+85561 777 090
Logo
Emerald+: ការវិវត្តន៍នូវការគ្រប់គ្រងអចលនទ្រព្យ
Updated on: June 6, 2022, 5:04 p.m.
Published on: May 23, 2016, 2:20 a.m.
Realestate News

Emerald+: ការវិវត្តន៍នូវការគ្រប់គ្រងអចលនទ្រព្យ


Emeral+ ការអភិវឌ្ឍន៍វិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជាបានកើនឡើងយ៉ាងគំហុកកាលពី១០ ឆ្នំាមុន ស្របនឹងកំណើនសេដ្ឋកិច្ចបានស្ទុះឡើងគួរឲ្យកត់សម្គាល់ ជាមួយនឹងកំណើន ផលិតផលជាតិសរុបកើនឡើងប្រមាណ៧%ក្នុងមួយឆ្នំាៗ។ ពីមួយឆ្នំាទៅមួយឆ្នំាកំណើនអចលនទ្រព្យបានបន្តកើនឡើងក្នុងទីក្រុងភ្នំពេញ ទីផ្សារវិស័យ អចលនទ្រព្យដែលមានសក្តានុពល ដែលជាភស្តុតាងនៃការវិវត្តន៍ស្តង់ដារក្នុងការគ្រប់គ្រងវិស័យអចលនទ្រព្យ។ ស្របពេលដែលការគ្រប់គ្រងវិស័យអចលនទ្រព្យពោរពេញដោយជំនាញខ្ពស់ និងបទពិសោធន៍ប្រកបដោយស្តង់ដារ វាត្រូវបានកំពុងតែមានសក្តានុពលយ៉ាងខ្លំាងក្នុងទីផ្សារកម្ពុជាជាច្រើនឆ្នំាមកហើយ។ បច្ចុប្បន្នម្ចាស់កម្មសិទ្ធិអចលនទ្រព្យ និងអ្នកអភិវឌ្ឍន៍គម្រោង ហាក់បីដូចជាមិនចំាបាច់ត្រូវបារម្ភនឹងការគ្រប់គ្រង និងការរៀបចំចាត់ចែងផ្សេងៗនៃអចលនទ្រព្យដ៏មានតម្លៃរបស់ពួកគេទៀតឡើយ។ CEO Emerald+ Emerald+ ជាក្រុមហ៊ុនជំនាញក្នុងការគ្រប់គ្រងអចលនទ្រព្យ ផ្តល់សេវាដូចជា៖ ការតុបតែងលំអផ្ទៃខាងក្នុង និងខាងក្រៅ ស្ថាបត្យកម្ម ការចុះបញ្ជីដាក់លក់ និងការជួលអចលនទ្រព្យ គ្រប់គ្រងផ្នែករដ្ឋបាលទូទៅ គ្រប់គ្រងផ្នែកទីផ្សារ  គ្រប់គ្រងបញ្ជីចំណូលចំណាយ(ហិរញ្ញវត្ថុ) គ្រប់គ្រងផ្នែកធនធានមនុស្ស ផ្គត់ផ្គង់ហេដ្ឋារចនាសម្ព័ន្ធ និងរៀបចំប្រព័ន្ធបច្ចេកទេសផ្សេងៗសម្រាប់អគារ ការគ្រប់គ្រងសោភ័ណ្ឌភាពអចលនទ្រព្យ ការរៀបចំកិច្ចប្រជុំ ឬបន្ទប់សន្និបាត និងការជួលការិយាល័យ។ Emerald+ជាក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យដ៏មានជំនាញបំផុតក្នុងប្រទេសកម្ពុជា ការផ្តល់សេវាកម្មដែលប្រកបដោយស្តង់ដារត្រូវនំាមកជូនដោយ Emerald+។ ក្រុមហ៊ុននេះត្រូវ បានចាប់ដំណើរការតំាងពីឆ្នំា២០១៥ ដោយអ្នកស្រី ជា សុផល្លា ស្ថាបនិក និងនាយក ប្រតិបត្តិរបស់ក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ Emerald+។ ជាមួយនឹងក្រុមការងារដែលមានគំនិតច្នៃប្រឌិតខ្ពស់ ពោរពេញដោយជំនាញនិងសមត្ថភាព ខ្ពស់របស់ Emerald+ និងមានការសហការជាមួយក្រុមហ៊ុន UEMS ដែលមានទីតំាងនៅក្នុងប្រទេសសិង្ហបុរី ជាក្រុមហ៊ុនធំមួយដែលបង្កើតឡើងតំាងពីឆ្នំា១៩៨០ដែលមានជំនាញក្នុងការចាត់ចែង និងគ្រប់គ្រងអចលនទ្រព្យ អតិថិជនភាគច្រើនជាក្រុមហ៊ុនធំៗមានទំាងផ្នែកឯកជន និងផ្នែករដ្ឋ។ Emerald+ជាក្រុមហ៊ុនតែមួយគត់នៅក្នុងប្រទេសកម្ពុជាដែលសហការជាមួយក្រុមហ៊ុន Nature Landscape គម្រោងភាគច្រើនផ្តោតសំខាន់ទៅលើការតុបតែង និងថែរក្សាគ្រប់គ្រងធម្មជាតិបៃតង ក្រុមហ៊ុនមួយនេះបានសម្រេចគម្រោងក្នុងការតុបតែងលំអទេសភាពបៃតងល្បីៗជាច្រើនមានដូចជា៖ Universal Studios Singapore អាកាសយានដ្ឋានអន្តរជាតិ Changi ច្រកទីមួយ Sentosa និងMarina Barrage។ ជាក្រុមហ៊ុនដែលមានការទទួលខុសត្រូវខ្ពស់ជាមួយអតិថិជនទំាងអស់ មើលថែ រក្សា និងគ្រប់គ្រងអចលនទ្រព្យរបស់អតិថិជនដូចជារបស់ខ្លួនផ្ទាល់។ សហការជាមួយ Emerald+ អ្នកមិនចំាបាច់ខ្វល់អំពីអចលនទ្រព្យរបស់អ្នកឡើយ។ សូមអរគុណជាមួយនឹងការផ្តល់សេវាដ៏ល្អឥតខ្ចោះ! Emerald+ ជួយអ្នកក្នុងការចុះបញ្ជីលក់ ឬជួលអចលនទ្រព្យរបស់លោកអ្នក ជាមួយសេវា ពេញលេញមួយក្នុងការគ្រប់គ្រងអចលនទ្រព្យ និងលំនៅដ្ឋាន។ Emerald+ ក៏បានផ្តល់នូវសេវាក្នុងគ្រប់គ្រងធនធានមនុស្សសម្រាប់អចលនទ្រព្យរបស់អ្នកផងដែរ។ អស់កង្វល់អំពីការទូទាត់វិក្កយបត្រ និងការចាត់ចែងលើផ្នែកហិរញ្ញវត្ថុជាមួយនឹងអចលនទ្រព្យរបស់លោកអ្នក។ ការមើលថែទំាលើអគារក៏មិនបារម្ភ សូមធ្វើការសម្រាកលំហែកាយ ឲ្យបានសុខស្រួលទុកភារកិច្ចទំាងនេះឲ្យ Emerald+ ជួយលោកអ្នក។ អរគុណ! Emerald+ ចំពោះគុណភាពខ្ពស់ជាមួយនឹងស្ថាបត្សកម្ម និងការតុបតែងផ្ទៃខាងក្នុង។  Emerald+ ធានាថាអគាររបស់លោកអ្នកនឹងត្រូវរួចរាល់ ជាមួយនឹងពេលវេលាទៀតទាត់ច្បាស់លាស់ ការជួសជុលកែលម្អ ការកែច្នៃប្រឌិតតុបតែងប្រកបដោយភាពទាន់សម័យនិយមទំាងផ្ទៃខាងក្នុង និងខាងក្រៅអគារ។ ប្រាកដណាស់អគាររបស់លោកអ្នកគឺស្អាតជានិច្ចលើសពីនេះទៅទៀតធានាថាអគាររបស់លោកអ្នក ជាអគារលំដាប់ស្តង់ដារប្រកបដោយភាពប្រណិត ភាពស្អាត អនាម័យ និងការកំចាត់សត្វល្អិតចង្រៃ។ Emerald+ មិនត្រឹមតែសហការជាមួយអចលនទ្រព្យរបស់លោកអ្នកតែប៉ុណ្ណោះនោះទេ ក្រុមហ៊ុននេះថែមទំាងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយសង្គមផងដែរ Emerald+ បានធ្វើការ ឧបត្ថម្ភក្នុងគម្រោងជួយដល់សហគមជាច្រើន ធ្វើការទំនុកបម្រុងក្នុងវិស័យអប់រំនៅតាមបណ្តាខេត្ត និងការផ្តល់ជំនួយសម្រាប់វិស័យសុខាភិបាលឲ្យកាន់តែប្រសើរឡើង ក៏ដូចជាសកម្មភាពជម្រុញការការពារបរិស្ថានពាសពេញផ្ទៃប្រទេសផងដែរ។ ប្រសិនបើអ្នកត្រូវការ ជំនួយការគ្រប់គ្រងអចលនទ្រព្យ សន្សំពេលវេលាដ៏មានតម្លៃរបស់លោកអ្នក ហើយធ្វើការទំនាក់ទំនងមកកាន់ Emerald+ នៅថ្ងៃនេះ៕
VIEW Emerald+’s BEST PROPERTIES NOW
 

Comments