វិស័យការិយាល័យជួលបានកើនឡើងអំឡុងពាក់កណ្តាលទីមួយក្នុងឆ្នាំនេះ ហើយរំពឹងថាការផ្តោតសំខាន់ច្រើនលើអចលនទ្រព្យធំៗ នៅក្នុងពាក់កណ្តាលទីពីរក្នុងឆ្នាំដដែលរបស់ខ្លួន។ នេះបើយោងទៅតាមរបាយការណ៍មួយដែលចេញដោយក្រុមហ៊ុន Knight Frank ក្នុងពេលថ្មីៗនេះ។
ប៉ុន្តែទោះបីជាមួយនឹងការិយាល័យគុណភាពខ្ពស់បន្តផ្លាស់ប្តូរមុខមាត់របស់កម្ពុជាក៏ដោយ វាក៏ផ្តល់ជូនឱកាសមួយចំនួនសម្រាប់សហគ្រិន និងអ្នកចាប់ផ្តើមអាជីវាកម្មថ្មីៗ ឲ្យស្វែងរកកន្លែងដែលអនុញ្ញាតឲ្យពួកគេដំណើរការក្នុងសក្តានុពលរបស់ខ្លួន។
នេះជាអ្វីដែល Emerald HUB មានបំណងដោះស្រាយជូនអតិថិជន។នៅក្នុងកិច្ចសម្ភាសន៍ជាមួយ កញ្ញា ស៊ូ មុនីពេជ្រ បានលើកឡើងថា ក្នុងនាមជាផ្នែកមួយនៃ ក្រុមហ៊ុនសេវាកម្មគ្រប់គ្រងអចលនទ្រព្យ(Emerald+) ពេញចិត្តនឹងបន្តកាតព្វកិច្ចសង្គម ការិយាល័យរួម Emerald HUB បានត្រូវសាងសង់ឡើង។
នេះគឺដើម្បីបង្កើតបរិកាសដែលអនុគ្រោះ ដើម្បីបង្កើត និងផ្លាស់ប្តូរហ្គេមដែលនឹងមកដល់នៅក្នុងវិស័យផ្សេងគ្នានៃសេដ្ឋកិច្ចក្នុងស្រុក។ អាស្រ័យលើលើលទ្ធភាពទីក្រុងភ្នំពេញ Emerald Hub ផ្តល់ជូន សហគ្រិនឲ្យទទួលបានមិនត្រឹមតែការិយាល័យ ប៉ុន្តែថែមទាំងសេវាកម្មផ្សេងទៀតដូចជា៖ បន្ទប់ប្រជុំ ម៉ាស៊ីនត្រជាក់ Wi-Fi សេវាកម្មព្រីន បន្ទប់ដាក់សំភារៈផ្ទះបាយ និងគ្រប់គ្នាដែលចាប់ផ្តើមអាជីវកម្មនឹងត្រូវការជាចាំបាច់។
លក្ខណៈលើសពីធម្មតាការសម្រេចជ្រើសរើសយកវប្បធម៌ដែលបង្កើតថ្មីនៅ Emerald HUB ធានាថាអ្នកនឹងទទួលបានច្រើន ជាងតម្រូវការិយាល័យមួយ។ កញ្ញា មុនីពេជ្រ និយាយថាគោលបំណងចុងក្រោយគឺដើម្បីផ្តល់ជូននូវការជួយគាំទ្រដល់ការផ្សងព្រេងនៃសហគ្រិនទំាងនោះ។
នេះមានន័យថានេះជាការសហការប្រឹងប្រែងរវាងអ្នក និងអ្នកណែនាំពីផលិតផលនៃការអភិវឌ្ឍន៍ រចនាបទថ្មី ការគ្រប់គ្រង់ហិរញ្ញវត្ថុ និងការលក់&ទីផ្សារ។ ពួកគេក៏ផ្តល់ជូនការបណ្តុះបណ្តាល និងសកម្មភាពកំសាន្តខុសគ្នាសម្រាប់អ្នកដែលទំនាក់ទំនង Emerald Hubធ្វើជាស្ថាប័នអាជីវកម្មរបស់ របស់ខ្លួន។
លើសពីផលប្រយោជន៍ទាំងនេះវាក៏ជាទីកន្លែងមួយដែលអ្នកអាចជួបជាមួយមនុស្សចិត្តល្អ ដែលមានឆន្ទៈចង់បង្កើតបណ្តាញ ធ្វើឲ្យគំនិតអាជីវកម្មប្រសើរឡើង ដែលនឹងធ្វើឲ្យមានឥទ្ធិពលលើរបៀបដែលយើងធ្វើអាជីវកម្មនៅពេលបច្ចុប្បន្ន។
កញ្ញា មុនីពេជ្រ បន្តទៀតថា "Emerald Hub អនុញ្ញាតឲ្យមាន ទីកន្លែងមួយជាមួយមនុស្សជាច្រើនមកពី សាវតារផ្សេងគ្នាការផ្សព្វផ្សាយផ្សេងគ្នា ហើយអ្នកគ្រប់គ្នាអាចផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក"។
ទំហំ និងពេលវេលាមិនមែនជាបញ្ហាទេៈកញ្ញា មុនីពេជ្រ ពន្យល់ថាច្រើនជាងការិយាល័យរួមគ្នានោះ ពួកគេក៏ផ្តល់ជូនបន្ទប់លក្ខណៈឯកជន ដែលស៊ីគ្នាទៅនឹងទំហំប្រហែល “៨ ឫ ៩ ម៉ែត្រការ៉េ។” បន្ទប់ទាំងនេះអាចត្រូវជួលដោយអ្នកចាប់ផ្តើម អាជីវកម្មថ្មី ត្រូវការសន្តិសុខ និងការិយាល័យដែលនៅខាងក្នុង សម្រាប់ឲ្យពួកគេអាចផ្តោតលើការងារជាក់លាក់។ ទោះបីជាយ៉ាងណាក៏ដោយពួកគេនៅតែអាចជួបជាមួយអ្នកធ្វើអាជីវកម្មដូចគ្នានៅក្នុង តំបន់នៃអចលនទ្រព្យ។
កញ្ញាបានបន្ថែមថាអ្នកអាចជួលកន្លែងទាំងនេះក្នុងតម្លៃទាបត្រឹម ៣០ដុល្លារក្នុងមួយខែ។ ប៉ុន្តែប្រសិន អ្នកត្រូវការកន្លែងបណ្តោះអាសន្ន អ្នកក៏អាចជួលកន្លែងត្រឹមមួយថ្ងៃ ឫមួយសប្តាហ៍ក៏បាន។ លក្ខខណ្ឌ ទាំងនេះផ្តល់ជូនភាពបត់បែន និងវិធីងាយស្រួលសម្រាប់ទាំងសហគ្រិនភាពឯកជន និងក្រុមហ៊ុនតូច ដែលចាប់ផ្តើមអាជីវកម្មថ្មី។
ប្រសិនអ្នកមានសំណួរ ឫចង់ស្ចែងយល់បន្ថែមថាអ្នកអាចប្រើប្រាស់ទីកន្លែងនេះដូចរបៀប ណាដើម្បីពង្រីកអាជីវកម្មរបស់អ្នក អ្នកអាចទាក់ទង Emerald+ថ្ងៃនេះ!
Comments