+85561 777 090
Logo
អ្នកទិញលំនៅដ្ឋានប្រភេទខុនដូ បុរីត្រូវប្រុងប្រយ័ត្ន៖ ត្រូវទិញពីគម្រោងដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ!
Updated on: June 6, 2022, 5:06 p.m.
Published on: September 6, 2016, 3:49 a.m.
Realestate News

អ្នកទិញលំនៅដ្ឋានប្រភេទខុនដូ បុរីត្រូវប្រុងប្រយ័ត្ន៖ ត្រូវទិញពីគម្រោងដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ!


Horizontal-Ribbon-Editorial

កាលពីថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៦ សមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) បានរៀបចំវេទិការសាធារណៈមួយស្តីអំពី “បច្ចុប្បន្នភាពឧស្សាហកម្មអចលទ្រព្យកម្ពុជា” នៅសណ្ឋាគា រសូហ្វីតែលភ្នំពេញ។ ព្រឹត្តិការណ៍នេះបានចូលរួមដោយអ្នកពាក់ព័ន្ធផ្សេងៗគ្នារួមមានអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ប្រព័ន្ធផ្សព្វផ្សាយភ្នាក់ងារអចលនទ្រព្យ ស្ថាប័នហិរញ្ញវត្ថុ និងសាធារណៈជនទូទៅ។

នៅក្នុងការពិភាក្សាតុមូលស្តីពី “ឱកាស និងបញ្ហាប្រឈមលើការអភិវឌ្ឍន៍លំនៅដ្ឋាន” លោកស្រី ចាន់ សុជាតា ជាប្រធានការិយាល័យគ្រប់គ្រងអាជីវម្មអភិវឌ្ឍន៍លំនៅដ្ឋាននៃអគ្គនាយកដ្ឋានឧស្សាហកម្ម និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិយាយថា “អ្នកទាំងអស់គ្នាសុទ្ធតែត្រូវការលំនៅដ្ឋាន ដូច្នេះហេតុអ្វីបានជាយើងត្រូវទិញផ្ទះពីក្រុមហ៊ុនដែលមានអាជ្ញារប័ណ្ណស្របច្បាប់? តើលក្ខខណ្ឌនេះមានសារៈសំខាន់ដូចម្តេចចំពោះអ្នកទិញ?”  

តើអ្នកទិញលំនៅដ្ឋានថ្មី ឫវិនិយោគិនត្រូវពិចារណាលើអ្វីខ្លះទាក់ទងនឹងគម្រោងអភិវឌ្ឍន៍ដែលមានអាជ្ញាប័ណ្ណនៅកម្ពុជា?

លោកស្រី សុជាតា ផ្តល់យោបល់ថា “អ្នកទិញគួរសួររកព័ត៌មានលំអិតមុនពេលសម្រេចចិត្តទិញខុនដូ ឫលំនៅដ្ឋានណាមួយនិងថែមទាំងបញ្ជាក់ឲ្យម៉តចត់ថាតើការអភិវឌ្ឍន៍នេះទទួលបានអាជ្ញារប័ណ្ណ ស្របច្បាប់ពីក្រសួងដែរឫទេ។”

លោកស្រីបន្ថែមថា “ប្រសិនបើមានអាជ្ញារប័ណ្ណ គឺពិតជាលក្ខខណ្ឌល្អសម្រាប់អ្នកទិញ ព្រោះនឹងអាចធានាសុវត្ថិភាពសម្រាប់អ្នកទិញ និងក្នុងករណីមានជម្លោះក្រសួងក៏មានភាពងាយស្រួលក្នុងការដោះ ស្រាយសម្រាប់ភាគីទាំងពីរ។”

ជាក់ស្តែងបុរី៩៩៩មានអតិថិជនមិនចង់បង់លុយ ដោយសារម្ចាស់គម្រោងមានបញ្ហាហើយទោះបីជាយ៉ាងនេះជាបញ្ហារបស់បុគ្គល ប៉ុន្តែក៏អាចជះឥទ្ធិពលលើគម្រោងទាំងមូលផងដែរ។ ហើយដោយសារគម្រោងមានអជ្ញារប័ណ្ណក្រសួងបានជួយដោះស្រាយ ដោយចុះ ប្រមូលដើមហេតុនៃបញ្ហា បន្ទាប់មកធ្វើការចរចារជាមួួយក្រុមហ៊ុនអតិថិតជន។

អ្នកទិញខុនដូ និងបុរីត្រូវយល់ដឹងអំពីអជ្ញាប័ណ្ណថាតើគម្រោងដែលត្រូវទិញមានអជ្ញាប័ណ្ណត្រឹមត្រូវឬទេ៖
  • ក្រសួងត្រូវធ្វើការត្រួតពិនិត្យថាតើគម្រោងមានប្រភពនៃប្រាក់ចំណូល ច្បាស់លាស់ មានដើមទុន ខ្លួនឯង មានវត្ថុដាក់បញ្ចាំ មានប្លង់ និងទ្រព្យផ្សេងៗទៀតដែលជួយគាំទ្រដល់គម្រោងនោះដែរឬទេ ជាពិសេសមួយទៀតគម្រោងអភិវឌ្ឍន៍ក៏ត្រូវធ្វើផែនការគម្រោងអាជីវកម្ម ដើម្បីបង្ហាញដល់ក្រសួង។
  • ក្រសួងធ្វើការត្រួពិនិតថាតើជាការភិវឌ្ឍន៍មានភាពត្រឹមត្រូវ និងអាចទទួលបានជោគជ័យ ឫក៏អត់នៅពេលអនាគត។ 
  • ក្នុងករណីមួយចំនួនក្រសួងត្រូវចុះទៅធ្វើការស្រាវជ្រាវលើយុទ្ធសាស្ត្រលក់របស់គម្រោង ព្រោះពេលខ្លះម្ចាស់គម្រោងមិនបានធ្វើការសិក្សាស៊ីជម្រៅលើទីផ្សារជុំវិញតំបន់នោះទេ។ 
  • អ្នកស្រីបានបន្ថែមថា “ដើម្បីទទួលបានអាជ្ញាប័ណ្ណ ក្រុមហ៊ុនត្រូវមាន ២% នៃប្រាក់ដើមទុនសរុបសម្រាប់ដាក់តម្កល់នៅធនាគារកម្ពុជា ឫធនាគារពាណិជ្ជណាមួយនៅក្នុងប្រទេសកម្ពុជា។ បើទោះបីប្រាក់ចំនួន២%ជាទឹកប្រាក់តិចតួចក៏ដោយ តែវាអាចបញ្ជាក់បានថាគម្រោងមិនធ្វើនំឥតម្ស៉ៅ ហើយក៏ធ្វើឲ្យអតិថិជនមានទំនុកចិត្តផងដែរ។”

សរុបសេចក្តី លោកស្រីបានផ្តល់ការណែនាំថា “គ្រប់អ្នកអភិវឌ្ឍន៍ទាំងអស់ត្រូវតែមានអាជ្ញារប័ណ្ណពីក្រសូួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំណែកអ្នកទិញវិញគួរពិចារណាឲ្យបានម៉ត់ចត់មុនពេលទិញលំនៅដ្ឋានមួយ។ សូមគិតនៅក្នុងចិត្តជានិច្ចថាតើគម្រោងមានអាជ្ញារប័ណ្ណត្រឹមត្រូវដែរឬទេ  ដើម្បីការពារផលប្រយោជន៍ របស់ខ្លួនផ្ទាល់ និងមិនចំណាយលុយចោលឥតប្រយោជន៍។”

សូមស្វែងរកបុរីចុងក្រោយបំផុត និងគម្រោងអភិវឌ្ឍន៍ថ្មីជាមួយRealestate.com.khថ្ងៃនេះ!

borey-ads-580-x-90-khmer

Comments