+85561 777 090
Logo
មជ្ឈមណ្ឌលអាជីវកម្មចម្រុះ Holiday Outlets ផ្តល់ជូនឱកាសវិនិយោគដែលផ្តល់ផលចំណេញខ្ពស់
Updated on: June 6, 2022, 5:01 p.m.
Published on: July 29, 2020, 6:49 a.m.

មជ្ឈមណ្ឌលអាជីវកម្មចម្រុះ Holiday Outlets ផ្តល់ជូនឱកាសវិនិយោគដែលផ្តល់ផលចំណេញខ្ពស់


មជ្ឈមណ្ឌលអាជីវកម្មដ៏ថ្មីសន្លាង ស្ថិតនៅប៉ែកខាងត្បូងនៃទីក្រុងភ្នំពេញ នឹងបើកទ្វារស្វាគមន៍អតិថិជនក្នុងពេលឆាប់ៗនេះហើយ។ មជ្ឈមណ្ឌលអាជីវកម្មថ្មីមួយនេះ នឹងនាំមកជូនលោកអ្នកនូវបទពិសោធថ្មីនៃការកម្សាន្តទិញទំនិញ មិនធ្លាប់មានពីមុនមកក្នុងប្រទេសកម្ពុជា។

គម្រោង Holiday Outlets គឺជាគម្រោងមជ្ឈមណ្ឌលអាជីវកម្មចម្រុះ មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ មជ្ឈមណ្ឌលអាជីវកម្មថ្មីមួយនេះ គឺជាបណ្តុំហាងលក់រាយលំដាប់ខ្ពស់ ដែលប្រមូលផ្តុំទៅដោយផលិតផលម៉ាកល្បីៗមកពីបរទេស និងផលិតផលស្នាដៃខ្មែររបស់សហគ្រិនក្នុងស្រុក។

អំពីក្រុមហ៊ុនអភិវឌ្ឍគម្រោង

ក្រុមហ៊ុន Royal Sino Investment Group (RSI) គឺជាក្រុមហ៊ុនវិនិយោគឯកជនដ៏ចំណាស់មួយ ដែលបានប្រកបអាជីវកម្មក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩៦ មកម្ល៉េះ។ ដោយមើលឃើញពីការរីកលូតលាស់យ៉ាងខ្លាំងនៃវិស័យពាណិជ្ជកម្មរបស់កម្ពុជា ក្រុមហ៊ុនមួយនេះបានស្ថាបនាគម្រោង Holiday Outlets ក្នុងគោលដៅរួមចំណែកអភិវឌ្ឍវិស័យពាណិជ្ជកម្មបន្ថែមទៀត តាមរយៈការផ្តល់ជូននូវបទពិសោធទិញទំនិញថ្មី និងប្លែក ដើម្បីបំពេញតាមតម្រូវការអតិថិជននាសម័យទំនើប។

ទីផ្សារទំនើប Outlets ដំបូងបង្អស់ក្នុងទីក្រុងភ្នំពេញ

ផលិតផលម៉ាកល្បីៗដែលលោកអ្នកធ្លាប់តែបានឃើញនៅលើទីផ្សារក្រៅប្រទេស ឥឡូវនេះ បានមកដល់ប្រទេសកម្ពុជាហើយ។ Holiday Outlet​s គឺជាផ្សារទំនើប Outlets ដំបូងគេបង្អស់នៅទីក្រុងភ្នំពេញ ដែលនាំមកជូនលោកអ្នកនូវផលិតផលម៉ាកល្បីៗរាប់រយមុខ ពីទូទាំងពិភពលោក។ ម៉ាកល្បីៗដែលធ្លាប់តែនៅឆ្ងាយ​ ឥឡូវនេះនៅជិតបង្កើយ។

លើកស្ទួយសហគ្រិនភាព និងវិស័យទេសចរណ៍

Holiday Outlets ត្រូវបានរចនាម៉ូដយ៉ាងពិសេស ដោយយកគំរូតាមទីផ្សារលក្ខណៈប្រពៃណីខ្មែរ។ មជ្ឈមណ្ឌលអាជីវកម្មមួយនេះបានបម្រុងទុកតូបលក់ទំនិញរាប់រយកន្លែងរួចជាស្រេច សម្រាប់សហគ្រិនក្នុងស្រុកដែលមានបំណងចង់បង្កើតអាជីវកម្មផ្ទាល់ខ្លួន។

តូបលក់ទំនិញទាំងអស់នេះមានទីតាំងស្ថិតនៅតំបន់ The Holiday Square ដែលជាផ្នែកមួយរបស់ Holiday Outlets។ នៅទីនោះ ទាំងអតិថិជនក្នុងស្រុក និងភ្ញៀវបរទេស អាចស្វែងរកផលិតផលក្នុងស្រុកយ៉ាងសម្បូរបែប រួមមាន មុខម្ហូបខ្មែរ ភេសជ្ជៈ វត្ថុអនុស្សាវរីយ៍ សំលៀកបំពាក់ និងផលិតដោយស្នាដៃកូនខ្មែរជាច្រើនទៀត។

ជាមួយនឹងហាងលក់ទំនិញយីហោក្នុងស្រុកនិងក្រៅប្រទេសរាប់រយហាងស្ថិតនៅកន្លែងតែមួយ Holiday Outlets នឹងក្លាយទៅជាមជ្ឈមណ្ឌលលក់ទំនិញដ៏ទាក់ទាញបំផុតនៅក្នុងប្រទេសកម្ពុជា ជាក់ជាមិនខាន។

ម៉ូដែលអាជីវកម្មដ៏ថ្មីសន្លាងសម្រាប់ហាងលក់រាយ

ដើម្បីធានាថាការវិនិយោគរបស់លោកអ្នកនាំមកនូវផលចំណេញយ៉ាងពិតប្រាកដ Holiday Outlets ផ្ដល់ជូននូវ លក្ខណៈពិសេសមួយដែលអាចអោយអ្នកទិញយូនីតអាចចំណេញលុយមកវិញបានទាំងអស់​តាមលក្ខខណ្ឌទិញត្រឡប់មកវិញដែលម្ចាស់គម្រោងផ្ដល់ឱ្យ។

លក្ខខណ្ឌទិញត្រឡប់មកវិញនេះ អនុញាតិឱ្យអ្នកទិញធ្វើការលក់យូនីតត្រឡប់មកម្ចាស់គម្រោងវិញ ក្នុងតម្លៃដ៏ពិសេស គឺស្មើនឹង ១៣០% នៃតម្លៃដើម។

Holiday Outlets ផ្ដល់ជូនកញ្ចប់វិនិយោគ ២ប្រភេទ សម្រាប់សហគ្រិនវ័យក្មេង ម្ចាស់អាជីវកម្ម និងវិនិយោគិនបរទេស។

កញ្ចប់វិនិយោគប្រភេទ A

ប្រសិនបើលោកអ្នកមានគម្រោងក្នុងការចាប់ផ្ដើមអាជីវកម្មថ្មីនៅមជ្ឈមណ្ឌល Holiday Outlets កញ្ចប់វិនិយោគប្រភេទ A គឺជាជម្រើសដ៏ស័ក្តិសម ដែលផ្តល់ជូនអត្ថប្រយោជន៍ជាច្រើនដូចជា៖

  • ចាប់ផ្ដើមគំនិតអាជីវកម្មថ្មីជាមួយនឹងសហគមន៍សហគ្រិនដែលមានគំនិតដូចនឹងលោកអ្នក
  • ថ្លៃថែទាំទាប
  • លក្ខខណ្ឌបង់រំលស់រយៈពេល ២៤ខែ (២ ឆ្នាំ)
  • លក្ខខណ្ឌទិញត្រឡប់មកវិញពីម្ចាស់គម្រោង

កញ្ចប់វិនិយោគប្រភេទ B

ប្រសិនបើអ្នកមានបំណងចង់ទិញយូនីតទុក ប៉ុន្តែពុំមានគម្រោងបើកអាជីវកម្មថ្មីនោះឡើយ កញ្ចប់វិនិយោគប្រភេទ B គឺជាជម្រើសដ៏ស័ក្តិសម ដែលផ្តល់ជូនអត្ថប្រយោជន៍ដូចជា៖

  • កិច្ចសន្យាជួលត្រឡប់ទៅកាន់ម្ចាស់គម្រោង
  • ទទួលបានប្រាក់ចំណូលដោយប្រយោល (កើនឡើងរៀងរាល់ឆ្នាំ)
  • ការគ្រប់គ្រងដែលគ្មានភាពស្មុគស្មាញ
  • លក្ខខណ្ឌបង់រំលស់រយៈពេល ២៤ខែ (២ ឆ្នាំ)
  • លក្ខខណ្ឌទិញត្រឡប់មកវិញពីម្ចាស់គម្រោង

តាមរយៈការផ្ដល់ជូនកញ្ចប់វិនិយោគដែលមានភាពបត់បែនខ្ពស់ មជ្ឈមណ្ឌល Holiday Outlets បង្កភាពងាយស្រួលសម្រាប់វិនិយោគិន ក៏ដូចជាសហគ្រិនវ័យក្មេងក្នុងការចាប់ផ្ដើមអាជីវកម្មថ្មី ហើយរីកលូតលាស់យ៉ាងឆាប់រហ័សនៅក្នុងទីផ្សារប្រទេសកម្ពុជាយ៉ាងពិតប្រាកដ។

*កញ្ចប់វិនិយោគប្រភេទ A ផ្ដល់ជូនម្ចាស់អាជីវកម្មនូវជម្រើសក្នុងការលក់យូនីតរបស់ខ្លួនមកកាន់ម្ចាស់គម្រោងវិញ ក្រោយរយៈពេល ៥ឆ្នាំ ១០ឆ្នាំ ឬ ១៥ឆ្នាំ បន្ទាប់ពីទិញយូនីតនោះ ដោយទទួលបានទាំងថ្លៃដើម និងប្រាក់ចំណេញបន្ថែម ៣០% ពោលគឺស្មើនឹង ១៣០% នៃតម្លៃដើមរបស់យូនីត។

*កញ្ចប់វិនិយោគប្រភេទ B ផ្ដល់ជូនម្ចាស់អាជីវកម្មនូវជម្រើសក្នុងការលក់យូនីតរបស់ខ្លួនមកកាន់ម្ចាស់គម្រោងវិញ ក្រោយរយៈពេល ៥ឆ្នាំ ១០ឆ្នាំ ឬ ១៥ឆ្នាំ បន្ទាប់ពីទិញយូនីតនោះ។​ ដើម្បីធានាថាការវិនិយោគផ្ដល់ផលចំណេញខ្ពស់ រៀងរាល់ ៥ឆ្នាំម្ដង ម្ចាស់គម្រោងនឹងបង្កើនប្រាក់ចំណូល (ពីការជួលត្រឡប់) សម្រាប់លោកអ្នក។

សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោងនេះ សូមទាក់ទងមកកាន់លេខទូរស័ព្ទ 092 92 1000/099 551 066 ឬ ចូលទៅកាន់គេហទំព័រ https://holiday-outlets.com/

Comments