+85561 777 090
Logo
តំបន់ភាគខាងជើងឆៀងខាងលិច រាជធានីភ្នំពេញ មានអ្វីរីកចម្រើន និងទាក់ទាញគួរឱ្យកត់សម្គាល់ខ្លះ?
Updated on: June 4, 2022, 2:35 p.m.
Published on: March 19, 2019, 6:46 a.m.

តំបន់ភាគខាងជើងឆៀងខាងលិច រាជធានីភ្នំពេញ មានអ្វីរីកចម្រើន និងទាក់ទាញគួរឱ្យកត់សម្គាល់ខ្លះ?


ជាច្រើនឆ្នាំនៃការជួសជុល និងកែលម្អផ្លូវជាតិលេខ៦ដែលមាន​ប្រវែង​៤០​គីឡូម៉ែត្រ បានលើកមុខមាត់ខណ្ឌជ្រោយចង្វារ និងកំពុងបង្ហាញសម្រស់ដើម្បីទាក់ទាញអ្នកវិនិយោគជាតិ និងអន្តរជាតិតូចធំៗជាច្រើនចូលមកវិនិយោគតំបន់នេះឲ្យក្លាយជា «ទីក្រុងនាគរាជសម្តេចតេជោ» លើផ្ទៃដីជាង៣ម៉ឺនហិកតានៃភាគខាងកើតរាជធានីភ្នំពេញ។

ចង់ដឹងទេថាមានគម្រោងអភិវឌ្ឍន៍អ្វីខ្លះដែលផុសឡើងក្នុងខណ្ឌជ្រោយចង្វារ និងតាមបណ្ដោយផ្លូវជាតិលេខ៦ ។ តោះ! មកមើលរបាយការណ៍ពី Realestate.com.kh ទាំងអស់គ្នា៖

១.ទីក្រុង​រណប​ជ្រោយ​ចង្វារ «ទីក្រុង​នៃ​អនាគត»

ជាគម្រោងដែលធ្វើការវិនិយោគដោយ​អ្នកឧកញ៉ា ពុង ឃាវសែ នៃ​ប្រធាន​ក្រុម ប្រឹក្សាភិបាល ក្រុមហ៊ុន​បណ្តាក់​ទុន​វិនិយោគ​កម្ពុជា​ក្រៅ​ប្រទេស (OCIC) ក្នុងទុន​វិនិយោគ ១៦០០​លាន​ដុល្លារ​អាមេរិក​ លើផ្ទៃ​ក្រឡា​សាងសង់មាន​ទំហំ ៣៨៧​ហិកតា​។ ទីក្រុង​រណប​នេះ​កំពុង​ដំណើរការ​ទៅ​មុខ​យ៉ាង​រលូន​ក្នុង​គម្រោង​ប្លង់មេ និង​មាន​ការ​សាងសង់​អគារ​ពាណិជ្ជ​កម្ម​ធំៗ ផ្សារ​ទំនើប លំនៅដ្ឋាន​ប្រណិតៗ អគារ​ស្នាក់​នៅ​រួម និងកន្លែងកំសាន្តផ្សេងៗទៀត ។

២. ទីក្រុងរណបអ័រគីដេរ ដឺបូតានិក

ទីក្រុងបូតានិចគឺជាគម្រោងដ៏មហិមាររបស់ Orkide Villa ដែលមានការបំផុស ទៅដោយធម្មជាតិដ៏ស្រស់ស្អាត គម្រោងនេះកំពុងត្រូវបានអភិវឌ្ឍលើដីជាង 200 ហិកតា នៅចន្លោះទន្លេមេគង្គ និងទន្លេសាបជាតំបន់មានការអភិវឌ្ឍចម្រុះដែលផ្តល់នូវលំនៅដ្ឋានតំបន់ពាណិជ្ជកម្ម សាលាអន្តរជាតិ និងសួនច្បារបូទីនទីមួយ នៅក្នុងប្រទេសកម្ពុជា ។

៣. ទីក្រុងរណបតេជោមរកត

ទីក្រុង មិត្តភាព កម្ពុជា-ចិន នៅតំបន់ទីក្រុងរណបតេជោមរកតដែលមានតម្លៃ វិនិយោគ រហូតដល់ ១,៥០០លាន​ដុល្លារអាមេរិក។ នេះដោយសារសក្តានុ​ពល ផ្លូវជាតិលេខ៦នឹងមានការរីកចម្រើនខ្លាំង ​និងក្លាយជាតំបន់ លំនៅដ្ឋាន និងមជ្ឈ​មណ្ឌលពាណិជ្ជកម្ម យ៉ាងរស់រវើកនាពេលអនាគត ។

៤. គម្រោងបុរីតូចធំ

តំបន់ដែលមានទន្លេព័ទ្ឋជុំវិញនេះ ជាទីតាំងដ៏​ល្អបំផុតសម្រាប់វិនិយោគ ជាតំបន់ដ៏ទាក់ទាញប្រៀបបាន​ដូចជាគ្រាប់ពេជ្រ ដែលមានគម្រោងបុរីជាច្រើនបាន និងកំពុងវិនិយោគនៅតំបន់នេះដូចជា បុរីប៉េងហួត, បុរីវិមានភ្នំពេញ, បុរីឌឹផ្លរ៉ា, បុរីអ័រគីដេ ជាដើម ។

៥. គម្រោងសា​លពិរព័​ណ៍របស់ OCIC

ទឹកប្រាក់១៨លាន​ដុល្លារ​អាមេរិកនឹងត្រូវបានវិនិយោគដោយក្រុមហ៊ុន​បណ្តាក់​ទុន​ វិនិយោគ​កម្ពុជា​ក្រៅ​ប្រទេស (ហៅកាត់ថា OCIC) ​ដើម្បី​សាងសង់​សា​លពិរព័​ណ៍​ដ៏​ធំ​ ​និង​មាន​ស្តង់​ដា​អន្តរជាតិ​នៅ​ទីក្រុង​រណប​ជ្រោយ​ចង្វា​រ​ ។ សំណង់នៃគម្រោងនេះ ​មាន​ទំហំ​ជាង៣ម៉ឺន​ម៉ែត្រការ៉េ​ ​ក្នុង​នោះ១ម៉ឺន​ម៉ែត្រការ៉េ​ស្ថិតនៅ​ក្រោម​ដី​ ដែល​នឹងប្រើប្រាស់​សម្រាប់​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-អឺរ៉ុប ដែល​កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នា​ឆ្នាំ២០២០ខាងមុខនេះ​ ។

ជារួមតំបន់ស្ថិតនៅស្របតាម​មាត់ទន្លេ និងផ្លូវជាតិលេខ៦បាននិងកំពុងក្លាយជាទីតាំងនៃការចាប់អារម្មណ៍របស់អ្នក​វិនិយោគជាតិ អន្តរជាតិដែលបាន និងកំពុងស្វែងរកដីដើម្បីសាងសង់បុរី និងមជ្ឈមណ្ឌលពាណិជ្ជកម្មនានា

ព្រោះថាតំបន់នេះមិនត្រឹមតែមានខ្យល់អាកាសបរិសុទ្ឋទេតែមានហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់យ៉ាងល្អប្រសើរ តាមរយៈស្ពានជ្រោយចង្វារភ្លោះ, ស្ពានឧកញ៉ាលីយ៉ុងផាត់ (ព្រែកព្នៅ), ស្ពានថ្មីដែលនឹងវិនិយោគដោយក្រុមហ៊ុនOCIC តភ្ជាប់ទៅកាន់ តំបន់ជ្រោយចង្វារ ៕

ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍អចលនទ្រព្យសម្រាប់ជួលលក់នៅក្នុងតំបន់ជ្រោយចង្វារសូមចូលទៅកាន់ Realestate.com.kh!

Comments