ទីផ្សារខុនដូចជាទីផ្សារមានសក្តានុពលយ៉ាងខ្លំាងក្នុងប្រទេសកម្ពុជា ហើយក៏អាចក្លាយជាទីផ្សារដែលមានការព្រួយបារម្ភផងដែរ។ លោក Grant Fitzgerald ដែលជាអ្នកគ្រប់គ្រងប្រចាំប្រទេសនៅក្នុងក្រុមហ៊ុនសេវាកម្មអចលនទ្រព្យឯករាជ្យកម្ពុជា បានផ្ដល់បទសម្ភាសន៏ឱ្យ Realestate.com.kh មួយដោយថ្លឹងថ្លែងលើបញ្ហាជុំវិញទីផ្សារអចលនទ្រព្យកម្ពុជា។
តើមានការកើនឡើងចំពោះការផ្គត់ផ្គង់ទីផ្សារខុនដូលើសតម្រូវការដែរឬទេនៅកម្ពុជា?
លោក Fitzgerald លើកឡើងថាតួលេខដែលចេញផ្សាយនៅពេលថ្មីៗនេះបានបង្ហាញការប្រៀបធៀបគម្រោងដោយការសិក្សាទីផ្សារមួយ។ លំនៅដ្ឋានប្រហែល៣៧០០០យ៉ូនីតនឹងត្រូវបានចេញលក់នៅលើទីផ្សារនៅក្នុងឆ្នាំ២០២០។
គាត់បានលើកឡើងថា “ការផ្គត់ផ្គង់ខុនដូច្រើនហួសនោះគឺជាកង្វល់មួយហើយជាបញ្ហាដែលត្រូវបានជជែកម្ដងហើយម្ដងទៀត។” ប៉ុន្តែគាត់ក៏បានថ្លែងដែរថាក្នុងករណីមួយចំនួនតាមរយៈការស្រាវជ្រាវមួយរកឃើញថាវាមានសក្ដានុពលផងដែរ ចំពោះការទទួលបានអត្ថប្រយោជន៏ត្រឡប់មកវិញពីវិនិយោគិនបរទេស។ គាត់បានពន្យល់ទៀតថាអ្នកអភិវឌ្ឍន៍គួរផ្តោតលើការជួល ត្រលប់មកវិញ។
លោក Fitzgerald បានបញ្ជាក់ថាលំនៅដ្ឋានដែលអាចជួលបាននឹងធ្លាក់ចុះដោយសារតែទីតាំង ការរចនាម៉ូត និងកត្តាដទៃជាច្រើនទៀត។ គាត់បានឱ្យដឹងថាទាំងនោះទាំងគឺស្ថិតនៅក្រៅតំបន់ទីក្រុងភ្នំពេញ ហើយមិនត្រូវបានគេផ្ដល់យោបល់អោយទិញនោះឡើយ។ ប៉ុន្តែតំបន់មួយចំនួនដូចជាបឹងកេងកង១ និងទន្លេបាសាក់ពិតជាមានការអភិវឌ្ឍល្អហើយងាយស្រួលជួលទៀតផង។
តើវានឹងកើតមានវិបត្តអចលនទ្រព្យដូចដែលកើតមានក្នុងឆ្នាំ២០០៨ដែរឬទេ?
លោក Fitzgerald បញ្ជាក់ថាវាជាកង្វល់មួយនៅពេលយើងសួរអំពីសក្ដានុពលនៃវិបត្តិឥណទានដែលកើតមានឡើងដោយរបាយការណ៏កំណើនឥណទានឧស្សាហកម្មអចលនទ្រព្យក្នុងប្រទេសកម្ពុជា។
គាត់បាននិយាយថា “ការប្រើប្រាស់ឥណទានទិញអចលនទ្រព្យ ជាទូទៅត្រូវយកទ្រព្យនោះដាក់ជាវត្ថុធានា ដូច្នេះខ្ញុំយល់បានថាបញ្ហានេះពិតជាបានកើតមានឡើង។” ប៉ុន្តែគាត់បានបញ្ជាក់យ៉ាងច្បាស់ថា របាយការណ៏កំណើន នេះគឺមិនអាចធ្វើឱ្យមានវិបត្តិនោះឡើយ។ គោលការធនាគារនៅតែតឹងរ៉ឹងចំពោះទ្រព្យដែលបានទទួលយក ហើយតម្រូវឱ្យមានទ្រព្យបញ្ចាំចំនួនពី១៥០ទៅ២០០ភាគរយលើប្រាក់កម្ចី។
លោក Fitzgerald បានពន្យល់ថា “វាជាទំហំលំអៀងតិចតួចមួយប៉ុន្តែក្នុងព្រឹត្តិការជាក់ស្ដែងប្រសិនបើមានតម្លៃធ្លាក់ចុះណាមួយនោះ ខ្ញុំមិនជឿថាវាមានផលប៉ះពាល់ទៅលើទីផ្សារអចលនទ្រព្យនោះទេ។”
ហេតុអ្វីបានជាជនបរទេសត្រូវវិនិយោគក្នុងប្រទេសកម្ពុជាប្រសិនបើមានការគំរាមកំហែងទាំងនេះ?
លោក Fitzgerald បាននិយាយថាវាតែងតែមានហានិភ័យនៅក្នុងទីផ្សារប៉ុន្តែប្រទេសកម្ពុជាត្រូវបានគេមើលឃើញថាវិនិយោគិនបរទេសជាច្រើននៅតែជំនះនៅហានិភ័យទាំងនោះដោយសារតែពួកគេទទួលបានប្រាក់ចំនេញច្រើន។ គាត់បានបន្ថែមទៀតថាក្នុងការប្រៀបធៀបមួយរវាងប្រទេសកូរ៉េ និងសិង្ហបុរីបានអោយឃើញថាប្រាក់ចំនេញទទួលបានត្រឹមតែ ១ទៅ២ភាគរយប៉ុណ្ណោះ ប៉ុន្តែនៅក្នុង ប្រទេសកម្ពុជាវិញគឺមានអត្រាខ្ពស់ជាង៦ភាគរយ។ បើមានការរួមបញ្ចូលគ្នាជាមួយការស្រាវជ្រាវល្អមួយនោះលោក Fitzgerald បាននិយាយថានៅក្នុងប្រទេសកម្ពុជាដូចជាយើងបានកាន់គម្រោងវិនិយោគដ៏ល្អមួយនៅក្នុងដៃដូច្នេះ។
Comments