Updated on: June 6, 2022, 5:05 p.m.
Published on: June 7, 2016, 8:29 a.m.
ផ្សព្វផ្សាយអចលនទ្រព្យរបស់លោកអ្នកជាអន្តរជាតិជាមួយគេហទំព័រ Realestate.com.kh
អ្នកវិនិយោគអន្តរជាតិកំពុងស្វែងរកបណ្តាក់ទុនក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា។
យោងតាមក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ ២០១៥ ការវិនិយោគទុនក្នុងវិស័យអចលនទ្រព្យ និងសំណង់មានតម្លៃសរុប ១,៧៥ ពាន់លានដុល្លារ ខណៈនៅឆ្នាំ ២០១៤ វាមានតម្លៃ ១,៥៤ ពាន់លានដុល្លារអាមេរិក។
តួលេខនេះបានបង្ហាញពីកំណើននៃការវិនិយោគទុនជាង១៣,៨០ភាគរយ ដែលនេះជាបច្ច័យល្អសម្រាប់ការអភិវឌ្ឍនៅក្នុងទីផ្សារអចលនទ្រព្យថ្មីមួយនេះ។
យោងតាមការស្រាវជ្រាវរបស់ក្រុមហ៊ុន Knight Frank នៅកម្ពុជា ដែលបង្ហាញរបាយការណ៍ស្តីពីចំណុចពិសេសនៃទីផ្សារអចលនទ្រព្យកម្ពុជា នៅឆមាសទី ២ ឆ្នាំ ២០១៥ បានឲ្យដឹងថា មានវិនិយោគិនបរទេសចំនួន៥ប្រទេស ដែលបានវិនិយោគទុនក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា គឺប្រទេសកូរ៉េ ចិន ជប៉ុន អង់គ្លេស និងប្រទេសម៉ាឡេស៊ី។
នៅពេលនេះ អ្នកវិនិយោគិនក្រៅប្រទេសទាំងនោះ ចូលចិត្តរក្សាទុកទ្រព្យសម្បត្តិរបស់ខ្លួននៅទីផ្សារអន្តរជាតិ ដែលមានតម្លៃទិញ៦០ភាគរយ អមនឹងការចំណាយប្រាក់សុទ្ធ។
ពិភពលោកបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ហើយប្រជាពលរដ្ឋក៏សប្បាយចិត្ត ចៀសជាងការរស់នៅ ការធ្វើការ និងរកស៊ីនៅក្រៅប្រទេស ហើយបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ៣,២០ ភាគរយនៃចំនួនប្រជាជនសរុប នៅលើសកលលោក បានចាកចេញពីប្រទេសកំណើតរបស់ខ្លួន ទៅរស់នៅក្រៅប្រទេស ដោយហេតុថា ទីផ្សារអចលនទ្រព្យអន្តរជាតិមានភាពទាក់ទាញពីមួយថ្ងៃទៅមួយថ្ងៃ។
នៅក្នុងគេហទំព័រ Realestate.com.kh ក្នុងកញ្ចប់សេវាកម្មផ្សព្វផ្សាយគម្រោងសាងសង់របស់អ្នកវិនិយោគ ពួកយើងជួយម្ចាស់គម្រោងសាងសង់នៅកម្ពុជា បោះជើងចូលក្នុងទីផ្សារអចលនទ្រព្យអន្តរជាតិ ដែលមានតម្លៃខ្ពស់។ ពួកយើងក៏តភ្ជាប់ទីផ្សារអន្តរជាតិ និងលក់អចលនទ្រព្យក្នុងស្រុក ទៅកាន់អ្នកវិនិយោគ ដែលមានទ្រព្យសម្បត្តិច្រើន ដោយមិនចាំបាច់ឲ្យពួកគេដើរចេញពីកៅអីអង្គុយនៅពីមុខកុំព្យូទ័ររបស់ពួកគេទេ។
គេហទំព័រ Realestate.com.kh ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៩ បានផ្តោតលើការគាំពារអតិថិជន ក្នុងការទិញ និងលក់ទ្រព្យសម្បត្តិរបស់ពួកគេ និងជំរុញឲ្យទីផ្សារអចលនទ្រព្យនៅកម្ពុជា មានមុខនៅក្នុងទីផ្សារអន្តរជាតិ និងពិភពលោក។
ម្ចាស់គម្រោងសាងសង់ដែលនាំមុខគេនៅកម្ពុជា បាននិងកំពុងធ្វើការជាមួយគេហទំព័រ Realestate.com.kh ដើម្បីពង្រឹងយុទ្ធសាស្ត្រលក់ និងផ្សព្វផ្សាយ តាមមធ្យោបាយអនឡាញ និងភាពជាក់ស្តែង ហើយយើងបានបង្កើនការលក់របស់ពួកគេជារៀងរាល់ថ្ងៃ។
អ្នកលក់អចលនទ្រព្យមិនចាំបាច់ចំណាយពេល និងប្រាក់កាស ចុះបញ្ចីអចលនទ្រព្យរបស់ពួកគេ ក្នុងគេហទំព័រមួយចំនួនដែលមិនផ្តោតសំខាន់លើវិស័យអចលនទ្រព្យទៀតឡើយ។
គេហទំព័រ Realestate.com.kh បានជាប់ចំណាត់ថ្នាក់លេខ១ សម្រាប់លទ្ធផលស្វែងរកនៅលើគេហទំព័រ google.com និង google.com.kh ចំពោះការស្រាវជ្រាវណាដែលមានពាក្យគន្លឹះថា អចលនទ្រព្យក្នុងប្រទេសកម្ពុជា។
គេហទំព័ររបស់យើង ត្រូវបានរៀបចំយ៉ាងល្អសម្រាប់ការប្រើប្រាស់តាមទូរស័ព្ទ និងថេប្ល៊ិត ដែលមានការពេញនិយមនៅក្នុងប្រទេសកម្ពុជា ហើយការស្វែងរកតាមប្រព័ន្ធបែបនោះបានចាប់យកទីផ្សារអចលនទ្រព្យមួយយ៉ាងធំផងដែរ។ នៅពេលនេះដែរយើងបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីផ្សព្វផ្សាយអំពីអចលនទ្រព្យទាំងនោះ ដល់អតិថិជនជាច្រើន ដោយយើងមានអ្នកគាំទ្រក្នុងទំព័រហ្វេសប៊ុកជាង៧០,០០០នាក់ និង២០,០០០នាក់ នៅលើទំព័រ Linkedin របស់យើង។
មានវិនិយោគិនជាច្រើន បានចូលមើលគេហទំព័រ Realestate.com.kh របស់យើង។ ជាពិសេសសម្រាប់ម្ចាស់គម្រោងសាងសង់ដែលបានចុះបញ្ជីនៅក្នុងគេហទំព័ររបស់យើង យើងនឹងបញ្ជូនបញ្ជីនៃគម្រោងសាងសង់អចលនទ្រព្យទាំងនោះ ចូលទៅក្នុងគេហទំព័រអចលនទ្រព្យអន្តរជាតិ នៅលើពិភពលោក។
គេហទំព័រ Realestate.com.kh ជាដៃគូរពិសេសរបស់ក្រុមហ៊ុន Property Guru Group ជាគេហទំព័រអចលនទ្រព្យអនឡាញនាំមុខគេនៅអាស៊ី ដែលមានអតិថិជនជាង ១១លាននាក់ និងមានការសួរដេញដោលជាង៥០០,០០០ សំណួរពីអតិថិជនជារៀងរាល់ខែ។ វាជាគេហទំព័រទីផ្សារអចលនទ្រព្យនាំមុខគេនៅប្រទេសសិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងថៃ។ ការចុះបញ្ជីរបស់លោកអ្នក ក្នុងគេហទំព័រ Realestate.com.kh នឹងត្រូវបញ្ចូលទៅក្នុងគេហទំព័ររបស់ Property Guru ហើយវានឹងបង្កើនការលក់ក្នុងទីផ្សារអន្តរជាតិ ដ៏មានគុណភាពសម្រាប់ក្រុមលក់ និងភ្នាក់ងារផ្សព្វផ្សាយរបស់លោកអ្នក។
លើសពីនេះគេហទំព័រ ListGlobally ក៏ជាដៃគូមួយទៀតរបស់គេហទំព័រ Realestate.com.kh ដែលវាជាបណ្តាញគេហទំព័រផ្សព្វផ្សាយអចលនទ្រព្យអន្តរជាតិដ៏ធំមួយក្នុងពិភពលោក នឹងមានចុះផ្សាយបញ្ជីអចលនទ្រព្យនាំមុខគេ ជាង៥០ នៅលើសកលលោក រួមទាំងគេហទំព័រធំៗ ដូចជា I-Property Singapore និង Malaysia, គេហទំព័រ Realestate.co.jp នៅប្រទេសជប៉ុន នឹងមានជាច្រើនទៀត។ គម្រោងសាងសង់របស់អ្នកនឹងត្រូវបញ្ជូនទៅក្នុងគេហទំព័រជាច្រើនទៀត ដែលជាផ្នែកមួយនៃបណ្តាញគេហទំព័រផ្សព្វផ្សាយអន្តរជាតិ ListGlobally។
នៅពេលអ្នកសហការជាមួយយើង គេហទំព័រ Realestate.com.kh នឹងចុះបញ្ចីនៃគម្រោងសាងសង់របស់អ្នក ក្នុងគេហទំព័រ Juwai.com ដែលជាគេហទំព័រផ្សព្វផ្សាយអចលនទ្រព្យនាំមុខគេនៅប្រទេសចិន សម្រាប់អតិថិជន ដែលមានចំណាប់អារម្មណ៍វិនិយោគ ក្នុងទីផ្សារអចលនទ្រព្យអន្តរជាតិ។
ទីពីរបើក្រឡេកមើលទំហំនៃការវិនិយោគទុនរបស់អ្នកវិនិយោគអន្តរជាតិ មានដូចសហរដ្ឋអាមេរិកជាដើម អតិថិជនចិន បានជំរុញឲ្យមានទីផ្សារវិនិយោគទុនយ៉ាងគំហុក សម្រាប់អ្នកជួញដូរអចលនទ្រព្យនៅកម្ពុជា តាមរយៈគេហទំព័រ Realestate.com.kh។ អ្នកវិនិយោគចិន ទាំងនេះត្រូវបានកត់សម្គាល់ថា ប្រើប្រាស់ប្រាក់សុទ្ធដើម្បីទិញយកអចលនទ្រព្យ។
គេហទំព័រ Juwai.com គឺជាគេហទំព័រអចលនទ្រព្យអន្តរជាតិតែមួយគត់ ដែលប្រើប្រាស់ប្រព័ន្ធ China’s Great Firewall ដែលការចុះបញ្ជីរបស់លោកអ្នក នឹងត្រូវបកប្រែ និងប្រើប្រាស់ឲ្យសមស្របនឹងទីផ្សារអចលនទ្រព្យនៅប្រទេសចិន។ ចូលរួមចុះបញ្ជីលក់អចលនទ្រព្យរបស់លោកអ្នកទៅកាន់វិនិយោគិនអន្តរជាតិ តាមរយៈគេហទំព័រ Realestate.com.kh នៅថ្ងៃនេះដែលវាជាគេហទំព័រអចលនទ្រព្យនៅកម្ពុជា៕
យើងមានការបញ្ចុះតម្លៃសម្រាប់អតិថិជនដែលធ្វើការកក់មុន ដើម្បីចូលរួមក្នុងការតាំងបង្ហាញទីផ្សារអចលនទ្រព្យពិសេស នៅប្រទេសសិង្ហបុរី ដែលបានរៀបចំឡើងដោយគេហទំព័រ Realestate.com.kh និងក្រុមហ៊ុន Property Guru Group នៅថ្ងៃទី៨ និងទី៩ ខែតុលា ឆ្នាំ២០១៦។ ម្ចាស់គម្រោងសាងសង់នៅកម្ពុជា ក៏អាចដាក់តាំងគម្រោងសាងសង់របស់ខ្លួន និងធ្វើការជួញដូរគម្រោងនោះ ជាមួយវិនិយោគិនអន្តរជាតិផងដែរ។ បើសិនលោកអ្នកមានចំណាប់អារម្មណ៍ចូលរួម ឬដាក់តាំងបង្ហាញគម្រោងសាងសង់របស់លោកអ្នក សូមទាក់ទង គេហទំព័រ Realestate.com.kh តាមរយៈលេខ 095911466, 069 436 756 ឬ 017 436756 ឬអុីមែល info@realestate.com.kh
Comments