+85561 777 090
Logo
តោះមកមើលគម្រោងខុនដូផ្តល់ជូនអត្រាជួលត្រលប់ខ្ពស់បំផុតនៅកម្ពុជា
Updated on: June 7, 2022, 3:42 a.m.
Published on: July 22, 2019, 8:16 a.m.

តោះមកមើលគម្រោងខុនដូផ្តល់ជូនអត្រាជួលត្រលប់ខ្ពស់បំផុតនៅកម្ពុជា


តើអ្វីជាការធានាផលចំណេញពីការជួលត្រលប់?

នៅពេលនិយាយអំពីការវិនិយោគលើវិស័យលំនៅដ្ឋាន ពិសេសខុនដូ គេតែងគិតដល់បរិបទនៃការរស់នៅបែបទំនើប ជាមួយលំនៅដ្ឋានលក្ខណៈប្រណិត។ ប៉ុន្តែទាំងនេះមិនមែនជាអ្វីតែម្យ៉ាង ដែលផ្តល់ជូនដោយខុនដូប៉ុណ្ណោះទេ ការទិញខុនដូ គឺអាច ទទួលបានផលចំណេញជាច្រើនទៀត ហើយមួយក្នុងចំណោមនេះគឺផលចំណេញពីការជួលត្រលប់ ពីគម្រោងផ្ទាល់។ គម្រោងជាច្រើនបានយកចិត្តទុកដាក់ខ្ពស់ដល់ការវិនិយោគរបស់អតិថិជន ហើយតាមរយៈការជួលត្រលបប្រចាំឆ្នាំ វាអាចផ្តល់ទំនុកចិត្ត និងឱកាសចំណេញដល់អ្នកទិញ បានភ្លាមៗ។ 

តើអ្វីទៅជាការធានាប្រាក់ចំណេញពីការជួលត្រលប់ ឬ Guarantee Rental Return (GRR)? 

ការធានាប្រាក់ចំណូលពីការជួលត្រលប់គឺជាការធានាផ្តល់ប្រាក់ចំណេញតាមរយៈគម្រោងជួល ក្នុងពេលអនាគតដោយអ្នកអភិវឌ្ឍន៍ ឫក្រុមហ៊ុនដែលគ្រប់គ្រងអចលនទ្រព្យផ្តល់ជូនអ្នកទិញ ដោយផ្នែកតាមកិច្ចសន្យា បន្ទាប់ពីចុះហត្ថលេខាលើកិច្ចសន្យាទិញ-លក់។

ការធានាជួលត្រលប់គឺជាមធ្យោបាយដ៏ងាយស្រួលបំផុតដែលអាចទទួលបានការជួលត្រលប់ តាមការរំពឹងទុកប្រចាំឆ្នាំ។ ត្រូវចងចាំថា ផលចំណេញដែលរំពឹងទុកប្រចាំឆ្នាំគឺជាទឹកប្រាក់ ទទួលបានបន្ទាប់ពីកាត់ពន្ធរួច។ 

ឧទាហរណ៍ប្រសិនបើអ្នកទិញយូនីតមួយ ដែលមានតម្លៃ ១៩៥,០០០ ដុល្លារ ប្រសិនបើអ្នកទទួលបានការជួលត្រលប់ ៨ % ក្នុងមួយឆ្នាំ នោះអ្នកនឹងទទួលបាន ១៥,៤០០ ដុល្លារក្នុងមួយឆ្នាំ។

ខាងក្រោមនេះជាខុនដូ ១២ គម្រោង ដែលបានកំពុងផ្តល់ជូនផែនការជួលត្រលប់ ដែលអ្នកទិញ គួរធ្វើការពិចារណានៅពេលចង់វិនិយោគខុនដូនៅកម្ពុជា។  

១. គម្រោង Blue Bay

គម្រោង Blue Bay ស្ថិតនៅឆ្នេរ​ឯករាជ្យនៃខេត្តព្រះសីហនុ ដែលអគារដំបូងរបស់គម្រោង លាតសន្ធឹងលើផ្ទៃដីចំនួន ១១០,០០០ ម៉ែត្រការ៉េ មានកម្ពស់ ៣៧ ជាន់ និងមាន ១,៤៤៨ យូនីត ដែលក្នុងមួយយូនីតមានទំហំ ៥៥ ទៅ ១១៤ ម៉ែត្រការ៉េ។ គម្រោង Blue Bay នេះក៏មានរួមបញ្បូលសេវាកម្មកំសាន្តជាច្រើនមាន ដូចជាអាងហែលទឹកលើដំបូល សួនច្បារ កន្លែងហាត់ប្រាណ ផ្សារលក់ទំនិញរួចពន្ធ  និងកន្លែងផ្សេងៗនៅក្នុងគម្រោងផ្ទល់តែម្តង។ 

គម្រោង Blue Bay នឹងបញ្ចប់ការសាងសង់​​ និងប្រគល់ផ្ទះជូនអតិថិជននៅខែធ្នូ ឆ្នាំ ២០១៩ នេះ។ យូនីតនីមួយៗរបស់ Blue Bay មានតម្លៃចាប់ផ្តើមត្រឹមតែ ៣,៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយ​ ក្រុមហ៊ុនក៏ផ្តល់ជូនការធានាជួលត្រឡប់ប្រចាំឆ្នាំរហូតដល់ ៦៤% សម្រាប់រយៈពេល ៨ ឆ្នាំ។ ចាប់អារម្មណគម្រោង Blue Bay សូមចុចទីនេះ

២. គម្រោងThe Peak Residences

គម្រោង The Peak

គម្រោងនេះស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមននៃទីក្រុងភ្នំពេញ ដែលមាន ៥៥ ជាន់ និង ១,០១៤ យូនីត។ យូនីត របស់ The Peak Residences មានទំហំ ៦២ - ១២៧ម៉ែត្រការ៉េ។ មិនតែប៉ុណ្ណោះ គម្រោង The Peak Residences ក៏បានបំពាក់ទៅដោយគ្រឿងបរិក្ខារទំនើបជាច្រើន មានដូចជា ម៉ាស៊ីនត្រជាក់ ទូរទស្សន៍ ខ្សែអុីនធើណិតត ជាដើម ហើយអតិថិជនក៏អាចលេងកំសាន្តជាមួយនឹងអាងហែលទឹក បន្ទប់សូណា សួនច្បារ និងកន្លែងហាត់កីឡាផងដែរ។

គម្រោង The Peak Residences ត្រូវបានអភិវឌ្ឍដោយ ក្រុមហ៊ុនឈ្មោះ Oxley Gem (Cambodia) ដែលធានាការជួល ៧៥% សម្រាប់រយៈពេល ១៥ ឆ្នាំ។ គម្រោងនេះ នឹងបញ្ចប់ការសាងសង់របស់ខ្លួននៅឆ្នាំ ២០២០ និងមានតម្លៃ ១៧៦,០០០ ដុល្លារក្នុងមួយយូនីត។  អ្វីដែលពិសេសនោះគឹ គម្រោងនេះ ស្ថិតនៅក្នុងទីក្រុង ដែលអាចមើលទេសភាពទីក្រុងដ៏ស្រស់ស្អាតបំផុត។ 

៣. គម្រោងគម្រោង ព្រីនស៍ ហ្គោលដិន បេ

គម្រោងនេះ ស្ថិតនៅលើឆ្នេរសុខានៃខេត្តព្រះសីហនុ ដែលលាតសន្ធឹងលើផ្ទៃដីចំនួន ២២,២០១ ម៉ែត្រការ៉េ ដែលមានអគារអាផាតមេនបួន ដែលមានចំនួន ២,១០០ យូនីត និងផ្សារ ដែលមានកម្ពស់ ៥ ជាន់ស្ថិតនៅលើផ្ទៃដី ៥០,០០០ ម៉ែត្រការ៉េ។ លើសពីនេះទៅទៀត គម្រោងនេះ មានកម្ពស់ ៤១ ជាន់ និងក្នុងមួយយូនីតមានទំហំចាប់ពី ៤៥ ទៅ ៧៦ ម៉ែត្រការ៉េ ដែលនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០១៩នេះ។

គម្រោងនេះត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន ក្រុមហ៊ុន ព្រីនហ័នយូ​ រៀលអុីស្ទេត ដែលធានាការជួល ១៦% សម្រាប់រយៈពេល ២ ឆ្នាំ។ តម្លៃក្នុងមួយម៉ែត្រការ៉េគឺ ២,៣០០ដុល្លារ ឬតម្លៃសរុបគឺ ១០៣,៨៩១ដុល្លារក្នុងមួយម៉ែត្រការ៉េ។ គម្រោងនេះក៏មានបំពាក់បរិក្ខារទំនើបដូចជា អាងហែលទឹក សួនច្បារ កន្លែងហាត់ប្រាណ បន្ទប់សូណាជាដើម។ 

៤. គម្រោង Cheerful Bay  

គម្រោងនេះ ស្ថិតនៅឆ្នេរអូត្រេះនៃខេត្តព្រះសីហនុ ដែលលាតសន្ធឹងលើផ្ទៃដីចំនួន ៤០,០០០ ម៉ែត្រការ៉េ មាន ៨អគារ។ អគារទាំងនោះ សុទ្ធតែអាចមើលឃើញទេសភាពឆ្នេរដ៏ស្រស់ស្អាត។ ប្លុក H មាន ៣ អគារដែលមាន ២៩ជាន់ ហើយប្លុក G មាន ៥ អគារដែលមាន២០ជាន់។ ចំនួនយូនីតសរុបគឺ ៦៨៣ ដែលយូនីតនីមួយៗមានទំហំ ៥១ ទៅ ៣០៣ ម៉ែត្រការ៉េ។

ក្រុមហ៊ុន Yunnan Jingcheng Group ដែលជាក្រុមហ៊ុនសាងសង់គម្រោងនេះ ធានាការជួលត្រឡប់ ៩៧% សម្រាប់រយៈពេល ១៥ ឆ្នាំ ហើយគម្រោងនេះ នឹងត្រូវបានបញ្ចប់ និងប្រគល់ជូនអតិថិជននៅខែមិថុនា ឆ្នាំ២០២១។ តម្លៃសរុប គឺ ៩៩,៤៨០ដុល្លារ ចំណែកឯបរិក្ខារនៅក្នុងខុនដូមានលក្ខណៈទំនើបបំផុត ដូចជាម៉ាស៊ីនត្រជាក់ គ្រឿងសង្ហារិមជាដើម។ ចាប់អារម្មណ៍គម្រោង Cheerfule Bay សូមចុចទីនេះ

៥. គម្រោង La Vista One

គម្រោងនេះមានទីតាំងស្ថិតនៅចំណុចប្រសព្វរវាងទន្លេមេគង្គ និងទន្លេសាប តំបន់ជ្រោយចង្វារ។ គម្រោងខុនដូនេះ មានយូនីតសរុបចំនួន ១,៧៥០ ដែលយូនីតនីមួយៗ មានទំហំ ចាប់ពី ៤៨ ទៅ ១២៧ ម៉ែត្រការ៉េ និងមានកម្ពស់ ៤១ជាន់។

គម្រោង La Vista One ត្រូវបានសាងសង់ដោយក្រុមហ៊ុន Yin Yi Venture ក្នុងនោះគម្រោងនេះក៏មានធានាការជួលត្រលប់មកវិញរហូតដល់ ១៨% សម្រាប់រយៈពេល ៣ ឆ្នាំ។ ខុនដូនេះមានតម្លៃ ២,២០០ដុល្លារ​ក្នុងមួយម៉ែត្រការ៉េ រីឯតម្លៃសរុបគឺ៨០,០០០ដុល្លារ។ គម្រោងនេះ ត្រូវបានគេរំពឹងថានឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២១។ 

៦. គម្រោងលីងណានហ្គាដិន

គម្រោងនេះស្ថិតនៅមហាវិថីហ៊ុនសែន សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានចំនួនយូនីតសរុប ១,៩០២ និងមាន ៣៣ ជាន់។ យូនីតនីមួយៗនៅក្នុងគម្រោងនេះមានទំហំចាប់ពី ៦៦ ទៅ ១៤៥ ម៉ែត្រការ៉េ ដែលមានពី  ១ ទៅ ៤ បន្ទប់គេង ជាមួយនឹងរានហាលខាងមុខ។ ប​ន្ទប់នីមួយៗ មានបំពាក់ដោយបរិក្ខារទំនើបៗ។   

គម្រោងនេះ ត្រូវបានគេរំពឹងថានឹងបញ្ចប់ការសាងសង់របស់ខ្លួននៅឆ្នាំ ២០២០ ហើយគម្រោងនឹងប្រគល់ផ្ទះជូនអតិថិជននៅឆ្នាំដដែល។ ក្រុមហ៊ុនក៏ធានាការជួលត្រឡប់ ៣៥% សម្រាប់រយៈពេល ៥ ឆ្នាំ។ តម្លៃក្នុងមួយម៉ែត្រការ៉េគឺ ២,១០០ដុល្លារ និងតម្លៃសរុបគឺ ១៣៨,៥៧៩ ដុល្លារ។

៧. គម្រោង The Peninsula Private Residence

តំបន់ជ្រោយចង្វារ

គម្រោង Peninsula Private Residence ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ដែលជាតំបន់ ដែលមានការអភិវឌ្ឍឆាប់រហ័ស។ គម្រោងនេះមាន ២៥ ជាន់ និងមាន ១៥៥ យូនីត ដែលក្នុងមួយយូនីតមានពី ១ ទៅ ៤ បន្ទប់គេង ជាមួយរានហាល និងមានទំហំពី ៤២.១២ ទៅ ១២៩.៥៨ ម៉ែត្រការ៉េ។

Peninsula Private Residence ធានាការជួលត្រឡប់ ៨% សម្រាប់រយៈពេល ២ ឆ្នាំ។ គម្រោងនេះនឹងត្រូវបានបញ្ចប់ និងប្រគល់ផ្ទះនៅឆ្នាំ២០២០។ យូនីតមានតម្លៃ២,០២០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃសរុប ១១៣,៤៤៣ដុល្លារ។

៨. គម្រោង New Landmark

គម្រោងនេះមានសាងសង់លើផ្ទៃដីចំនួន ១៤,៤៦៨ ម៉ែត្រការ៉េ ដែលមានចំនួនយូនីតសរុបចំនួន ៣,៤១៩ និងយូនីតមានទំហំពី ៣១ ទៅ ១០៦ ម៉ែត្រការ៉េ។ ខុនដូនេះមាន ៣៧ជាន់ និងគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២១ ហើយនឹងត្រូវប្រគល់ជូនអតិថិជននៅថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០២១ សម្រាប់អគារ B។ លើសពីនេះទៅទៀត អគារC មាន ៣៧ ជាន់ ដូចអគារ B ដែរ និងអគារ A មាន ៣៣ ជាន់។

គម្រោងនេះ ត្រូវបានសាងសង់ដោយ ក្រុមហ៊ុន Wan Heng Run Investmentហើយ​ក្រុមហ៊ុន ធានាការជួលត្រឡប់ ៣៦% សម្រាប់រយៈពេល ៣ ឆ្នាំ។ យូនីតមានតម្លៃ ១,៩០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និង ៤០,០០០ ដុល្លារសម្រាប់តម្លៃសរុប។

៩. គម្រោង Sky Park Condo

គម្រោង Sky Park Condo ស្ថិតនៅផ្លូវជាតិលេខ ៦ នៅខេត្តសៀមរាប។ គម្រោងនេះមានចម្ងាយត្រឹមតែ ៥ នាទីពីផ្សារទំនើប Heritage Walk  និង ៨ នាទីពីផ្សារចាស់ ហើយ ១០ នាទីពីអាកាសយានដ្ឋានអន្តរជាតិ និងប្រាសាទអង្គរវត្ត រី​ឯពីផ្សារលើតែ ១៥ នាទីប៉ុណ្ណោះ។ អភិវឌ្ឍលើផ្ទៃដីចំនួន ៥,៦០០ ម៉ែត្រការ៉េ មានកម្ពស់ ៤ ជាន់ ហើយក្នុងមួយជាន់មាន ១០ យូនីត។ ក្នុងមួយយូនីតមានទំហំ ៧២ ទៅ ១៣៨ ម៉ែត្រការ៉េ។

ក្រុមហ៊ុន Hunter Estate ដែលជាក្រុមហ៊ុនអភិវឌ្ឍគម្រោងនេះកំពុងផ្តល់ជូន​ការជួលត្រឡប់ ក្នុងអត្រា ១២% សម្រាប់រយៈពេល ២ ឆ្នាំ។ យូនីតក្នុងគម្រោងនេះមានតម្លៃត្រឹមតែ ៩១៤ ដុល្លារក្នុងមួយម៉ែត្រការ៉េ ឬ ៦៧,០០០ដុល្លារសម្រាប់តម្លៃសរុប។ ខុនដូបំពាក់ដោយបរិក្ខារទំនើបៗ ហើយអតិថិជនអាចលេងកំសាន្តជាមួយនឹងអាងហែលទឹក បន្ទប់ហ្សូណា ជាដើម។

១០. គម្រោងឆ្នេរសមុទ្រមរកត

គម្រោងនេះ ស្ថិតនៅចម្ងាយ ២០០ ម៉ែត្រពីច្រកទ្វារចូលនៃឈូងសមុទ្រថៃ នៅខេត្តព្រះសីហនុ ដែលមានបន្ទប់ស្នាក់នៅសរុបចំនួន ៥៣៦​ យូនីត។ 

គម្រោងនេះត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនក្រុមហ៊ុន ជានឈ័ង អូនើ រៀលអ៊ីស្ទេត ឯ.ក ដែលធានាការជួលត្រឡប់ ២៤% ក្នុងយៈពេល ៣ ឆ្នាំ។ យូនីតនេះមានតម្លៃ ២,០៥០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ និងតម្លៃសរុបត្រឹមតែ ៦០,១៤៧ដុល្លារក្នុងមួយយូនីត។ ខុនដូមានបំពាក់ដោយ គ្រឿងសង្ហារិម និងបរិក្ខារទំនើបៗដូចជា ឧបករណ៍បន្ទប់ទឹកម៉ាក TOTO ម៉ាស៊ីនត្រជាក់ក្រិក ទូរទឹកកក Haier ទូរទស្សន៍ម៉ាក TCL និងយីហោផ្សេងៗទៀត។

ដំណាក់កាលដំបូងនៃគម្រោងនេះ គឺខុនដូសម្រាប់ស្នាក់នៅដែលមាន ៣០ ជាន់ ដែលមានទំហំ ៤០ ទៅ ៥០ម៉ែត្រការ៉េ។ គម្រោងនេះគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២១។

១១. គម្រោងThe View

អគារតំបន់ចំការមន

គម្រោងនេះ មានទីតាំងនៅបឹងកេងកង១ ចំការមន នៃរាជធានីភ្នំពេញ។ គម្រោងមានកម្ពស់ ៣៣ ជាន់ បែងចែកជាជាខុនដូ និងសេវាកម្មអាផាតមេន ដែលមានចំនួន ៣២០ យូនីត ហើយយូនីតមានទំហំពី ២៦ ទៅ ៦១ ម៉ែត្រការ៉េ។ សន្តិសុខត្រូវបានធានារយៈពេល ២៤ ម៉ោង ដែលធ្វើឲ្យអតិថិជនអាចទទួលបានអារម្មណ៍សុវត្ថិភាព។

គម្រោងនេះត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន Grand RichFortune ហើយក្រុមហ៊ុនធានា ជួលត្រលប់ក្នុងអត្រា ១៩% ក្នុងរយៈពេល ៥ ឆ្នាំ។ គម្រោងនេះ បានបញ្ចប់ការសាងសង់ របស់ខ្លួននៅឆ្នាំ ២០១៨។ កន្លងទៅនេះ គម្រោងនេះក៏មានបន្ទប់អាផាតមិនសម្រាប់ជួលក្នុងតម្លៃ ១,០០០ ដុល្លារក្នុងមួយខែផងដែរ។ អតិថិជនអាចរីករាយជាមួយនឹងបរិក្ខារ និងកន្លែងលំហែកាយផ្សេងៗដូចជាអាងហែលទឹក សួនច្បារ ដោយមានទេសភាពទីក្រុងដ៏ស្រស់ស្អាតផងដែរ។

១២. គម្រោង Baoli Mansion

គម្រោង Baoli Mansion គឺជាគម្រោងប្រណិត និងស្រស់ស្អាត ដែលនឹងឈរជាទីសម្គាល់ថ្មីមួយ នៅក្នុងទីក្រុង និងផ្តល់ជូនឱកាសវិនិយោគល្អបំផុត ការជួលត្រលប់ក្នុងអត្រា ១៦% ក្នុងរយៈពេល ២ ឆ្នាំ។ 

Baoli Mansion មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី  ជិតស្ថានីយ៍រថភ្លើង និងត្រឹមតែ១៥នាទីពីព្រលានយន្តហោះ។ Baoli Mansion ព័ទ្ធជុំវិញដោយ ស្ថាប័នរដ្ឋសំខាន់ៗ ស្ថាប័នអប់រំ និងស្ថាប័នពាណិជ្ជកម្ម  ផ្សារទំនើប សេវាកម្មកំសាន្តជាច្រើននៅក្នុងទីក្រុង។ 

Baoli Mansion នឹងមានលំនៅដ្ឋានប្រណិតដែលមានទំហំចាប់ពី ៤៥ ម៉ែត្រការ៉េ ដល់ ៥៥ ម៉ែត្រការ៉េ។ នៅក្នុងគម្រោង Baoli Mansion មានផ្តល់ជូនសេវាកម្មដូចជា ចំណតរថយន្ត សេវាកម្មថែរក្សាលំនៅដ្ឋាន កន្លែងហាត់ប្រាណ ហាងកាហ្វេ ភោជនីយដ្ឋាន និងបា៕

ស្វែងរកខុនដូសម្រាប់លក់នៅកម្ពុជានៅថ្ងៃនេះ! 

Comments