+85561 777 090
Logo
ត្រៀមខ្លួន ! ព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យកម្ពុជាជិតមកដល់ហើយ
Updated on: June 5, 2022, 6:47 p.m.
Published on: December 28, 2021, 4:56 a.m.

ត្រៀមខ្លួន ! ព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យកម្ពុជាជិតមកដល់ហើយ


ពានរង្វាន់អចលនទ្រព្យកម្ពុជាត្រូវបានចាត់ទុកថា ជាពានរង្វាន់ថ្នាក់ជាតិ​ដ៏សំខាន់​សម្រាប់​ឧត្តម​ភាព​ក្នុង​វិស័យ​អចលនទ្រព្យកម្ពុជា ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា រួមជាមួយនឹងក្រុមហ៊ុនគេហទំព័រអចលនទ្រព្យ Realestate.com.kh មានមោទកភាព​ក្នុងការ​ធ្វើជា​ម្ចាស់ផ្ទះក្នុងពិធីប្រគល់ពានរង្វាន់ឆ្នាំ២០២១-២២ ដែលនឹងប្រព្រឹត្តទៅនៅខែមីនា ឆ្នាំ២០២២ ខាងមុខនេះ ។

លោក Tom O'Sullivan នាយកប្រតិបត្តិ នៃក្រុមហ៊ុនអចលនទ្រព្យ Realestate.com.kh បាននិយាយអំពីការ​រីក​ចម្រើន​ដែលកើតឡើងនៅក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជា ដោយលើកឡើងថា «រួមជាមួយនឹងការកើន​ឡើង​នៃវណ្ណៈកណ្តាលនៅកម្ពុជា និងផលប៉ះពាល់នៃ Covid-19 យើងបានឃើញ​ការផ្លាស់​ប្តូរគួរ​ឱ្យកត់សម្គាល់​នៅ​ក្នុង​វិស័យអចលនទ្រព្យ ។ យើង​ក៏​បាន​ឃើញ​អ្នក​អភិវឌ្ឍន៍​ខុន​ដូ​​មួយ​ចំនួន​ចូល​ទីផ្សារ​អចលនទ្រព្យ (បុរី)» ។

Cambodia Real Estate Award

Cambodia Real Estate Awards (CREA) ឬពានរង្វាន់អចលនទ្រព្យកម្ពុជាមានគោលបំណងលើកតម្កើង និង​ទទួលស្គាល់ភ្នាក់ងារអចលនវត្ថុ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យដែលមានសមត្ថភាពខ្ពស់រួមមាន​ អចលន​ទ្រព្យដីធ្លី, ការអភិវឌ្ឍន៍ខុនដូ, អចលនទ្រព្យពាណិជ្ជកម្មពីគ្រប់វិស័យ និងជាលើកដំបូងដែលមិនធ្លាប់​មានប្រភេទ​សម្រាប់​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ ។

ចៅក្រមដែលជាអ្នកជំនាញ និងជាអ្នកដឹកនាំក្នុងវិស័យអចលនទ្រព្យ​នឹងទទួលខុសត្រូវក្នុងការកំណត់អត្តសញ្ញាណ និងវាយតម្លៃអ្នកឈ្នះចុងក្រោយទាំងបីនៅគ្រប់ប្រភេទពានរង្វាន់ទាំងអស់ ហើយពួកគេ​នឹងជ្រើសរើស​អ្នកឈ្នះ​សរុប​ដោយផ្អែកលើកំណើនអាជីវកម្ម និងការអភិវឌ្ឍន៍អចលនទ្រព្យ ។

Cambodia Real Estate Award

វាមានគោលបំណងទទួលស្គាល់សមិទ្ធិផលនៃឧស្សាហកម្មនេះដោយវត្ថុបំណង និងដោយគ្មានភាពលំអៀង ដែល​ផ្តល់​ឱកាសដល់ក្រុមហ៊ុន និងបុគ្គលទាំងអស់ដើម្បីចូលរួមដោយមិនគិតពីទំហំ ឬទ្រព្យសម្បត្តិនៃប្រតិបត្តិការ​របស់​ពួកគេ ។

ពានរង្វាន់នេះនឹងត្រូវបានផ្តល់ជូនដល់បេក្ខជនបីរូបដោយផ្អែកលើអត្រាខ្ពស់បំផុតនៃកំណើនអាជីវកម្ម ។ អ្នកឈ្នះជារួមនឹងត្រូវបានកំណត់ដោយអ្នកជំនាញក្នុងប្រភេទដែលនឹងជ្រើសរើសអ្នកឈ្នះសរុបដោយផ្អែកលើកំណើនអាជីវកម្ម រួមជាមួយនឹងការអភិវឌ្ឍន៍ និងភាពជោគជ័យដ៏សំខាន់របស់ពួកគេ ។

Cambodia Real Estate Award

អ្នកឈ្នះរង្វាន់ធំទទួលបានពានរង្វាន់ដែលបានរចនាយ៉ាងស្រស់ស្អាត ដែលមានការរចនាដ៏អស្ចារ្យ​ដែល​បំផុស​គំនិត​ដោយស្ថាបត្យកម្មវប្បធម៌កម្ពុជា ។ រួមជាមួយនឹងឱកាសក្នុងការប្រើប្រាស់ត្រា CREA ដ៏មានកិត្យានុភាពសម្រាប់ការ​បណ្តាក់​ទុ​ននា​ពេលអនាគតរបស់ពួកគេក្នុងទីផ្សារបន្ទាប់ពីព្រឹត្តិការណ៍នោះ វិញ្ញាបនបត្រដែលបញ្ជាក់ពី​សមិទ្ធិផល​របស់ពួកគេនឹងត្រូវបានប្រគល់ជូនអ្នកឈ្នះផងដែរ ។ ការឈ្នះពានរបស់លោក​អ្នកនឹងជួយក្នុងការទទួលបាន​ទំនុកចិត្ត​ពីអតិថិជនគោលដៅនាពេលអនាគត ។

ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ចង់ចូលរួមទទួលពានរង្វាន់ ឬក្លាយជាអ្នកឧបត្ថម្ភនៃពានរង្វាន់ សូមធ្វើចូលតាមតំណភ្ជាប់ទៅកាន់គេហទំព័រផ្លូវការ (តំណភ្ជាប់) ហើយបំពេញទម្រង់បែបបទចូលតាមអនឡាញនៅថ្ងៃនេះ ឬស្វែងរកព័ត៌មានទំនាក់ទំនងសហការីរបស់យើងខាងក្រោម ។ ការ​ចូលរួម​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​បាន​បើក​ជា​ផ្លូវការ​ហើយ​ !

Developers & Development Awards Entry Contacts:

English & Khmer: 

Name: Khiem Darina Stefania (Steff) 

Position: CREA Developers & Development

Entry Facilitator & REAKH Relationship Manager 

Email: stefania.khiem@realestate.com.kh 

Phone: +855 (0) 10 699 333

Chinese: 

Name: Taing Muyngy (Muyngy) 

Position: CREA Developers & Development Entry Facilitator & REAKH Relationship Manager 

Email: muyngy.taing@realestate.com.kh

Phone: +855 (0) 10723379

Agency Awards Entry Contacts: 

English & Khmer: 

Name: Tin Mashington (Ton) 

Position: CREA Agent Entry Facilitator & 

REAKH Relationship Manager 

Email: ton.mashington@realestate.com.kh

Phone: +855 (0) 81 305 205

Chinese: 

Name: Taing Muyngy (Muyngy) 

Position: CREA Agent Entry Facilitator & 

REAKH Relationship Manager 

Email: muyngy.taing@realestate.com.kh

Phone: +855 (0) 10723379

Cambodia Real Estate Awards - Sponsorship Contacts:

Name: Jeff Steeves 

Position: Business Development Manager

Email: jeff.steeves@realestate.com.kh 

Phone: +855 (0) 85 250 962

Comments