+85561 777 090
Logo
លឿន​ឡើង ! រដ្ឋ​ប្រកាសប្រាប់​ប្រជាពលរដ្ឋ​ដែល​នៅ​តំបន់​១​នេះ​ប្រញាប់​ទៅ​ចាប់ឆ្នោត​យក​ដី​ឡូត៍
Updated on: July 28, 2022, 8:52 a.m.
Published on: July 28, 2022, 8:52 a.m.

លឿន​ឡើង ! រដ្ឋ​ប្រកាសប្រាប់​ប្រជាពលរដ្ឋ​ដែល​នៅ​តំបន់​១​នេះ​ប្រញាប់​ទៅ​ចាប់ឆ្នោត​យក​ដី​ឡូត៍


ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមបណ្តោយផ្លូវរថភ្លើង ដែលទទួលរងផលប៉ះពាល់ដោយសារការស្ថាបនាផ្លូវបេតុងថ្មី នាពេលនេះអាជ្ញាធរបានធ្វើការរៀបចំបែងចែកដីឡូត៍សម្រាប់ប្រជាពលរដ្ឋទាំងនោះតាមរយៈការចាប់ឆ្នោត ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌឬស្សីកែវដែលបានជូនដំណឹងកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ។

តាមប្រភពសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌឬស្សីកែវបានជូនដំណឹងទៅកាន់បងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅតាមបណ្តោយផ្លូវរថភ្លើងរងផលប៉ះពាល់ពីការស្ថាបនាផ្លូវបេតុងថ្មីក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ សង្កាត់ឬស្សីកែវ និងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដោយក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបែងចែកដីឡូត៍នៅតំបន់អភិវឌ្ឍន៍ព្រែកអូរវែង ដែលស្ថិតនៅក្នុងភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ជូនទៅកាន់ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅតាមបណ្តោយផ្លូវរថភ្លើងតាមរយៈការចាប់ឆ្នោត ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង០៨និង០០នាទីព្រឹក នៅវត្តទួលសន្តិវ័ន្ត (ហៅវត្តទួលអស់លោក) ។

តាមរយៈសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌឬស្សីកែវក៏បានបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅតាមបណ្តោយផ្លូវរថភ្លើងត្រូវទៅចាប់ឆ្នោតដោយផ្ទាល់ទៅតាមកាលបរិច្ឆេទ និងទីកន្លែងដែលបានកំណត់ដូចខាងលើ ដោយមានភ្ជាប់មកជាមួយនូវឯកសារបញ្ជាក់អត្តសញ្ញាណដែលមានដូចជា អត្តសញ្ញាណបណ្ណ, សៀវភៅស្នាក់នៅ, សៀវភៅគ្រួសារ រួមជាមួយនឹងឯកសារពាក់ព័ន្ធផ្សេងៗ ៕

Comments