+85561 777 090
Logo
Developers target local buyers with condos under $50k
Updated on: June 6, 2022, 5:02 p.m.
Published on: July 16, 2019, 10:33 a.m.

វិស័យខុន​ដូចាប់ផ្តើម​​ផ្តោត​លើ​​​តម្លៃ​ក្រោម​ ៥ ម៉ឺន​ដុល្លារជាទីផ្សារដ៏ធំបំផុតនៅកម្ពុជា


condos are shown in Phnom Penh cambodia

នៅ​ពេលវិស័យ​​ខុន​ដូ​​បាន​ចាប់​កំណើ​ត​ដំ​បូង​នៅ​កម្ពុជា​កាល​ពី​ចុង​ទសវត្យរ៍​ឆ្នាំ​ ២០០០ មាន​គម្រោង​តែពីរ ទៅ បី​​​​ប៉ុណ្ណោះត្រូវ​បាន​សាង​សង់​នៅភ្នំពេញ ហើយ​​សុទ្ធ​សឹង​ធ្វើ​​ឡើង​ដើម្បី​ឆ្លើយ​តប​តម្រូវ​​ការ​​​អតិថិជនជា​ជន​បរទេស។

តែ​ជាងមួយទសវត្សរ៍ក្រោយមក ស្ថាន​ភាព​ទី​ផ្សារ​បាន​ផ្លាស់​ប្តូរ។ និន្នាការថ្មីមួយ​បាន​​លេចឡើង ដោយ​សារ​កំ​ណើន​ប្រ​ជាជន​កម្ពុជា​​វណ្ណៈកណ្តាល ហើយ​ពួក​គេ​​កំពុងត្រូវ​​ការលំ​នៅ​ដ្ឋាន​ផ្ទាល់​ខ្លួន​ ដែល​មាន​បែ​ប​បទ​រស់​នៅ​បែប​ស៊ី​វិ​ល័យ។​

លោក អ៊ុក ច័ន្ទដារ៉ា​​វុធ នាយក​ផ្នែកលក់និងទីផ្សារនៃក្រុមហ៊ុន Seven Residence Co Ltd បានសង្កេត​ឃើញ​​ថា​​​តម្រូវ​ការ​ខុន​ដូ​ដែល​មាន​លក្ខណ​ៈ​សាង​សង់​ស្រប​តាម​តម្រូវ​ការ​ប្រ​ជាជន​ក្នុង​ស្រុក​ចាប់​ផ្តើម​កើន​ឡើង​។ ​លោកដារ៉ា​វុធ បានថ្លែងថានៅ​​មានភាព​មិន​ស៊ី​ ចង្វាក់​​​គ្នា​រវាង​តម្រូវ​ការ​និង​ការ​ផ្គត់​ផ្គង់​ខុន​ដូ​ សម្រាប់​ប្រ​ជាជន​ក្នុង​ស្រុក​ ហើយ​ក្រុម​ហ៊ុ Seven Residence ក៏​សម្រេច​​សាងសង់អគារខុន​ដូ​ The Seven Residence Condominium ដែល​ប្រ​ភេទ​ខុនដូ​តំលៃសមរម្យស្ថិតនៅក្នុងខ័ណ្ឌ​​សែនសុខ​។

លោក​ថ្លែង​ថា​៖​«​ពេល​នេះ ប្រជាជនកម្ពុជាកាន់តែច្រើនឡើង​​ចាប់​អារម្មណ៍​ទិញខុនដូ តែ​គ្រាន់​តែ​ថា​​ពួកគេចង់​បាន​តម្លៃសម​រម្យ​ជាង​គម្រោង​​ខុន​ដូ​មុនៗ»​។ លោកបន្តថាក្រុម​ហ៊ុន​ The Seven Residence បានលក់ចេញ​ ៣០ ភាគរយ​ ចាប់​​តាំងពីបើកលក់គម្រោង​ខុន​ដូតម្លៃ​សម​រម្យ​នេះ​កាល​ពី​ខែមករា។ ជាង​ ៩០ ភាគ​រយ​នៃ​អ្នកបញ្ជា​​ទិញ​គឺ​ជា​អតិ​ថិ​ជនកម្ពុជា។​

លោកបន្តថា៖​​«ក្នុងរយៈពេល ៥ ឆ្នាំទៀត​ ប្រ​ជាជនកម្ពុជានឹងលែង​សូវ​ទិញ​ផ្ទះ​ល្វែងទៀត​ហើយ​ ដោយ​សារ​​ត​ម្លៃកាន់​តែ​ថ្លៃ​ ​ហើយមាន​ទីតាំង​ឆ្ងា​យពីកណ្តាលក្រុង​។ ពួក​គេ​ នឹង​ងាក​មក​ទិញ​ខុន​ដូ​ដែលមានតំលៃសមរម្យវិញ​ដែលស្ថិតនៅជិតតំបន់ទីប្រជុំជន»។

វា​ជា​និន្នាការថ្មីមួយនៅក្នុងវិស័យខុន​ដូ​នៅកម្ពុជា។ អ្នកអភិវឌ្ឍន៍ជាច្រើនកំពុងផ្លាស់ប្តូរការយកចិត្តទុកដាក់របស់ពួកគេមក​រក​អ្នកទិញក្នុងស្រុក។

ជា​ទូ​ទៅ​ ខុនដូ​តម្លៃ​សម​រម្យ​នា​ពេល​នេះ​មាន​តម្លៃ​ប្រ​ហែល ៥ ម៉ឺន​ដុល្លារ​ក្នុង​មួ​យ​យូ​នីត ឬ ស្មើរ​នឹង​ ១,៤០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​កា​រ៉េ។

យោងតាមរបាយការណ៍ថ្មីមួយរបស់​​ក្រុមហ៊ុនគ្រប់​គ្រង​សេវា​អចលនទ្រព្យ CBRE គម្រោងខុនដូចំនួន ១៣ គម្រោង​​ត្រូវបានបញ្ចប់ហើយដាក់នៅលើទីផ្សារផ្ទះសម្បែង​ក្នុងអំឡុងឆមាសទីមួយ​ឆ្នាំនេះ។ របាយការណ៍នេះបានឱ្យដឹងថាជិត ៧០ ភាគរ​យ​​នៃ​គម្រោង​ទាំង​នេះ គឺ​ជា​ខុនដូ​តម្លៃសមរម្យ។

ខុនដូតម្លៃសមរម្យកំពុងមានកំណើននៅក្នុងទីផ្សារ

Graphic shows price segments of condos in phnom penh

តួលេខរបស់ CBRE បានបង្ហាញថាគិត​ត្រឹម​ដំ​ណាច់​​ខែមិថុនា ការផ្គត់ផ្គង់ខុនដូសរុបនៅ​ភ្នំពេញមានចំនួន ១៦,៦៥៧ យូ​នីត​​។ ក្នុង​នោះ​ ខុន​ដូតម្លៃ​មធ្យម​ មាន​ប្រ​ហែល​ពាក់​កណ្តាល ខណៈគម្រោង​ខុន​ដូ​តម្លៃ​សម​រម្យ​ និង​តម្លៃ​ខ្ពស់​ មាន​ជាង ២០ ភាគ​រយ​ដូច​គ្នា។

CBRE បាន​ចាត់​ថ្នាក់​ខុន​ដូត​ម្លៃមធ្យម ដោយ​គិត​ក្នុងមួយម៉ែត្រការ៉េ ស្មើរ​តម្លៃ​ ៣,២៥៤ ដុល្លារ​ ​ចំណែក​ខុនដូ​តម្លៃមធ្យម ២,៥៦៨ ដុល្លារ និង​ខុន​ដូតម្លៃ​សម​រម្យ​ ១,៥០១ ដុល្លារ ក្នុង​មួយ​ម៉ែត្រ​ការ៉េ។​

លោក James Hewson អ្នកគ្រប់គ្រងការស្រាវជ្រាវនិងប្រឹក្សា​យោបល់របស់ CBRE បានថ្លែងថាការអភិវឌ្ឍខុនដូដែលមានតម្លៃសមរម្យ​ នៅ​មាន​​​ចំណែកតូច​នៅ​ឡើយ​ធាប​នឹង​ចំ​នួន​ខុន​ដូរ​សរុប តែ​វា​កំ​ពុង​មាន​កំ​ណើន​ខ្លាំង​នៅ​មួយ​ឆ្នាំ​ចុង​ក្រោយ។

លោកបានមានប្រសាសន៍ថា៖ «​​ឥឡូវនេះមានការផ្គត់ផ្គង់ខុនដូតម្លៃ​​ខ្ពស់នៅក្នុងទីផ្សារ តែ​ក្រុមហ៊ុនអភិវឌ្ឍន៍កំពុងចាប់ផ្តើមសាង​សង់​ខុន​ដូរ​តម្លៃ​សមរ្យ​ដើម្បី​កាត់​បន្ថយ​​ហានិភ័យ លើ​ការ​ពឹង​តែ​ខុន​ដូ​រ​តម្លៃ​ខ្ពស់​មួយ​មុខ​ដែល​ហាក់​មាន​ភាពឆ្អែតរួចទៅហើយ»។​ លោក​បន្ត​ថា​៖​«​មាន​ការ​ព្យាករណ៍ថា ខុន​ដូ​រ​តំលៃសមរម្យនឹងមានការកើនឡើងយ៉ាងខ្លាំងក្នុងការផ្គត់ផ្គង់ក្នុងរយៈពេលបីឆ្នាំខាងមុខនេះ»​​។

លោកបានបន្ថែមថាកំណើនភាគច្រើននៃខុនដូគឺអាស្រ័យលើហេដ្ឋារចនាសម្ព័ន្ធនិងលទ្ធភាពប្រើប្រាស់។ នេះជាការព្រួយបារម្ភចម្បងសម្រាប់គម្រោងដែលមានតំលៃសមរម្យដែលជាញឹកញាប់ជ្រើសរើសទីតាំងចុះ​ពី​ទី​ប្រជុំ​ជន​​ដើម្បីរក្សាតម្លៃទាប។

យោងតាមរបាយការណ៍​របស់ CBRE នៅ​ឆ្នាំក្រោយ​នេះ ខុនដូដែល​បញ្ចប់ការ​សាង​សង់​ហើយ​ដាក់​នៅ​លើ​ទី​ផ្សារ​នឹងកើនដល់ ៤០,០០០ យូនីត​នៅ​​ភ្នំពេញ​។ ក្នុង​នោះ​ ជាងមួយភាគបួន ជា​ប្រ​ភេទ​ខុន​ដូ​​តម្លៃសមរម្យ។

ស្វែងរកខុនដូសម្រាប់លក់នៅក្នុងទីក្រុងភ្នំពេញនៅថ្ងៃនេះ! 

Comments