+85561 777 090
Logo
ព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យកម្ពុជា ២០២១-២២ ចាប់ផ្តើមបើកទទួលចុះឈ្មោះហើយ
Updated on: May 29, 2022, 5:17 a.m.
Published on: October 20, 2021, 4:04 a.m.

ព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យកម្ពុជា ២០២១-២២ ចាប់ផ្តើមបើកទទួលចុះឈ្មោះហើយ


Realestate.com.kh សហការជាមួយសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) មានមោទនភាពក្នុងការប្រកាសបើកដំណើរការពានរង្វាន់ អចលនទ្រព្យកម្ពុជាឆ្នាំ ២០២១-២២

ក្នុងរយៈពេល ៥-១០ ឆ្នាំកន្លងមកនេះយើងបានឃើញនូវការរីកចម្រើនយ៉ាងធំធេងនៅក្នុងឧស្សាហកម្មអចលន ទ្រព្យនៅកម្ពុជា ហើយបច្ចុប្បន្ននេះការចុះឈ្មោះត្រូវបានបើកជាផ្លូវការដើម្បីទទួលស្គាល់ភ្នាក់ងារអចលនទ្រព្យ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យរួមមានដីធ្លី ការអភិវឌ្ឍន៍ខុនដូ និងអចលនទ្រព្យពាណិជ្ជកម្មដែលមានសមត្ថភាព ខ្ពស់នៅទូទាំងវិស័យដើម្បីចូលរួមក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ ២០២១-២២ ។

នេះជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រនៃពានរង្វាន់អចលនទ្រព្យកម្ពុជាដែលនឹងមានប្រភេទជាច្រើនសម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ “ កាលពីមុនពានរង្វាន់អចលនទ្រព្យកម្ពុជាផ្តោតតែលើក្រុមហ៊ុនភ្នាក់ងារ និងភ្នាក់ងារនៅ កម្ពុជាតែប៉ុណ្ណោះដោយសារការប្រកួតប្រជែង និងការរីកចម្រើនថ្មីៗ ការអភិវឌ្ឍន៍នៅកម្ពុជាវាសមហេតុផល ក្នុងការបន្ថែមអ្នកអភិវឌ្ឍក្នុងពានរង្វាន់” នេះជាការកត់សម្គាល់របស់ប្រធានអង្គជំនុំជម្រះលោក Eric Wong ។

លោក Tom O’sullivan នាយកប្រតិបត្តិនៃក្រុមហ៊ុន Realestate.com.kh បានគូសបញ្ជាក់ទាំងជំងឺកូវីដ-១៩ និងវណ្ណៈកណ្តាលនៅកម្ពុជាដែលកំពុងកើនឡើង ជានិន្នាការចម្បងដែលបានផ្លាស់ប្តូរទីផ្សារក្នុងរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ។ រួមជាមួយវណ្ណៈកណ្តាលរបស់កម្ពុជាដែលកំពុងលូតលាស់ និងផលប៉ះពាល់នៃកូវីដ-១៩ យើងបានឃើញការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នៅក្នុងឧស្សាហកម្មនេះ ។ និន្នាការដ៏សំខាន់មួយគឺការផ្លាស់ប្តូរអ្នកអភិវឌ្ឍន៍ខុនដូដោយមិនផ្តោតខ្លាំងលើទីផ្សារអន្តរជាតិ និងងាកមកចាប់​ អារម្មណ៍អតិថិជនស្រុកវិញ ។

នាយកប្រតិបត្តិលោក Tom ក៏បានកត់សំគាល់ថា ដើម្បីសម្រេចបាននូវគោលដៅចម្បងអ្នកអភិវឌ្ឍន៍ត្រូវគិតឡើង វិញ ផ្លាស់ប្តូររូបរាង និងរៀបចំរចនាសម្ព័ន្ធឡើងវិញនូវការផ្តល់ជូនរបស់ពួកគេដើម្បីធ្វើឱ្យអចលនទ្រព្យកាន់តែ ទាក់ទាញទីផ្សារក្នុងស្រុក ។ “យើងក៏បានឃើញផងដែរនូវអ្នកអភិវឌ្ឍន៍ខុនដូប្រពៃណីខ្លះចូលមកទីផ្សារអចលន ទ្រព្យ (បុរី)” ។

ថ្វីត្បិតតែជំងឺកូវីដ-១៩ វណ្ណៈកណ្តាលនៅកម្ពុជានៅតែបន្តកើនឡើងហើយភាពជាម្ចាស់ផ្ទះនៅតែស្ថិតក្នុង លំដាប់ កំពូលសម្រាប់គ្រួសារវ័យក្មេងក៏ដូចជាអ្នកវិនិយោគនៅកម្ពុជា ។ អចលនទ្រព្យ (ទីផ្សារបុរី) បានបើកដំណើរការថ្មី និងការរីកចម្រើននៃប្រតិបត្តិការដែលបំពេញតម្រូវការរបស់វណ្ណៈកណ្តាលដែលតែមានតម្រូវការខ្ពស់ ។

“បើនិយាយពីភ្នាក់ងារអចលនទ្រព្យ និងក្រុមហ៊ុនសេវាកម្មទាក់ទងនឹងអចលនទ្រព្យយើងបានឃើញភ្នាក់ងារ អចលនទ្រព្យអន្តរជាតិកាន់តែច្រើនចូលមកទីផ្សារក្នុងស្រុកក៏ដូចជាការបង្កើតម៉ាកក្នុងស្រុកកាន់តែច្រើនវិស័យនេះពិតជាឈានដល់វ័យ និងឱកាសហើយ ។ នៅក្នុងឧស្សាហកម្មដែលកំពុងរីកចម្រើននេះមានក្រុមហ៊ុន ជាច្រើនដែលបានរួមចំណែកយ៉ាងធំធេងចំពោះការរីកចម្រើននេះ និងក្នុងការបង្កើតឧស្សាហកម្មអចលនទ្រព្យ ក្នុងការស្វែងរកសេវាកម្មដែលមានវិជ្ជាជីវៈ ក្រមសីលធម៌ និងភាពជោគជ័យ” ។ លោក Tom O’Sullivan នាយកប្រតិបត្តិក្រុមហ៊ុន Realestate.com.kh បានថ្លែងឱ្យដឹងបន្ថែម ។

Realestate.com.kh បានបើកដំណើរការដំបូងពានរង្វាន់អចលនទ្រព្យកម្ពុជា (CREA) សម្រាប់ជាមធ្យោបាយ ទទួលស្គាល់បុគ្គលឬក្រុមហ៊ុនឆ្នើមក្នុងឧស្សាហកម្មអចលនទ្រព្យដែលបានខិតខំប្រឹងប្រែងប្រកបដោយវិជ្ជាជីវៈរបស់ពួកគេ ។ ជាមួយនឹងក្រុមហ៊ុនជាង៥០ដែលចូលមកក្នុងឆ្នាំមុនៗ អ្នកឈ្នះពានរង្វាន់មានគ្រប់ប្រភេទត្រូវកម្ម វិធីត្រូវប្រារព្ធធ្វើឡើងនៅពេលយប់ដែលពោរពេញទៅដោយមិត្តភក្តិក្នុងឧស្សាហកម្មរបស់ពួកគេជាមួយនឹងពាន​ រង្វាន់កិត្តិយសជាច្រើន ។

នៅក្នុងឆ្នាំ ២០២១-២២ ក្រុមហ៊ុន Realestate.com.kh និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) គាំទ្រដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) នឹងធ្វើជាម្ចាស់ផ្ទះម្តងទៀតសម្រាប់ព្រឹត្តិការណ៍

ពានរង្វាន់អចលនទ្រព្យកម្ពុជា ។ ពានរង្វាន់ដែលទទួលស្គាល់ទីភ្នាក់ងារឈានមុខគេ ក្រុមហ៊ុនផ្តល់សេវាកម្ម អចលនទ្រព្យ ហើយឥឡូវនេះក៏ជាលើកដំបូងផងដែរសម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងការអភិវឌ្ឍន៍ នៅកម្ពុជាអបអរសាទរការអនុវត្តន៍ និងអ្នកជំនាញផ្នែកអចលនទ្រព្យល្អបំផុតនៅទូទាំងប្រទេស ។

អ្នកឈ្នះពានរង្វាន់នឹងត្រូវបានវិនិច្ឆ័យ និងផ្តល់រង្វាន់តាមរយៈក្រុមអ្នកជំនាញឧស្សាហកម្មដែលមានការគោរព រួមជាមួយមតិសាធារណៈដែលទទួលបានតាមរយៈយន្តការបោះឆ្នោតតាមអ៊ីនធឺណិត ។ Realestate.com.kh និង CVEA ក្នុងនាមជាអ្នករៀបចំព្រឹត្តិការណ៍នឹងនៅតែឯករាជ្យទាំងស្រុងដោយមិនពាក់ព័ន្ធទៅនឹងការវិនិច្ឆ័យ នោះឡើយ ។

បេសកកម្មរបស់ CREA គឺដើម្បីទទួលស្គាល់នូវសមិទ្ធផលនៃឧស្សាហកម្មអចលនទ្រព្យនៅកម្ពុជាដោយ មិនលំអៀង រួមបញ្ចូលទាំងស្រុងដែលអនុញ្ញាតឱ្យក្រុមហ៊ុន និងបុគ្គលទាំងអស់អាចចូលរួមដោយមិនគិត ពីទំហំបុគ្គលិក ឬទំហំក្រុមហ៊ុនរបស់ពួកគេ ។ ពានរង្វាន់នេះនឹងមានសម្រាប់ភ្នាក់ងារអចលនទ្រព្យ ក្រុមហ៊ុនវាយតម្លៃ ក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ ក្រុមហ៊ុនអភិវឌ្ឍន៍ និងការអភិវឌ្ឍន៍ទូទាំងប្រទេស ។

រូបភាពព្រឹត្តិការណ៍កន្លងមក

សម្រាប់អ្នកប្រកួតផ្តាច់ព្រ័ត្រ និងជ័យលាភីពានរង្វាន់ត្រូវបានបង្ហាញជាទម្រង់ពានរង្វាន់ដែលទាក់ទាញការបំផុស គំនិតពីស្ថាបត្យកម្មរបស់កម្ពុជាក៏ដូចជាការទទួលស្គាល់យ៉ាងទូលំទូលាយតាមរយៈត្រាដ៏មានកិត្យានុភាពដែលអាចប្រើបានបន្ទាប់ពីព្រឹត្តិការណ៍នេះ ។ អ្នកឈ្នះពានរង្វាន់ក៏នឹងត្រូវផ្តល់ជូននូវវិញ្ញាបនប័ត្របញ្ជាក់ពីសមិទ្ធផល របស់ពួកគេផងដែរ ។

ដំណើរការវិនិច្ឆ័យនឹងត្រូវបានត្រួតពិនិត្យដោយក្រុមហ៊ុនគណនេយ្យ និងសវនកម្មដែលបានបង្កើតឡើង ដើម្បីធានាថា ពានរង្វាន់មិនមានភាពលំអៀងណាមួយឡើយ ។

អ្នកឈ្នះវគ្គផ្តាច់ព្រ័ត្រ និងពានរង្វាន់នឹងត្រូវបានផ្តល់ជូននូវត្រា CREA ដ៏មានកិត្យានុភាពដែលអាចប្រើនៅ ក្នុងការធ្វើទីផ្សាររបស់ពួកគេរួមជាមួយពានរង្វាន់ និងវិញ្ញាបនបត្របញ្ជាក់ពីសមិទ្ធផលផ្ទាល់ខ្លួន ឬក្រុមហ៊ុន របស់ពួកគេ ។

ពានរង្វាន់នេះនឹងត្រូវបើកឱ្យតែក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវជាមួយ MEF ហើយភ្នាក់ងារទាំងអស់ ត្រូវតែជាសមាជិករបស់ CVEA ។ អ្នកដែលត្រូវបានជ្រើសរើសក្នុងបញ្ជីទាំងអស់នឹងត្រូវបានអញ្ជើញឱ្យចូលរួម ក្នុងពិធីប្រគល់ពានរង្វាន់ និងពិធីជប់លៀងនាពេលល្ងាចនៃព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យកម្ពុជានេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ។ 

ការទទួលឈ្មោះសម្រាប់ពានរង្វាន់អចលនទ្រព្យកម្ពុជាបានបើកជាផ្លូវការហើយ ! ប្រសិនបើអ្នកចាប់អារម្មណ៍ចង់ ចូលរួមពានរង្វាន់ ឬក្លាយជាអ្នកឧបត្ថម្ភពានរង្វាន់សូមចុចលើតំណភ្ជាប់ដើម្បីទៅកាន់គេហទំព័រផ្លូវការខាងក្រោម ឬស្វែងរកព័ត៌មានទំនាក់ទំនងខាងក្រោម ។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង ៖

ផ្នែកពានរង្វាន់សម្រាប់អ្នកអភិវឌ្ឍ និងការអភិវឌ្ឍ :

English & Khmer: 

Name: Khiem Darina Stefania (Steff) 

Position: CREA Developers & Development

Entry Facilitator & REAKH Relationship Manager 

Email: stefania.khiem@realestate.com.kh 

Phone: +855 (0) 10 699 333

 

Chinese: 

Name: Taing Muyngy (Muyngy) 

Position: CREA Developers & Development Entry Facilitator & REAKH Relationship Manager 

Email: muyngy.taing@realestate.com.kh

Phone: +855 (0) 10723379

 

ផ្នែកពានរង្វាន់សម្រាប់ភ្នាក់ងារ : 

English & Khmer: 

Name: Tin Mashington (Ton) 

Position: CREA Agent Entry Facilitator &
REAKH Relationship Manager 

Email: ton.mashington@realestate.com.kh

Phone: +855 (0) 81 305 205

 

Chinese: 

Name: Taing Muyngy (Muyngy) 

Position: CREA Agent Entry Facilitator &
REAKH Relationship Manager 

Email: muyngy.taing@realestate.com.kh

Phone: +855 (0) 10723379

 

ផ្នែកឧបត្ថម្ភពានរង្វាន់អចលនទ្រព្យកម្ពុជា:

Name: Jeff Steeves 

Position: Business Development Manager

Email: jeff.steeves@realestate.com.kh 

Phone: +855 (0) 85 250 962

Comments