+85561 777 090
Logo
ដើម្បីបង្កើនឱកាសវិនិយោគ សម្រាប់វិនិយោគិននៅកម្ពុជា ក្រុមហ៊ុនGCCគ្រុប បានបង្ហើបអំពីគម្រោង ផ្សារបោះដុំនិងលក់រាយថ្មីមួយក្នុងស្រុកបន្ថែមទៀត!
Updated on: May 25, 2022, 8:58 p.m.
Published on: May 21, 2021, 10:27 a.m.

ដើម្បីបង្កើនឱកាសវិនិយោគ សម្រាប់វិនិយោគិននៅកម្ពុជា ក្រុមហ៊ុនGCCគ្រុប បានបង្ហើបអំពីគម្រោង ផ្សារបោះដុំនិងលក់រាយថ្មីមួយក្នុងស្រុកបន្ថែមទៀត!


រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងអភិឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុងភ្នំពេញ ដើម្បីទាក់ទាញការវិនិយោគពីបរទេសផ្ទាល់ឲ្យកាន់តែច្រើន ក៏ដូចជាគាំទ្រដល់ការរីកចម្រើននៃនគរូបនីយកម្មផងដែរ។​ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធទីក្រុងកាន់តែប្រសើរឡើង។ ដោយមានការលើកទឹកចិត្តពីរដ្ឋាភិបាល វិស័យទីផ្សារអចលនទ្រព្យ បានពង្រីកវិសាលភាពជាច្រើនប្រភេទ។ យើងទទួលស្គាល់ថាអចលនទ្រព្យ ដីធ្លី និងផ្ទះ គឺជាប្រភេទនៃការវិនិយោគដែលមានសុវត្ថិភាពខ្ពស់បំផុតសម្រាប់មនុស្សជាច្រើន។ យ៉ាងណាមិញ អចលនទ្រព្យសម្រាប់ធ្វើពាណិជ្ជកម្ម មានការអភិវឌ្ឍន៍ជាខ្លាំង ដោយមានការចូលរួមពីក្រុមហ៊ុនអន្តរជាតិជាច្រើន ហើយនឹងក្លាយទៅជាចំណែកមួយបន្ថែមទៀតដែលនឹងទទួលបានប្រាក់ចំណេញខ្ពស់ក្នុងការវិនិយោគ នៅក្នុងទីក្រុងភ្នំពេញ និងតាមបណ្ដារខេត្តផ្សេងៗទៀត។ 

យើងអាចឃើញថាមានការអភិវឌ្ឍ អាគារពាណិជ្ជកម្ម ផ្សារទំនើប និងកន្លែងលក់ទំនិញ កាន់តែច្រើនឡើងៗ។ ផ្សារទំនើបដែលគួរអោយកត់សម្គាល់នាពេលថ្មីៗនេះ មានដូចជា ផ្សារ ជីប ម៉ុង ណូរ៉ូ ម៉ល ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម ជីបម៉ុងសេនធើ បាក់ទូកស្ថិតនៅជាប់វិទ្យាល័យបាក់ទូក និងផ្សារទំនើបNew City Walk ដែលស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ។ ក្នុងពេលបច្ចុប្បន្ននេះ ផ្សារពាណិជ្ជកម្មចំនួន ២ ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីវិនិយោគិន គឺការផ្សារទំនើបអ៊ីអនម៉ល ៣ និងផ្សារជីស៊ីអូរឫស្សី ដែលផ្សារទាំង ២ ត្រូវបានរំពឹងទុកថានឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៤ ។ 


នាព្រឹកថ្ងៃទី ២១ ខែ ឧសភា ២០២១​នេះ ក្រុមហ៊ុនវិនិយោគ អចលនទ្រព្យធំ​មួយ ដែលជាម្ចាស់គម្រោងខុនដូរ៣៣ជាន់  CEO Wyndham Residence ដែលនៅមុខវិទ្យាល័យបាក់ទូក និងជាម្ចាស់គម្រោងបុរី ណាឌីដោយជីស៊ី ស៊ីធីនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ បាន បង្ហើបពីគម្រោងថ្មីមួយ គឺជាផ្សារបោះដុំ និងលក់រាយក្នុងស្រុក នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី។

លោកបានលើកឡើងថា “ផ្សារជីស៊ី អូរឫស្សី គឺជាឱកាសមាសមួយ សម្រាប់វិនិយោគិនឈានចូលក្នុងវិស័យទីផ្សារអចលនទ្រព្យ បែបពាណិជ្ជកម្មក្នុងរាជធានីភ្នំពេញ។ គម្រោងផ្សារជីស៊ី អូរឫស្សី នឹងធ្វើភាវូបនីយកម្ម ផ្សារក្នុងស្រុកបែបប្រពៃណីឲ្យកាន់តែរីកចម្រើន សម្រាប់ម្ចាស់អាជីវកម្ម ដើម្បីអាចធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច (E-commerce) នាយុគសម័យដ៏ទំនើបនេះ។ ផ្សារជីស៊ីអូរឫស្សីនឹងបន្តនូវគោលដៅរបស់ផ្សារនៅក្នុងស្រុក របស់កម្ពុជា ដោយធ្វើការលាយបញ្ចូលគ្នានូវស្ថាបត្យកម្មបែបប្រពៃណីព្រមជាមួយនឹងការប្រើប្រាស់នូវលំហូរខ្យល់ និងម្លប់ធម្មជាតិ។ ផ្សារជីស៊ី អូរឫស្សីមិនមែនមានរចនាបទមួយប៉ុណ្ណោះទេ ប៉ុន្តែបានលាយបញ្ចូលគ្នារវាងកម្ចីពីប្រវត្តិសាស្ត្រ និងទីក្រុងទំនើប បង្កើតបានជា ការរចនាបែបប្រពៃណី ដែលពោរពេញទៅដោយភាពច្នៃប្រឌិតទៅតាមរចនាបទទីក្រុង ហៅថា ស្ថាបត្យកម្មទំនើបបម្លែងពីស្ថាបត្យកម្មខ្មែរបុរាណ។ គម្រោងផ្សារជីស៊ីអូរឫស្សីនឹងបើកដំណើរការនៅក្នុងឆ្នាំ ២០២៤ ហើយនឹងក្លាយទៅជាកន្លែងទាក់ទាញបំផុត សម្រាប់ប្រជាជនក្នុងស្រុក និងភ្ញៀវទេសចរណ៍ផងដែរ ព្រោះជាតំណាងឱ្យប្រវត្តិសាស្រ្ត និងអត្តសញ្ញាណរបស់ខ្មែរយើង។ យើងផ្សារភ្ជាប់រវាងអតីតកាល បច្ចុប្បន្នកាល និងអនាគ យើងដឹងច្បាស់ថាបេតិកភណ្ឌវប្បធម៌ គឺមានសារៈសំខាន់លើសពីអចលនទ្រព្យទៅទៀត រួមជាមួយនឹងគុណតម្លៃ និងចំណេះដឹង ប្រពៃណី និងទំនៀមទម្លាប់ ជំនាញ និងទ្រព្យសម្បត្តិសម្រាប់បន្តទៅកាន់កូនចៅរាប់ជំនាន់។”

Comments