សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកររដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពតាមការស្នើសុំពន្យាពេលនៃការអនុវត្តពន្ធលើចំណេញមូលធន យោងតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០។
កាលពីថ្ងៃព្រហស្បតិ័ ទី២២ ខែតុលា ឆ្នាំ២០២០ រាជរដ្ឋាភិបាលបានសម្រេចចិត្តពន្យារកាលបរិច្ឆេទកំណត់ ការដាក់ឲ្យអនុវត្តពន្ធលើចំណេញមូលធនរយៈពេល១ឆ្នាំទៀត រហូតដល់ដំណាច់ឆ្នា២០២១ ដើម្បីទុកពេលវេលាគ្រប់គ្រាន់ដល់អ្នកជាប់ពន្ធ និងសាធារណជនទាំងអស់ ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់នូវបទប្បញ្ញត្តិស្ដីពីពន្អលើចំណេញមូលធន ព្រមទាំងជាការត្រៀមខ្លួនចូលរួមអនុវត្តពន្ធលើចំណេញមូលធននេះឲ្យមានភាពរលូន និងមានប្រសិទ្ធិភាពខ្ពស់ចាប់ពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២០តទៅ។
Comments