តើលោកអ្នកមានបំណងចង់ទិញផ្ទះ ឬ ឡានថ្មីសម្រាប់ខ្លួនឯង ក្រុមគ្រួសារ និង មនុស្សជាទី ស្រឡាញ់របស់អ្នកនៅក្នុងឆ្នាំថ្មីនេះមែនទេ? បើដូច្នេះមែនលោកអ្នកគួរតែចូលរួម ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យដ៏ធំរបស់កម្ពុជាសម្រាប់ឆ្នាំ២០២០ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៤ និង២៥ ខែមេសា ខាងមុខនេះនៅសាលពិព័រណ៍កោះពេជ្រ។
សម្រាប់ព្រឹត្តិការណ៍ឆ្នាំ២០២០នេះ គឺជាការរៀបចំលើកទីពីរនៃ ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យកម្ពុជា ដោយ Realestate.com.kh ជាក្រុមហ៊ុនលេខ១នៅក្នុងប្រទេសកម្ពុជាសម្រាប់ផ្នែកទីផ្សារអចលនទ្រព្យ។
លោក Thomas O’Sullivan នាយកប្រតិបត្តិនៃក្រុមហ៊ុន Realestate.com.kh បានមានប្រសាសន៍ថា ដោយមានការគាំទ្រយ៉ាងច្រើនក្រៃលែង និង ភាពជោគជ័យលើសពីការរំពឹងទុកជាមួយចំនួនអ្នកចូលរួមជាង ២ម៉ឺននាក់ក្នុងព្រឹត្តិការណ៍កាលពីឆ្នាំមុន គឺពិព័រណ៍លំនៅដ្ឋាន និង ជីវិតទាន់សម័យកម្ពុជាឆ្នាំ២០១៩ ក្រុមហ៊ុន Realestate.com.kh ពិតជាមានកត្តិយស និងរំភើបក្នុងការរៀបចំ និងនាំយកមហាព្រឹត្តិការណ៍នេះត្រឡប់មកវិញសម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាគ្រប់គ្នាដែលរស់នៅក្នុងប្រទេសកម្ពុជា។
(ព្រឹត្តិការណ៍ពិព័រណ័លំនៅដ្ឋានឆ្នាំ២០១៩ នៅសាលពិព័រណ៍កោះពេជ្រ / Realestate.com.kh)
លោក O’Sullivan មានប្រសាសន៍ថា “យើងពិតជារំភើបខ្លាំងណាស់ក្នុងការនាំយកព្រឹត្តិការណ៍ ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យត្រឡប់មកកាន់ប្រជាជនកម្ពុជាវិញ ជាពិសេសអ្នកដែលកំពុងគិតពិចារណាក្នុងការទិញផ្ទះដំបូង ឬឡានដំបូងរបស់ពួកគេ ឬសម្ភារៈផ្សេងៗ។”
លោក O’Sullivan បានបញ្ជាក់បន្ថែមថា “គោលបំណងធំបំផុតរបស់យើងគឺផ្ដល់ឲ្យក្រុមគ្រួសារជនជាតិកម្ពុជានូវឱកាសទទួលបានការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ប្រចាំឆ្នាំនៅព្រឹត្តិការណ៍ពិព័រណ៍នេះ និងបង្កើតកន្លែងមួយដែលក្រុមគ្រួសារទាំងអស់អាចចំណាយពេលយ៉ាងសប្បាយរីករាយជាមួយគ្នានាចុងសប្ដាហ៍។”
លោក ឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ CPL ដែលបានចូលរួម ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ឆ្នាំ២០១៩ បានមានប្រសាសន៍ថាពិព័រណ៍នេះមានការរៀបចំល្អ ហើយ វាបានទាក់ទាញមនុស្សរាប់ពាន់នាក់មកទស្សនាដែលនេះជាឱកាសល្អសម្រាប់ក្រុមហ៊ុនដែលបានចូលរួមធ្វើការផ្សព្វផ្សាយពីផលិតផល និងសេវាកម្មរបស់ពួកគេ។
លោក ឧកញ៉ា ចេង ខេង មានប្រសាសន៍ថា “យើងឃើញថាមានការចាប់អារម្មណ៍ច្រើនមែនទែន។ វាជាកម្មវិធីមួយដែលល្អមានមនុស្សយ៉ាងច្រើនកុះករចូលរួមក្នុងកម្មវិធីនេះ។”
(បរិវេនខាងក្រៅនៃព្រឹត្តិការណ៍ពិព័រណ័លំនៅដ្ឋានឆ្នាំ២០១៩ នៅសាលពិព័រណ៍កោះពេជ្រ / Realestate.com.kh)
តើនឹងមានការតាំងបង្ហាញអ្វីខ្លះនៅក្នុងពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យឆ្នាំ២០២០នេះ?
ក្រៅពីមានតំាំងបង្ហាញគម្រោងអភិវឌ្ឍន៍អចលនទ្រព្យមកពីគ្រប់ទីកន្លែងនៃព្រះរាជាណាចក្រកម្ពុជា មានដូចជា៖ ផ្ទះល្វែង ខុនដូ វីឡា និងដី។ ពិព័រណ៍នេះក៏មានតាំងបង្ហាញសម្ភារផ្សេងៗផងដែរមានដូចជា៖ ឡាន សំលៀកបំពាក់ គ្រឿងសង្ហារិម សម្ភារចង្ក្រានបាយ សម្ភារកីឡា ម៉ូតូ ទូរស័ព្ទ និង សម្ភារជាច្រើនផ្សេងទៀត។
ព្រឹត្តិការណ៍នេះក៏មានការតាំងបង្ហាញពីវិស័យហិរញ្ញវត្ថុផងដែរ ដែលមានការចូលរួមពីធនាគារ និង មីក្រូហិរញ្ញវត្ថុធំៗនៅក្នុងប្រទេកម្ពុជា។ ក្រៅពីនេះក៏មានស្ដង់លក់ចំណីអាហារ និងកន្លែងកំសាន្ដសម្រាប់គ្រួសារផងដែរ។
ក្រុមហ៊ុនមួយចំនួនបានកក់ស្ដង់របស់ពួកគេរួចរាល់ហើយសម្រាប់ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យឆ្នាំ២០២០
ខណៈពេលនេះមានក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងអចលនទ្រព្យធំៗជាច្រើននៅក្នុងប្រទេសកម្ពុជា ក៏ដូចជា ធនាគារ ស្ថាប័នមីក្រូហិរញ្ញវត្ថុ ក្រុមភ្នាក់ងារអចលនទ្រព្យ និងក្រុមហ៊ុនស្ថាបត្យកម្មមួយចំនួនបានកក់កន្លែងរបស់ពួកគេរួចរាល់ហើយសម្រាប់ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យឆ្នាំ២០២០ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៤ និង ២៥ ខែ មេសា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។
ក្រុមហ៊ុនទាំងនោះរួមមាន៖ Prince Real Estate (Cambodia) Co., Ltd, Morganford Investment (Cambodia) Co., Ltd., Urban Village Phnom Penh, Garden One, La Vista One, Creed Group, Borey VIP, Borey Mongkul Phnom Penh, Borey Lorn City, Borey The Flora, Elite Capital 168, Parc 21 Residence, MZ Design, Aristo Developers, and ACMA Hitachi ។
ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យកម្ពុជាឆ្នំា២០២០ នេះនឹងប្រព្រឹត្តិទៅក្នុងរយៈពេលត្រឹមតែពីរថ្ងៃប៉ុណ្ណោះ គឺថ្ងៃទី ២៤ និង ២៥ ខែ មេសា ឆ្នាំ ២០២០ ខាងមុខនេះ នៅសាលពិព័រណ៍កោះពេជ្រ។
សូមទស្សនារូបភាពមួយចំនួនពីព្រឹត្តិការណ៍ឆ្នាំមុន
ប្រសិនបើលោកអ្នកជាម្ចាស់គម្រោង ក្រុមហ៊ុន ឬអ្នកពាក់ព័ន្ធផ្សេងៗក្នុងវិស័យអចលនទ្រព្យ ដែលមានបំណងចង់តាំងបង្ហាញពីផលិតផល និងសេវាកម្មរបស់អ្នកនៅក្នុងពិព័រណ៍លំនៅដ្ឋាន និង ជីវិតទាន់សម័យកម្ពុជាឆ្នំា២០២០នេះ សូមទំនាក់ទំនងមកកាន់ Realestate.com.kh ឥឡូវនេះ!
សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និងការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធី
សូមទំនាក់ទំនងទៅកាន់៖
នីន កាំង (ខ្មែរ និង ចិន)
+855 78 637 323
+855 93 552 305
Tyler Stuart (English)
+855 12 599 699
+855 81 599 669
tyler.stuart@realestate.com.kh
អត្ថបទដោយ
Comments