ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនឹងប្រព្រឹត្តិទៅនៅពាក់កណ្តាលឆ្នាំ២០១៨ ពាក់ព័ន្ធនឹងព្រឹទ្ធិការណ៍នេះត្រូវបានគេរំពឹងថានឹងមានការធ្លាក់ចុះនៃវិស័យអចលនទ្រព្យក្នុងពេលឆាប់ៗ។
ទោះជាយ៉ាងណាក៏ដោយការថយចុះនេះទំនងជាប៉ះពាល់ទៅលើទីផ្សារវិនិយោគរបស់ជនបរទេស ជាពិសេសជាងគេនោះគឺទីផ្សារខុដូប្រណិត។
លោក Bretton Sciaroni នាយកគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុន Sciaroni & Associates បានហៅការបោះឆ្នោតឆ្នាំ២០១៨នេះថា “ជាការបោះឆ្នោតគួរឲ្យចាប់អារម្មណ៍បំផុត។”
លោក Sciaroni និយាយថានៅពេលបោះឆ្នោតកន្លងផុតទៅឆ្នាំ២០០៨ ហើយរដ្ឋាភិបាលថ្មីបានរៀបចំឡើង ស្របពេលវិបត្តិហិរញ្ញវត្ថុអន្តរជាតិបានកើតមានឡើងនៅកម្ពុជា ហើយវិស័យអចលនទ្រព្យ និងសំណង់ បានជួបវិបត្តិធ្ងន់ធ្ងរ នេះបើតាម គំនិតរបស់ខ្ញុំគឺវាត្រូវការរយៈពេលជាច្រើនឆ្នាំ ដើម្បីធ្វើឲ្យស្ថានភាព ប្រសើរឡើងវិញ។
លោក Sciaroni បានរំលឹកថា “អគារ៤២ ជាន់ Gold Tower 42 គឺជាឧទាហរណ៍មួយក្នុងពេលនេះ ហើយតើអ្វីដែលនឹងកើត ឡើង នៅពេលដែលវិនិយោគិនបរទេសខ្ចីដើមទុនដើម្បីវិនិយោគជួបភាពច្របូកច្របល់នៅកម្ពុជា។”
ទោះជាយ៉ាងណាការផ្ទុះឡើងនៃគម្រោងអភិវឌ្ឍន៍អចលនទ្រព្យក្នុងពេលថ្មីៗគឺបានបង្ហាញពីការងើបឡើងវិញដ៏ខ្លាំងក្លានៃវិស័យអចលនទ្រព្យរបស់កម្ពុជា។
មើលទៅទីផ្សារមួយនេះគឺប្រហែលជាមិនទទួលរងការខាតបង់ខ្លាំងក្លាដូចកាលពីការបោះឆ្នោតឆ្នាំ២០០៨នោះទេ។
នៅឆ្នាំ ២០១៣ ការលក់អចលនទ្រព្យបានគាំងក្នុងរយៈពេលបីខែមុនពេលបោះឆ្នោត ហើយដំ ណើរការវិញត្រឹមតែពីរខែប៉ុណ្ណោះបន្ទាប់ពីគណៈបក្សប្រជាជនកម្ពុជាបង្កើតរដ្ឋាភិបាលថ្មី។ នេះបើ តាមការការឲ្យប្រាប់ឲ្យដឹងរបស់លោក David Murphy ជានាយកគ្រប់គ្រងនៅក្រុមហ៊ុន Independent Property Services (IPS) កម្ពុជា។
លោក Desmond Yap ជាអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Yong Yap Properties បានលើកឡើងថា “បរិយាកាសនយោបាយបង្កើតភាពមិនច្បាស់លាស់កាន់តែច្រើននៅក្នុងទីផ្សារ ដែលបានធ្វើឲ្យការមានថយចុះទំនុកចិត្តរវាងវិនិយោគិននៅក្នុងពេលបច្ចុប្បន្ន។ យើងបានមើលឃើញការជះឥទ្ធិពលនេះតាមរយៈអត្រានៃការលក់មានកម្រិតទាបអំឡុងពេលនៃយុទ្ធនាការបោះឆ្នោតលើកមុន។
ប៉ុន្តែលោក Yap បានបន្ថែមទៀតថា “អ្នកដែលយល់ពីទីផ្សារច្បាស់លាស់នៅតែអាចមានឱកាសចំណេញពីស្ថានភាពនេះ។”
លោក Saraboth Lee ជានាយកគ្រប់គ្រងនៃក្រុមហ៊ុន Maxem Property លើកឡើងថា អ្នកទិញ និងអ្នកលក់អចលនទ្រព្យ ជាទូទៅពួកគាតដំកល់ប្រាក់របស់ខ្លួនទុកក្នុងរយៈពេលប្រហែល ៦ខែមុនពេល ការបោះឆ្នោតចាប់ផ្តើម ហើយបញ្ឍប់រាល់ប្រតិបត្តិការសាច់ប្រាក់រហូតដល់ពួកគេមានអារម្មណ៍ថា ស្ថានភាពមានស្ថិរភាពឡើងវិញម្តងទៀត។
ទោះជាយ៉ាងណានៅឆ្នាំ២០១៨វត្តមាននៃ “ព្យុះរដូវកាលបោះឆ្នោត” អាចនឹងសម្រុកមកកាន់ទីផ្សារខុនដូនៅពេលដែលការផ្គត់ផ្គង់លើសតម្រូវការក្នុងអំឡុងពេលបោះឆ្នោត។
លោក Lee និយាយថា “អ្វីដែលជាភាពខុសប្លែកគ្នារវាងការបោះឆ្នោតកាលពីឆ្នាំ ២០១៣ គឺការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកសម្រាប់ខុនដូនឹងឈានទៅដល់កម្រិតមួយដែលមិនអាចស្មានដល់ក្នុងរយៈពេលពីរបីឆ្នាំទៅមុខទៀត។
លោក Murphy យល់ស្របជាមួយគំនិតនេះ ហើយជឿថា “តម្លៃខុនដូនឹងធ្លាក់ចុះ។”
“នេះគឺដោយសារតែអ្នកអភិវឌ្ឍន៍អន្តរជាតិសំខាន់ៗ ជាអ្នកបោះទុនលើគម្រោងខុនដូជា ហើយជនបរទេសជាអ្នកទិញខុនដូទំាងនោះ។ វិនិយោគិននឹងនៅចាំមើលនូវលទ្ធផលទំាងនោះ តាមការលើកឡើងរបស់លោក Joe Phelan ប្រធានសេវាកម្មហិរញ្ញវត្ថុអចលនទ្រព្យនៅធនាគារ Hong Leong Bank Cambodia។
ប៉ុន្តែអ្នកជួលនៅក្នុងទីក្រុងហាក់ទទួលបានផលចំណេញ!
លោក Bobby Peoples ជានាយកប្រចាំប្រទេសនៅក្រុមហ៊ុន Home Connect (Cambodia) Ltd បាននិយាយថាមុនការបោះឆ្នោតប្រាំមួយខែកាលពីឆ្នាំ ២០១៣ ការលក់ខុនដូគឺស្ទើរតែលែងមានទាំងស្រុងចំណែកឯទីផ្សារនៃការជួលនៅតែមានភាពជោគជ័យនៅទូទាំងប្រទេស។”
លោក Lee បាននិយាយថា “ការផ្គត់ផ្គង់ខុនដូលើសតម្រូវការរួមជាមួយនឹងការបោះឆ្នោតឆ្នាំ២០១៨នឹងធ្វើឲ្យតម្លៃទីផ្សារនៃការជួលខុនដូធ្លាក់ចុះ។”
យល់ស្របបែបនេះផងដែរ លោក Murphy និយាយថាទីផ្សារនៃការជួលនឹងនៅតែមានកាន់តែច្រើននៅពេលដែលអតិថិជនមិនទិញរហូតដល់ពេលដែលលទ្ធផលនៃការបោះឆ្នោតបានបង្ហាញ។
ទោះជាយ៉ាងណាទីផ្សារក្នុងស្រុកផ្តោតសំខាន់លើដី និងអចលនទ្រព្យជាប់ដី គឺទំនងជាបង្ហាញពីការធ្លាក់ចុះតិចតួចប៉ុណ្ណោះ។
លោក Joe Phelan ប្រធានសេវាកម្មហិរញ្ញវត្ថុអចលនទ្រព្យ នៅធនាគារ Hong Leong Bank Cambodia និយាយថា “ ខ្ញុំដូចជាមិនមើលឃើញបញ្ហាអ្វីនោះទេពាក់ព័ន្ធទៅនឹងអចលនទ្រព្យជាមួយដីនៅកម្ពុជា”
“បើទោះបីជាមានការធ្លាក់ចុះនៃប្រតិបត្តិការអចលនទ្រព្យក្នុងប៉ុន្មានខែមុនពេលនិងក្រោយពេល បោះឆ្នោតឆ្នាំ២០១៣ក៏ដោយតម្លៃអចលនទ្រព្យគឺនៅតែមានស្ថិរភាពដដែល” នេះបានតាមការលើកឡើងរបស់លោក Phelan។
លោក Phelan បានបន្តទៀតថាការទិញអចលនទ្រព្យខ្នាតតូចទៅមធ្យម វានឹងនៅតែបន្តមានសកម្មភាពធម្មតាដដែលក្នុងកំឡុងពេលបោះឆ្នោតនៅកម្ពុជា។
លោក Sciaroni ជឿថាក្នុងប៉ុន្មានឆ្នាំកន្លងមកកម្ពុជាទទួលបានទំនុកចិត្តកាន់តែខ្លាំងឡើងនៅក្នុងដំណើរការនៃការបោះឆ្នោត។ ឥទ្ធិពលនៃការបោះឆ្នោតដែលធ្វើឲ្យគាំងប្រតិបត្តិការអចលនទ្រព្យ ក្នុងស្រុកមានរយៈពេលកាន់តែខ្លីទៅខ្លីទៅ។
កម្ចីទិញផ្ទះគឺជាវិស័យមួយដែលផ្តោតសំខាន់លើទីផ្សារស្រុកខ្មែរនឹងកាន់តែថយទៅថយទៅ។
ប្រជាជនមួយចំនួនបានទាយថា “នៅពេលដែលសកម្មភាពអចលនទ្រព្យទីផ្សារថយចុះទីផ្សារនៃកម្ចីទិញផ្ទះ នឹងថយចុះជាក់ជាមិនខាន។
ប៉ុន្តែ លោក Phelan យល់ថាការធ្លាក់ចុះនៃប្រាក់កម្ចីគឺទាក់ទងសំខាន់ទៅលើទីផ្សារអចលនទ្រព្យលំដាប់ខ្ពស់ “ក្នុងរយៈពេលបីខែមុនការបោះឆ្នោតឆ្នាំ២០១៣ នឹងត្រលប់មកភាពធម្មតាវិញបន្ទាប់ពីនោះរយៈពេលពីរខែនៃការបោះឆ្នោត។”
លោក Phelan បន្តទៀតថា ទោះជាយ៉ាងណា ទាក់ទងទៅនឹងអចលនទ្រព្យក្នុងបុរីដែលមានគុណភាព និងមានតម្លៃសមរម្យគឺមានការទិញជាធម្មតា។ “ខ្ញុំមិនឃើញមានការធ្លាក់ចុះអ្វីទេជាមួយនឹងប្រភេទនៃកម្ចីទិញផ្ទះគឺនឹងនៅតែបន្តដូចធម្មតា។
សរុបសេចក្តីមកសណ្ទុះនៃការកម្ចីប្រាក់មានការធ្លាក់ចុះត្រឹមតែ៣០%កំឡុង៥ខែនេះ ហេតុផលចំបងដោយសារប្រជាជនកំពុងតាមដានព្រឹត្តិការណ៍បោះឆ្នោត” យោងតាមសម្តី លោក Phelan
ដើម្បីរក្សានូវទំនុកចិត្តរបស់វិនិយោគិនបរទេសក្នុងអំឡុងពេលបោះឆ្នោត រាជរដ្ឋាភិបាលអាចធ្វើការ ដោះស្រាយលើក្តីកង្វល់នៅក្នុងទីផ្សារ ដោយពង្រឹងបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍន៍ និងកាត់បន្ថយលើសំពាធនៃកំណើនដ៏ឆាប់រហ័សមានដូចជា ការកាត់បន្ថយលើការកកស្ទះចរាចរ និងផ្តល់ការផ្គត់ផ្គង់ នៃថាមពលប្រើប្រាស់ឲ្យមានស្ថេរភាព។” នេះតាមការផ្តល់អនុសាសន៍របស់ លោក Lee។
និពន្ធដោយលោក James Whitehead នាយកផ្នែកអត្ថបទប្រចំាក្រុមហ៊ុន Realestate.com.kh អត្ថបទនេះត្រូវបានសហការនិពន្ធដោយសារព័ត៌មានខ្មែរថាមស៍ និងគេហទំព័រអចលនទ្រព្យ Realestate.com.kh ដែលនឹងចុះផ្សាយព័ត៌មានអចលនទ្រព្យរៀងរាល់ថ្ងៃពុធនៅក្នុងកាសែតខ្មែរថាមស៍។ ខ្មែរថាមស៍ធ្វើការបោះពុម្ពផ្សាយកាសែតរៀងរាល់ថ្ងៃដែលមានចំនួន១០,០០០ច្បាប់ទូទាំងប្រទេសកម្ពុជា។ សូមទំនាក់ទំនងមកកាន់យើងថ្ងៃនេះ សម្រាប់ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មជាមួយព្រឹត្តិបត្តិព័ត៌មានអចលនទ្រព្យ។
Comments