Updated on: June 6, 2022, 5:06 p.m.
Published on: August 20, 2015, 5:22 a.m.
លោក សំ យ៉ាង នាយកប្រតិបត្តិក្រុមហ៊ុន East Land Development Co., Ltd. ជឿជាក់ថាវិស័យពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាកំពុងបន្តរីកលូតលាស់ជាងកាលពីមុនៗទាំងអស់។
ទោះជាយ៉ាងនេះក្តីនៅមានរឿងជាច្រើនទៀតដែលត្រូវការបំពេញបន្ថែមដើម្បីគាំទ្រក្នុងការបង្កើតជំនួញដែលប្រកបដោយភាពច្នៃប្រឌិតថ្មីៗនៅពេលដែលពួកគេព្យាយាមបំបែកខ្លួនចូលទីផ្សារ។
នាពេលបច្ចុប្បន្ននេះទីក្រុងភ្នំពេញជាទីកន្លែងដែលពោរពេញទៅដោយអ្នកជំនួញវ័យក្មេងៗជាច្រើន។ ពួកគាត់ជាអ្នកដែលរៀនរហ័សមានការច្នៃប្រឌិតខ្ពស់ហើយពួកគាត់ដឹងអំពីនិន្នាការទីផ្សារ និងគំនិតពិភពលោកដោយសារតែពួកគាត់មានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងប្រព័ន្ធអ៊ីនធឺណិត។
មិនតែប៉ុណ្ណោះពួកគាត់សុទ្ធតែមានឆន្ទៈក្នុងការបង្កើតមុខជំនួញផ្ទាល់ខ្លួនទៀតផង។
ស្របពេលនេះដែរក្រុមហ៊ុនអន្តរជាតិមួយចំនួនកំពុងមានការចាប់អារម្មណ៍ខ្លាំងឡើងៗក្នុងការបង្កើតការិយាល័យនៅប្រទេសកម្ពុជាដោយសារការលើកទឹកចិត្តក្នុងការបណ្តាក់ទុននៅក្នុងប្រទេសនេះជាការផ្នែកមួយក្នុងចំណោមការលើកទឹកចិត្តដែលល្អបំផុតប្រចាំតំបន់ហើយម្យ៉ាងវិញទៀតប្រទេសកម្ពុជាស្ថិតនៅចំកណ្តាលបេះដូងនៃអាស៊ានទៀតផង។
ក៏ប៉ុន្តែទីផ្សារកន្លែងការិយាល័យនៅទីក្រុងភ្នំពេញបច្ចុប្បន្ននេះមិនស័ក្តិសមនឹងតម្រូវការដែលកំពុងកើនឡើងនោះទេ។ ពាណិជ្ជកម្មទើបចាប់ផ្តើមឡើងរបៀបនេះមិនមានចំណាប់អារម្មណ៍ទៅលើការិយាល័យថ្នាក់ខ្ពស់នោះទេដោយសារតម្លៃជួលថ្លៃខ្លាំងពេក។ ពួកគេចូលចិត្តផ្លាស់ប្តូរវីឡា ឬផ្ទះល្វែងទៅជាការិយាល័យ។
ទោះបីជាយ៉ាងនេះក្តី ទីកន្លែងការិយាល័យប្រភេទនេះមិនមានសម្ភារបរិក្ខារសមស្របសម្រាប់ពាណិជ្ជកម្មសម័យថ្មីឡើយ។ ហើយការិយាល័យប្រភេទនេះក៏មិនបើកឱកាសឲ្យមានការលូតលាស់នៃសហគមន៍ពាណិជ្ជកម្មមីក្រូ និងឱកាសបង្កើតសហគ្រាសថ្មីដោយអគារមួយមានការិយាល័យច្រើនផ្តុំគ្នាអាចផ្តល់ឲ្យនោះទេ។
មជ្ឈមណ្ឌលពាណិជ្ជកម្មខាងកើត (ECC) ដែលមានគម្រោងនឹងត្រូវបញ្ចប់ការសាងសង់នៅតាមបណ្តោយមហាវិថី នរោត្តម នៅចុងឆ្នាំ ២០១៧ នេះមានគោលបំណងក្នុងការបង្កើតទីប្រជុំថ្មីសម្រាប់ពាណិជ្ជកម្មថ្មីនៅប្រទេសកម្ពុជា។ ប្លង់កន្លែងខាងក្នុងរបស់មជ្ឈមណ្ឌលនេះនឹងឆ្លុះបញ្ចាំងអំពីតម្រូវការរបស់ពាណិជ្ជកម្មដែលទើបនឹងចាប់ផ្តើមថ្មី និងការចូលទៅកាន់ទីផ្សារលើកដំបូងរបស់ពាណិជ្ជកម្មអន្តរជាតិព្រោះតែវាមានទីកន្លែងការិយាល័យដែលមានយូនីត (បន្ទប់) ញឹក និងមានតម្លៃសមរម្យ។
យូនីតមួយមានក្រឡាផ្ទៃប្រហែលជារវាង ៣៣ ទៅ ៦៦ ម៉ែត្រការ៉េដែលមានតម្លៃជួលដ៏ថោកពី ១៥ ទៅ ២០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ និងតម្លៃគ្រប់គ្រងទាបជាង ២ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។ ភ្លើងនៅក្នុងទីកន្លែងរួមទាំងអស់នឹងប្រើប្រាស់ថាមពលព្រះអាទិត្យដើម្បីកាត់បន្ថយតម្លៃគ្រប់គ្រងបន្ថែមទៀត និងចូលរួមកាត់បន្ថយការប្រើប្រាស់កាបូនរបស់អគារនេះផងដែរ។
មជ្ឈមណ្ឌលពាណិជ្ជកម្មខាងកើតនឹងផ្តល់នូវការិយាល័យដែលមានភាពងាយស្រួលក្នុងការប្រើប្រាស់ និងមានតម្លៃសមរម្យនៅចំកណ្តាលទីក្រុងភ្នំពេញ។ ជាអគារដែលមានកម្ពស់ ៣៨ ជាន់នៃមជ្ឈមណ្ឌលពាណិជ្ជកម្មខាងកើតនឹងក្លាយទៅជាអគារដែលប្រើសម្រាប់តែការិយាល័យសុទ្ធខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជា។ លើសពីនេះទៅទៀតអគារនេះនឹងផ្តល់ទីកន្លែងចំនួន ៣ ជាន់សម្រាប់ជាកន្លែងចតយានយន្តដែលអាចដាក់រថយន្តបាន ៣០០ គ្រឿង និងមាន ១ ជាន់ទៀតសម្រាប់ការចតម៉ូតូសុទ្ធដែលបើកសម្រាប់តែអ្នកធ្វើការនៅមជ្ឈមណ្ឌលពាណិជ្ជកម្មខាងកើតតែប៉ុណ្ណោះ។
ជាមួយគ្នានេះដែរមជ្ឈមណ្ឌលពាណិជ្ជកម្មខាងកើតនឹងបញ្ចូលទីកន្លែងចំនួន ២ ជាន់ទៀតគឺជាន់ទី ៦ និងជាន់ទី ២២ ជា «មជ្ឈមណ្ឌលពាណិជ្ជកម្ម» ដែលបើកឲ្យអ្នកធ្វើការទាំងអស់ប្រើប្រាស់។ ជាន់ទាំងពីរនេះនឹងមានបំពាក់គ្រប់សម្ភារសម្រាប់ការធ្វើពាណិជ្ជកម្មដូចជាមជ្ឈមណ្ឌលចម្លងឯកសារមជ្ឈមណ្ឌលទំនាក់ទំនង និងបន្ទប់ប្រជុំជាច្រើនទៀតដែលក្នុងនោះបន្ទប់ប្រជុំដែលធំបំផុតក្នុងចំណោមជាន់នីមួយៗមានទំហំរហូតដល់ ៣០០ ម៉ែត្រការ៉េ។
មជ្ឈមណ្ឌលពាណិជ្ជកម្មខាងកើតក៏នឹងទាក់ទងជាមួយនឹងមូលនិធិមូលធនតុងហួរ (Donghua Holding Foundation) ដើម្បីផ្តល់ប្រាក់ឧបត្ថម្ភដល់សហគ្រិនណាមានគំនិតធ្វើពាណិជ្ជកម្មដើម្បីនឹងជំរុញឲ្យបានទទួលជោគជ័យនាថ្ងៃអនាគត។
ប្រាក់ឧបត្ថម្ភនេះនឹងមានរូបរាងជា «ប្រាក់ជំនួយទីផ្សារកើតថ្មី» ដែលនឹងផ្តល់ឲ្យសហគ្រិន និងពាណិជ្ជកម្មថ្មីនូវការិយាល័យបញ្ចុះតម្លៃការបន្តគាំទ្រផ្នែកជំនួញ និងការណែនាំពីមូលនិធិមូលធនតុងហួររួមទាំងការបន្តជួយក្នុងការប្រែជំនួញសុបិនរបស់ពួកគេឲ្យក្លាយជាការពិត។ គោលបំណងរបស់ការឧបត្ថម្ភនេះគឺដើម្បីជួយពាណិជ្ជកម្មថ្មីៗឲ្យមានអនាគតល្អនៅក្នុងទីផ្សារកម្ពុជាក៏ដូចជាសហគមន៍អាស៊ានផងដែរទោះបីជាពួកគាត់អាចនឹងខ្វះដើមទុនដើម្បីជួយគាំទ្រខ្លួនគាត់ក៏ដោយ។
Inquire about Eastland projects today on Realestate.com.kh, Cambodia’s home of real estate:
Comments