+85561 777 090
Logo
វិនិយោគិន​បរទេស​អាច​នឹង​សម្រុកចូល​មក​កម្ពុជា​ដើម្បី​អភិវឌ្ឍ​អចលនទ្រព្យ​វិញ​ព្រោះ​កត្តា​ពិសេស១​នេះ
Updated on: June 3, 2022, 1:36 p.m.
Published on: May 23, 2022, 10:12 a.m.

វិនិយោគិន​បរទេស​អាច​នឹង​សម្រុកចូល​មក​កម្ពុជា​ដើម្បី​អភិវឌ្ឍ​អចលនទ្រព្យ​វិញ​ព្រោះ​កត្តា​ពិសេស១​នេះ


បើ​តាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រួម​ជាមួយនឹង​ធនាគារជាតិ​នៃ​កម្ពុជា​បាន​បង្ហាញ​ទិន្នន័យ​ទុន​វិនិយោគ​ពី​បរទេស​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​កើន​ឡើងជា​បន្តបន្ទាប់​ចាប់តាំងពី​ឆ្នាំ​២០១៩​រហូត​ដល់​ដំណាច់ឆ្នាំ​២០២១ បើ​ទោះបីជា​ប្រទេស​កម្ពុជា​ត្រូវ​រង​ឥទ្ធិពល​នៃ​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩​ក្តី ។ ស្រប​ពេល​បច្ចុប្បន្ន​ស្ថានភាព​កូ​វី​ដ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ភាព​ធូរ​ប្រសើរ​ច្រើន ត្រូវ​បាន​អ្នកជំនាញ​លើក​ឡើង​ថា រំហូរ​វិនិយោគិន​បរទេស​នឹង​សម្រុកចូល​មក​វិនិយោគ​នៅ​កម្ពុជា​វិញ​ក្នុង​ពេល​ឆាប់​ៗ ។

លោក ច្រឹ​ក សុខ​នី​ម ជា​ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​លើក​ឡើង នា​ពេល​កន្លង​ទៅ​ថា ដោយសារ​ស្ថានភាព​កូ​វី​ដ​១៩​នៅ​កម្ពុជា មាន​ភាពល្អ​ប្រសើរ ដូច្នេះ​វិនិយោគិន​បរទេស នឹង​ចូល​មក​កម្ពុជា​វិញ​នៅ​ពេល​ឆាប់​ៗ​នេះ លោក​បន្ត​ថា អ្នក​វិនិយោគ អាច​នៅ​ពាក់កណ្ដាល​ឆ្នាំ ឬ​ចុងឆ្នាំ​២០២២​នេះ ។

ក្នុង​នោះ​ផង​ដែរ ដោយសារ​តែ​ស្ថានភាព​នៃ​ជំងឺ​កូ​វី​ដ​១៩​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ភាពល្អ​ប្រសើរ​ច្រើន ម្លោះ​ហើយ​វិនិយោគិន​បរទេស​នឹង​ចូល​មក​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​វិញ​ឆាប់​ៗ​នេះ អាច​នៅ​ពាក់កណ្តាល​ឆ្នាំ ឬ​ចុងឆ្នាំ​២០២២​នេះ ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក ច្រឹ​ក សុខ​នី​ម ជា​ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ។

បច្ចុប្បន្ន​នេះ​ប្រទេស​ធំ​ៗ​ជា​ច្រើន​រួម​មាន​ប្រទេស​ចិន ជប៉ុន និង​កូរ៉េ​ខាងត្បូង​ជាដើម ដែល​បាន​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា មិនតែប៉ុណ្ណោះ​តាម​រយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី រវាង​កម្ពុជា​ជាមួយ​ប្រទេស​ចិន និង​កូរ៉េ ដែល​ទើបតែ​បង្កើត​ឡើង​ថ្មី​ៗ​នេះ នឹង​ធ្វើ​ឱ្យ​រំហូរ​វិនិយោគ​ផ្ទាល់​មក​កាន់​កម្ពុជា កាន់តែ​មាន​កំណើន​ឡើង​បន្ត​ថែម​ទៀត ស្រប​ពេល​ដែល​ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩ នៅ​កម្ពុជា​បាន​ធូរស្រាល​ឡើង​វិញ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ឆ្នាំ​២០១៩ រំហូរ​ទុន​វិនិយោគ​ពី​បរទេស​នៅ​កម្ពុជា មាន​ចំនួន​ប្រមាណ ៣,៤​ពាន់​លាន​ដុល្លារ ឆ្នាំ​២០២០ បាន​បន្ត​កើនឡើង​ក្នុង​ទំហំ​តិចតួច​ប្រមាណ ៣,៦ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក និង​ឆ្នាំ​២០២១ កើន​ដល់ ៤,៥ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។ ដោយឡែក ក្នុង​រយៈពេល ២​ខែ​ដំបូង​នៃ​ឆ្នាំ​២០២២ ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​បាន​កើនឡើង​ដល់​ទំហំ​ជិត​ពាក់កណ្ដាល​នៃ​ឆ្នាំ​២០២១ គឺ​ប្រមាណ​២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ៕

Comments