+85561 777 090
Logo
៥គម្រោងធំៗបញ្ចុះតម្លៃរាប់ម៉ឺនដុល្លារក្នុងខែកញ្ញា
Updated on: May 23, 2022, 7:41 a.m.
Published on: September 13, 2021, 5:22 a.m.

៥គម្រោងធំៗបញ្ចុះតម្លៃរាប់ម៉ឺនដុល្លារក្នុងខែកញ្ញា


រាជធានីភ្នំពេញគឺជាទីក្រុងដែលបណ្តុំទៅដោយចរន្តសេដ្ឋកិច្ច និងជាបេះដូងសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសកម្ពុជា ហើយក៏ជាទីផ្សារនៃលំនៅដ្ឋានថ្មីៗ អគារពាណិជ្ជកម្ម ផ្សារទំនើប និងខុនដូប្រណីត ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះរាជធានីភ្នំពេញបានផ្លាស់យ៉ាងខ្លាំងពីអគារសំណង់ទាបទៅជាអគារខ្ពស់ៗដែលមានលក្ខណៈទំនើប និងអគារមជ្ឈមណ្ឌលពាណិជ្ជកម្មជាដើម ។

បច្ចុប្បន្នមានគម្រោងអភិវឌ្ឍខុនដូថ្មីៗ និងផ្សារទំនើបមួយចំនួនក្នុងទីក្រុងដែលអ្នកទិញអាចរកទិញ បានសម្រាប់រស់នៅជាឯកជន ឬវិនិយោគបន្តជាដើម ។ ប៉ុន្តែដោយសារតែអ្នកអភិវឌ្ឍមានច្រើនលំដាប់ តើអ្នកគួរតែជ្រើសរើសប្រភេទណាមួយដើម្បីវិនិយោគ?

ដើម្បីផ្តល់ភាពងាយស្រួលក្នុងការជ្រើសរើសគម្រោងប្រណីតជាមួយនឹងទីតាំងល្អៗ ដែលផ្តល់ដោយអ្នកអភិវឌ្ឍមានការទទួលស្គាល់ជាអន្តរជាតិ ថ្ងៃនេះក្រុមហ៊ុនអចលនទ្រព្យ Realestate.com.kh បានជ្រើសរើសគម្រោងអភិវឌ្ឍល្អៗមួយចំនួនដែលមានទាំងការផ្តល់ជូនពិសេសក្នុងកំឡុងខែកញ្ញា នេះដែលជាឱកាសល្អសម្រាប់លោកអ្នកដែលមានគម្រោងវិនិយោគដើម្បីផលចំណេញ ៖

១)- ខុនដូ Silvertown Metropolitan

Silvertown Metropolitan គឺជាខុនដូដែលបានសាងសង់បញ្ចប់ជាស្ថាពររួចហើយ ដែលបានអភិវឌ្ឍ ដោយក្រុមហ៊ុន ណាគីគ្រុប (Naki Group) ដែលជា​ក្រុមហ៊ុន​គ្រប់គ្រង និង​​​អភិវឌ្ឍន៍អចលនទ្រព្យឈាន មុខគេនៅកម្ពុជា ។ Silvertown Metropolitan ក៏បានបង្កើតគម្រោងចែករំលែកប្រាក់ចំណូល និង​ គម្រោង​​​ជួលទៅម្ចាស់​ដើម្បី​ផ្តល់​នូវ​ការ​​វិនិយោគ​ប្រកបដោយសុវត្ថិភាព និងរយៈពេលវែង ។

ខុនដូប្រណិតមួយនេះមានទីតាំងស្ថិតនៅសង្កាត់បឹងកេងកង១ ដែលជា​ទីតាំង​ពាណិជ្ជកម្ម និង​លំនៅ​ ដ្ឋានស្ថិតចំកណ្តាលរាជធានីភ្នំពេញ ។ នៅជុំវិញ Silvertown Metropolitan ប្រមូល​ផ្តុំទៅដោយភោជ នីយដ្ឋានល្បីៗ ផ្សារទំនើបអ៊ីអន និងហាង​ទំនើប​ល្បីៗលំដាប់​អន្តរជាតិ​ជាច្រើនទៀត ។ Silvertown Metropolitan ក៏ស្ថិតនៅជិតផ្លូវធំដូចជាមហាវិថីព្រះមុនីវង្ស និងមហាវិថីម៉ៅសេទុង ។ ព័ត៌មានលម្អិតអំពីគម្រោង !!!

តើ Silvertown Metropolitan មានការផ្តល់ជូនអ្វីពិសេសសម្រាប់អតិថិជន?

ការបញ្ចុះតម្លៃពី Silvertown Metropolitan រហូតដល់១៥%បូករួមជាមួយនឹងការថែមជូនកញ្ចប់ដេគ័រ ឬ គ្រឿងសង្ហារឹម បរិក្ខារផ្ទះបាយ មួយកំប្លេរទៀត រាល់ការទិញប្រភេទបន្ទប់ Studio , បន្ទប់គ្រែគេង 2 និងបន្ទប់គ្រែគេង 3  ។ ការផ្ដល់ជូននេះនឹងផុតកំណត់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ។ *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

២)- គម្រោងខុនដូ «ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ» ឬ «WorldBridge Sport Village»

ស្ថិតនៅក្នុងរង្វង់នៃតំបន់ពហុកីឡដ្ឋានជាតិមរតកតេជោ «ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ» ឬ « WorldBridge Sport Village» មានចម្ងាយត្រឹមតែ១៥នាទីតែប៉ុណ្ណោះពីតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម ដោយសារតែ មានការតភ្ជាប់នូវហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់នាពេលបច្ចុប្បន្ន និងការពង្រីកហេដ្ឋារចនាសម្ព័ន្ធទៅកាន់តំបន់មជ្ឈមណ្ឌលពាណិជ្ជកម្មផ្សេងៗទៀត ។

ក្នុងនោះមានស្ពានជាង៤កន្លែងផ្លូវគម​នាគមន៍ ខ្វាត់ខ្វែងទាំងចាស់ទាំងថ្មី ប្រព័ន្ធដឹកជញ្ជូនសាធារណៈក៏ដូចជាគម្រោងផ្លូវខ្សែរថភ្លើងលើអាកាសដែល តភ្ជាប់ទៅកាន់តំបន់មជ្ឈមណ្ឌលពាណិជ្ជកម្មដែលត្រូវបានរចនាឡើងសម្រាប់ទទួលបាននូវភាពជោគជ័យយូរអង្វែង រួមជាមួយកន្លែងផ្សេងទៀតដែលត្រូវបានសាងសង់ឡើងសម្រាប់ការប្រកួតកីឡាផងដែរ ។ ព័ត៌មានលម្អិតអំពីគម្រោង !!!

តើគម្រោង «WorldBridge Sport Village» មានការផ្តល់ជូនអ្វីពិសេសសម្រាប់អតិថិជន?

អ្វីដែលកាន់តែពិសេសក្នុងពេលនេះគម្រោង «ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ» ឬ « WorldBridge Sport Village» មានការផ្តល់ជូនពិសេសសម្រាប់ខុនដូប្រភេទស្ទូឌីយ៉ូ ដោយបញ្ចុះតម្លៃដល់ទៅ15% និង ធានាជួលត្រឡប់វិញ 8% រយៈពេល10ឆ្នាំ (សរុប80%) និងបញ្ចុះតម្លៃចំនួន 2% បន្ថែមទៀតតាមរយៈធនាគារដែលជាដៃគូសហការរបស់គម្រោង«ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ»មានដូចជា ស្ថាបនា និងហ្វីលីព ជាដើម ។ 

៣)- គម្រោងខុនដូ The Peninsula Private Residences

គម្រោង The Peninsula Private Residences ជាគម្រោងមួយក្នុងចំណោមការអភិវឌ្ឍលំនៅដ្ឋាន និងជាលំនៅដ្ឋានស្តង់ដារគុណភាពល្អបំផុតនៅក្នុងប្រទេសកម្ពុជា ។ ការអភិវឌ្ឍថ្មីនេះ គឺជាឱកាស វិនិយោគ ដែល​ធានាផ្តល់ជូននូវភាពឯកជន សុវត្ថិភាព ផាសុកភាព ភាពស្រស់ស្អាត និងភាពប្រណិត ។

គម្រោង The Peninsula Private Residences ចំនួន ២៥ ជាន់ស្ថិតនៅក្នុងទីតាំងអភិវឌ្ឍន៍ជឿនលឿន បំផុតនៅក្នុងទីក្រុង នោះគឺតំបន់ជ្រោយចង្វារ ។ គម្រោង អភិវឌ្ឍនេះមានចម្ងាយត្រឹមតែ ១៥០ ម៉ែត្រ ប៉ុណ្ណោះពីស្ពានមិត្តភាពកម្ពុជា-ជប៉ុន និងធ្វើដំណើរត្រឹមតែ ៥ នាទីប៉ុណ្ណោះពីតំបន់ពាណិជ្ជកម្ម នៃទីក្រុង។ នៅជិតគម្រោងនេះមានតំបន់សេវាកម្មជាច្រើនដូចជា៖ ហាងលក់ទំនិញ ហាងលក់រាយ ធនាគារ មន្ទីរពេទ្យ កន្លែងទាក់់ទាញភ្ញៀវទេសចរ ភោជនីយដ្ឋាន ហាងកាហ្វេ សណ្ឋាគារ និងលំនៅដ្ឋាន​ និងការអភិវឌ្ឍចម្រុះផ្សេងៗទៀត ។ ព័ត៌មានលម្អិតអំពីគម្រោង !!!

តើគម្រោង The Peninsula Private Residences មានការផ្តល់ជូនអ្វីពិសេសសម្រាប់អតិថិជន?

ក្នុងឱកាសពិសេសនេះគម្រោង The Peninsula Private Residences មានការបញ្ចុះតម្លៃពិសេស ២៨% ភ្លាមៗសម្រាប់លក្ខខណ្ឌបង់ផ្តាច់ បូករួមជាមួយការផ្តល់ជូនប្លង់រឹងដោយឥតគិតថ្លៃ និងសម្រាប់លក្ខខណ្ឌបង់រំលស់នឹងទទួលបានការបញ្ចុះតម្លៃ ២៣% ផងដែរ ។ 

៤)- ខុនដូ Olympia City

ស្តិតនៅចំកណ្តាលទីក្រុង មានផ្សារទំនើប Olympia Mall, ផ្សារទំនើប Lucky,​ ធនាគារ, ហាងអាជីវកម្ម ទំនើប, សួនច្បារលើអាកាស, អាងហែលទឹកលើអាកាស រួមទាំងមន្ទីរពេទ្យ គ្លីនិកថែទាំសុខភាព ក្បែរ សាកលវិទ្យាល័យអន្តរជាតិ និងសាលារៀនជាដើម ។ អូឡាំព្យាស៊ីធីជាគម្រោងអភិវឌ្ឍអគារពាណិជ្ជកម្ម ទំនើបដំបូងបង្អស់នៅកណ្តាលទីក្រុងភ្នំពេញបង្កើតឡើងដើម្បីបំពេញតម្រូវការវប្បធម៌រស់នៅទីក្រុងកម្រិតខ្ពស់ ។ ព័ត៌មានលម្អិតអំពីគម្រោង !!!

តើគម្រោង Olympia City មានការផ្តល់ជូនអ្វីពិសេសសម្រាប់អតិថិជន?

* ខុនដូ Olympia City មានការផ្តល់ជូនពិសេសដោយបញ្ចុះតម្លៃ៤០%ទៅលើយូនីតចំនួន៩ដែលជា ប្រភេទ Studio និងបន្ទប់  1 Bedroom ។ 

៥)- Star Bay

ប្រសិនបើអ្នកចង់រស់នៅក្នុងបរិយាកាសប្រណិត និងមានខ្យល់អាកាសល្អ ក្នុងក្រុងព្រះសីហនុ គម្រោង «ស្តា បេ» គឺល្អសាកសមបំផុតសម្រាប់លោកអ្នក ។ អគារមានកន្លែងចតរថយន្តធំទូលាយ ដូច្នេះការធ្វើ ដំណើរ និងទៅមកគឺងាយស្រួល ។ ជាមួយនឹងសន្តិសុខ២៤ម៉ោងនឹងធានាបាននូវសុវត្ថិភាពរបស់អ្នក ជានិច្ច ។ ដោយសាគម្រោងនេះមានទីតាំងនៅក្រុងព្រះសីហនុដែលជាតំបន់អភិវឌ្ឍន៍ដែលនាំឱ្យវា ក្លាយជាតំបន់​​​ដែលមានប្រជាប្រិយបំផុត ។ គម្រោងពិសេសមួយនេះតម្លៃត្រឹមតែ $55,754 ប៉ុណ្ណោះ ។ ទិញភ្លាមអាចចូលរស់នៅបានភ្លាម ៕ ព័ត៌មានលម្អិតអំពីគម្រោង !!!

Comments