ព្រលានយន្តហោះអន្តរជាតិតារាសាគរដែលអាចទទួលយន្តហោះធុន Boeing 777 និង Airbus A34០ ដែលជាប្រភេទយន្តហោះខ្នាតធំផងដែរ ខណៈនេះការសាងសង់គម្រោងនេះសម្រេចបាន៨០ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់ក្នុងខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ ។ នេះបើយោងតាមការចេញផ្សាយដោយរដ្ឋបាលខេត្ត ។
តាមប្រភពដដែលបានឱ្យដឹងថា មកដល់ពេលនេះគម្រោងព្រលានយន្ដហោះអន្ដរជាតិតារាសាគរនេះ នៅសល់តែការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ, អគារទទួលអ្នកដំណើរចេញចូល, អគារសង្រ្គោះ និងពន្លត់អគ្គីភ័យ, ចំណតរថយន្ដ, អគាររដ្ឋបាល និងអគារស្នាក់នៅរបស់មន្ដ្រីពាក់ព័ន្ធជាដើម ។ នៅពេលសាងសង់រួចរាល់ព្រលានយន្ដហោះមួយនេះ នឹងចូលរួមចំណែកទទួលភ្ញៀវទេសចរ មកពីក្នុងនឹងក្រៅប្រទេសដែលមកកម្សាន្ដ និងការវិនិយោគនានានៅក្នុងខេត្ដកោះកុង ។
គួរជម្រាបផងដែរថា ការសាងសង់ព្រលានយន្ដហោះអន្ដរតារាសាគរនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន Union Development Group ខណៈការសាងសង់មាន៣ដំណាក់កាល ដោយក្នុងនោះដំណាក់កាលទី១គឺសាងសង់លើផ្ទៃដីជាង២១៨ហិកតា ដែលគ្រោងចំណាយថវិកាចំនួន៣៥០លានដុល្លារ ។ ដោយឡែកដំណាក់កាលទី២ និងទី៣ គឺត្រូវរង់ចាំមើលកំណើនពី១០ទៅ១៥ឆ្នាំបន្ថែមទៀតថា តើមានតម្រូវការប៉ុណ្ណា? បើសិនមានតម្រូវការបន្ថែមក្រុមហ៊ុននឹងពង្រីកបន្ថែមទៀត ៕
Comments