ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសដំណឹង ជាសារធារណៈ នៅថ្ងៃពុធ ០៨រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម តូច ចាន់កុសលរដ្ឋមន្ត្រីស្តីទីក្រសួងសាធារណការ និងដឹកជញ្ជូនបានចុះត្រួតពិនិត្យវឌ្ឍនភាពការងារនៃគម្រោងស្តារឡើងវិញគឺស្ពានមិត្តភាព កម្ពុជា-ជប៉ុន (ឬ ស្ពានជ្រោយចង្វារទី១) ដើម្បីធានាថាស្ពាននេះអាចដាក់ឱ្យសាធារណៈជនប្រើប្រាស់បានមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ។
ជាលទ្ធផលគម្រោងនេះប្រព្រឹត្តទៅយ៉ាងរលូន ដោយសម្រេចបាន៩៧%លឿនជាងការគ្រោងទុក ចំនួន១១%ហើយក្រសួងរួមជាមួយក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសជប៉ុន ប្តេជ្ញាចិត្ត បញ្ចប់ការងារដែលនៅសេសសល់ ដើម្បីដាក់ស្ពាននេះឱ្យ ដំណើរការក្នុងគោលបំណង សម្រួលដល់ការធ្វើចរាចររបស់ប្រជាពលរដ្ឋក្នុងកំឡុងពេលបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ។
Comments