ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩នេ សេចក្តីព្រាងច្បាប់ទាំងស្រុង ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកត្រូវបានរដ្ឋសភាអនុម័តជាស្ថាពរហើយ ដែលច្បាប់នេះមាន១២ជំពូក និង៦៧មាត្រា។ បើតាមការចេញផ្សាយរបស់សារព័ត៌មាន Fresh news ថ្ងៃនេះ សេចក្តីព្រាងច្បាប់នេះ ត្រូវបានរដ្ឋសភាអនុម័តមួយជំពូកម្តងៗ និងបានបញ្ចប់ជាផ្លូវការមកដល់ថ្ងៃទី០៨ ខែតុលានេះ។
គោលដៅនៃការបង្កើតច្បាប់ស្ដីពី «ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក» គឹដើម្បីមូលដ្ឋានដ៏សំខាន់មួយក្នុងការជំរុញពាណិជ្ជកម្មលើប្រព័ន្ធអេឡិចត្រូនិក ក្នុង និងក្រៅប្រទេសប្រកបដោយទំនុកចិត្ត តាមរយៈការទទួលស្គាល់សុពលភាព អនុភាព ភាពអាចអនុវត្តបាន និងភាពអាចទទួលយកបាននៃទំនាក់ទំនងអេឡិចត្រូនិក កំណត់ត្រាអេឡិចត្រូនិក និងកិច្ចសន្យាតាមប្រព័ន្ធអេឡិចត្រូនិក។
លើសពីនេះ ច្បាប់នេះនឹងរួមចំណែកក្នុងការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា ដោយធ្វើយ៉ាងណាធានាបាននូវការប្រកបអាជីវកម្មស្របតាមក្របខណ្ឌច្បាប់ ដែលគាំទ្ររាល់សកម្មភាព និងប្រតិបត្តិការអាជីវកម្មគ្រប់ទម្រងតាមប្រព័ន្ធអនឡាញអេឡិចត្រូនិក និងឌីជីថល។
គេជឿថាការធ្វើបច្ចុប្បន្នភាពនៃទីផ្សារប្រព័ន្ធអេឡិចត្រូនិក គឺអាចបង្កើតទម្រងឌីជីថលដ៏រឹងមាំមួយ សម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ស្រពពេល កម្ពុជាកំពុងឈានទៅរកបដិវត្តន៍ឧស្សាហកម្ម ០.៤។
ប្រសិនបើអ្នកចង់ស្វែងអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ ឬអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
Comments