+85561 777 090
Logo
តើអ្នករកប្រាក់បាន ១០,០០០ ដុល្លារដែរឫទេក្នុងមួយឆ្នំា? ធនាគារ Hong Leong Cambodia អាចឲ្យអ្នកខ្ចីប្រាក់ដើម្បីទិញផ្ទះថ្មីបាន!
Updated on: June 6, 2022, 5:06 p.m.
Published on: July 25, 2016, 7:18 a.m.
Realestate News

តើអ្នករកប្រាក់បាន ១០,០០០ ដុល្លារដែរឫទេក្នុងមួយឆ្នំា? ធនាគារ Hong Leong Cambodia អាចឲ្យអ្នកខ្ចីប្រាក់ដើម្បីទិញផ្ទះថ្មីបាន!


hong leong cambodia

គេហទំព័រ Realestate.com.kh បានជួបជាមួយលោក Joe Phelan ប្រធានសេវាកម្មហិរញ្ញវត្ថុអចលនទ្រព្យ នៅធនាគារ Hong Leong Bank Cambodia ដើម្បីសិក្សាបន្ថែមទៀតពីលក្ខខណ្ឌនៃកម្ចីទិញផ្ទះ និង ប្រាក់លើកទឹកចិត្តផ្សេងៗទៀត។

តើធនាគារ Hong Leong Bank Cambodia មានលក្ខខណ្ឌអ្វីខ្លះសម្រាប់កម្ចីទិញផ្ទះថ្មី និង សម្រាប់អ្នកខ្ចីប្រាក់ទិញ ផ្ទះ?

“អ្នកត្រូវមានប្រាក់ចំណូលប្រចាំឆ្នាតិចបំផុត ១០,០០០ដុល្លារ និងមានប្លង់ដាក់ជាទ្រព្យបញ្ចាំ។ ទ្រព្យបញ្ចាំនេះ អាចជាអចលនទ្រព្យដែល អ្នកកំពុងចង់ទិញនោះ ឫអចលនទ្រព្យដែលមានស្រាប់មិនថាជាររបស់អ្នក ឫជាកម្មសិទ្ធិផ្ទាល់របស់សមាជិកគ្រួសារពេលបច្ចុប្បន្ន។  អចលនទ្រព្យក៏អាចជាលំនៅដ្ឋាន ឫមាន លក្ខណៈចម្រុះជាលំនៅដ្ឋាន និងពាណិជ្ជកម្មយើងអាចអនុញ្ញាតឲ្យខ្ចីរហូតដល់ ៧០%នៃតម្លៃរបស់ ទ្រព្យសម្បត្តិនៃអចលនទ្រព្យ ។"

សូមទទួលយកសេវាកម្មប្រាក់កម្ចីសម្រាប់ទិញផ្ទះជាមួយធនាគារ  Hong Leong ឥឡូវនេះ! នណារខ្លះអាចទទួលបានកម្ចីពីធនាគារ Hong Leong Cambodia?

“អ្នកក្នុងស្រុក ឫជនបរទេស ដោយភ្ជាប់ជាមួយនឹងលិខិតបញ្ជាក់ប្រាក់ចំណូលអចិន្ត្រៃ  និងកំពុងមានចរន្តក្នុងប្រទេសកម្ពុជា អាចជាប្រាក់បៀរវត្តន៍ អាជីវកម្មផ្ទាល់ខ្លួន ឫជាចំណូលពីការជួលអចលនទ្រព្យ។”

តើធនាគារ Hong Leong Cambodia អនុញ្ញាតឲ្យមានកម្ចីទិញផ្ទះដល់ចំនួនប៉ុន្មាន?

“ក្នុងលក្ខខណ្ឌតិចបំផុតគឺត្រឹម ១០,០០០ដុល្លារ សម្រាប់កម្ចីផ្ទះ និង ២០,០០០ ដុល្លារ សម្រាប់គ្រប់ផលិតផល អ៊ីប៉ូតែក និងកម្ចីផ្សេងទៀតមិនមានដែនកំណត់ ”

តើធនាគារ Hong Leong Cambodia មានសេវាកម្មអ្វីផ្សេងទៀតអ្វីខ្លះសម្រាប់ផ្តល់ជូនដល់អ្នកទិញផ្ទះ?

លោក Phelan បញ្ជាក់ថា  “យើងផ្តល់ជូនសេវាកម្មធនាគារតាមអ៊ីនធើណិតដោយឥតគិតថ្លៃ ហើយក្នុងពេលឆាប់ៗផ្តល់ជូន ដោយឥតគិតថ្លៃនូវកម្មវិធីធនាគារតាមទូរសព្ទដៃផងដែរ ” “ដូច្នេះអ្នកអាចតាម ដានមើលដោយងាយរាល់ហិរញ្ញវត្ថុរបស់អ្នក គ្រប់ពេលវេលា និងគ្រប់ទីកន្លែង រួមបញ្ជូលកម្ចីទិញផ្ទះរបស់អ្នក។ មានលក្ខណៈពិសេសសំខាន់នេះ អ្នកប្រហែលជាមាន សិទ្ធិគ្រប់គ្រាន់ដោយស្វ័យប្រវត្តិសម្រាប់ កញ្ចប់ធនាគារអាទិភាព  ដែលនាំមកនូសារៈប្រយោជន៍នៃរបៀបរស់នៅដោយ ឥតគិតថ្លៃនិងការបញ្ចុះតម្លៃដ៏ច្រើនដូចជា ការវាយកូនគោល ការទទួលទានហារថ្ងៃត្រង់នៅសណ្ឋាគារលំដាប់ផ្កាយ៥ Spa និងមានសេវាកម្មជាចម្រើនទៀត។  ”

តើមានកម្ចីប្រភេទណាខ្លះដែលអាចរកបាននៅធនាគារHong Leong Cambodia?

“ផលិតផលអ៊ីប៉ូតែកមានដូចជា កម្ចីទិញផ្ទះ កម្ចីភាគហ៊ុនទិញផ្ទះ កម្ចីវិនិយោគលំនៅដ្ឋាន និង កម្ចីអចលនទ្រព្យពាណិជ្ជកម្ម លើសពីនេះទៅទៀត នៅក្នុងពេលបច្ចុប្បន្នមានកម្ចីផ្នែកអាជីវកម្មពេញលេញ ដើម្បីផ្តល់ជូនដល់អតិថិជនអាជីវកម្មរបស់ យើង។”

មានធនាគារជាច្រើននៅក្នុងប្រទេសកម្ពុជា ហេតុអ្វីបានជាត្រូវជ្រើសរើសយកធនាគារ Leong Bank Cambodia?

លោក  Phelan និយាយថា “បទពិសោធន៍អតិថិជនរបស់យើង”  “យើងជឿថា យើងមានអ្នកដាក់កម្ចីអ៊ីប៉ូតែកមាន បទពិសោធន៍នៅក្នុងទីផ្សារ ដែលនឹងអាចជួយអ្នកនៅពេលដែលផ្ទះក្នុងក្តីសុបិនរបស់អ្នកបានទិញ។ នេះជាការសម្រេចចិត្ត ដ៏ធំក្នុងការទិញផ្ទះក្នុងក្តីសុបិន្តក្នុងជីវិតរបស់មនុស្សគ្រប់គ្នា យើងអាចធ្វើឲ្យដំណើរការនេះមានភាពងាយស្រួល និងរលូន ដើម្បីធានាថាយើងបានផ្តល់ដំណោះ ស្រាយហិរញ្ញវត្ថុល្អបំផុុតសម្រាប់អ្នក”

  • បោះជំហានយ៉ាងខ្លំាងក្លាលានៅអាស៊ី បង្កើតឡើងជាង ១០០ឆ្នាំនៅអាស៊ី ធនាគារមានសាខាជា ច្រើននៅប្រទេសម៉ាឡេស៊ី សិង្ហបុរី វៀតណាម ហុងកុន និងប្រទេសចិន។ អ្នកអាចទុកចិត្តបានលើធនាគារ Hong Leong Bank។
  • បុគ្គលិកត្រឹមត្រូវជាមួយនឹង បុគ្គលិកលក្ខណៈល្អ លោក Joe Phelan  ប្រធានសេវាកម្មបហិរញ្ញវត្ថុ អចលនទ្រព្យនៅធនាគារ Hong Leong Bank បានមានប្រសាសន៍ថា “នេះជាគន្លឹះដើម្បីទទួលបានជោគជ័យ” “យើងជឿជាក់ថា យើងមានបុគ្គលិគ្គយូរឆ្នាំដែលក្នុងការជួយ និងដឹងរបៀបបំពេញតម្រូវការរបស់អតិថិជន។ អ្នក គ្រប់គ្រងគណនីអាទិភាពរបស់យើងអាចស្គាល់ពីអតិថិជនរបស់ខ្លួនច្បាស់ ១០០%។
  • Tailored financial products for SMEs លោក Phelan និយាយថា “អតិថិជនគឺជាស្តេច ហើយយើងត្រូវថែរក្សា ម្ចាស់អាជីវកម្មទាំងនោះ។ យើងនឹងផ្តោតសំខាន់ លើ SMEs ដើម្បីជួយបង្កើនធនធានរបស់អ្នក”។
  • ធនាគារឌីជីថល “ជាមួយនឹងកម្មវិធីចល័ត សម្រាប់អ្នកប្រើប្រាស់ដ៏រាក់ទាក់របស់យើងនឹងដាក់ចេញឲ្យប្រើប្រាស់ ឆាប់ៗដើម្បីបំពេញលើសេវាកម្មធនាគារតាមប្រព័ន្ធអ៊ីនធើណិតដែលមានស្រាប់ យើងនឹងអាចផ្តល់នូវសេវាកម្មធនាគារ ជីថលល្អបំផុតសម្រាប់អតិថិជនអាទិភាពនៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងការធ្វើទំនាក់ទំនងទៅអ្នកប្រើប្រាស់ តាមបែបសមញ្ញមួយ មានមុខងារកាន់តែច្រើន  និងសមត្ថភាពពាណិជ្ជកម្មអេឡិចត្រូនិក "។
 
ធ្វើឲ្យជំនួញខាងធនាគាររបស់អ្នកកាន់តែប្រសើរឡើងជាមួយធនាគារ Hong Leong Bank ។
ចង់ដឹងព័ត៌មានសូមស្វែងរកបន្ថែមទៀតនៅទីនេះ

Comments