+85561 777 090
Logo
ព្រឹត្តិការ​ណ៍​ផ្តល់​កម្រៃជើងសារ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន 70%+20% របស់​ក្រុមហ៊ុន​ភ្នាក់ងារ​លក់​អចលនទ្រព្យ GC Realty
Updated on: May 26, 2022, 1:29 p.m.
Published on: January 28, 2022, 9:31 a.m.

ព្រឹត្តិការ​ណ៍​ផ្តល់​កម្រៃជើងសារ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន 70%+20% របស់​ក្រុមហ៊ុន​ភ្នាក់ងារ​លក់​អចលនទ្រព្យ GC Realty


​GC Realty គឺជា​ចំណែក​មួយ​នៃ Golden Cambodia Century (GCC) ដែល​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០២០ ដោយ​មាន​ចក្ខុវិស័យ​រួម​ក្នុង​ផ្នែក​អចលនទ្រព្យ ។ ក្រុមហ៊ុន​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​ពង្រីក និង​បង្កើន​ទំនាក់ទំនង​រវាង​ម្ចាស់​គម្រោង ភ្នាក់ងារ​លក់ និង អតិថិជន​(​អ្នកទិញ​) ។

ត្រឹម​រយៈពេល​ខ្លី GC Realty ទទួល​បាន​សន្ទុះ​នៃ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​អតិថិជន​បាន​ធ្វើ​អោយ​យើង​ទទួល​បាន​ពាន Diamond Class Executive ពី Golden Cambodia Century (GCC)​កាលពី​ចុងឆ្នាំ​២០២១​កន្លង​ទៅ ​។

ភាព​ជោគជ័យ​ទាំង​អស់នេះ​សុទ្ធសឹងតែ​ជា​ការ​ខិតខំ​ប្រឹងប្រែង របស់​សមាជិក​ទាំងអស់ រួម​ទាំង​ភ្នាក់ងារ​លក់​ដ៏​មាន​ទេព​កោសល្យ​របស់​យើង ។ រាល់​ភ្នាក់ងារ​របស់​យើង​បាន​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល និង​សិក្ខាសាលា​នានា​ពី​ក្រុម​អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​ដោយ​ផ្ទាល់ ដើម្បី​បង្កើន​សមត្ថភាព ឈាន​ទៅ​មុខ​រួម​គ្នា ជាមួយនឹង​លទ្ធផល​ជាទី​គាប់ចិត្ត​ ។

​ដើម្បី​ជា​ការ​លើកទឹកចិត្ត និង​ស្វែងរក​ភ្នាក់ងារ​បន្ថែម GC Realty បាន​រៀបចំ​ព្រឹត្តិ​ការណ៍​ដ៏​ធំ​ និង​ថ្មី​បំផុត​ប្រចាំឆ្នាំសម្រាប់​ភ្នាក់ងារ​លក់​របស់ GC Realty ទាំងអស់​នឹង​ទទួល​បាន​ប្រាក់​កម្រៃជើងសារ​ខ្ពស់​បំផុត​រហូត​ដល់​ទៅ ៧០%+២០% រួម​ជាមួយ​នឹង​ប្រាក់​ចំណូល​អសកម្ម​រហូត​ដល់​ទៅ​២០%​បន្ថែម​ទៀត ។

កម្មវិធី​នេះ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ ថ្ងៃ​ទី​៣០ ខែ​មេ​សា ឆ្នាំ២០២២ ហើយ​លោក​អ្នក​អាច​ចូលរួម​ជាមួយ​យើង​បាន​ដោយ​សេរីជាមួយនឹង​ឱកាស​មាសឱកាស​ប្រាក់​ដែល​មិន​ធ្លាប់មាន​ពី​មុន​មក ។

ទាំងនេះ​ជា​ហេតុផល​សំខាន់​ៗ​ដែល​អ្នក​ទាំងអស់​គ្នា​គួរតែ​ចូលរួម​ជាមួយ​យើង​ ៖

1.​ ​សម្រាប់​ភ្នាក់ងារ​លក់​ថ្មី ឬ​ពុំ​ធ្លាប់​មានបទពិសោធន៍​ពី​មុន​មក GC Realty នឹង​មានកម្ម​វិធី​វគ្គ​បណ្តុះបណ្តាល​ជា​រៀង​រាល់​ស​ប្តា​ហ៍ សម្រាប់​ទុកជា​មេរៀន​ជូន​ដល់​ភ្នាក់ងារ GC Realty ដែល​មានការ​ចូលរួម​ពី​អ្នកជំនាញ និង​មានបទពិសោធន៍​យូ​រឆ្នាំ​លើ​វិស័យ​អចលនទ្រព្យ

2.​ ​សម្រាប់​ការ​លក់ GC Realty មាន​ក្រុមការងារ​ដែល​មាន​ជំនាញ និង​បច្ចេកទេស រង់ចាំ​ជួយ​សម្រួល​ដល់​ភ្នាក់ងារ​ទាំងអស់ ដែល​ទាក់ទង​ទៅ​នឹង​ការ​លក់​ជូន​អតិថិជន​ទាំង​តាម​រយៈ Online Offline និង​ពេល​មក​ដល់​ផ្ទាល់

3.​ ​ភ្នាក់ងារ​លក់​របស់​GC Realty ទាំងអស់​នឹង​មានឱកាស​ទទួល​បាន​ពានរង្វាន់​ភ្នាក់ងារ​លក់​ឆ្នើម​ប្រចាំខែ ប្រចាំត្រីមាស និង​ប្រចាំឆ្នាំ រួម​ជាមួយ​ការ​ដូរ​លើកទឹកចិត្ត និង​កម្មវិធី​ជួបជុំ​នានា​បន្ថែម​ទៀត ជា​ពិសេស​មាន​ចេញ​នូវវិ​ញ្ញា​បណ្ណ​បត្រ​បញ្ជាក់​សមត្ថ​ភា​ពជា​ភ្នាក់ងារ​ឆ្នើមដែល​ទទួលស្គាល់​ដោយ GCC Group

4.​ ​ដំណើរ​កម្សាន្ត​ប្រចាំឆ្នាំ​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​ផ្ទាល់

5.​ ​ការិយាល័យ​ដ៏​ធំ​បំផុត​មាន​ទំហំ​ដល់​ទៅ​ជាង១០០០​ម៉ែ​ត្រ​កា​រ៉េដែល​នឹង​ដាក់​អោយ​ប្រើប្រាស់​សម្រាប់​ភ្នាក់ងារ​លក់​របស់ GC Realty នេះ​ជា​ចំណែក​សំខាន់​ៗ​ដែល GC Realty បាន​រៀបចំ ​និង​ផ្តល់​ដល់​ភ្នាក់ងារ​លក់​ទាំងអស់​ ។

សម្រាប់​អ្នក​ដែល​មាន​បំណង​ក្លាយជា​សមាជិកគ្រួសារ​យើង និង​ទទួល​បានអត្ថប្រយោជន៍​ទាំង​អស់នេះ​អាច​សាកសួរ​ព័ត៍​មានបាន​ដោយ​សេរី តាម​រយៈ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ GC Realty ឬ តាម​ទំនាក់ទំនង​មក​កាន់ 016 362 263

Comments