+85561 777 090
Logo
ការពិភាក្សាអំពីការផ្គត់ផ្គត់តម្រូវការទីផ្សារខុនដូក្នុងប្រទេសកម្ពុជាជួបជាមួយលោក យិន លាងគង់
Updated on: June 6, 2022, 5:06 p.m.
Published on: October 19, 2016, 10:01 a.m.
Realestate News

ការពិភាក្សាអំពីការផ្គត់ផ្គត់តម្រូវការទីផ្សារខុនដូក្នុងប្រទេសកម្ពុជាជួបជាមួយលោក យិន លាងគង់


Horizontal-Ribbon-Editorial

មានការជជែកពិភាក្សាអំពីការផ្គត់ផ្គង់តម្រូវការខុនដូនៅក្នុងប្រទេសកម្ពុជាហើយសំនួរដដែលៗបានចោទសួរឡើងថា តើវាពិតទេដែលទីផ្សារលំនៅដ្ឋានរបស់កម្ពុជាពិតជាសាកសម្យនឹងតម្រូវការក្នុងប្រទេសកម្ពុជា? ក្នុងកម្មវិធី Realestate.com.khTV បានពិភាក្សាជាមួយលោក យិន លាងគង់ ជានិពន្ធនាយកនៃទស្សនាវដ្តី Property View និងជាការីនិពន្ធផ្នែកសេដ្ឋកិច្ចនៅទូរទ្ទស្សន៍BTV អំពីប្រធានបទនេះ។

ក្នុងពេលថ្មីនេះក្នុងរបាយការណ៍  Knight  Frank Cambodia បានលើកឡើងថា វិស័យខុនដូត្រូវបានព្យាករណ៍ថានឹងកើនឡើង ៧២៣.៥ភាគរយ ត្រឹមឆ្នាំ២០២០ ឬឯរបាយការណ៍ខុនដូឆ្នាំ២០១៦របស់ Century 21 បានទាយថាមានខុនដូជាង ៣៧,០០០យូនីតនឹងត្រូវដាក់លក់ត្រឹមឆ្នាំ២០២០។ តើអ្នកមានគំនិតយោបល់បែបណាលើចំណុចនេះក៏ដូចជានៅពេលថ្មីៗមានការនិយាយពីការផ្គត់ផ្គង់លើសតម្រូវការជាដើម? តើអ្នកយល់ស្របនឹងគំនិតនេះដែរឫទេ? ហើយទាំងនេះអាចប៉ះពាល់ដល់ដំ ណើរការទីផ្សារបែបណាដែរ?

ខ្ញុំមានការគំាទ្រផង និងមិនគំាទ្រផងអំពីការលើកឡើងនេះ! បើនិយាយអំពីមតិដែលមិនគំាទ្រនោះយើងក្រលេកទៅមើលបរិបទរស់នៅរបស់ប្រជាជនកម្ពុជាយើងឃើញថា រស់និយមលំនៅដ្ឋានប្រភេទខុនដូហាក់បីដូចនៅមិនទាន់ពេញនិយមនៅឡើយទេក្នុងប្រទេសកម្ពុជា។ បើទោះបីជាមានមនុស្សមួយចំនួនចាប់ផ្តើមទិញខុនដូបណ្តើរៗយ៉ាងណាក៏ដោយក៏ពួកគាត់មួយចំនួននៅ តែគិតថាវានៅមានគាត់មានការបារម្ភច្រើនអំពីការរស់នៅលើអគារខ្ពស់ និងសុវត្ថិភាពផ្សេងៗ។ ហើយសម្រាប់ការរស់នៅបច្ចុប្បន្នយើងមិនទាន់អាចសម្របខ្លួនលឿនបែបនេះទេ ហើយចំនួនខុនដូដែលបានព្យាករណ៍ទុកនេះគឺវាលើសតម្រូវការហើយ។

ប៉ុន្តែចំនួនខុនដូនៅលើទីផ្សារបច្ចុប្បន្នវាមិនមានចំនួនរហូតដល់៤០០០យ៉ូនីតឡើយ ប៉ុន្តែចំនួនខុនដូនៅលើទីផ្សារវាអាចនឹងឈានដល់តួលេខប្រមាណ៤០០០០យ៉ូនីតនៅឆ្នំា២០២០។ ដូចនេះខ្ញុំក៏មានគំនិតវិជ្ជមានផងដែរយើងសង្ឃឹមថាផ្នត់គំនិតរបស់ប្រជាជននឹងផ្លាស់ប្តូរនៅរយៈពេល១០ទៅ២០ឆ្នំាខាងមុខ ដោយសារបន្តិចទៀតទីក្រុងកាន់តែចង្អៀតចំនួនប្រជាជនកាន់តែមានចំនួនកើនឡើងទ្វេដងនៅឆ្នំា២០២៥។ ប្រជាជនកាន់តែច្រើនក៏ដូចជាចរាចរកាន់តែពិបាកស្របនឹងកំនើនសេដ្ឋកិច្ចរបស់ប្រទេស យើងកាន់តែរីកចម្រើនជាកត្តាដែលតម្លៃអចលនទ្រព្យមានតម្លៃកាន់តែខ្ពស់ យើងនឹងពិបាករកលំនៅដ្ឋានដែលមានតម្លៃ៤០០០០ទៅ៥០០០០ដុល្លារ។ លំនៅដ្ឋានដែលមានតម្លៃប្រហាក់ប្រហែលនេះ អាចមានប៉ុន្តែវាជាលំនៅដ្ឋានផ្ទះល្វែងនៅជាន់ខ្ពស់ៗ។

ដូចនេះជម្រើសល្អដែលមិនអាចប្រកែកបានគឺលំនៅដ្ឋានប្រភេទខុនដូដែលជាស្តង់ដារលំនៅដ្ឋានដែលផ្តល់នូវសេវាកម្មដ៏ល្អ ដូចជាសុវត្ថិភាព អនាម័យ និងសេវាកម្មផ្សេងៗ យើងឃើញថាបទពិសោធន៍រស់នៅបែបនេះវាបានកើតឡើងរួចទៅហើយនៅប្រទេសថៃ វៀតណាម និងម៉ាឡេស៊ី។

តើមានខុនដូដែលមានតម្លៃ៤០០០០ទៅ៥០០០០ដុល្លារដែរឬទេនៅពេលបច្ចុប្បន្ន?

ខុនដូដែលមានតម្លៃ៤០០០០ទៅ៥០០០០ដុល្លារវាមានលក់នៅលើទីផ្សារ តម្លៃប៉ុណ្ណឹងវាអាចស្របតាមសក្តានុពលទីផ្សារយ៉ាងខ្លំាងនៅក្នុងប្រទេស ក៏ដូចជាស្របតាមចំណូលចិត្តរបស់ប្រជាជនវ័យក្មេងក្នុងស្រុកផងដែរ វាជាការឆ្លើយតបតាមស្ថានភាពទីផ្សារដែលមានកំណើនប្រជាជនដែលមានកម្រឹតមធ្យម។ ចំណែកឯប្រភេទខុនដូប្រណិតក៏មានដែរប៉ុន្តែយើងឃើញថាចំនួនអ្នកទិញក្នុងស្រុក ដែលទិញខុនដូប្រភេទនេះគឺជាអ្នកដែលមានជីវភាពលំដាប់ខ្ពស់ និងមានអ្នកទិញជាជនបរទេស។

ប្រសិនបើមានការផ្គត់ផ្គង់ខុនដូលើសតម្រូវការ តើសម្រាប់អ្នកទិញមានផលប៉ះពាល់ដូចម្តេច?

បើនិយាយពីផលប៉ះពាល់វិញសម្រាប់អ្នកទិញដូចមិនមានផលប៉ះពាល់អ្វីខ្លំាងនោះទេតាមការពិតអ្នកវិនិយោគនោះទេដែលរងផលប៉ះពាល់។ នៅពេលដែលចំនួនខុនដូលើសតម្រូវការបានន័យថាគ្មានអ្នកទិញដូចនេះអ្នកវិនិយោគ ឬម្ចាស់ខុនដូត្រូវបង្ខំចិត្តបញ្ចុះតម្លៃ។

ប្រសិនបើនិយាយអំពីតម្លៃប្រៀបធៀបនឹងប្រទេសជិតខាងវិញតម្លៃខុនដូនៅក្នុងប្រទេសកម្ពុជាពិតជាមានតម្លៃថោកជាងក៏ពិតមែន ប៉ុន្តែប្រសិនបើនិយាយអំពីតម្លៃវិនិយោគនិងតម្លៃសាងសង់សំណង់វាមានភាពខុសគ្នាច្រើន សម្រាប់ពួកអ្នកវិនិយោគគឺគាត់ចំណេញច្រើនពេក។ ដូច្នេះពួកគាត់អាចបញ្ចុះតម្លៃបានដើម្បីឲ្យប្រជាជនដែលមានកម្រឹតជីវភាពមធ្យមអាចមានលទ្ធភាពទិញលំនៅដ្ឋានបាននេះជាចំណុចមួយដែលអ្នកជំនាញជាច្រើនបានលើកឡើង។ ធ្វើការវិនិយោគដើម្បីផលចំណេញ ប៉ុន្តែក៏គួរតែគិតដល់ផលប្រយោជន៍សង្គមផងដែរ យើងគួរតែជួយគ្នាទៅវិញទៅមកទំាងប្រជាជន និងអ្នកវិនិយោគ។

ក្នុងស្ថានភាពទីផ្សារបច្ចុប្បន្នតើអ្នកវិនិយោគគួវិនិយោគ ឬយ៉ាងណា?
សំនួរចោទសួរឡើងក្នុងស្ថានភាពទីផ្សារប្រទេសកម្ពុជាបច្ចុប្បន្នតើវិនិយោគិនគួរ ឬមិនគួរវិនិយោគក្នុងប្រទេសកម្ពុជាដែរឬទេ? វិនិយោគិននឹងឆ្លើយដដែលៗថា រងចំាតាមដានសិន! ស្ថានភាពនយោបាយបច្ចុប្បន្នក្នុងប្រទេសកំពុងឡើងកំដៅ ក៏ដូចជាវដ្តបញ្ហានូវភាពចម្រូងចម្រាសក្នុងរដូវកាលបោះឆ្នោត សម្រាប់អ្នកវិនិយោគមួយចំនួនពួកគាត់គិតថានេះជាបទពិសោធន៍ដដែលដែលកើតមានឡើងស្ទើរគ្រប់ប្រទេស ដូច្នេះពួកគេគ្មានការព្រួយបារម្ភអ្វីនោះទេ។ តាមគំនិតរបស់ខ្ញុំអ្នកវិនិយោគគួរតែធ្វើការវិនិយោគមកប្រទេសកម្ពុជាដោយផ្អែកលើស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេស។ ប្រទេសកម្ពុជាត្រូវបានទទួលងារថាជាខ្លានៅអាស៊ី ដោយសារស្ថេរភាពកំណើនសេដ្ឋកិច្ចរបស់កម្ពុជាមានកំណើនថេរប្រមាណ៧ភាគរយក្នុងរយៈពេលប្រំាឆ្នំាជាប់គ្នា ក៏ដូចជាកំណើនម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានភាពប្រសើរឡើង នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
អានអត្ថបទបន្ថែម៖ ប្រជាជនកម្ពុជាផ្លាស់ប្តូរបរិបទរស់នៅ ឬយ៉ាងណា?
resized-magazine-issue-2

Click here to download your free copy!

Comments