Updated on: June 6, 2022, 5:05 p.m.
Published on: June 19, 2016, 4:15 a.m.
មិនថាជាពាណិជ្ជកម្មមួយ ឧស្សាហកម្មមួយ ឫលំនៅដ្ឋាននោះឡើយ សរុបទៅជាការសម្រេចចិត្ត សម្រាប់អ្នកវិនិយោគលើទីផ្សារអចលនទ្រព្យកម្ពុជាដើម្បីទទួលបាននូវការការពាដ៏ច្រើនសម្រាប់អចលនទ្រព្យរបស់លោកអ្នក។
ខ្ញុំគួរតែការពារ ទ្រព្យវិនិយោគទុនរបស់ខ្ញុំដោយរបៀបណា?
ការការពាររាល់ទ្រព្យសម្បត្តិរបស់អ្នកមិនមែនគ្រាន់តែមានន័យធម្មតាថាការពារទៅនឹងការបំផ្លាញដ៏អាក្រក់នោះទេ។ ថ្វីបើមានសារៈសំខាន់តែប័ណ្ឌធានារ៉ាប់រងតែម្យ៉ាងគឺមិនអាចការពារជាមុននូវតម្លៃនៃអចលនទ្រព្យ និងផលចំណេញនៃការវិនិយោគទុនរបស់អ្នកបានទេ សេវាធានារ៉ាប់រងគ្រាន់តែផ្តល់សំណងឲ្យអ្នកបន្ទាប់ពីមានបញ្ហាអ្វីមួយកើតឡើងប៉ុណ្ណោះ។
ជាការសំខាន់បំផុត ការថែរក្សានិងការពារជាមុនទៅនឹងការបំផ្លាញគឺជាហេតុផលក្នុងការចុះឈ្មោះទទួលយកសេវាកម្មនៃការគ្រប់គ្រងអចលនទ្រព្យពីអ្នកក្រុមហ៊ុនដែលអាចទុកចិត្ត ដែលគួរតែជាផ្នែកមួយសម្រាប់ប្រើនៅគ្រាអាសន្ន និងការប៉ាន់ស្មានទុកជាមុនរបស់អ្នកវិនិយោគទុន។
បំពាក់ជាមួយគ្រឿងបរិក្ខារតាមបទដ្ឋានថ្មី នៅក្នុងកន្លែង និងជំនាញការតាមតំបន់ ក្នុងដំណើរការនៃការ គ្រប់គ្រងប្រភេទអចលនទ្រព្យផ្សេងៗគ្នា Emerald+ នឹងថែរក្សារាល់អចលនទ្រព្យរបស់អ្នក ទៅតាមផ្នែក ដោយយកចិត្តទុកដាក់។ ការមើលថែរក្សាទ្រព្យសម្បត្តិរបស់អ្នកដូចជារបស់ Emerald+ ដូច្នេះដែរ ផ្តល់ជូនអតិថិជនរបស់ខ្លួននូវការអះអាងសន្សាថា ក្រុមហ៊ុននឹងមិនអនុញ្ញាតឲ្យអ្វីមួយឆ្លងកាត់ ពីការត្រួតពិនិត្យរបស់ខ្លួនដោយគ្មានការវាយតម្លៃត្រឹមត្រូវឡើយ។
Emerald+ គ្រប់គ្រងលើទ្រព្យរបស់អ្នកយ៉ាងដូចម្តេច?
Emerald+ ផ្តោតសំខាន់លើការការពារតម្លៃនៃអចលនទ្រព្យរបស់អ្នក និងប្រាក់ចំណេញទៅថ្ងៃអនាគត តាមរយៈការបន្តការគ្រប់គ្រង ជាប្រព័ន្ធដែលរួមបញ្ចូលទាំងការត្រួតពិនិត្យអាគារ រៀបចំកិច្ចសន្សាលើការថែរក្សា និងរៀបកាលវិភាគនៃការថែរក្សាទាំងមូល។
ការត្រួតពិនិត្យអគារមាន៤ដំណាក់កាល ដើម្បីធានាថាអចលនទ្រព្យរបស់អ្នកឲ្យខ្ពស់ដូចបញ្ញត្តិ និងបទដ្ឋាន។ ការត្រួតពិនិត្យលើកដំបូងនឹងកំណត់ប្រសិទ្ធិភាព និងសុវត្ថិភាពប្រើប្រាស់នៃលក្ខណៈពិសេសនៅក្នុងនោះដូចជា៖ ប្រព័ន្ធរោទិ៍ប្រកាសអាសន្ន ប្រព័ន្ធបាញ់ទឹក Sprinkler បំពង់ម៉ាស៊ីនទឹកក្រោមដី ប្រព័ន្ធពន្លត់ពិសេសការពារទៅនឹងការខូចម៉ាស៊ីនអគ្គិសនី និងគ្រឿងបញ្ចេញបញ្ចូលខ្យល់ក្នុងបន្ទប់និងបំពង់ផ្សែងផងដែរ។
បន្ទាប់ពីឆ្លងកាត់តាមការវាយតម្លៃលើកទីមួយ បន្ទាប់មកអចលនទ្រព្យរបស់អ្នកនឹងត្រូវឆ្លងកាត់ដល់ ដំណើរការពិនិត្យចុងក្រោយ ម្តងនេះត្រូវពិនិត្យខាងអគ្គិសនី ប្រព័ន្ធបូមទឹក និងផ្នែកដែលជាប់ជាមួយនឹងអចលនទ្រព្យនោះ។ ទាំងនេះនឹងរូមបញ្ចូលទាំងការពិនិត្យលើគ្រឿងប្រើប្រាស់ក្នុងផ្ទះ ឧបករណ៍រង្វាស់រង្វាល់ និងអ្វីៗដែលផ្តល់សុវត្ថិភាពនៅក្នុងអគារទាំងមូល។
បន្ទាប់Emerald+ នឹងធ្វើរបាយការណ៍លំអិតថាតើអចលនទ្រព្យរបស់អ្នកមានសុវត្ថិភាពសម្រាប់ការរស់ នៅ និង/ឫការកាន់កាប់ជាធរមាន។ កត្តាទាំងនោះត្រូវការការយកចិត្តទុកដាក់ដោយនឹងត្រូវមានកំណត់សម្គាល់ត្រឹមត្រូវ និងការយកចិត្តទុកដាក់ទៅតាមលំដាប់លំដោយនៃដំណាក់កាលការត្រួតពិនិត្យនីមួយៗ។
នៅក្នុងជំហានទី៣ និងទី៤នៃកដំណើរការនៃការត្រួតពិនិត្យ នឹងមានសកម្មភាពត្រួតពិនិត្យជាទម្លាប់ ហើយការងារមើលថែទាំអគារ ដែលនឹងយកចិត្តទុកដាក់លើចំណុចបន្ទាប់បន្សំគឺអ្នកត្រូវតែធ្វើឲ្យបានទៀងទាត់ពេលវេលា។
ជាមួយគ្នានេះដែរការត្រួតពិនិត្យលម្អិត Emerald+ នឹងរៀបចំលើកិច្ចសន្សាថែទាំផងដែរ ដូចជាលិខិតធានា និងប្រព័ន្ធ Software ដើម្បីធានាបានថាអចលនទ្រព្យរបស់អ្នកថែរក្សាដោយមានកិច្ចព្រមព្រៀង ច្បាស់លាស់ និងមានសេវាកម្មទាំងអស់សម្រាប់អាគាររបស់អ្នកនៅគ្រប់ពេលវេលា។
កត្តាមួយផ្សេងទៀតដែលត្រូវមានគឺកាលវិភាគការថែរក្សាគឺជាការអនុលោមទៅតាមច្បាប់ និងបទបញ្ជាស្របច្បាប់ក្នុងការវិនិយោគអចលនទ្រព្យរបស់អ្នក។ សម្រាប់គោលបំណងនេះEmerald+នឹងបង្កើតឲ្យមានការិយាល័យដំណោះស្រាយបញ្ហាមួយដែលនឹងភ្ជាប់ទៅគ្រប់ប្រព័ន្ធផ្សេងៗទៀតនៅក្នុងអាគាររបស់អ្នកដើម្បីផ្តល់ការត្រួតពិនិត្យជាប់ជានិច្ច និងធ្វើឲ្យការអនុវត្តន៍គោលនយោបាយមានភាពរលូនទៅមុខ។
អ្វីទៅជាគុណតម្លៃនៃការគ្រប់គ្រងអចលនទ្រព្យ?
ការដែលមានអ្នកផ្តល់សេវាកម្មលើការគ្រប់គ្រងអចលនទ្រព្យ គឺមិនគ្រាន់តែផ្តល់ភាពងាយស្រួលមួយ សម្រាប់ម្ចាស់ទ្រព្យប៉ុណ្ណោះទេវាបានក៏បានក្លាយទៅជាការចំណាយមួយដ៏មានប្រសិទ្ធិភាពក្នុងដំណើរការយូរអង្វែង។ មានអ្នកជំនាញនៅក្នុងវិស័យគ្រប់គ្រងអចលនទ្រព្យគឺជាភាពចាំបាច់សម្រាប់ការការ ពារ និងការរីកលូតលាស់នូវតម្លៃនៃការវិនិយោគរបស់អ្នក និងការពារនូវតម្លៃដែលកំពុងរីកចំរើនឡើង នៃទ្រព្យទាំងអស់នោះ។
Emerald+នឹងកំណត់រកពីបញ្ហាមុនពេលបញ្ហាទាំងនោះមកបំផ្លាញទ្រព្យរបស់អ្នក និងបទពិសោធន៍អ្នក ជួលផ្ទះរបស់អ្នក។ នេះមិនគ្រាន់តែការពារទ្រព្យរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកេរ្តិ៍ឈ្មោះរបស់ ក្រុមហ៊ុនផ្តល់សេកម្មមួយដែរផងដែរ។
ដោយសារតែក្រុមការងាររបស់ក្រុមហ៊ុន Emerald+ ផ្តល់នឹងជូននូវពត៌មានទាំងនេះតាំងពីចាប់ផ្តើមរហូតបញ្ចប់អ្នកមានសេរីភាពក្នុងការសម្រេចចិត្តសំខាន់ៗ ដែលមានផលប៉ះពាល់លើអចលនទ្រព្យរបស់អ្នក និងការវិនិយោគក្នុងរយៈពេលយូរអង្វែង។
ដូច្នេះ ប្រសិនបើលោកអ្នកស្វែងរកអង្គភាពដែលមិនគ្រាន់តែថែរក្សាអចលនទ្រព្យរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងយកចិត្តទុកដាក់លើទ្រព្យទាំងនេះដូចជាកម្មសិទ្ធិរបស់ផ្ទាល់ខ្លួនEmerald+គួរជាម្រើសទី មួយនៃការចូលមកមើសសិនរបស់អ្នក៕
Comments