+85561 777 090
Logo
តើខុនដូលើសពីតម្រូវការមែនឫ? ប្រហែលជាមិនមែនទេ... Alex Evengroen on Realestate.com.khTV
Updated on: June 6, 2022, 5:05 p.m.
Published on: June 29, 2016, 2:22 a.m.
Realestate News

តើខុនដូលើសពីតម្រូវការមែនឫ? ប្រហែលជាមិនមែនទេ... Alex Evengroen on Realestate.com.khTV


សេដ្ឋកិច្ចនៅក្នុងទីក្រុងចេះតែរីកចម្រើនឥតឈប់ឈរអ្នកឯកទេសខាងអចលនទ្រព្យនៅភ្នំពេញបានបង្ហាញពីការផ្លាស់ប្តូរធំសម្បើមក្នុងរយៈពេល១៥ឆ្នាំចុងក្រោយ។ ការផ្លាស់ប្តូរមួយដែលបាន កើតឡើងក្នុងរយៈ១០ឆ្នាំចុងក្រោយនេះដោយសារមានការមកដល់នៃវិស័យផ្ទះបុរី។ ឆ្នាំ២០១០ កម្ពុជាបានបានចេញច្បាប់ថ្មីមួួយដោយបានអនុញ្ញាតឲ្យជនបរទេសអាចមានសហកម្មសិទ្ធិលើអគារ គ្រប់ប្រភេទទាំងអស់នៅបាន។ កាល ១០ ទៅ ១៥ ឆ្នាំមុនជាទីក្រុងមួយមិនមានអ្វីសោះ ឥឡូវនេះមើលពីលើទីក្រុងភ្នំពេញ ឃើញសុទ្ធតែប្លុកនៃខុនដូកើនឡើង ដែលទំហំកំពុងកើនឡើងនោះជាមួយនឹងគម្រោងថ្មីទាំងអស់ដែលមាន។   នេះប្រហែលក៏ជាហេតុផលដូចគ្នាថាហេតុអ្វីអ្នកឯកទេសខាងអចលនទ្រព្យឧស្សាកម្មចោទជាសំណួរថាប្រសិនបើបាត់បង់ទីផ្សារនៃខុនដូនៅលើទីផ្សារ នេះជាការប្រឈមនឹងភាពលើសតម្រូវការ។ ភ្នំពេញនឹងមានខុនដូច្រើនជាងតម្រូវការឫ? នៅពេលសួរសំណួរក្នុងបទសំភាសន៍ថ្មីមួយៗជាមួួយ Alex Evengroen អគ្គនាយកប្រតិបត្តិនៃក្រុម ហ៊ុន  ឃី រៀល អីស្តេត និងជាប្រធានប្រឹក្សាយោបល់នៅសមាគមន៍ CVEA បានលើកឡើងថា “ការប្រែប្រួលតែងតែមានជាប់ជានិច្ច”. ហើយទោះបីជាការផ្គត់ផ្គង់មានកំណើនយ៉ាងច្រើន ដែលកើតមាននៅពេលបច្ចុប្បន្នក៏ដោយ នៅតែមិនបង្កផលប៉ះពាល់ណាមួយទៅពេលអនាគតដែរ។ តាមការពិត ការប៉ានស្មានមួយថាមានប្រហែលជា ១១,០០០ ខុនដូ រំពឹងថានឹងមានបន្ទាប់ពីបញ្ចប់នៅ ១៨ ខែក្រោយ។ ចំនួននឹងកើនឡើងច្រើនទៀតក្នុងឆ្នាំបន្តបន្ទាប់។ លោក  Evengroen និយាយថានៅភ្នំពេញមានតែផ្គត់ផ្គង់មិនគ្រប់គ្រាន់ដោយគាត់ពន្យល់ថាកម្ពុជាជាប្រទេស មួយក្មេងខ្ចីនៅឡើយ ហើយមានអ្នកជំនាន់ក្រោយជាច្រើននាក់នឹងរៀបការនៅពេល ឆាប់ៗ។ នេះ នឹងជម្រុញឲ្យមានកំណើនកុមារច្រើនឡើងក្នុងអនាគតខ្លីខាងមុខ។ នេះនឹងធ្វើឲ្យ ចំនួនប្រជាជន កើនឡើងបណ្តើរៗ រំពឹងថាកើនពី ១៥.៨ លាននាក់ ជិត១៨ លាននាក់នៅឆ្នាំ ២០២៥ខាងមុខ។ យោងតាមរបាយការណ៍របស់ “ World Population Prospects: The 2015 Revision” ចេញដោយអង្គការ សហប្រជាជាតិ នាយកដ្ឋានសេដ្ឋកិច្ច កិច្ចការសង្គម និងជំរឿន។ តាមធម្មតាលទ្ធភាពទីក្រុងភ្នំពេញអាចស្រូបចំនួនប្រជាជនជាច្រើនបន្ថែមទៀត ដែលធ្វើឲ្យមាន ប្រាក់ខែខ្ពស់ និងឱកាសការអប់រំ/ការងារច្រើន។ តើអ្នករស់នៅកម្ពុជាចូលចិត្តរស់នៅផ្ទះផ្ទាល់ដីឫ? នៅពេលដែលសួរអំពីចំណាប់អារម្មណ៍របស់ប្រជាជនកម្ពុជាចូលចិត្តលើអចលនទ្រព្យដូចជា៖ បុរី និង ហាង ដែលខុសពីប្រភេទខុនដូ លោក Evengroen បានចង្អុលបង្ហាញថា អ្នកវិនិយោគអចល នទ្រព្យជំនាន់ ក្រោយគឺមានភាពទាន់សម័យនិង ចិត្តទូលាយដោយសារបទពិសោធន៍ស្រដៀងទៅ នឹងការយល់ ឃើញរបសខ្លួនតាមរយៈប្រព័ន្ធផ្សព្យផ្សាយដ៏ទូលំទូលាយ។ បច្ចុប្បន្នពួកគេតែងតែ ចូលចិត្តពីភាពងាយស្រួល និងការទទួលបានភាពគាប់ចិត្ត។ វាជាអ្វីមួយដែលមនុស្សនឹងបង្ហាញ ទៅគ្រួសារ ដោយចង់បានមកវិញនូវប្លងរឹងរបស់អ្នកអចលនទ្រព្យ ដើម្បីប្រើជាទ្រព្យបញ្ចាំក្នុង ធនាគារសម្រាប់ខុនដូថ្មី របស់ខ្លួន។ ហេតុអ្វីទីផ្សារខុនដូត្រូវធ្លាក់ចុះជាងមុន? លោក Evengroen បង្ហាញថាការទីផ្សារលក់ខុនដូនឹងចាប់ផ្តើមធ្លាក់ចុះក្នុងពេលខាងមុខ ប៉ុន្តែមិនមែនបែបនោះទេ ព្រោះការផ្តត់ផ្គង់លើសពីតម្រូវការទៅវិញ។ លោកបាននិយាយថាទីផ្សារនឹងទៅ ដល់ទី បញ្ចប់មួយ បន្ទាប់ពីបានបញ្ចេញអស់ដីទំនេររបស់ខ្លួនក្នុងទីក្រុង ដើម្បីសាងសង់ខុនដូថ្មីៗ នៅទី នោះ។ បន្ថែមទៅលើការខ្វះខាតដីទៀតនោះ ចរាចរណ៍ក៏កាន់តែពិបាក ដោយសារការកើន ឡើងចំ នួនប្រជាជននៅក្នុងទីក្រុងភ្នំពេញ។ នេះនឹងធ្វើឲ្យវិនិយោគទុន និងអ្នកអភិវឌ្ឍន៍ឲ្យសំឡឹង រកដីនៅ តាមជាយក្រុង និងតាមបណ្តាខេត្តវិញម្តង។ ប៉ុន្តេ លោក Evengroenនិយាយថាមិនមែនជា កត្តា អាក្រក់ទេ វាជាឱកាសល្អ ព្រោះដីនៅក្រៅក្រុងមានតម្លៃទាបហើយគ្រប់គ្នាអាចមានលទ្ធភាពទិញបាន។ លោកបានបញ្ចប់ដោយនិយាយថា ទាំងនេះជាការរំពឹងទុកពីទីផ្សារក្នុងពេលបច្ចុប្បន្ន “ការពិតអ្នក នឹងឃើញពីភាពជាក់ស្តែង” នៅក្នុងទីផ្សារ។  កាន់តែប្រសើរត្រូវមានផែនការជាយថាហេតុ សម្រាប់ គ្រប់គ្រងបញ្ហាអាចកើតឡើង ជាជាងប្រមើលមើលលទ្ធផលមួួួយ និងមិនរៀបចំលើចំណុចផ្សេងៗ ទៀត ។
Check out some hot condos for sale now!
Or maybe you prefer a condo for rent?
realestateTV

Comments