផាតមេន ដែលមានគុណភាពលំដាប់ថ្នាក់អន្តរជាតិដំ បូងគេនៅកម្ពុជា និងនៅអាស៊ីអាគ្នេយ៍ទាំងមូល។ ភាពល្អឥតខ្ចោះនេះ គិតចាប់តាំងពីសោភ័ណ្ឌភាពខាងក្រៅ ការរចនារូបរាងនៃអគារ និងសិល្បៈនៃការតុបតែង ដែលមានតែមួយគ្មាន ពីរនៅកម្ពុជា។
លោក Kevin បានបន្ថែមថា ផ្នែកខាងក្នុងនៃអគារមានសាលសន្និបាតពាណិជ្ជកម្មអន្តរជាតិ មានមុខ ងារច្រើនប្រភេទដូចជា សាលប្រជុំខ្នាតធំអាចផ្ទុកមនុស្សបាន៨៥នាក់ និងបន្ទប់ខ្នាតតូច និងមធ្យមជាច្រើនទៀត។ ក្រៅពីនេះ គម្រោងមានកន្លែងសម្រាកលំហែលកាយនៅជាន់លើបំផុតមាន
ផ្លូវដើរលើអាកាស ដែលអាចមើលទេសភាពទីក្រុងបានយ៉ាងស្រស់ស្អាត និងលើសពីនេះទៅទៀត សំណង់នេះ មាលក្ខណៈពិសេសលើសពីសំណង់កម្រិតដូចគ្នាផ្សេងទៀតទៅថ្ងៃអនាគត។
លោក Zhang Jin g Si អគ្គនាយករងរបស់ក្រុមហ៊ុន Sichuan Huaxi Group បានលើកឡើងថា CEO KT Pacific ជាគម្រោងដ៏ល្អបំផុតមួយនៅក្នុងទីក្រុងភ្នំពេញ ហើយបន្ទាប់ពីគម្រោងនេះសាងសង់រួចនឹងមាន ទាំងអគារលំនៅដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ផ្សារទំនើប កន្លែងកំសាន្ត ភោជនីយដ្ឋាន និងអាងហែលទឹកវែងជាងគេបំផុត។
វេទិកានេះបានលើកយកការផ្លាស់ប្តូរបទពិសោធន៍ និងការពិភាក្សាស៊ីជម្រៅទៅលើប្រធានបទ ខ្សែក្រវ៉ាតមួយផ្លូវមួយ ដើម្បីពង្រឹងការភ្ជាប់ទំនាក់ទំនងរវាងសហគ្រាសចិន និងកម្ពុជា។
លោក Kevin ក៏បានលើកឡើងដែរថា គោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយគឺផ្តួចផ្តើមឡើងដោយប្រទេសចិនដើម្បីការអភិវឌ្ឍន៍សេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ចំណែកកម្ពុជាដោយផ្អែកលើគោលនយោ បាយបើកទូលាយសម្រាប់វិនិយោគិនបរទេស មានស្ថេរភាពនយោបាយ និងមានកំណើនសេដ្ឋកិច្ចថេរ ជាងប្រទេសជិតខាងគឺ៧% ក្នុងមួយឆ្នាំ ដែលកត្តាទាំងនេះធ្វើឲ្យកម្ពុជាបានក្លាយជាប្រទេសរីកចម្រើនផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលមិនអាចជំនួសបានមួយក្នុងចំណោមប្រទេសអាស៊ានទាំង១០។
ថ្លែងនៅក្នុងវេទិកានេះឯកឧត្ដម ភឿង សោភ័ណ្ឌ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការវិនិយោគរបស់ក្រុមហ៊ុនចិននៅកម្ពុជា។ លោកលើកឡើងថាកម្ពុជាតែងតែទទួលបានការជ្រោមជ្រែងរាល់ ការអភិឌ្ឍន៍ពីប្រទេសចិនតាំងពីមុនមកដល់ពេលបច្ចុប្បន្ន។
ឯកឧត្ដម ភឿង សោភ័ណ្ឌ បន្ថែមទៀតថាចាប់តាំងពីឆ្នាំ ២០១១ មកកម្ពុជាមានកំណើនវិនិយោគ៧%ភាគរយក្នុងមួយឆ្នាំ ហើយចិនឈរលំដា ប់ទី១ក្នុងការវិយោគវិស័យសំណង់នៅកម្ពុជា កូរ៉េមានចំណាត់ លេខពីរ និងវៀតណាមឈរលំដាប់ទី៣។
គម្រោង CEO KT Pacific មានទីតាំងនៅក្នុងខណ្ឌ៧មករាដែលជាតំបន់កណ្តាលក្រុងនៅជិតកន្លែងសំខាន់ដូចជាទីស្តីការគណៈរដ្ឋមន្ត្រី ពហុកីឡាដ្ឋានជាតិអូឡាំពិក ផ្សារទំនើបស៊ីធីម៉ល សាលារៀន និងមានគម្រោងជាច្រើនទៀតនឹងបញ្ចប់ការសាងសង់នៅក្នុងពេលឆាប់ខាងមុខ។
គម្រោងនេះនឹងត្រូវសាងសង់ជាអគារកម្ពស់ ៣៣ ជាន់ ហើយរំពឹងថានឹងបញ្ចប់នៅឆ្នាំ២០២០៕
Comments