+85561 777 090
Logo
បញ្ហាCovid-19 និងគ្រោះទឹកជំនន់មិនមែនជាឧបសគ្គសម្រាប់កម្ពុជានោះទេ
Updated on: May 12, 2022, 11:32 a.m.
Published on: October 21, 2020, 9:37 a.m.

បញ្ហាCovid-19 និងគ្រោះទឹកជំនន់មិនមែនជាឧបសគ្គសម្រាប់កម្ពុជានោះទេ


សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងក្នុងពិធីចុះសាកសួរសុខទុក្ខ ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២១ តុលានេះថា អ្នកនយោបាយចែកអំណោយ ដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ សូមធ្វើដោយកុំរើសអើងប្រជាពលរដ្ឋ។ សម្តេចតេជោថ្លែងថា “នៅពេលប្រជាជនជួបការលំបាក គឺជាទម្លាប់សម្តេចតែងរត់រកប្រជាជន មិនឱ្យប្រជាជនរត់ទៅរកសម្តេចនោះទេ”។ សម្តេចបានបន្តទៀតថា “ទន្ទឹមនឹងដោះស្រាយចំពោះបញ្ហាទឹកជំនន់ យើងត្រូវរួមគ្នាប្រយុទ្ធជាមួយជំងឺកូវីដ១៩ តទៅទៀត។សម្តេចតេជោ ហ៊ុន សែនបានថ្លែងថា អ្វីដែលរាជរដ្ឋាភិបាល កំពុងធ្វើមិនធ្វើតាមការនិយាយរបស់ពួកប្រឆាំងទេ។”

លើសពីនេះសម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ត្រូវមានភាពអនុគ្រោះ និងយោគយល់ចំពោះពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់។សម្តេចតេជោ ហ៊ុន សែន អំពាវនាវកុំឱ្យធនាគារ ឬមីក្រូហិរញ្ញវត្ថុ មានការរឹបអូសផ្ទះ ឬទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅដំណាក់កាលនេះ ប៉ុន្តែសម្តេចលើកទឹកចិត្តឲ្យស្ថាប័នហិរញ្ញវត្ថុរឹបអូសទ្រព្យសម្បត្តិប្រជាពលរដ្ឋណា ដែលធ្វើតាមការញុះញង់របស់ក្រុមបក្សឧទ្ទាមក្រៅច្បាប់៕

Comments