+85561 777 090
Logo
GC Realty ប្រកាសបើកសម្ពោធជាផ្លូវការអាគារការិយាល័យថ្មី
Updated on: June 6, 2022, 5:00 p.m.
Published on: May 26, 2021, 8:25 a.m.

GC Realty ប្រកាសបើកសម្ពោធជាផ្លូវការអាគារការិយាល័យថ្មី


ភ្នំពេញ ថ្ងៃទី​ 25 ខែឧសភា ឆ្នាំ 2021 - Golden Cambodia Realty (តទៅនេះនឹងហៅថា GC Realty) បានប្រកាសបើកសម្ពោធជាផ្លូវការអាគារការិយាល័យថ្មីនៅថ្ងៃនេះ ក្នុងខណ្ឌដែលមានសក្ដានុពលបំផុតមួយនៃរាជធានីភ្នំពេញនៅថ្ងៃទី 25 ខែឧសភា ឆ្នាំ2021។  ការិយាល័យរបស់ GC Realty គឺជាអាគារកម្ពស់ 4 ជាន់ដែលមានទំហំជា​ង 1000 ម៉ែត្រការ៉េ ដែលអាចផ្ទុកមនុស្សបានរហូតដល់ទៅរាប់ពាន់នាក់ គឺជាការិយាល័យអន្តរការីដ៏ធំបំផុតមួយក្នុងតំបន់។

GC Realty បានបង្កើតឡើងចាប់តាំងពីឆ្នាំ 2020 គឺជាបុត្រសម្ព័ន្ធរបស់ Golden Cambodia Century (GCC) ហើយបច្ចុប្បន្នជាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យដ៏ធំបំផុតមួយនៅក្នុងប្រទេសកម្ពុជា។ នាពេលបច្ចុប្បន្ននេះក្រុមហ៊ុន GC Realty មានសមាជិកឯកទេសរាប់រយនាក់ដែលមានជំនាញ និងបទពិសោធន៍ជាច្រើនក្នុងវិស័យអចលនទ្រព្យ។ អាគារការិយាល័យដ៏ធំទូលាយនេះនឹងផ្ដល់ជូននូវដំណោះស្រាយដែលពោរពេញដោយប្រសិទ្ធភាពសម្រាប់ភ្នាក់ងារលក់ទាំងអស់ អាចអញ្ជើញមកចូលរួមជាសមាជិក និងក្លាយជាដៃគូប្រកបដោយទំនុកចិត្តជាមួយនឹង GC Realty។ ក្រៅអំពីការផ្ដល់ជូននូវកម្រៃជើងសារខ្ពស់ជាងគេបំផុតហើយ ភ្នាក់ងារលក់ទាំងអស់ក៏ទទួលបាននូវការបណ្ដុះបណ្ដាលយ៉ាងយកចិត្តទុកដាក់ជាប្រចាំ យ៉ាងហោចណាស់ ម្ដងក្នុងមួយខែ ដើម្បីអភិវឌ្ឍន៍នូវជំនាញទំនាក់ទំនងអន្តរបុគ្គល វិជ្ជាជីវៈ និងភាពជាអ្នកដឹកនាំ។

លោកកាំង នីនដែលជានាយក និងដៃគូអាជីវកម្មរបស់ GC Realty បានសង្កត់ធ្ងន់ថា GC Realty តែងតែមានការក្នុងការផ្តល់ជូនអតិថិជននូវគម្រោង និងសេវាកម្មដែលមានគុណភាពពិតប្រាកដ។ GC Realty មានគោលដៅសំខាន់ក្នុងការផ្ដល់ជូននូវការប្រឹក្សាអចលនទ្រព្យដែលល្អបំផុត ហើយជួយអតិថិជនក្នុងការជ្រើសរើសគម្រោងល្អៗ ជាមួយនឹងអត្រាជួលត្រឡប់ខ្ពស់ និងប្រកបដោយគុណភាព។ GC Realty តែងតែធ្វើការសិក្សារ ស្រាវជ្រាវយ៉ាងច្បាស់លាស់នោមុនពេលដែលធ្វើការណែនាំនូវ គម្រោងណាមួយជូនទៅដល់អតិថិជន។ នេះគឺជាហេតុផលមួយដែលធ្វើឲ្យ GC Realty ធ្វើការជ្រើសរើសយ៉ាងម៉ត់ចត់មុននឹងសហការជាដៃគូជាមួយនឹងគម្រោងអភិវឌ្ឍនីមួយៗ។

លោកកាំងនីនបានមានប្រសាសន៍ថា“នៅពេលបច្ចុប្បន្ននេះ យើងបានសហការលក់គម្រោងចំនួន 13 ជាមួយនឹងភ្នាក់ងាររាប់រយនាក់ ដែលគម្រោងទាំងនោះសុទ្ធសឹងជាគម្រោងប្រកបដោយទំនុកចិត្ត និងអ្នកអភិវឌ្ឍមានភាពល្បីល្បាញក្នុងប្រទេសកម្ពុជា។ ខណៈពេលដែលមានគម្រោងអភិវឌ្ឍជាច្រើនក្នុងរាជធានីភ្នំពេញ យើងជ្រើសរើសក្នុងការសហការតែ 13 គម្រោងប៉ុណ្ណោះ ដោយសារតែយើងមើលឃើញពីកត្តាសំខាន់ៗបំផុត ដូចជាអ្នកអភិវឌ្ឍគម្រោង តម្លៃ ទីតាំង និងជាពិសេស ផលចំណេញខ្ពស់។ គម្រោងមួយដែលយើងទើបតែជ្រើសរើសសហការ គឺគម្រោងផ្សារជីស៊ី អូរឫស្សី ដែលជាគម្រោងផ្សារបោះដុំ និងលក់រាយដ៏ធំបំផុតមួយនៅក្នុងទីក្រុងភ្នំពេញ ស្ថិតនៅតាមបណ្ដាយផ្លូវសហព័ន្ធរុស្សី។ នេះគឺជាគម្រោងអចលនទ្រព្យដំបូងបង្អស់របស់យើង ដែលមិនមែនជាប្រភេទគម្រោងអភិវឌ្ឍលំនៅឋាន ហើយពួកយើងក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការក្លាយជាក្រុមហ៊ុនភ្នាក់ងារលក់អចលនទ្រព្យចម្រុះដ៏ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា។ បេសកកម្មរបស់យើងគឺបន្តរិះរកគម្រោងដែលអាចទុកចិត្តបានសម្រាប់អ្នកវិនិយោគ និងពិភាក្សាររកដំណោះស្រាយសម្រាប់អ្នកអភិវឌ្ឍ ព្រមជាមួយនឹងសេវាកម្មបន្ថែមផ្សេងទៀតសម្រាប់បំពេញនូវតម្រូវការខុសប្លែកគ្នារបស់អតិថិជន”​។

លោកកាំងនីនបានមានបន្ថែមថា “ពួកយើងធ្វើការជ្រើសរើសដៃគូ និងគម្រោងប្រកបដោយការយកចិត្តទុកដាក់បំផុត នេះក៏ដើម្បីធ្វើឱ្យទីផ្សារទាំងមូលកាន់តែមានជំនាញវិជ្ជាជីវៈ និងពង្រីកកិត្តិនាមរបស់យើងឲ្យក្លាយជាក្រុមហ៊ុនអចលនទ្រព្យដែលអាចទុកចិត្តបាន និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អតិថិជនផង ព្រមទាំងសមាជិករបស់យើងផងដែរ។ GC Realty មិនមែនត្រឹមតែលក់គម្រោង និងផលិតផលដែលល្អប៉ុណ្ណោះទេ យើងក៏ផ្ដល់ជូននូវដំណោះស្រាយបន្ទាប់ពីការលក់ទៅកាន់អតិថិជនផងដែរ និងធានាថានឹងខិតខំឲ្យអស់ពីសមត្ថភាពតាមដែលអាចធ្វើទៅបានសម្រាប់សេវាកម្មទាំងអស់ ទាំងនេះជាការតាំងចិត្តយ៉ាងមុតមាំរបស់ GC Realty” ។

ទីតាំងការិយាល័យថ្មីរបស់ GC Realty ស្ថិតនៅអាគារ S2-49 នៃអូឡាំព្យាស៊ីធី ស្ថិតនៅតាមបណ្ដោយមហាវិថីហ្សាលដឺហ្គោល នៅក្នុងសង្កាត់ដ៏មានសក្ដានុពល 7 មករា នៅចំចំណុចកណ្ដាលនៃរាជធានីភ្នំពេញ។ GC Realty បានត្រៀមខ្លួនរួចជាស្រេចក្នុងការក្លាយជាទីតាំងដែលមានមុខងារសំខាន់ចាំបាច់សម្រាប់ភ្នាក់ងារឯករាជ្យទាំងអស់មកបំពេញការងារប្រកបដោយជោគជ័យ និងផលិតភាព។

  • សម្រាប់ព័ត៌មានបន្ថែមអំពី GC Realty សូមចូលទៅកាន់គេហទំព័រហ្វេសប៊ុក របស់យើង៖
  • GC Realty: https://www.facebook.com/GCR.CAMBODIA
  • លេខទូរស័ព្ទ: 016 362 263

Comments