នៅក្នុងឆ្នាំ២០១៩ព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យដ៏ធំបំផុតរបស់កម្ពុជាបានវិលមកជាថ្មីទៀតហើយ។ កាន់តែធំជាងមុនជាមួយនឹងទីតាំងដ៏ធំទូលាយមានគម្រោងលំនៅដ្ឋានជាច្រើនបានចូលរួមដាក់តាំងបង្ហាញគម្រោងរបស់ខ្លួន។ ដែលគម្រោងលំនៅដ្ឋានដែលនឹងចូលរួមមានដូចជា៖ គម្រោងបុរី ខុនដូ ជាពិសេសគម្រោងដែលមានតម្លៃទាបសាកសម្យជាមួយនឹងអ្នកដែលស្វែងរកទិញលំនៅដ្ឋានបំផុត។ លើសពីគម្រោងលំនៅដ្ឋានវិស័យដែលពាក់ព័ន្ធដូចជាវិស័យសំណង់ វិស័យហិរញ្ញវត្ថុ ធនាគារ ធានារ៉ាប់រ៉ងជាដើមក៏នឹងមានវត្តមានផងដែរ។
មានអ្នកចូលរួមប្រមាណ ១០,០០០នាក់ ទាំងភ្ញៀវជាតិ និងអន្តរជាតិ៖
អ្នកចូលរួមពិព័រណ៍ក្រៅពីបានទស្សនាគម្រោងលំនៅដ្ឋានជាច្រើនហើយក៏មានឱកាសចូលរួមជាមួយនឹងកម្មវិធីសិក្ខាសាលាជួបជាមួយនឹងវាគ្មិនល្បីៗដែលជជែកលើប្រធានបទទាក់ទងនឹងវិស័យអចលនទ្រព្យធុរកិច្ច និងច្បាប់កម្មសិទ្ធិនៅក្នុងប្រទេសកម្ពុជា។
ស្តង់ពិព័រណ៍ច្រើនជាង ១០០ នឹងបង្ហាញគម្រោងរបស់ខ្លួនក្នុងនោះរួមមាន៖
គម្រោងបុរីគម្រោងលំនៅដ្ឋានដែលមានតម្លៃសមរម្យ គម្រោងខុនដូនិងវិស័យដែលពាក់ព័ន្ធក្នុងនាមជាក្រុមហ៊ុនអភិវឌ្ឍន៍ការចូលរួមរបស់លោកអ្នកជាមួយពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ ពិតជាមានប្រយោជន៍យ៉ាងខ្លាំងក្នុងការផ្សព្វផ្សាយ និងជំរុញដល់ការលក់។
ចូលរួមជាមួយពិព័រណ៍លំនៅដ្ឋានដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា ចង់ក្លាយជាម្ចាស់ផ្ទះនឹងទទួលបានតម្លៃពិសេសកុំភ្លេចចូលរួមទាំងអស់គ្នា។
ព្រឹត្តិការណ៍នេះរៀបចំឡើងនៅថ្ងៃទី ២៦-២៧ ខែមេសា ឆ្នាំ២០១៩ នៅសាលពិព័រណ៍កោះពេជ្រ។
សម្រាប់ការឧបត្ថម្ភ ឬការកក់កន្លែងតាំងពិព័រណ៍សូមទាក់ទង៖
-
ភាសាខ្មែរ និងចិន: nin.kang@realestate.com.kh ឬទូរសព្ទ (+855) 93 552 305 និង (+855) 78 637 323
-
អង់គ្លេស: tyler.stuart@realestate.com.kh ឬទូរសព្ទ (+855) 12 599 669 និង (+855) 81 599 669
ស្វែងរកព័ត៌មានថ្មីៗបំផុតអំពីអចលនទ្រព្យតាមរយៈ Realestate.com.kh!
Comments