(ជំនួបពិភាក្សាការងាររវាង ឯកឧត្តម ចម ប្រសិទ្ធ និងក្រុមហ៊ុនចិន, រូបភាពពីក្រសួងឧស្សាហកម្មនិងសិប្បកម្ម)
នាយកក្រុមហ៊ុន Sinosteel New Material Co,Ltd និងជាប្រធានធុរកិច្ចប្រតិភូចិន បានបង្ហាញនូវការចាប់អារម្មណ៍ខ្ពស់ និងមានបំណងចង់បង្កើតមន្ទីរពិសោធន៍លើវិស័យសំណង់ ខណៈដែលកម្ពុជាកំពុងមានការវិវឌ្ឍរីកចម្រើននៅក្នុងវិស័យនេះ។
ការលើកឡើងពីសំណាក់នាយកក្រុមហ៊ុន Sinosteel New Material Co,Ltd និងជាប្រធានធុរកិច្ចប្រតិភូចិននាពេលនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម កាលពីពេលថ្មីៗនេះ។ នេះបើតាមគេហទំព័រហ្វេកបុកផ្លូវការរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម។
នាឱកាសនោះ លោកបានឲ្យដឹងថា លោកមានបំណងបណ្តាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេសការបង្កើតមន្ទីរពិសោធន៍ត្រួតពិនិត្យសុវត្ថិភាពគ្រឿងសំណង់ មានដូចជា ៖ ដែក ស៊ីម៉ងត៍ បេតុង ទុយោទឹក ខ្សែភ្លើងជាដើម ក្នុងទិសដៅបង្ករលក្ខណៈងាយស្រួល ស្របតាមស្តង់ដារ ដើម្បីចៀស ផុតនូវឧបទ្ទវហេតុផ្សេងៗ ដូចជា ការបាក់ស្រុតអគារ ៧ ជាន់ នៅខេត្តព្រះសីហនុជាដើម។
នាយកក្រុមហ៊ុនរួបនេះបានបញ្ជាក់បន្ថែមថា មូលហេតុដែលមានបំណង និងចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការវិនិយោគលើវិស័យលើសំណង់ គឺដើម្បីចូលរួមចំណែកជាមួយកម្ពុជា ស្របពេលកម្ពុជាកំពុងមានការអភិឌ្ឍ រីកចម្រើនខ្លាំងលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងសំណង់។
ហេតុដូចនេះ លោកថាដើម្បីឈានទៅអនុវត្តន៍ការងារនេះឲ្យបានឆាប់រហ័ស ក្រុមហ៊ុនចង់ឲ្យមាន ការចុះហត្ថលេខាយោគយល់គ្នាមួយ រវាងភាគីទាំងពីរ មុននឹងឈានដល់គម្រោងវិនិយោគ ។
ពាក់ព័ន្ធនឹងការបង្កើតមន្ទីរពិសោធន៍ត្រួតពិនិត្យគុណភាពសំណង់នេះដែរ លោក ចម ប្រសិទ្ធ បានណែនាំឲ្យប្រតិភូក្រុមហ៊ុនចិន សុំអនុញ្ញាត ជួបពិភាក្សា ជាមួយឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីបានការណែនាំ និងស្វែងយល់បន្ថែម ព្រោះថា ក្រោយព្រឹត្តិការណ៍បាក់ស្រុតអគារនៅខេត្តព្រះសីហនុរួចមក រាជរដ្ឋាភិបាលបានតម្រូវឲ្យមានការកសាងជាបន្ទាន់ នូវមន្ទីរពិសោធន៍ជាតិលើផ្នែកសំណង់នេះ៕
ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។
ស្វែងរកអចលនទ្រព្យនៅក្រុងព្រះសីហនុ ថ្ងៃនេះ។ លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ!
អត្ថបទដោយ
Comments