+85561 777 090
Logo
សំណួរ​ចម្លើយ​ជាមួយ​លោក យ៉ាង អគ្គនាយក​ក្រុមហ៊ុនអភិវឌ្ឍន៍ Eastland HK Development
Updated on: June 6, 2022, 5:05 p.m.
Published on: November 10, 2015, 9:21 a.m.
Realestate News

សំណួរ​ចម្លើយ​ជាមួយ​លោក យ៉ាង អគ្គនាយក​ក្រុមហ៊ុនអភិវឌ្ឍន៍ Eastland HK Development


លោក ស៊ាំ យ៉ាង ដែលជាអគ្គនាយកក្រុមហ៊ុនអភិវឌ្ឍន៍ Eastland HK បានធ្វើឲ្យទីផ្សារអភិវឌ្ឍន៍ សំណង់ខ្នាតធំរបស់កម្ពុជា មានភាពកក្រើកគួរឲ្យកត់សម្គាល់នាពេលថ្មីៗនេះ ដោយបានប្រកាសនូវគម្រោងសាងសង់ធំៗមួយចំនួននៅក្នុងទីក្រុងភ្នំពេញ។ លោក យ៉ាង គឺជាអគ្គនាយកក្រុមហ៊ុនអភិវឌ្ឍន៍វិស័យសំណង់ មានវ័យក្មេងម្នាក់នៅកម្ពុជា ប៉ុន្តែគាត់មានបទពិសោធយ៉ាងច្រើនលើការសាងសង់លើទឹកដីនេះ។ លោក យ៉ាង ធ្លាប់សិក្សានៅប្រទេសកាណាដា និងប្រទេសចិន ដែលប្រទេសទាំងពីរជាស្រុកកំណើតរបស់លោក។ មុនពេលលោកចាប់ផ្តើមអាជីពរបស់លោកក្នុងប្រទេសចិន ជាអគ្គនាយកក្រុមហ៊ុនសំណង់ Fuying និងអគ្គនាយកនៅក្រុមហ៊ុន City Development Co., Ltd. ហើយធ្លាប់ជានាយករង នៅក្រុមហ៊ុន YueTai Holding ជាអគ្គនាយកក្រុមហ៊ុន XingYuan Mining ហើយបច្ចុប្បន្នជាអគ្គនាយកក្រុមហ៊ុនអភិវឌ្ឍន៍ Eastland HK ដែលជាជំនួញលើកដំបូងរបស់លោកលើវិស័យអចលនទ្រព្យនៅកម្ពុជា។ ពិនិត្យមើលគម្រោងអភិវឌ្ឍន៍សម្រាប់លក់របស់ Eastland នៅលើ គេហទំព័រ realestate.com.kh ថ្ងៃនេះ! sam តើលោកអាចរៀបរាប់អំពីគម្រោងចុងក្រោយ បង្អស់របស់ក្រុមហ៊ុន Eastland បានដែរ ឬទេ?

លោក យ៉ាង ៖ បណ្តាគម្រោងដំបូងៗរបស់ក្រុមហ៊ុន Eastland ដែលនឹងសាងសង់រួចនាពេលអនាគតខាងមុខនេះមានឈ្មោះថា “East One International Apartments” ដែលជាសំណង់អគារខុនដូ ហើយបានលក់អស់ ៧០ ភាគរយ ទាំងមិនទាន់ធ្វើចប់រួចរាល់ផង វាស្ថិតនៅក្នុងខណ្ឌដូនពេញ។ នៅពេលដែលយើងចូលខ្លួនមកកាន់ទីផ្សារកម្ពុជាកាលពី ៣ ឆ្នាំកន្លងទៅ យើងបានសង់គម្រោងដំបូងនេះដើម្បីស្ទង់មើលទីផ្សារកម្ពុជា។ ផ្អែកលើភាពជោគជ័យរបស់ East One ឥឡូវនេះ យើងកំពុងតែសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម East (East Commercial Center-ECC) នៅតាមបណ្តោយផ្លូវព្រះនរោត្តម ក្បែរស្ថានទូតប្រទេសម៉ាឡេស៊ី។ ព័ត៍មានអំពីEast One Apartment នៅលើគេហទំព័រ realestate.com.kh ថ្ងៃនេះ!

ប្រសិនបើ East One ជោគជ័យខ្លាំងបែបនេះ ហេតុអ្វីមិនចាប់ផ្តើមគម្រោងសំណង់ខុនដូ មួយទៀត?

លោក យ៉ាង ៖ យើងបានសម្រេចចិត្តសាងសង់សំណង់អគារការិយាល័យតាមការគ្រោងទុករបស់យើងដោយសារថា បើផ្អែកលើការសិក្សាលើទីផ្សារក្នុងស្រុក យើងជឿជាក់ថា សំណង់អគារដែលឈានមុខគេក្នុងទីផ្សារភ្នំពេញ ទាំាងបច្ចុប្បន្នរហូតដល់ពេលអនាគតគឺតម្លៃ និងទីតាំងរបស់ការិយាល័យសម្រាប់ជួល។ ឥឡូវនេះ យើងសង្កេតឃើញថា ចំនួនសហគ្រិន និងម្ចាស់ជំនួញខ្នាតតូចដែលមានជំនាញ និងទេពកោសល្យកំពុងមានការកើនឡើង ដែលពួកគេនឹងត្រូវការទីតាំងសមរម្យសម្រាប់ជួលបើកមុខជំនួញដែលមិនធ្វើឲ្យពួកគេក្ស័យធន។

គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្ម East (East Commercial Center - ECC) នឹងសាងសង់រួច នៅចុងឆ្នាំ ២០១៧ ដែលនឹងក្លាយ ជាអគារសម្រាប់ការិយាល័យសុទ្ធ មាន ៣៨ ជាន់ ចែកជាផ្នែកតូចៗអមនឹងតម្លៃ និងទីតាំងសមរម្យជាមួយការតុបតែងសម្រាប់តម្រូវការការិយាល័យជំនួញគួរជាទីគាប់ចិត្ដ។ យើងក៏ដឹងថា ទីក្រុងភ្នំពេញខ្វះទីតាំងចតរថយន្ដផងដែរ។ ព័ត៍មានអំពីEast Commercial Center នៅលើគេហទំព័រ realestate.com.kh ថ្ងៃនេះ!

ហេតុនេះហើយទើបបានជាគម្រោង ECC មានរួមទាំងទីតាំងចំណតសម្រាប់ចតរថយន្ដចំនួនរហូត ដល់ទៅ ៦៨០ គ្រឿង សរុបចំនួន ៦ ជាន់។ ហើយជាក់ស្តែងគម្រោងបន្ទាប់ពីនេះគឺសំណង់អគារ East View Residence Project ដែលនឹងមានអគារ ៤ ដែលអគារនីមួយៗមាន ៣៨ ជាន់។ សំណង់នេះនឹងក្លាយជាគម្រោងខុនដូ នៅ កម្ពុជាទី ២ ដែលមានខ្នាតធំបំផុត បន្ទាប់ពី East One។ អគារនេះនឹងមានបន្ទប់រហូត ដល់ទៅ ៧៦៨ បន្ទប់ និងមានទីតាំងសម្រាប់ចតយានយន្ដគ្រប់គ្រាន់សម្រាប់អតិថិជនទាំងអស់នៅក្នុងគម្រោង នេះ។ គម្រោងនេះ ក៏នឹងផ្ដល់ទីតាំងសម្រាប់ឲ្យស្នាក់នៅចំពោះភ្ញៀវទាំងជាតិ និងអន្ដរជាតិ ដែលមកធ្វើការនៅអគារ ECC ដែលមានន័យថា ពួកគេមិនចាំបាច់ធ្វើដំណើរទៅកន្លែងដែលពួកគេធ្វើ ការងារទៀតនោះទេ។

ហេតុនេះហើយទើបបានជាគម្រោង ECC មានរួមទាំងទីតាំងចំណតសម្រាប់ចតរថយន្ដចំនួនរហូត ដល់ទៅ ៦៨០ គ្រឿង សរុបចំនួន ៦ ជាន់។ ហើយជាក់ស្តែងគម្រោងបន្ទាប់ពីនេះគឺសំណង់អគារ East View Residence Project ដែលនឹងមានអគារ ៤ ដែលអគារនីមួយៗមាន ៣៨ ជាន់។ សំណង់នេះនឹងក្លាយជាគម្រោងខុនដូ នៅ កម្ពុជាទី ២ ដែលមានខ្នាតធំបំផុត បន្ទាប់ពី East One។ អគារនេះនឹងមានបន្ទប់រហូត ដល់ទៅ ៧៦៨ បន្ទប់ និងមានទីតាំងសម្រាប់ចតយានយន្ដគ្រប់គ្រាន់សម្រាប់អតិថិជនទាំងអស់នៅក្នុងគម្រោង នេះ។ គម្រោងនេះ ក៏នឹងផ្ដល់ទីតាំងសម្រាប់ឲ្យស្នាក់នៅចំពោះភ្ញៀវទាំងជាតិ និងអន្ដរជាតិ ដែលមកធ្វើការនៅអគារ ECC ដែលមានន័យថា ពួកគេមិនចាំបាច់ធ្វើដំណើរទៅកន្លែងដែលពួកគេធ្វើ ការងារទៀតនោះទេ។ សាកសួរព័ត៍មានអំពី East View Residence  នៅលើគេហទំព័រ realestate.com.kh ថ្ងៃនេះ!

ហេតុអ្វីបានជាអ្នកសាងសង់សំណង់អគារការិយាល័យកម្រិតទី ២ សម្រាប់ ECC?

ទីផ្សារអគារការិយាល័យនៅកម្ពុជាមិនទាន់មានភាពរីកដុះដាលខ្លាំងក្លាសម្រាប់ការសាងសង់លំដាប់ខ្ពស់ពេកនោះទេ។ គម្រោងជំហានដំបូងៗនេះមិន ចាំបាច់ស្ថិតនៅកម្រិតលំដាប់ខ្ពស់ទេ ខណៈដោយសារវាមានថ្លៃជួលខ្ពស់ ហើយបច្ចុប្បន្នក្រុមហ៊ុន ឬស្ថាប័នផ្សេងៗសុខចិត្តជួលផ្ទះវីឡា និងផ្ទះល្វែង ដើម្បីជួលធ្វើជាការិយាល័យទៅវិញ។ នៅពេលនេះ ដែរ ក្រុមហ៊ុនអន្ដរជាតិក៏មានចំណាប់អារម្មណ៍ក្នុងការផ្លាស់ប្តូរការិយាល័យមកកាន់ប្រទេសកម្ពុជា ដោយសារមានការភ័យខ្លាចនឹងការប្រថុយប្រថានទាបជាងមុន ព្រោះថា លទ្ធផលនៃការវិនិយោគនៅក្នុងប្រទេសកម្ពុជាមានភាព ល្អប្រសើរយ៉ាងខ្លាំងនៅក្នុងចំណោមការវិនិយោគតាមប្រទេសដទៃទៀត។ សាកសួរព័ត៍មានអំពី East Commercial Center  នៅលើគេហទំព័រ realestate.com.kh ថ្ងៃនេះ!

ដោយសារមានអ្នកជំនួញខាងសំណង់ម្នាក់ នឹងធ្វើការសម្ពោធសំណង់អគារដែលមានចំនួនរហូតដល់ ១៥០០ បន្ទប់ក្នុងឆ្នាំ ២០១៧ ឬ ២០១៨ តើលោកមានមានការព្រួយបារម្មណ៍អំពីទីផ្សារអចលនទ្រព្យនៅពេលដែលការ បោះឆ្នោតឆ្នាំ ២០១៨ កាន់តែខិតជិតមកដល់?

លោក យ៉ាង ៖ ខ្ញុំយល់ថាឆ្នាំ ២០១៨ ជាឆ្នាំល្អ។ គ្មានទីផ្សារក្នុងប្រទេសណាដែលមិនប៉ះពាល់ដោយសារនយោបាយនោះឡើយ។ ត្រូវចាំថា ប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ ក៏នឹងមានការបោះឆ្នោត ខាងមុខដែរ ហើយវាក៏នឹងមានលក្ខណៈស្រដៀងគ្នាដែរ។ មានចំណុច ៣ ធំៗ សម្រាប់ខ្ញុំ៖ ទី១. សន្ទុះ សេដ្ឋកិច្ចអន្ដរជាតិនឹងហក់ឡើង យ៉ាងខ្ពស់ក្នុងបណ្តាប្រទេសអាស៊ាន។ ទី២. ក្នុងចំណោមប្រទេសអាស៊ាន កម្ពុជាបានបង្ហាញគោលជំហរជាប្រទេសទី ៣ ដែលមានស្ថិរភាពនយោបាយ។ ស្របគ្នានេះដែរ ទី៣. ក្នុង ប្រទេសកម្ពុជា វិនិយោគិននៅតែអាចប្រើប្រាក់ដល្លារ ហើយនេះវាជាចំណុចដ៏ល្អមួយខុសប្លែកពីគេ។ Why is Cambodia increasingly popular for FDI?

តើលោកអាចមើលឃើញនូវការរីកចម្រើនផ្នែកអចលនទ្រព្យនេះដែរឬទេ?

លោក យ៉ាង ៖ ទាក់ទងគ្នាទៅនឹងទីផ្សារអចលនទ្រព្យអន្ដរជាតិ ទីផ្សារអចលនទ្រព្យកម្ពុជាទាក់ទាញតែបណ្តាការវិនិយោគតូចតែប៉ុណ្ណោះ។ ជាទូទៅ យើងសង្កេត ឃើញការវិនិយោគដែលមានទំហំទឹកប្រាក់ពី ៥ ទៅ ១០ លានដុល្លារតែប៉ុណ្ណោះនៅក្នុងប្រទេសកម្ពុជា។ អ្នកដែលហក់ដល់ ២០០ ទៅ ៦០០ លានដុល្លារ ជាដើមនៅតែគិតពិចារណានៅឡើយថា គួរតែមកវិនិយោគឬក៏អត់ ប៉ុន្តែពួកគេនឹងមក វាគ្រាន់តែយូរហើយនឹងឆាប់តែប៉ុណ្ណោះ។

នេះមានន័យថា ទីផ្សារកម្ពុជានៅមានការរីកលូតលាស់តទៅមុខទៀត។ នៅត្រឹមឆ្នាំ ២០១៨ វិនិយោគិនចិនគ្រោងនឹងធ្វើថ្នល់រថយន្ដឲ្យហើយ ដែលនឹងតភ្ជាប់ទីផ្សារអាស៊ានផ្ទាល់តែម្ដង។ បើទោះជាមានការវិនិយោគនៅក្នុងប្រទេសកម្ពុជាឆាប់រហ័សប៉ុណ្ណាក៏ដោយ យើងក៏គួរតែក្រ ឡេកមើលតម្រូវការផងដែរ ខណៈដែលប្រទេសនេះកំពុងតែមានការអភិវឌ្ឍឥតឈប់ឈរដូចបច្ចុប្បន្ននេះស្រាប់៕ ព័ត៍មានអំពី East Commercial Center  នៅលើគេហទំព័រ realestate.com.kh ថ្ងៃនេះ!

footerPPP

Comments