រាជធានីភ្នំពេញ ៖ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានមើលឃើញថា ទីផ្សាខុនដូនៅក្នុងប្រទេសកម្ពុជានឹងមានសន្ទុះឡើងវិញនៅត្រីមាសទី2 ឆ្នាំ2022នេះក្រោយពីមានការស្ងប់ស្ងាត់នៃជំងឺកូវីដ19 ។ មិនតែប៉ុណ្ណោះបណ្តាការដ្ឋានខុនដូដែលបានផ្អាកដំណើរការនាពេលកន្លងមកនេះបាន និងកំពុងតែចាប់ផ្តើមដំណើរការឡើងវិញ ដែលវាអាចនឹងជម្រុញបន្ថែមនូវចរន្តនៃការទិញលក់ខុនដូជាបន្តបន្ទាប់ផងដែរ ។
ការងើបឡើងវិញនៃទីផ្សារខុនដូនេះត្រូវបានអ្នកជំនាញក្នុងវិស័យអចលនទ្រព្យលោក Marcus chu អគ្គនាយកក្រុមហ៊ុន ERA ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក យល់ថា ដោយសារតែវិបត្តិនៃជំងឺកូវីដ19មានការថមថយធ្វើឱ្យជនជាតិចិនជាច្រើនបានចេញទៅក្រៅប្រទសផ្សេងៗរួមទាំងប្រទេសកម្ពុជាផងដែរ ។ ពោលប្រទេសកម្ពុជានឹងទទួលបានវិនិយោគិនចិន និងទេសចរចិនបន្ថែមនៅរយៈពេល3-4ខែខាងមុខ ដែលវាជាឱកាសល្អសម្រាប់សន្ទុះនៃទីផ្សារខុនដូក្នុងប្រទេសកម្ពុជា ។
ស្របពេលស្ថានភាពទីផ្សារខុនដូក្នុងប្រទេសកម្ពុជាបានកម្រើកឡើងវិញដែលនេះជាឱកាសល្អមួយសម្រាប់អ្នកអភិវឌ្ឍន៍ខុនដូ និងអ្នកដែលកំពុងស្វែងរកវិនិយោគលើខុនដូជាដើម ខណៈដែលជនជាតិចិនមួយចំនួនដែលចូលមកកម្ពុជាអាចទិញហើយលក់បន្តទៅជនជាតិចិនដូចគ្នាដើម្បីចំណេញ ៕
Comments