+85561 777 090
Logo
Wow ! ត្រឹមតែ2ថ្ងៃសោះអាចលក់បានជាង15លានដុល្លារក្នុងព្រឹត្តិការណ៍«Home & Lifestyle EXPO 2023»
Updated on: September 6, 2023, 2:06 a.m.
Published on: August 15, 2023, 8:09 a.m.

Wow ! ត្រឹមតែ2ថ្ងៃសោះអាចលក់បានជាង15លានដុល្លារក្នុងព្រឹត្តិការណ៍«Home & Lifestyle EXPO 2023»


អ្នកអភិវឌ្ឍ ភ្នាក់ងារ ធនាគារ រថយន្ត ម៉ាកយីហោល្បីៗ និងក្រុមហ៊ុនឈានមុខគេជិត១០០នៅប្រទេសកម្ពុជា កាលពី​ពេល​ថ្មីៗនេះបានប្រមូលផ្តុំគ្នាសម្រាប់ការតាំងពិព័រណ៍អចលនទ្រព្យដ៏ធំបំផុតប្រចាំឆ្នាំរបស់ប្រទេសកម្ពុជាគឺ«Home & Lifestyle EXPO 2023» ដែលបានប្រារព្ធធ្វើឡើងនៅសាលពិព័រណ៍កោះពេជ្រ កាលពីថ្ងៃទី១២ ដល់ ១៣ សីហា កន្លងទៅនេះ ។

ពិព័រណ៍អចលនទ្រព្យឆ្នាំ2023ដែលរៀបចំឡើងដោយក្រុមហ៊ុនអចលនទ្រព្យឈានមុខគេ Realestate.com.kh នេះបានបន្តភាពជោគជ័យរបស់ខ្លួនជាមួយនឹងការលក់អចលនទ្រព្យបានជាង 15 លានដុល្លារក្នុងរយៈពេលត្រឹមតែ 2 ថ្ងៃ ដោយមានការតាំងបង្ហាញ កិច្ចព្រមព្រៀងផ្តាច់មុខ និងការលើកទឹកចិត្តអ្នកទិញ ដែលបញ្ជាក់ពីតម្រូវការប្រកបដោយនិរន្តរភាពនៃអចលនទ្រព្យក្នុងប្រទេសកម្ពុជា ។

ជាមួយនឹងគម្រោងដែលគួរឱ្យទុកចិត្តបំផុត និងម៉ាកយីហោដ៏ពេញនិយមនៅក្នុងប្រទេសកម្ពុជាសុទ្ធតែមានបង្ហាញនៅក្នុងពិព័រណ៍អចលនទ្រព្យដ៏ធំបំផុតរបស់ Realestate.com.kh

លោក Tom O’Sullivan នាយកប្រតិបត្តិ នៃក្រុមហ៊ុន Realestate.com.kh បានថ្លែងថា «ដោយពិចារណាលើលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន យើងគិតថាវាមានសារៈសំខាន់ណាស់ដែលមានព្រឹត្តិការណ៍បែបនេះ ។ វាគឺជាឱកាសមួយដើម្បីបង្ហាញអ្នកទិញអំពីភាពលំបាក និងអ្វីដែលពួកគេពិចារណានៅពេលទិញអចលនទ្រព្យ ជាពិសេសនៅក្នុងបរិយាកាសនេះ» ។

លោកបានបន្ថែមថា«ឆ្នាំនេះ យើងមានលក្ខណៈពិសេសជាមួយនឹងប្រភេទនៃការអភិវឌ្ឍ និងអចលនទ្រព្យដែលបង្ហាញនៅក្នុងព្រឹត្តិការណ៍របស់យើង ។ ខ្ញុំជឿថាយើងបាននាំអ្នកអភិវឌ្ឍដែលគួរឱ្យទុកចិត្តបំផុតក្នុងប្រទេសចេញមក ។ គម្រោង​ភាគច្រើន​ដែល​បាន​បង្ហាញ​ក្នុង​អំឡុង​ចុង​សប្តាហ៍​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ធានា​គុណភាព និង​តម្លៃសមរម្យ ។ ក្រៅពីគម្រោង វាគឺជាលើកទីមួយរបស់យើងដែលណែនាំផ្ទះដែលបានបញ្ចប់ជាង 50 ដែលស្ថិតក្រោមតម្លៃទីផ្សារ ។ ពិព័រណ៍នេះគឺជាឱកាសក្នុងការស្វែងរកអចលនទ្រព្យនៅក្នុងទីតាំងដ៏អស្ចារ្យក្នុងតម្លៃដ៏ល្អឥតខ្ចោះ» ។

រៀបចំដោយ Realestate.com.kh ដែលជាវេទិកាអចលនទ្រព្យដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា ពិព័រណ៍នេះគឺជាផ្នែកសំខាន់នៃវិស័យអចលនទ្រព្យរបស់ប្រទេសដែលប្រមូលផ្តុំម៉ាកយីហោពេញនិយមទាំងអស់នៅកន្លែងតែមួយសម្រាប់ជាប្រយោជន៍ដល់អ្នកស្វែងរកលំនៅឋាន និងវិនិយោគិនបរទេស ។

Home & Lifestyle EXPO 2023 ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកអភិវឌ្ឍឈានមុខគេក្នុងប្រទេសដូចជា Borey Peng Huoth, Orkide Development, Prince Real Estate Group, Bosba Property, Dragon Land, Urban Living Solutions និងក្រុមហ៊ុនផ្សេងៗជាច្រើនទៀត ។ ដៃគូសំខាន់ៗផ្សេងទៀតក្នុងវិស័យឯកជនដែលបានរួមចំណែកយ៉ាងច្រើនដល់ភាពជោគជ័យរបស់ខ្លួនរួមមាន IAAC Airport Advertising, Nham24, COGETEL (ONLINE), Poma Media, Khmer Times, Wowee Advertising, Provida Water និង B2B Cambodia ។

នៅឆ្នាំនេះ វាក៏ជាលើកទីមួយដែល Home & Lifestyle EXPO 2023 រៀបចំធ្វើឡើងដោយមានកន្លែងកំសាន្តសម្រាប់គ្រួសារ ។ ផលិលផលក្នុងស្រុក និងអ្នកវិនិយោគអន្តរជាតិអាចបង្ហាញផលិតផលរបស់ពួកគេដល់អ្នកចូលរួម ។ មិនតែប៉ុណ្ណោះព្រឹត្តិការណ៍រយៈពេល2ថ្ងៃនេះក៏មានការចូលរួមពីសំណាក់កំពូលតារាចម្រៀងលោក ឆន សុវណ្ណរាជ និងអ្នកនាង មាស សុខសោភា ដែល BA របស់បុរី បុស្បា ផងដែរ ។ វត្តមានរបស់តារា​ចម្រៀង​ដ៏​ល្បី​របស់​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​ទន្ទឹង​រង់ចាំ​យ៉ាង​ខ្លាំង និង​បាន​ទាក់ទាញ​ទស្សនិកជន​យ៉ាង​ច្រើន​មក​កាន់​ព្រឹត្តិការណ៍​នេះ ។ ពិព័រណ៍នេះក៏ជាថ្ងៃរីករាយសម្រាប់ក្រុមគ្រួសារជាមួយ Kids Wonderland ដែលជាកន្លែងកម្សាន្ត និងសកម្មភាពដែលឧបត្ថម្ភដោយ SCIA និងសាលអាហារដែលផ្តល់ដោយ Nham24 ។ លើសពីនេះ អ្នកចូលចិត្តរថយន្តមានឱកាសក្នុងការទស្សនាផ្ទាល់នូវប្រភេទរថយន្តទំនើបៗជាច្រើនដែលបានដាក់តាំងបង្ហាញ ។ សរុបមក Home & Lifestyle EXPO គឺជាកន្លែងសម្រាប់រីករាយពេលចុងសប្តាហ៍សម្រាប់ក្រុមគ្រួសារ និងអ្នកស្វែងរកអចលនទ្រព្យ ។

ការផ្តល់កាដូរ និងរង្វាន់ផ្សេងៗដោយឥតគិតថ្លៃដល់អ្នកចូលរួម EXPO 2023

ការបន្ថែមភាពរំភើបរីករាយដល់ការតាំងពិព័រណ៌ដែលមានស្រាប់គឺអ្នកទិញ និងរង្វាន់ផ្សេងៗដែលបានផ្តល់ឱ្យក្នុងអំឡុងពេលពិព័រណ៍រយៈពេល 2 ថ្ងៃ ។ រង្វាន់មានចាប់ពីគ្រឿងអលង្កា, ប័ណ្ណទូទាត់, គ្រឿងប្រើប្រាស់ក្នុងផ្ទះ និងឧបករណ៍ផ្សេងៗ រហូតដល់សេវាកម្មពិសេសពីអ្នកឧបត្ថម្ភរបស់ពិព័រណ៍ឆ្នាំ 2023 ។

កិត្តិនាមដ៏ល្បីល្បាញ ការបញ្ចុះតម្លៃ និងរង្វាន់ជាច្រើនពីពិព័រណ៍ឆ្នាំ 2023 បានទាក់ទាញមនុស្សជាង 9,000 នាក់បានមកចូលរួមក្នុងព្រឹត្តិការណ៍នេះក្នុងរយៈពេល 2 ថ្ងៃ ដើម្បីទទួលបានឱកាសជួបដោយផ្ទាល់ជាមួយអ្នកអភិវឌ្ឍ និងទទួលបានដំបូន្មាន និងជំនួយដែលត្រូវការក្នុងការទិញផ្ទះក្នុងក្តីស្រមៃ និងការវិនិយោគអចលនទ្រព្យរបស់ពួកគេ ។

អ្នកជំនាញអចលនទ្រព្យបានចែករំលែកការយល់ដឹងដ៏មានតម្លៃលើទីផ្សារអចលនទ្រព្យកម្ពុជាក្នុងអំឡុងព្រឹត្តិការណ៍ Home & Lifestyle EXPO 2023

អ្នកជំនាញឈានមុខគេមួយចំនួនក្នុងប្រទេសកម្ពុជាមកពីវិស័យផ្សេងៗដូចជា អចលនទ្រព្យ និងសំណង់ ធនាគារ និងហិរញ្ញវត្ថុ ធានារ៉ាប់រង និងម៉ាកយីហោល្បីៗជាច្រើនទៀតមានវត្តមានដើម្បីផ្តល់ការណែនាំ និងដំបូន្មានដល់អ្នកទិញ ។

Rambo វ័យ26ឆ្នាំ បានទៅទស្សនាពិព័រណ៌ និងសម្តែងការរំភើបចិត្តចំពោះការទិញអចលនទ្រព្យដំបូងរបស់នាងនៅក្នុងប្រទេសកម្ពុជាដោយនាងបាននិយាយថា«ខ្ញុំអាចស្វែងយល់កាន់តែស៊ីជម្រៅអំពីគម្រោង និងលក្ខខណ្ឌនៃការទូទាត់» ។ មិនតែប៉ុណ្ណោះម្ចាស់ផ្ទះវីឡាថ្មី១រួបរបស់គម្រោងបុរី ចាន់គីរី មានឱកាសឈ្នះកៅអីអង្គុយថ្មីដោយការផ្សងសំណាងវាយបំបែកស៊ុតមាសដែលកម្មវិធីផ្តល់ជូន ។

លទ្ធផលនៃការលក់បានជាង15លានដុល្លារក្នុងព្រឹត្តិការណ៍ Home & Lifestyle EXPO 2023 បានបង្ហាញឱ្យឃើញពីតម្រូវការអតិថិជនដែលចង់ទិញផ្ទះ និងវិនិយោគលើអចលនទ្រព្យនៅកម្ពុជា ។ តាមរយៈនេះក្រុមហ៊ុន Realestate.com.kh នៅតែបន្តទទួលបានការសាកសួរពីអ្នកទិញដែលចង់បានការផ្តល់ជូនជាបន្តបន្ទាប់ពីអ្នកតាំងពិព័រណ៍ Home & Lifestyle EXPO 2023 ។ ក្រុមការងារ Realestate.com.kh សូមថ្លែងអំណរគុណដល់អ្នកចូលរួម អ្នកតាំងពិព័រណ៍ និងអ្នកឧបត្ថម្ភទាំងអស់សម្រាប់ការធ្វើឱ្យ Home & Lifestyle EXPO 2023 ទទួលបានជោគជ័យខ្លាំងបែបនេះ ៕

Comments