“បញ្ហាគ្រោះទឹកជំនន់នៅកម្ពុជាមិនអាចទាញទម្លាក់តម្លៃទីផ្សារអចលនទ្រព្យនៅកម្ពុជាឡើយ ខណៈគ្រោះទឹកជំនន់ នេះគឺមានរយៈពេលខ្លីដោយយ៉ាងយូរ ៤សប្តាហ៍ប៉ុណ្ណោះ ស្ថានភាពនេះនឹង វិលមករកសភាពដើមវិញហើយ” នេះបើយោងតាមការអះអាងរបស់ អ្នកជំនាញនៅក្នុងវិស័យ អចលនទ្រព្យកម្ពុជា។
លោក ច្រឹក សុខនីម ប្រធានសមាគមភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍លើកឡើងថា វិស័យអចលនទ្រព្យនៅកម្ពុជានៅតែបន្តការរីកចម្រើនរបស់ខ្លួនដដែល បើទោះបីជាប្រឈមនឹងបញ្ហា វិបត្តិគ្រោះទឹកជំនន់ក្តី។ បើប្រៀបធៀបតម្លៃអចលនទ្រព្យរបស់កម្ពុជាទៅនឹងតំបន់អាស៊ានឃើញថាតម្លៃនៅកម្ពុជាគឺធូរថ្លៃជាងគេ ដូច្នេះរយៈពេល ៥ទៅ៦ឆ្នាំទៀត វិស័យអចលនទ្រព្យនៅកម្ពុជានៅបន្តកំណើនរបស់ខ្លួនដដែល។
បើតាមតួលេខពីខាងក្រសួង ក៏ដូចជាអគ្គនាយកដ្ឋានពន្ធដារបង្ហាញថា ការទិញដូរអចលនទ្រព្យនៅ ក្នុងរាជធានីភ្នំពេញក្នុងមួយថ្ងៃនៅរក្សាចំនួនបាន ២០០ ទៅ៣០០ករណីដែរ។ ជាការអះអាងរបស់អ្នក ជំនាញវិស័យអចលនទ្រព្យនៅកម្ពុជានៅតែជាសសរស្តម្ភមួយដ៏មានសារៈសំខាន់ដែលទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា។ វិស័យអចលនទ្រព្យនេះនៅតែបន្ដសកម្មភាពនៃការទិញលក់ ជាធម្មតា ដែលភាគច្រើន ជាការទិញលក់រវាងអ្នកនៅក្នុងស្រុក ខណៈការទិញលក់រវាងវិនិយោគិនបរទេសបានដាំក្បាលចុះជាខ្លាំង ដោយសារមានការរំខានពីការរីករាលដាលនៃជំងឺកូវីដ-១៩។
ប្រភព៖ https://cambonomist.com/news/experts-say-flooding-not-affect-real-estate-market-price/
Comments