ហ្វឺស ហ្វាយនែន គឺជាគ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ ដែលមានអាជ្ញាបណ្ណដំបូងគេនៅក្នុងប្រទេសកម្ពុជាដែលផ្តល់សេវាប្រាក់កម្ចី មានរយៈពេលវែងទាក់ទងទៅនឹងលំនៅដ្ឋាន ទៅដល់ប្រជាជនកម្ពុជាដែលមានចំណូលទាប និងមធ្យម ដើម្បីឲ្យពួកគេទទួលបាននូវសុវត្ថិភាព និងភាពចម្រុងចម្រើនក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។
ជាពិសេសជាងនេះ ហ្វឺស ហ្វាយនែន បានផ្តល់នូវកម្ចីដែលមានលក្ខខណ្ឌសមស្រប និងមានភាពបត់បែន ដូច្នេះសម្រាប់លោកអ្នកដែលកំពុងស្វែងរកប្រាក់កម្ចីទិញផ្ទះ ប៉ុន្តែជួបនូវបញ្ហា ឬមិនត្រូវបានធនាគារផ្តល់ប្រាក់កម្ចីឲ្យ សូមអាននូវអត្ថបទនេះ .... ហ្វឺស ហ្វាយនែន នឹងអាចជួយលោកអ្នកបាន
រៀបរាប់ត្រួសពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន៖
នៅឆ្នាំ ២០០៦ គឺជាពេលមួយដែលមិនអំណោយផលទាល់តែសោះ សម្រាប់អ្នកដែលមានចំណូលទាប និងមធ្យមក្នុងការស្វែងរកប្រាក់កម្ចីទិញផ្ទះជាកម្មសិទ្ធិ ពីព្រោះពេលនោះធនាគារគឺផ្តោតលើកម្ចីទិញផ្ទះដែលមានទំហំធំ ។ ដោយសង្កេតឃើញនៅបញ្ហានេះ ស្ថាបនិករបស់យើង ក៏សម្រេចចិត្តដាក់សាកល្បងផ្តល់ប្រាក់កម្ចីដល់ប្រជាជនដែលមានចំណូលទាប និងមធ្យមសម្រាប់ទិញផ្ទះក្នុងក្តីសុបិន្តរបស់ពួកគាត់ ។
បន្ទាប់ពីទទួលជោគជ័យក្នុងការសាងល្បងក្នុងឆ្នាំ ២០០៦ ហ្វឺស ហ្វាយនែន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ ដោយក្រុមហ៊ុនស្ថាបនិកក្នុងស្រុក ហ្វឺស ហូម រួមជាមួយដៃគូពីរទៀតគឺ ក្រុមហ៊ុន Philip Capital មកពីសឹង្ហបុរីនិង Insitor Fund មកពីទីក្រុង លុច្សហ្សំបួរ ។
ស្វែងរកព័ត៌មានបន្ថែមអំពីកម្ចីទិញផ្ទះ ថ្ងៃនេះ! យ៉ាងឆាប់រហ័ស ឥតគិតថ្លៃ & មានសុវត្ថិភាព...
តើអតិថិជនប្រភេទណាដែលអាចទទួលប្រាក់កម្ចី ពី ហ្វឺស ហ្វាយនែន បាន?
អតិថិជនគោលដៅរបស់ ហ្វឺស ហ្វាយនែន គឺប្រជាជនដែលមានចំណូលទាប និងមធ្យម ហើយមានចំណូលទៀងទាត់ ។ ពួកគាត់អាចជាអ្នកធ្វើការ អ្នករកស៊ី ដូចជាអ្នករត់រ៉ឺម៉កកង់បី អ្នកលក់ចាប់ហួយជាដើម ។ល។ ទោះបីជាពួកគាត់ទាំងនោះមិនមានឯកសារ ក្នុងការបញ្ជាក់ពីចំណូលចំណាយប្រចាំខែនោះក៏ដោយ ក៏ បុគ្គលិកជំនាញរបស់យើងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការវិភាគ រាល់ចំណូល ចំណាយ និងទំហំប្រាក់កម្ចីដែលយើងអាចផ្តល់ជូនគាត់ក្នុងលក្ខណៈសមស្របណាមួយ ។
តើប្រាក់កម្ចីរបស់ ហ្វឺស ហ្វាយនែន មានទំហំប៉ុន្មាន?
ទំហំប្រាក់កម្ចីរបស់យើង គឺផ្តល់ជូនចាប់ពី ២,០០០ - ៦០,០០០ ដុល្លារ
ក្រៅពីកម្ចីទិញផ្ទះ តើ ហ្វឺស ហ្វាយនែន មានផ្តល់កម្ចីអ្វីទៀតទេ?
ហ្វឺស ហ្វាយនែន ផ្តល់កម្ចីខ្នាតតូចដែលពាក់ព័ន្ធទៅនឹងលំនៅដ្ឋាន ក្រៅពីកម្ចីទិញផ្ទះ យើងមានកម្ចីសាងសង់ ឬជួលជុលផ្ទះ អតិថិជនក៏អាចខ្ចីយកទៅទិញដីសម្រាប់សង់លំនៅដ្ឋានផងដែរ ។ បន្ថែមលើនេះ យើងនៅមានកម្ចីអចលនទ្រព្យធានាមួយទៀត ដែលកម្ចីនេះផ្តល់ជូនបន្ថែមដល់អតិថិជន ហ្វឺស ហ្វាយនែន ដែលមានកម្ចីណាមួយក្នុងចំណោមកម្ចី ទាំង ៣ខាងលើ ហើយកម្ចីនេះអតិថិជនអាចយកប្រើប្រាស់ក្នុងការពង្រីកអាជីវកម្ម ឬប្រើប្រាស់ក្នុងគោលបំណងផ្ទាល់ខ្លួនច្បាស់លាស់ណាមួយ ។
សរុបមកវិញគឺ ហ្វឺស ហ្វាយនែន មានកម្ចី ៤ ប្រភេទ គឺ ១-កម្ចីទិញផ្ទះ ២-កម្ចីសាងសង់ ឬជួសជុលផ្ទះ ៣-កម្ចីទិញដីលំនៅដ្ឋាន ៤-កម្ចីអចលនទ្រព្យធានា
ជាចុងក្រោយមានមតិអ្វីផ្តាំផ្ញើរទៅកាន់អតិថិជនរបស់អ្នកទេ?
សម្រាប់លោកអ្នកដែលធ្ថាប់គិតថា ខ្លួនមិនមានលទ្ធភាពក្នុងការទិញផ្ទះ យើងខ្ញុំសូមលើកទឹកចិត្តឲ្យលោកអ្នកទាក់ទងមកកាន់ ហ្វឺស ហ្វាយនែន ដើម្បីឲ្យយើងខ្ញុំបានជួយលោកអ្នកឲ្យអស់លទ្ធភាពក្នុងការសម្រេចក្តីស្រមៃមានផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន។ បន្ថែមពីការទទួលយកប្លង់ទន់ ហ្វឺស ហ្វាយនែនផ្តល់លទ្ធភាពឲ្យលោកអ្នកចូលរួមគ្នាខ្ចីរហូតដល់៣នាក់ ។ សម្រាប់ បុគ្គលគ្រប់រូប មិនថាលោកអ្នកជានរណា ការសុបិន្តក្នុងការមានផ្ទះជាកម្មសិទ្ធផ្ទាល់ខ្លួន គឺជារឿងដែលអាចក្លាយជាការពិតតាមរយៈ ហ្វឺស ហ្វាយនែន
ស្វែងរកព័ត៌មានបន្ថែមអំពីកម្ចីទិញផ្ទះ ថ្ងៃនេះ! យ៉ាងឆាប់រហ័ស ឥតគិតថ្លៃ & មានសុវត្ថិភាព...
Comments