+85561 777 090
Logo
ការពណ៌នាពីខណ្ឌដូនពេញ៖ ហេតុអ្វីបានជាតំបន់នេះផ្តល់ភាពងាយស្រួលក្នុងការរស់នៅ?
Updated on: June 6, 2022, 5:05 p.m.
Published on: January 9, 2017, 11:55 p.m.
Realestate News

ការពណ៌នាពីខណ្ឌដូនពេញ៖ ហេតុអ្វីបានជាតំបន់នេះផ្តល់ភាពងាយស្រួលក្នុងការរស់នៅ?


 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ខណ្ឌដូនពេញគឺជាឈ្មោះបានមកពីរឿងព្រេងដែលមានដូនចាស់ម្នាក់ឈ្មោះយាយពេញ។ ដូនពេញបានប្រទះឃើញរូបចំលាក់ព្រះពុទ្ធរូបនៅក្នុងដើមគគីរអណ្ដែតទឹកនៅក្នុងទឹកទន្លេមេគង្គ បន្ទាប់មកទីក្រុងមួយនេះក៏បានក្លាយជាឈ្មោះថាភ្នំពេញរហូតដល់សព្វថ្ងៃ។ ចំណែកឯខណ្ឌដូនពេញត្រូវបានគេចាត់ទុកថាជាខណ្ឌមួយដ៏មានប្រជាប្រិយភាពបំផុត ហើយវាជាតំបន់ពាណិជ្ជកម្មធំបំផុតក្នុងទីក្រុងភ្នំពេញ។ វាបណ្តុំដោយស្ថាបត្យកម្មប្រណិតៗ ផ្សារ ហាងលក់ទំនិញជាច្រើនដែលផ្តល់នូវតម្រូវការជាច្រើនដូចជាអាហារនិងភេសជ្ជៈ ហើយគឺជាខណ្ឌមួយដែលស្ថិតនៅជាប់ផ្លូវសំខាន់ៗនៅក្នុងរាជធានី។

ខណ្ឌដូនពេញមាន១១សង្កាត់ មានដូចជា៖ សង្កាត់ស្រះចក សង្កាត់ផ្សារចាស់ សង្កាត់ផ្សារកណ្ដាល១ សង្កាត់ផ្សារកណ្ដាល២ សង្កាត់ជ័យជំនះ សង្កាត់ចតុមុខ សង្កាត់ផ្សារថ្មី១ សង្កាត់ផ្សារថ្មី២ សង្កាត់ផ្សារថ្មី៣ សង្កាត់បឹងរាំង ហើយនិងកន្លែងដែលយាយពេញដាក់ព្រះពុទ្ធរូបនោះគឺសង្កាត់វត្ដភ្នំ។

តើទីផ្សារអចលនទ្រព្យក្នុងខណ្ឌដូនពេញមានលក្ខណៈយ៉ាងដូចម្ដេចដែរ?

ទីផ្សាដីក្នុងខណ្ឌដូនពេញ៖

តម្លៃដីក្នុងទីក្រុងភ្នំពេញនៅតែបន្តកើនឡើងចាប់ពីឆ្នាំ២០១០ដល់២០១៦។ ខណ្ឌដូនពេញគឺខណ្ឌ មួយ ដែលតំណាងឱ្យខណ្ឌទាំងអស់ក្នុងទីក្រុងភ្នំពេញដែលដែលមានតម្លៃដីខ្ពស់បំផុត។ តម្លៃដីក្នុងខណ្ឌដូនពេញជាធម្មតាមានតម្លៃចាប់ពី៤,០០០ទៅ ៤,៣០០ដុល្លារក្នុងមួយម៉ែត្រការ៉េ នេះបើយោងតាមរបាយការណ៏ទីផ្សារដីពាក់កណ្ដាលត្រីមាសទី២របស់ក្រុមហ៊ុន CBRE Cambodia។ វាអាចត្រូវបានគេចាត់ទុកថាមានតម្លៃថោកជាងដីក្នុងបឹងកេងកង១និង២ក៏ប៉ុន្តែតម្លៃដីនៅតែមានតម្លៃខ្ពស់នៅក្នុងខណ្ឌដូនពេញ ដែលស្ថិតនៅតាមតំបន់និងតាមបណ្ដោយផ្លូវសំខាន់ៗ។ ចំពោះចំណតរថយន្តវិញវាគឺជាខណ្ឌដែលមានតម្រូវការខ្ពស់ដីដែលទំនេរជាច្រើនត្រូវបានប្រើប្រាស់សម្រាប់ចំណតរថយន្ត។  

Duan Penh Residential Property Market:

ខុនដូនៅក្នុងតំបន់នេះមានតម្លៃជាទូទៅចាប់ពី២១,៥០០ដុល្លារសម្រាប់បន្ទប់មួយមិនមានបំពាក់គ្រឿង សង្ហារឹម សម្រាប់យូនីតដែលមាន២បន្ទប់គេងមានបំពាក់គ្រឿងសង្ហារឹមគ្រប់គ្រាន់តម្លៃ៥២០,០០០ដុល្លារ។ អាត្រាជួលមានតម្លៃចាប់ពី១៥០ ដុល្លារក្នុងមួយខែសម្រាប់យូនីតដែលនៅជិតផ្សារ ទំនើបសុរិយាហើយយូនីតដែលនៅជិតផ្សារធំថ្មីមានតម្លៃ ២,៨០០ ដុល្លារក្នុងមួយខែ។ ទាំងតម្លៃជួលនិងលក់របស់ខុនដូទាំងនេះមានប្រភេទផ្សេងៗគ្នាអាស្រ័យលើគុណភាពនៃសំណង់ ការគ្រប់គ្រង និងទីតាំង របស់ខុនដូ។

មានវីឡាមួយចំនួនសម្រាប់លក់ក្នុងខណ្ឌដូនពេញប៉ុន្តែការផ្គត់ផ្គង់មានកំណត់។ វីឡាជាច្រើនត្រូវបានទិញដោយអ្នកអភិវឌ្ឍន៏ អាផតមេន សណ្ឋាគារ និងខុនដូដើម្បីធ្វើការសាងសង់ថ្មី។ ហេតុដូច្នេះហើយត្រូវរំពឹងអ្វីដែលអ្នកអាចទទួលយកបានពីព្រោះវីឡាដែលមាន ព្រោះវីឡាគុណភាពល្អដែលព័ទ្ធជុំវិញដោយដី កំពុងតែ មានតម្រូវការខ្ពស់សម្រាប់អ្នកមានក្នុងតំបន់នេះ។ អ្នកអាចជួលវីឡាដែលមានទំហំ២០០ត្រការ៉េមានតម្លៃ៦០០ ដុល្លារក្នុងមួយខែហើយ២៥,០០០ក្នុងមួយខែសម្រាប់វីឡាដែលល្អប្រណិត មានទំហំ ៦០០ ម៉ែត្រការ៉េ។ ចំពោះតម្លៃលក់តម្លៃចាប់ពី២០០,០០០ដុល្លារ ហើយអាចកើនឡើងដល់១លានដុល្លារ អាស្រ័យលើគុណភាពទំហំដីនិងទីតាំង។​

ផ្ទះល្វែង និងផ្ទះអាជីវកម្មសម្រាប់លក់មានតម្លៃចាប់ពី ២៩,៥០០ដុល្លារ។ វាអាចកើនឡើងដល់ ២លាន ដុល្លារសម្រាប់ផ្ទះល្វែងដែលមាន៤បន្ទប់គេង និង៤បន្ទប់ទឹក។  អត្រាជួលមានតម្លៃចាប់ពី៩០ដុល្លារ ក្នុងមួយខែអាស្រ័យលើទីតាំង និងគុណភាពផ្ទះនោះ។

ក្នុងខណ្ឌនេះផងដែរក៏មានគម្រោងអភិវឌ្ឍន៏បុរីជាច្រើនដែលអ្នកអាចជ្រើសរើសបានប្រសិនបើអ្នកចង់ទិញអចលនទ្រព្យដែលមានសហគមរស់នៅច្រើន។ គម្រោងមួយចំនួននៃគម្រោងទាំងនោះត្រូវបានសាងសាង់រួចរាល់ផងដែរ ហើយគម្រោងមួយចំនួនទៀតកំពុងតែត្រូវបានសាងសង់។

ការិយាល័យ និងមជ្ឈមណ្ឌលពាណិជ្ជកម្មក្នុងខណ្ឌដូនពេញ៖

អត្រាជួលសម្រាប់ការិយាល័យក្នុងខណ្ឌដូនពេញទាបបំផុតមានតម្លៃ ៦ដុល្លារក្នុងមួយម៉ែត្រការ៉េសម្រាប់មួយខែ ហើយខ្ពស់បំផុត១៥ លានដុល្លារសម្រាប់ការទិញអគារការិយាល័យទាំងមូលដែលមានទំហំដី​ ១,០៧០ម៉ែត្រការ៉េ។

តំបន់ពាណិជ្ជកម្មសំខាន់ៗនៅទីនេះគឺ អគាធនាគារកាណឌីយ៉ា ស្ថិតនៅតាមបណ្ដោយវីថីព្រះអង្គឌួង។ អគារមួយនេះមានកម្ពស់៣២ជាន់ ហើយមានទំហំសរុប៦,០០០ម៉ែត្រការ៉េ។ វាមានកន្លែងអាជីវកម្ម កន្លែងធ្វើការ បន្ទប់ប្រជុំការិយាល័យការងារក្រៅម៉ោង ការិយាល័យពេញម៉ោង ការិយាល័យខាងក្នុង និងការិយាល័យខាងក្រៅដែលអ្នកអាចរកជួលបានតាមការពេញចិត្ត។

អគារវឌ្ឍនៈគឺជាអគារមួយដែលមានទីតាំងមានសក្ដានុពលបំផុតសម្រាប់អាជីវកម្មក្នុងទីក្រុងភ្នំពេញ    វាមានកម្ពស់សរុប ១៨៧.៣ម៉ែត្រនិងមានកម្ពស់៣៩ជាន់។ វាត្រូវបានសាងសង់ឡើងប្រកបដោយស្តង់ដារអន្តរជាតិបានទទួលវិញ្ញាបនបត្រជាអគារល្អបំផុតផ្នែកថាមពលនិងបរិស្ថានពីសហរដ្ឋអាមេរិក។

អគារភ្នំពេញគឺជាតំបន់ពាណិជ្ជកម្មមួយផ្សេងទៀតនៅតំបន់នេះ។ អគារនេះមានទំហំសរុបចំនួន ១,១៧២ ម៉ែត្រការ៉េ។ វាផ្ដល់នូវការិយាល័យតាមតែអ្នកត្រូវការហើយអាចធ្វើអោយអ្នកជួបជុំគ្នាពីម្នាក់ទៅច្រើននាក់ទៀតផង។

អគារការិយាល័យ Grade A ក៏អាចជួលបានដែរតាមរយៈ Hong Kong Land ដែល រំពឹងថានឹងសាងសង់រួចរាល់ក្នុងឆ្នាំ២០១៧នេះ។ គម្រោងអភិវឌ្ឍន៏នោះមានទំហំ៣០,០០០ម៉ែត្រការ៉េ ហើយអគារនេះក៏មានហាងលក់ទំនិញចំនួន៤ជាន់ផងដែរ។

ជីវិតរស់ក្នុងខណ្ឌដូនពេញ៖

តើខណ្ឌដូនពេញមានបរិយាកាសយ៉ាងដូចម្ដេច?

ខណ្ឌដូនពេញត្រូបានគេចាត់ថ្នាក់ថាជាខណ្ឌវប្បធម៏ចម្រុះ និងភាពផ្សេងគ្នា។ វាមានប្រវត្ដមិនអាចកាត់ ថ្លៃបានតាមរយៈរឿងព្រេងប្រវត្ដសាស្រ្តប៉ុន្តែវាក៏មានសំណង់ស្នារដៃទំនើបៗមានដូចជា ភោជនីយដ្ឋាន បារ សណ្ឋាគារ តំបន់ពាណិជ្ជកម្ម​និងខុនដូ។ វាជាកន្លែងដែលមានសកម្មភាពទេសដ៏ខ្លាំងក្លាមួយ ការរស់នៅក្នុងខណ្ឌដូនពេញអ្នកអាចធ្វើអ្វីៗដែលអ្នកចង់ពីព្រោះអ្នកមានជម្រើសរស់នៅផ្សេងៗគ្នា។

ខណ្ឌដូនពេញស្ថិតនៅជាប់តំបន់មាត់ទន្លេ ហើយអាចមើលទេសភាពដ៏ស្រស់ស្អាតរបស់ទន្លេសាប។ មានជីវិតរស់នៅយា៉ងរីករាយនៅតាមបណ្ដោយមាត់ទន្លេអ្នកមានជម្រើសជាច្រើនក្នុងការជ្រើសរើស ភោជនីយដ្ឋាន និងបារ​ ងាយស្រួលសម្រាប់មនុស្សថ្មីៗ។ ច្បាស់ណាស់ការរស់នៅទល់មុខទន្លេមានន័យថាគឺជាការរស់នៅក្នុងទេសភាពដ៏ស្រស់ស្អាត និងខ្យល់អាកាសស្រស់ស្រាយនៅតាមមាត់ទន្លេក៏មានផ្សារជាច្រើនផងដែរ។ សម្រាប់អ្នកដែលចាប់អារម្មណ៏អចលនទ្រព្យតាមបណ្ដោយមាត់ទន្លែ កន្លែងទាំងអស់នេះល្អ​ខ្លាំងណាស់ អ្វីៗទាំងអស់គ្រាន់តែដើរបន្តិចដល់តែម្តង។

ទាក់ទងទៅនឹងទេសចរណ៏វិញមាត់ទន្លេគឺជាទិសដៅលេខ១សម្រាប់ភ្ញៀវទេសចរណ៏ក្នុងទីក្រុងភ្នំពេញ ហើយគឺ ជាកន្លែងកម្សាន្តដ៏ធំរសប់ប្រទេសកម្ពុជា។ នៅតំបន់នេះអ្នកអាចបម្រើសេវាកម្មទេសចរណ៏បាន យ៉ាងងាយស្រួលដូចជា៖ សំបុត្រឡានទេសចរណ៏តាមនាវា ផ្សាររាត្រី ព្រះបរមរាជវាំង ហើយតំបន់មាត់ទន្លេគឺជាកន្លែងសម្រាប់ប្រារព្ធពិធីបុណ្យជាតិផ្សេងៗជាច្រើនទៀតផង។

តើមានកន្លែងទិញអីវ៉ាន់ ភោជនីយដ្ឋាន ឬកម្សាន្តដែរឬទេក្នុងខណ្ឌដូនពេញ?

មានកន្លែងជាច្រើនសម្រាប់ដើកម្សាន្តក្នុងខណ្ឌដូនពេញដូចជា ផ្សារធំថ្មីនៅតាមផ្លូវ ១២៦ និងផ្លូវ ១៣៦។ វាត្រូវបានសង់ឡើងក្នុងទសវត្សន៏ឆ្នាំ១៩៣០  ហើយវាគឺជាផ្សារលក់វត្ថុអនុស្សាវរីយ៏ ផលិតផលសិប្បកម្ម អាវ និងគ្រឿងអលង្កា។ ហើយនៅភាគខាងត្បូងផ្សារធំថ្មីដែលជាផ្សារមួយដែលធំបំផុតក្នុងប្រទេសកម្ពុជាគឺផ្សារទំនើបសុរីយ៉ាដែលជាផ្សារទំនើបដ៏ពេញនិយមរបស់ជនបរទេស។ ផ្សារទំនើបសុរិយាបច្ចុប្បន្នកំពុងតែត្រូបានកែតម្រូវឡើងវិញដើម្បីទាក់ទាញផលិតផលថ្មីៗ និងបង្កើតផ្សារឱ្យកាន់តែមានភាពទាន់សម័យឡើង។

ផ្សារទំនើប Golden Sorya Mall ជាផ្សារទំនើបមួយស្ថិតនៅក្នុងខណ្ឌដូនពេញ។ វាមាន អាហារដ្ឋាន និងហាងលក់ទំនិញជាច្រើននៅក្នុងតំបន់នេះ ក៏ប៉ុន្តែប្រសិនបើអ្នកចង់បានផលិតផលនាំចូលពីក្រៅប្រទេសអ្នកអាចរកបាននៅផ្សារទំនើប Lucky Market នៅតាមបណ្ដោយមហាវិថីព្រះសីហនុ ដែលនេះជាផ្សារទំនើបមានផលិតផលជាច្រើនមុខ។

មានភោជនីយដ្ឋាន ហាងអាហារប្រភេទហ្វាសហ្វូត និងហាងកាហ្វេជាច្រើនដែលមានដូចជា KFC, Lucky Burger, The Deli Bistro Gourmet នៅតាមបណ្ដោយផ្លូវ ១៧៨ ភោជនីយដ្ឋានរតនៈគិរី នៅតាម បណ្ដោយផ្លូវ៥១ ហាងកាហ្វេ  Le Point Café Restaurant ភោជនីយដ្ឋាន Mekong Korean Restaurant Sarpino’s Pizzeria, Golden Mermaid Restaurant, Brown Coffee, KOI Café Vattanac Capital, Bloom Café ហើយមានជាច្រើនទៀត។

សម្រាប់អ្នកដែលចង់ចម្អិននៅឯផ្ទះអ្នកអាចស្វែងរកបាននៅផ្សារធំថ្មី ផ្សារទំនើប Pencil ផ្សារអូឬស្សី និង ផ្សារចាស់ នៅទីនេះអ្នកអាចទិញអ្វីៗគ្រប់យ៉ាងទាំងត្រី និងបន្លែសាច់ជាដើម។

តើកន្លែងហាត់ប្រាណមាននៅកន្លែងណាក្នុងខណ្ឌដូនពេញ?

សម្រាប់អ្នកដែលចង់ស្វែងរកកន្លែងលំហែកាយខណ្ឌដូនពេញគឺជាកន្លែងដែលមានក្លឹបហាត់ប្រាណ និងថែរក្សាសុខភាពយ៉ាងច្រើន។ ក្នុងនោះមាននៅតាមបណ្ដោយផ្លូវ ២៧៨ គឺ កន្លែងហាត់ប្រាណ  Prokout Fitness and Fight Center Paddy’s Fight Club និងកន្លែងហាត់ប្រាណ Kim Hour។ មានស្ប៉ាដូចជា SK Relax Massage & Spa I, M Health Khmer Spa, និង the Rock Hotel and Spa។​

តើការកំសាន្តនៅពេលរាត្រីមានលក្ខណៈយ៉ាងណាដែរក្នុងខណ្ឌដូនពេញ?

សម្រាប់ការកំសាន្តនាពេលរាត្រីនៅក្នុងតំបន់ដូនពេញ នៅផ្លូវ៥១ដែលមានការរាង្គសាល ក្លឹប បារ ដែលមានភ្លេងរាំកំសាន្ត សម័យថ្មី។ ក្លឹបកំសាន្ត Heart of Darkness នៅលើបណ្តោយផ្លូវ៥១ចាប់បើកដំណើរកការតាំងពីឆ្នាំ១៩៩៣។  ផ្លូវ៥១ត្រូវបានស្គាល់ថាជាតំបន់ដែលសំបូរដោយក្លឹបកំសាន្តនាពេលរាត្រីនៅក្នុងក្រុងភ្នំពេញ។

ដើរកំសាន្តនៅតាមបណ្តោយមាត់ទន្លេវាក៏ជាកន្លែងពោរពេញដោយមនុស្សច្រើនកុះករ ទទួលភាពរីករាយ ភោជនីយដ្ឋាន និងបារមីត្រូជាកន្លែងមានប្រជាប្រិយភាពមួួយដែរស្ថិតនៅក្នុងចំណោមហាងដទៃទៀត។ រាត្រីដ៏រីករាយចែករំលែកភាពសប្បាយរីករាយជាមួួយមនុស្សជាទីស្រលាញ់ ញាុំអាហារ និងក្រេបស្រាក្រហមយ៉ាងឆ្ងាញ់ពិសារ។

តំបន់ទីបីនៅតាមបណ្ដោយផ្លូវ ១៧២ ដែលអ្នកអាចស្វែងរកការកម្សាន្តតាម បារ ភោជនីយដ្ឋាន និងសណ្ឋាគារ។ ចាប់តាំងពីបឹងកក់ត្រូវបានគេចាក់បំពេញជាច្រើនឆ្នាំជាមួយការអភិវឌ្ឍន៍ទន្ទឹមនឹងដំណាក់ការសាងសង់នៅឡើយ ភ្ញៀវទេសចរណ៍ជាច្រើនបានផ្លាស់ទីមកកាន់តំបន់ដូនពេញវិញ។ ហើយតំបន់នេះនៅពេលរាត្រីមានក្លឹបរាត្រីយ៉ាងច្រើនរួមមាន៖ Blue Chilli Bar នៅតាបណ្ដោយ ១៧៨ he Empire Movie House, Bar & Restaurant, Velkommen Backpackers, Shanghai Bar and Restaurant, Oasis Bar, Eden’s Bar, Dream Bar និងបារនៅក្នុងសណ្ឋាគារដូចជា Monsoon Boutique Hotel, Le Grand Mekong Hotel និងសណ្ឋាគារកាំបូឌីយ៉ាណា។  

តើមានសាលាអ្វីខ្លះក្នុងតំបន់នេះ?

ខណ្ឌដូនពេញគឺជាខណ្ឌដែលពោពេញទៅដោយសាលាជាច្រើនដែលទទួលស្គាល់គុណភាពអប់រំដោយ IELTS និង TOEFL។ សាលាមួយចំនួនផ្ដល់ការអប់រំដូចសហរដ្ឋអាមេរិកដែរនៅក្នុងប្រទេសកម្ពុជា។ សាលាទាំងនេះរួមមាន៖ វិទ្យាល័យវត្ដកោះ វិទ្យាល័យព្រះស៊ីសុវត្ថិ សាលាវេសស្លាញន៏ អនុវិទ្យល័យចតុមុខ សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា សាលាអន្តរជាតិប៉េកាំង វិទ្យាស្ថានអភិវឌ្ឍន៏និស្សិត វិទ្យាល័យហ៊ុនសែនប៊ុរ៉ានីវត្ដភ្នំ សាលាព្រះសីហនុរាជ សាលាអាមេរិកាំង Golden Gate សាលាអន្តរជាតិICS និងសាលាសុវណ្ណភូមិ។

សាលាជាច្រើនទាំងនេះត្រូវបានចុះបញ្ជីជាមួយក្រសួងអប់រំយុវជននិងកីឡាកម្ពុជា និងទទួលស្គាល់គុណ ភាពអប់រំដោយការប្រឡងជាអន្តរជាតិ Cambridge International Exams Western Association of Schools and Colleges, Middle States Association of Colleges and Commissions on Elementary and Secondary Schools និងក្រុមប្រឹក្សាជាតិ សម្រាប់សាលាឯកជន។

តើខ្ញុំអាចធ្វើដំណើជុំវិញទីក្រុងដោយរបៀបណា?

មានជម្រើសដឹកជញ្ជូនជាច្រើនក្នុងខណ្ឌដូនពេញដែលដឹកជញ្ជូនដោយស្ថានីយជាច្រើនដោយភ្ជាប់ទំនាក់ទំនងជាមួយតំបន់មួយចំនួននៅតាមខេត្ត និងទីក្រុងនៃប្រទេសកម្ពុជា។

ស្ថានីយរថភ្លើងកម្ពុជាគឺជាស្ថានីយមួយក្នុងចំណោមស្ថានីយនៅក្នុងប្រទេសម្ពុជា ហើយស្ថានីយ នេះអាចដឹកអ្នកដំណើទៅខេត្តកំពត និងព្រះសីហនុ។ ស្ថានីយមួយចំនួនទៀតរួមមានស្ថានីយរថយន្តតាក់ស៊ីបាត់ដំបង ស្ថានីយឡានក្រុងផ្សារធំថ្មី ស្ថានីយឡានក្រុងលឿន G.S.T ស្ថានីយឡានក្រុងសាកលវិទ្យាល័យឱសថសាស្រ្ត ស្ថានីយឡានក្រុង BKC ស្ថានីយឡានក្រុង៣៦តាមមហាវិថីព្រះមុនីវង្ស កំពង់ចម្លងភ្នំពេញ ស្ថានីយឡាន ក្រុងពេទ្យព្រះកេតុមាលា ស្ថានីយឡានក្រុងមន្ទីរពេទ្យកាល់ម៉ែត ស្ថានីយឡានក្រុងរង្វង់មូលស្តាតចាស់ ស្ថានីយឡានក្រុងGiant​Ibis ស្ថានីយLarryta Express terminal និង ស្ថានីយមណ្ឌលសុខភាពខណ្ឌដូនពេញ។

មានតុតុ និងម៉ូតូឌុបជាច្រើនផងដែរនៅក្នុងតំបន់នេះ ប៉ុន្តែអ្នកក៏អាចប្រើប្រាស់យានយន្ត និងកង់ របស់អ្នកដើម្បីធ្វើដំណើរជុំវិញខណ្ឌដូនពេញបានដែរ។ ហើយក៏មានឡានដឹកជញ្ជូនទៅតំបន់ផ្សេងៗនៃទីក្រុងភ្នំពេញដែរតាមរយៈផ្លូវសំខាន់ៗព័ទ្ធជុំវិញខណ្ឌដូនពេញ។

តើត្រូវធ្វើដូចម្ដេចបើខ្ញុំឈើ? តើមានមណ្ឌលសុខភាពដែរឬទេក្នុងខណ្ឌដូនពេញ?

ក្នុងខណ្ឌដូនពេញជាខណ្ឌដែលមានសាកលវិទ្យាល័យពេទ្យ មណ្ឌលសុខភាព មន្ទីរពេទ្យ និងឱសថស្ថានជាច្រើនស្ថិតនៅក្នុងតំបន់នេះដែរ។

ឱសថស្ថាននៅក្នុងខណ្ឌមាន ឱសថស្ថាន Gold Palace នៅតាមបណ្ដោផ្លូវជាតិលេខ៥ ឱសថស្ថាន the Pharmart UHS និងឱសថស្ថាន Pharmacie De La Gare តាមបណ្ដោយមហាវិថីព្រះមុនីវង្ស ឱសថស្ថាន U-Care នៅតាមបណ្ដោយមហាវិថីព្រះនរោត្ដម និង U Care នៅតាមបណ្ដោយមហាវិថីសម្ដេចសុធារស។

មជ្ឈមណ្ឌលក្នុងខណ្ឌដូនពេញមានដូចជា៖ មណ្ឌលសុខភាពខណ្ឌដូនពេញ មន្ទីរពេទ្យកាល់ម៉ែតនៅលើផ្លូវ៨០ មន្ទីពេទ្យបាយ័ន្ត នៅតាមមហាវិថីព្រះនរោត្ដម មន្ទីរពេទ្យព្រះកេតុមាលា នៅតាមផ្លូវ៤៧ និងមន្ទីរពេទ្យព្រះអង្គឌួង។

សម្រាប់ការថែទាំសុខភាពធ្មេញ មានពេទ្យធ្មេញ  Roomchang ស្ថិតនៅលើផ្លូវ១៨៤ក្នុងសង្កាត់ផ្សារថ្មី៣។ នេះត្រូវបានគេស្គាល់ថាជាមន្ទីរពេទ្យធ្មេញដែលឈានមុខគេក្នុងប្រទេសកម្ពុជា។

តើខណ្ឌដូនពេញអាចមានគ្រោះធម្មជាតិដែរឬទេ? 

ខណ្ឌដូនពេញអាចមានទឹកជំនន់ ថ្មីៗនេះសេក្ដីរាយការណ៏មួយបានរាយការណ៏ពីខណ្ឌដូនពេញមានសង្កាត់ផ្សារថ្មី ខណ្ឌចំការមន មានសង្កាត់ទន្លេបាសាក់ និងខណ្ឌទួលគោកមាន ផ្សារដើមគរត្រូវបានលិចទឹក។

ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដើម្បីកាត់បន្ថយការលិេចទឹកកំពុងតែត្រូវបានធ្វើឡើងយ៉ាងប្រញាប់ប្រញាល។ មានស្ថានីយបូមទឹកច្រើនជាង១០ ក្នុងទីក្រុងភ្នំពេញបន្ទាប់ពីមានការសាងសង់ស្ថានីយបូមទឹកបានចាប់ផ្ដើមក្នុងឆ្នាំ ២០១៥។

អ្នកនាំពាក្យសាលាក្រុង លោក ជិន ប៊ុនធឿន បាននិយាយថា “ផ្អែកលើស្ថានីយបូមទឹកថ្មីៗដែលបំពាក់ដោយឧបករណ៍គ្រប់គ្រាន់ជាមួយកម្លាំងបូបខ្លាំងដែលពួកយើងបានរៀបចំឡើង រដ្ឋាភិបាលធានាថាទី ក្រុងភ្នំពេញនឹងមិនលិចទឹកម្ដងទៀតនោះទេ។”

ប្រសិនបើអ្នកចង់ឱ្យប្រាកដថាកន្លែងដែលអ្នកនឹងទៅរស់នៅគ្នានបញ្ហាទឹកជំនន់ អ្នកត្រូវត្រួតពិនិត្យ មើលតំបន់ជុំវិញ ឬមើលទីតាំងអចលនទ្រព្យនោះដោយផ្ទាល់។ កត្តាទាំងនេះតែងតែមិនមានភាពទាក់ទាញហើយស្ថិតនៅបន្ទាត់ក្រោមបំផុតអ្នកក៏អាចពិនិត្យមើលឱ្យបានច្បាស់នូវឬសគល់នៃអចលនទ្រព្យ នោះ។

ប្រសិនបើអ្នកបានទិញឬជួលផ្ទះរួចរាល់ហើយអ្នកត្រូវអានអត្ថបទនេះហើយធ្វើដំណើជុំវិញទីក្រុងអំឡុងពេល ទឹកជំនាន់អ្នកនឹងអាចគ្រប់គ្រងបានដោយប្រើប្រាស់តុតុឬតាក់ស៊ី។ ព្យុះក្នុងប្រទេសកម្ពុជាជាធម្មតាគឺខ្យល់ដូច្នេះអ្នកអាចពាក់អាវក្រាស់ៗដែលមិនជ្រាបទឹក និងមិនអាចជ្រាបទឹកបានអាចប្រសើជាងការប្រើប្រាស់ឆ័ត្រ។

ឥឡូវអ្នកដឹងព័ត៌មានខ្លះហើយ សូមស្វែងយល់បន្ថែមអំពីអចលនទ្រព្យបន្ថែម៖

អចលនទ្រព្យសម្រាប់ជួលក្នុងខណ្ឌដូនពេញ 
អចលនទ្រព្យសម្រាប់លក់ក្នុងខណ្ឌដូនពេញ 

borey-ads-580-x-90-khmer

Comments