+85561 777 090
Logo
វេទិកាពន្ធដារនៃសភាពាណិជ្ជកម្មអឺរ៉ុប៖ មួយជំហានឆ្ពោះទៅកាន់ទិសដៅត្រឹមត្រូវ
Updated on: June 6, 2022, 5:06 p.m.
Published on: September 15, 2016, 6:59 a.m.
Realestate News

វេទិកាពន្ធដារនៃសភាពាណិជ្ជកម្មអឺរ៉ុប៖ មួយជំហានឆ្ពោះទៅកាន់ទិសដៅត្រឹមត្រូវ


នៅថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ២០១៦ ជាវេទិកាលើកដំបូងរបស់ខ្លួននៅសណ្ឋាគារអ៊ីនធឺខន់ភ្នំពេញ ដែលនឹងពិភាក្សាពាក់ព័ន្ធទៅនឹងការផ្លាស់ប្តូរនូវប្រព័ន្ធពន្ធដារនាពេលថ្មីៗនេះ។

eurochamសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ជាស្ថាប័នដែលបានជួយដល់ក្រុមហ៊ុនអាជីវកម្មតាំងពីឆ្នាំ២០១១ហើយនឹងចាប់ផ្តើមវេទិកាពន្ធដាររបស់ខ្លួន ក្នុងគោលបំណងធ្វើឲ្យមានភាពស៊ីចង្វាក់គ្នារវាងអាជីវកម្ម ជាមួយនឹងច្បាប់ពន្ធដារ។

ក្នុងកិច្ចសម្ភាសន៍ជាមួយ Realestate.com.kh លោកBlaise Kilian និងលោក Anthony Galliano ជាអ្នក គ្រប់គ្រងផ្នែកតស៊ូមតិ និងប្រធានគណៈកម្មការពន្ធដាររបស់សភាពាណិជ្ជកម្មអឺរ៉ុបពិភាក្សាលើផលប្រយោជន៍ពីការចូលរួមក្នុងព្រឹត្តិការណ៍ពន្ធដារសភា ពាណិជ្ជកម្មអឺរ៉ុប។

តើព្រឹត្តិការណ៍នេះមានគោលបំណងអ្វី?

នៅពេលសួរអំពីកត្តាអ្វីដែលជម្រុញឲ្យមានការចាប់ផ្តើមវេទិកាពន្ធដារ លោក Kilian លើកឡើងថាដោយសារបច្ចុប្បន្នរដ្ឋាភិបាលកំពុងយលចិត្តទុកដាក់លើការកែទម្រង់ច្បាប់ពន្ធដារឡើងវិញ ប្រព័ន្ធច្បាប់ក៏កាន់តែមានភាពទូលំទូលាយ។ លោកនិយាយថា ការចូលរួមក្នុងព្រឹត្តិការណ៍នេះគឺជាឱកាសដើម្បីពង្រីកការយល់ដឹងពីការផ្លាស់ប្តូរផ្សេងៗ ហើយក៏អាចទទួលបានព័ត៌មាន និងការអប់រំពីច្បាប់ពន្ធដារដែលមានស្រាប់ ជម្រុញឲ្យមានការអនុវត្តន៍បានត្រឹមត្រូវ។

dsc02172

យោងទៅតាមកាលើកឡើងរបស់លោក “យើងក៏អាចយល់ដែរថា វាមិនងាយស្រួលក្នុងការអនុវត្តន៍ ច្បាប់ ដោយសារអ្នកត្រូវទាមទារឲ្យមានចំណេះដឹងពីប្រព័ន្ធពន្ធដារ  អ្នកត្រូវយល់ និងអនុវត្តន៍បានត្រឹមត្រូវនូវបញ្ញតិ្តថ្មីៗដែលត្រូវប្រើប្រាស់។ ដូច្នេះយើងគិតថាវាជាការសំខាន់ និងមានប្រយោជន៍ក្នុងការ រៀបចំវេទិកាពន្ធដារសម្រាប់អ្នកធ្វើអាជីវកម្មដើម្បីផ្តល់ឱកាសឲ្យមានការធ្វើបទបង្ហាញពន្យល់ និងពិភាក្សាលើបញ្ញត្តិថ្មីៗ ដើម្បីឲ្យសហគ្រិន ក្រុមហ៊ុនសាជីវកម្ម និងអ្នកជំនួញអាចចោទជាសំណួរ លើការអនុវត្តន៍ច្បាប់បន្ថែមទៀត។

តើវេទិកាពន្ធដារសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាសាកសមសម្រាប់អ្នកណាខ្លះ?

លោក Kilian ពន្យល់ថា ដោយសារនេះជាព្រឹត្តិការណ៍ពន្ធដារ វាមានគោលដៅឆ្ពោះទៅរក  ក្រុមអ្នកធ្វើអាជីវកម្មដែលរួមមាន សហគ្រិន  នាយកផ្នែកហិរញ្ញវត្ថុ គណនេយ្យករ  សាវនករ និងអ្នករៀបចំពន្ធដារជាដើម។ លោកនិយាយថា  មិនថាជាក្រុមហ៊ុនតូច ឫធំនោះទេ វេទិកាបើកទូលាយសម្រាប់អ្នកគ្រប់គ្នាដែលធ្វើអាជីវកម្ម ហើយចង់ “ស្វែងយល់ពីប្រពន្ធ និងការអនុវត្តន៍ច្បាប់។”

តើមានកម្មវិធីអ្វីខ្លះក្នុងវេទីកាឆ្នាំនេះ?

នៅពេលសួរអំពីចំណុចត្រូវពិភាក្សានៅក្នុងវេទិកា លោក Galliano បានឆ្លើយថា ដោយសារនេះជាវេទិ ការពន្ធដារលើកដំបូងរបស់យើងចង់ឲ្យប្រាកដថាយើងបានដាក់បញ្ចូលរាល់របៀបវារៈសំខាន់ៗ ក្នុងកម្មវិធីរួម បញ្ហាដែលកើតមានក្នុងពេលបច្ចុប្បន្នគឺ ជាបញ្ហាដែលមានភាពស្មុគស្មាញ។

បញ្ហាទាំងនេះរួមមានការផ្លាស់ប្តូរពន្ធ និងភាពស្មុកស្មាញនៃច្បាប់ពន្ធពេលបច្ចុប្បន្ន។ វេទិកានឹងដាក់ បញ្ចូលនូវប្រធានបទដូចជា៖ ការផ្លាស់ប្តូររបបពន្ធ ពន្ធប៉ាតង់ និងការចុះបញ្ជីពន្ធ បញ្ហាគន្លឹះនៃពន្ធ សម្រាប់អាជីវកម្មខ្មាតតូចទៅមធ្យម បញ្ហាពន្ធអាករទូទៅ ការកាត់ពន្ធ សវនកម្ម និងជម្លោះពន្ធដារ និងកិច្ចព្រមព្រៀងពន្ធទ្វេដងជាមួយសិង្ហបុរី។

សភាពាណិជ្ជកម្មអឺរ៉ុបក៏នឹងពិភាក្សាលើរបាយការណ៍(White Paper)របស់ខ្លួនជាពិសេសលើបញ្ហាដែលទាក់ទង នឹងពន្ធ  ដែលជាការខិតខំប្រឹងប្រែងមួយដែលបានបង្កើតឡើងដោយគណៈកម្មការពន្ធដារ ដែលមាន តំណាងមកពីសមាជិករបស់ខ្លួនដើម្បីលើកឡើងពីបញ្ហាពន្ធ និងបានពិភាក្សាគ្នាដោយផ្ទាល់ជាមួយ អគ្គនាយកដ្ឋានពន្ធដារ។ CamEd ក៏នឹងត្រូវនិយាយទៅកាន់អ្នកចូលរួមអំពី លក្ខណៈសម្បត្តិជាក់លាក់នៃប្រភេទពន្ធ។

មានប្រធានបទជាច្រើនដែលនឹងត្រូវដាក់បញ្ចូលនៅក្នុងវេទិកានេះ។ លោក Galliano បញ្ជាក់ថា “វាជាបញ្ហាសំខាន់ ជាបញ្ហាដែលប្រឈមចំពោះអ្នកបង់ពន្ធនាពេលបច្ចុប្បន្ន។ ហើយយើងមិនអាចដាក់របៀបវារៈដែលមិនច្បាស់លាស់ឲ្យពិភាក្សាដោះស្រាយលើបញ្ហាដែលកំពុងកើតមានឡើងក្នុង ទីផ្សារនោះទេ។

gdt អ្នកណាខ្លះជាម្ចាស់ឧបត្ថម្ភ និងជាវាគ្មិនសម្រាប់វេទិកាឆ្នាំនេះ?

ដើម្បីទាក់ទាញចំណាប់អារម្មណ៍ សភាពាណិជ្ជកម្មអឺរ៉ុបបានរៀបចំឲ្យមានអ្នកឧបត្ថម្ភពីស្ថាប័នធំៗ ដូចជា ការិយាល័យស៊ីប៊ីស៊ី សាលាCamEd Business School ធនាគារBRED Bank ក្រុមហ៊ុនធានារ៉ាប់រងInfinity Insurance ក្រុមហ៊ុន R&T Sok & Heng ក្រុមហ៊ុន DFDL ក្រុមហ៊ុន AGS Four Winds និងក្រុមហ៊ុន Deloitte។

ចំពោះម្ចាស់ឧបត្ថម្ភខាងប្រព័ន្ធផ្សព្វផ្សាយគឺកាសែត Khmer Times និង Realestate.com.kh

ការធ្វើបទបង្ហាញនឹងត្រូវចូលរួមដោយក្រុមហ៊ុនធំៗ និងអ្នកជំនាញពន្ធដារដែលរួមមាន ឯកឧត្តម គង់ វិបុល ជាប្រធាននាយកដ្ឋានពន្ធដារ លោក Arnaud Darc ជាប្រធានសភាពាណិជ្ជកម្មអឺរ៉ុប លោក George Edgar ឯកអគ្គរាជទូតសហភាពអឺរ៉ុប លោកAnthony Galliano ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Cambodian Investment Management និងជាប្រធានគណៈកម្មការពន្ធដាររបស់សភាពាណិជ្ជកម្ម អឺរ៉ុប អ្នកស្រី Kimsroy Chhiv ជានាយកពន្ធដារនៃក្រុមហ៊ុន Deloitte និងជាអនុប្រធាននៃគណៈកម្មការ ពន្ធ លោក Sean Wong ប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន  Cambodia Airports លោក Thibaud Sournia ជានាយកគ្រប់គ្រងនៃក្រុមហ៊ុន Europe Continents លោក Clint O’Connell ជានាយកផ្នែក អនុវត្តន៍ពន្ធកម្ពុជានៃ DFDL លោក  Vann Sinat ជាទីប្រឹក្សាពន្ធដារនៃក្រុមហ៊ុន   Bun & Associates លោក Brendan Lalor ជានាយកនៃក្រុមហ៊ុនTax & Advisory Services for Ernst & Young និងលោក Ronald Almera នាយកប្រតិបត្តិ និងជាដៃគូនៃក្រុមហ៊ុន Grant Thornton។

ហេត្វអ្វីខ្ញុំគួរចូលរួមក្នុងកម្មវិធីនេះ?

នៅចុងបញ្ចប់នៃកិច្ចសម្ភាសន៍ លោក Galliano បានជម្រុញឲ្យអ្នកដែលនៅក្នុងវិស័យអាជីវកម្មឲ្យចូល រួមក្នុងព្រឹត្តិការណ៍ដែលបានលើកឡើងនេះ។ លោកនិយាយថា “អ្នកគួរចូលរួមក្នុងព្រឹត្តិការណ៍នេះ ព្រោះ យើងនឹងមើលឃើញពីសក្តានុពលនៃការផ្លាស់ប្តូរច្បាប់ពន្ធដារ ហើយនឹងមើលឃើញពី សមត្ថភាពរបស់នាយកដ្ឋានពន្ធដារក្នុងការជម្រុញការអនុវត្តន៍ច្បាប់ឲ្យកាន់តែមានភាពរឹងមាំថែមទៀត។  ជាមួយនឹងការផ្លាស់ប្តូរច្បាប់ចាំបាច់ត្រូវតែធ្វើឲ្យប្រសើរឡើង អ្នកនឹងបានឮអំពីការផ្លាស់ប្តូរច្បាប់ពន្ធដារ និងដឹងពីរបៀបដែលត្រូវអនុវត្តន៍ជាមួយច្បាប់ចាស់ដោយផ្ទាល់លើក្រុមហ៊ុន ដែលមានវិជ្ជាជីវៈ។  នេះក៏ជាឱកាសដ៏អស្ចារ្យដែលបានស្តាប់ពីការធ្វើបទបង្ហាញរបស់ឯកឧត្តម គង់ វិបុល មកពីនាយកដ្ឋានពន្ធដារ។  ក៏នឹងមានការធ្វើបទបង្ហាញស៊ីជម្រៅពីអ្វីដែលកំពុងកើតមានឡើងបច្ចុប្បន្នកម្មវិធីក្នុងរយៈពេលពេញមួយថ្ងៃ មានប្រធានបទល្អៗពាក់ព័ន្ធនឹងបញ្ហាពេលបច្ចុប្បន្ន ហើយក៏ជាឱកាសទទួលផលប្រយោជន៍ពីវេទិកាពន្ធដារក្នុងឆ្នាំនេះដែរ។

លោក Kilian បន្ថែមថា “ប្រសិនបើអ្នចង់អនុវត្តន៍តាមច្បាប់ ប្រសិនបើអ្នកពិបាកក្នុងការស្វែងយល់ ពីបញ្ញត្តិដែលរួមទាំងច្បាប់ចាស់ និងច្បាប់ថ្មី ប្រសិនបើអ្នកចង់មានឱកាសចូលរួមដោយផ្ទាល់ជាមួយ អ្នកជំនាញខាងពន្ធដារក្នុងប្រទេស ហើយប្រសិនចង់បង្កើតបណ្តាញឲ្យបានច្រើនជាមួយអ្នកធ្វើជំនួញ នៅក្នុងប្រទេសកម្ពុជា ពិតណាស់នោះអ្នកមានហេតុផលល្អបំផុតក្នុងការចូលរួមជាមួយវេទិកានេះ។

ដូច្នេះប្រសិនបើអ្នកចង់បង្កើនចំណេះដឹង និងស្វែងយល់ពីពន្ធដារនៅកម្ពុជាត្រូវតែចូលរួមក្នុងព្រឹត្តិ ការណ៍នេះ។ សំបុត្រចូលរួមក្នុងវេទិកាសម្រាប់សមាជិកត្រឹមតែ៥០ដុល្លារ និងមិនមែនសមាជិកអាច ចុះឈ្មោះចូលរួមក្នុងតម្លៃត្រឹមតែ៦០ដុល្លារ។ សូមស្វែងរកព័ត៌បន្ថែមទៀត!

សភាពាណិជ្ជកម្មអឺរ៉ុបនៅតែនៅផ្តល់ឱកាសឲ្យអ្នកធ្វើជាម្ចាស់ឧបត្ថម្ភសម្រាប់ព្រឹត្តិការណ៍នេះ។ មានចំណាប់អារម្មណ៍ សូមទាក់ទៅកាន់ក្រុមការងារ ឬទាក់ទងដោយផ្ទាល់ទៅលោក Blaise Kilian តាមរយៈអ៊ីម៉ែល b.kilian@eurocham-cambodia.org

realestateTV

Comments