+85561 777 090
Logo
ចូលរួមព្រឹទ្ធិការណ៍ទស្សនាខុនដូ Habitat នៅថ្ងៃទី៩​ - ថ្ងៃទី១០ ខែកុម្ភៈ នៅសង្កាត់ទន្លេបាសាក់
Updated on: June 6, 2022, 5:06 p.m.
Published on: February 2, 2017, 6:04 a.m.
Events & Announcements
Property Reviews
Realestate News

ចូលរួមព្រឹទ្ធិការណ៍ទស្សនាខុនដូ Habitat នៅថ្ងៃទី៩​ - ថ្ងៃទី១០ ខែកុម្ភៈ នៅសង្កាត់ទន្លេបាសាក់


គម្រោងខុនដូ Habitat គឺជាគម្រោងមួយនៃគម្រោងអភិវឌ្ឍន៏ខុនដូប្រណិតៗជាច្រើនក្នុងទីក្រុងភ្នំពេញ ដោយមាន១៣យូនីតនិងកម្ពស់១៤ជាន់ស្ថិតនៅលើផ្លូវ២១ក្នុងសង្កាត់ទន្លេបាសាក់។ វាជាសង្កាត់មួយដែលមានការអភិវឌ្ឍន៍ គម្រោងលំនៅដ្ឋានជាច្រើនក្នុងតំបន់ហើយមានចម្ងាយប្រហែល២០០ម៉ែត្រពីផ្សារទំនើបអ៊ីអនម៉លនិង Bassac Lane ដែលមានបារ និងភោជនីដ្ឋានជាច្រើននៅទីនោះ។

ដើម្បីប្រារព្ធពិធីបិទការសាងសង់ និងការផ្ដល់ជូនយូនីតទៅដល់អ្នកទិញទាំងអស់នៅថ្ងៃព្រហស្បត៏ ទី៩ និងថ្ងៃទី១០ ខែកុម្ភៈ ខាងមុខនេះអ្នកអភិវឌ្ឍន៏គម្រោងខុនដូHabitat។  សូមអញ្ជើញអតិថិជនទាំងអស់ដើម្បីទស្សនាគម្រោងដែលបានសាងសង់រួច រាល់ហើយ។

កម្មវិធីបើកសម្ភោធនឹងចាប់ផ្ដើមពីម៉ោង៨ព្រឹកដល់៨ល្ងាចនៅប្រហស្បត៏ទី៩និងទី១០ខែកុម្ភៈខាងមុខ នៅសង្កាត់ទន្លេបាសាក់។

មានតែអតិថិជនតែប៉ុណ្ណោះដែលបានស្វាគមន៏ចូលរួមក្នុងកម្មវិធីនេះ (កម្មវិធីនេះមិនមែនសម្រាប់ភ្នាក់ងារអចលនទ្រព្យឡើយ)។ តម្លៃយូនីតដែលបានសាងសង់រួចរាល់ហើយមានតម្លៃចាប់ពី២៣២,០០០ដុល្លារ(ត្រឹមតែ២៦,០០ដុល្លារតែប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ)

គម្រោងខុនដូ Habitat គឺជាគម្រោងវិនិយោគមួយដែលពិសេសដែលផ្តល់ទំនុកចិត្តដល់ការវិនិយោគយ៉ាង ច្បាស់លាស់។ យូនីតនីមួយៗលោកអ្នកអាចចូលទៅរស់នៅបានហើយ ដោយមានការធានាក្នុងភាពជាជាម្ចាស់នៅពេលដែលអ្នកទិញចុះហត្ថលេខា និងដំណើការកាន់កាប់ប័ណ្ណកម្មសិទ្ធិត្រូវបានធ្វើរួចរាល់។

វិនិយោគិននឹងទទួលបានប្រាក់ចំណេញពីការជួលត្រឡប់ចន្លោះពី៧% ទៅ៩%ក្នុងមួយឆ្នាំ ដោយសារតែ លក្ខណៈពិសេសរបស់យូនីតកំពុងតែឆ្លើយតបទៅនឹងភាពប្រណិតរចនាបែបទាន់សម័យ ទំហំនិងសម្ភារៈទំនើបយ៉ាងល្អប្រណិត ទាំងអស់នេះធ្វើឱ្យខុនដូមានភាពល្អដាច់គេក្នុងទីក្រុងភ្នំពេញ។

គម្រោងខុនដូ Habitat ត្រូវបានសាងសង់ឡើងទៅតាមស្តង់ដា និងគុណភាពតាមបែបអន្តរជាតិ ហើយវាក៏ឆ្លើយតបទៅនឹងស្តង់ដាររស់នៅសម្រាប់បុគ្គលិកស្ថានទូតទាំងអស់ផងដែរដោយមាន៖ ប្រព័ន្ធភ្លើង សន្តិសុខ និងស្តង់ដាសំណង់នៃគុណភាពតែមួយ និងសុវត្ថិភាពតែមួយលើពិភពលោក។

គ្រប់យូនីតទាំងអស់មានមានការ៉ូឈើយ៉ាងស្រស់ស្អាតនាំចូលដោយក្រុមហ៊ុនអន្តរជាតិដ៏ល្បីឈ្មោះដែលអាចជឿទុកចិត្តបាន។ ប្រព័ន្ធសោអេឡិចត្រូនិចមានស្តង់ដាខ្ពស់មានកាមេរ៉ាសុវត្ថិភាព និងប្រព័ន្ធពន្លត់អគ្គីភ័យ និងលេខកូដសម្ងាត់ដែលធ្វើឡើងដោយបណ្ដាញទូរទស្សន៏ smart TV ហើយពិដានបំពាក់ដោយម៉ាស៊ីនត្រជាក់គ្រប់យូនីតទាំងអស់។

មានផ្តល់ជូនសេវាកម្មដូចជា៖ អាងហែលទឹកនៅលើដំបូលដែលជាទឹកប្រៃ កន្លែងហាត់ប្រាណ និងកន្លែងអាំងសាច់នៅលើដំបូលទៀតផង។ យូនីតជាន់ខាងលើផ្ដល់នូវទេសភាពដ៏ស្រស់ស្អាត និងទទួលបានការកម្សាន្តលក្ខណៈឯកជនយ៉ាងសប្បាយរីករាយ។

ទេសភាពដ៏ឆើតឆាយនៃទីក្រុងភ្នំពេញសង្កាត់ទន្លេបាសាក់គឺជាតំបន់ដែលអចលនទ្រព្យមានតម្លៃខ្ពស់ខ្លាំងពីព្រោះតែមានទីតាំងនៅជិតផ្សារទំនើបអ៊ីអនម៉ល សណ្ឋាគារណាហ្គាវើល ហាងលក់ទំនិញទំនើបៗ ភោជនីយដ្ឋាន បារ និងការអភិវឌ្ឍន៏ប្រណិតៗជាច្រើនទៀត។

សូមអញ្ជើញមកទស្សនាដោយផ្ទាល់នៅថ្ងៃព្រហស្សត៏ ទី៩ និងទី១០ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៨ល្ងាច៖ ធ្វើការទំនាក់ទំនងដោយផ្ទាល់មកកាន់៖ លោក Matthew Tippetts:  Matthew.tippetts@m-invest.capital - 010 927 450
ស្វែងយល់បន្ថែមអំពីគម្រោងខុនដូ Habitat Condos ថ្ងៃនេះ!
borey-ads-580-x-90-khmer

Comments