+85561 777 090
Logo
ផ្ទះជួលក្នុងទីក្រុងភ្នំពេញ៖ ទីតាំងល្អៗសម្រាប់អ្នកដែលមានបំណងជួល
Updated on: June 6, 2022, 5:01 p.m.
Published on: May 15, 2017, 4:53 a.m.

ផ្ទះជួលក្នុងទីក្រុងភ្នំពេញ៖ ទីតាំងល្អៗសម្រាប់អ្នកដែលមានបំណងជួល


អត្ថបទណែនាំ

អ្នកហាក់ដូចជាមានភាពលំបាកបន្តិចក្នុងការស្វែងរកលំនៅដ្ឋានសម្រាប់ជួលក្នុងទីក្រុងភ្នំពេញ ជាពិសេសប្រសិនបើអ្នកជាអ្នកទើបមករស់នៅក្នុងទីក្រុងភ្នំពេញ។

ថ្មីៗនេះតំបន់ជាច្រើនក្នុងទីក្រុងភ្នំពេញបានកំពុងតែកើនឡើងជាមួយនឹងលំនៅដ្ឋានសម្រាប់ជួលជាច្រើនដូចជា៖ វីឡាដែលមានទំហំធំៗ អាផាតមេនដែលមានសេវាកម្មគ្រប់ប្រភេទ ផ្ទះអាជីវកម្ម និងផ្ទះល្វែង ដែលយើងអាចកែកុនទៅជាហាងលក់ទំនិញ ឬរចនាទៅជាឱ្យទៅជាលំនៅដ្ឋានបែបទាន់សម័យបាន។

ក្នុងចំណោមខណ្ឌទាំង១២ក្នុងទីក្រុងភ្នំពេញ សក្ដានុពលនៃតំបន់នីមួយៗអាស្រ័យលើទីតាំងភូមិសាស្រ្ត តម្លៃដីនិងហេដ្ឋារចនាសម្ព័ន្ធនៅជុំវិញដែលគាំទ្រដល់ការរស់នៅរបស់ម្ចាស់លំនៅដ្ឋាន។ ដោយសារតែកិច្ចសន្យាជួលយ៉ាងហោចណាស់មានរយៈពេល១ឆ្នាំអ្នកត្រូវប្រាកដថាអ្នកបានស្រាវជ្រាវច្បាស់លាស់មុននឹងចុះហត្ថលេខាក្នុងកិច្ចសន្យាថ្មីមួយ។

Realestate.com.kh បានធ្វើការដ៏ស្មុកស្មាញមួយនេះដើម្បីជាជំនួយដល់លោកអ្នកដោយធ្វើការប្រមូលព័ត៌មានទាំងអស់ដែលលោកអ្នកត្រូវការនៅក្នុងតំបន់សំខាន់ៗមួយចំនួនក្នុងទីក្រុងភ្នំពេញ។

ខណ្ឌចំការមន

បច្ចុប្បន្នខណ្ឌចំការមនគឺជាតំបន់លំនៅដ្ឋានដ៏ពេញនិយមមួយបើសិនបើយើងនិយាយអំពីជីវិតបែបទាន់សម័យ និងភាពងាយស្រួល។ ក្នុងខណ្ឌចំការមនមានសង្កាត់ចំនួន១២។ ក៏ប៉ុន្តែសង្កាត់ចំនួន៤ដែលពេញនិយមនោះគឺមានសង្កាត់បឹងកេងកង១ បឹងកេងកង២​ បឹងកេងកង៣និងទួលទំពូង។ សង្កាត់បឹងកេងកង១គឺជាសង្កាត់ដែលមានប្រជាប្រិយភាពនិងមានសក្ដានុពល ជាងគេទាំងសម្រាប់ជនបរទេស និងប្រជាជនក្នុងស្រុក។

តើនៅក្នុងខណ្ឌចំការមនមានប្រភេទលំនៅដ្ឋានសម្រាប់ជួលអ្វីខ្លះ?

បើយោងតាមលោក រឿន វេហា តំណាងផ្នែកលក់របស់ក្រុមហ៊ុន Pin Point Real Estate បាននិយាយថាមានផ្ទះ៣ប្រភេទសម្រាប់ជួលក្នុងខណ្ឌចំការមន ផ្ទះទាំងនេះរួមមានផ្ទះល្វែង អាផាតមេន និងវីឡា។

តើអចលនទ្រព្យសម្រាប់ជួលទាំងនេះមានតម្លៃប៉ុន្មានក្នុងមួយខែ? 

តម្លៃជួលនៃផ្ទះល្វែងក្នុងបឹងកេងកង១ មានចន្លោះពី ៧០០ ទៅ ១,៨០០ ដុល្លារក្នុងមួយខែ។ តម្លៃនេះគឺ ជាតម្លៃ ដែលខ្ពស់ជាងសង្កាត់សំខាន់ៗដ៏ទៃទៀត។ ផ្ទះល្វែងជួលនៅបឹងកេងកង២ បឹងកេងកង៣ និងទួលទំពូងមានតម្លៃចាប់ពី ៣០០ ដុល្លារទៅទៅ ១,៣០០ ដុល្លារក្នុងមួយខែ។ ផ្ទះល្វែងដែលមានទីតាំងនៅខាងក្នុងនិងផ្ទះដែលនៅតាមបណ្ដោយផ្លូវធំៗតម្លៃអាចមានការប្រែប្រួលផ្សេងៗគ្នា។  

អាផាតមេនដែលមានមួយបន្ទប់គេង ក្នុងបឹងកេងកង១មានតម្លៃប្រហែល ៨០០ ដុល្លារក្នុងមួយខែ  អាផាតមេន​ដែលមាន២បន្ទប់គេងមានតម្លៃជាង ១,០០០ ដុល្លារក្នុងមួយខែ ហើយអាផាតមេនដែលមាន៣បន្ទប់គេងមានតម្លៃពី ២,៥០០ ទៅ ៣,០០០ ដុល្លារក្នុងមួយខែ។

ខណៈដែលបឹងកេងកង២ បឹងកេងកង៣និងទូលទំពូងតម្លៃជួលសម្រាប់អាផាតមេនដែលមាន១បន្ទប់គេងមានតម្លៃចាប់ពី ៣០០ ទៅ ៤០០ ដុល្លារក្នុងមួយខែ។

វីឡាក្នុងបឹងកេងកង១ ជាពិសេសតាមបណ្ដោយផ្លូវ៥១ និង៦៣​ មានតម្លៃចាប់ពី១,៥០០ ទៅ ១០,០០០ដុល្លារក្នុងមួយខែ។ ខណៈដែលក្នុងសង្កាត់បឹងកេងកង២ និង៣ ឬទួលទំពូងមានតម្លៃចន្លោះពី ១,០០០ ទៅ ៦,០០០ ដុល្លារនេះបើតាមលោកវេហាបានលើកឡើង។

ហេតុអ្វីបានជាតំបន់ទាំងនេះមានលក្ខណៈល្អប្រសើរសម្រាប់ការជួល?

នៅក្នុងសង្កាត់បឹងកេងកង១ បឹងកេងកង២ បឹងកេងកង៣ និងទួលទំពូងគឺជាសង្កាត់ដែលមានពោរពេញ  ភោជនីយដ្ឋាន ហាងកាហ្វេដែលមានយីហោល្បីៗ បារ ខារ៉ាអូខេ ក្លឹប ផ្សារទំនើប សូណា ស្ប៉ារ កន្លែងហាត់ប្រាណ សាលារៀនជាតិ និងសាលាអន្តរជាតិ ឃ្លីនិកដែលមានស្តង់ដាខ្ពស់ និងមន្ទីរពេទ្យជាច្រើនទៀត។ ដូច្នេះប្រសិនបើអ្នកចង់រស់នៅចំកណ្ដាលទីក្រុងភ្នំពេញ និងជាកន្លែងដែលមានអ្វីៗ គ្រប់យ៉ាង អ្នកគួតែជ្រើសរើសតំបន់​ទាំងនេះ។

សូមស្វែងយល់បន្ថែមអំពីតំបន់បឹងកេងកងនៅទីនេះ។ 

ខណ្ឌដូនពេញ៖

ខណ្ឌដូនពេញមានសង្កាត់ចំនួន១១ ក្នុងនោះសង្កាត់៤ក្នុងចំណោមសង្កាត់ទាំងអស់មានជនបរទេសនិងប្រជាជនក្នុងស្រុកកំពុងតែជួលរស់នៅទាំងក្នុងរយៈពេលវែង និងរយៈពេលខ្លី។ ក្នុងតំបន់ទាំងនេះមានសង្កាត់ផ្សារចាស់ ផ្សារកណ្ដាល១ ផ្សារកណ្ដាល២ និងជ័យជំនេះ។

តើមានផ្ទះជួលប្រភេទផ្ទះអ្វីខ្លះក្នុងខណ្ឌដូនពេញ? 

ផ្ទះល្វែង និងអាផាតមេនអាចរកជួលបានក្នុងខណ្ឌដូនពេញ។ ផ្ទះជួលក្នុងតំបន់នេះភាគច្រើនជាប្រភេទផ្ទះជាន់ទី២ដែលបានកែប្រែពីផ្ទះចាស់ៗ ឬកែប្រែពីផ្ទះល្វែងដែលមានលក្ខណៈសមរម្យសម្រាប់ជួល។

តើផ្ទះជួលក្នុងតបន់នេះតម្លៃមធ្យមប៉ុន្មាន?

កញ្ញា អ៊ិន ចាន់ស្រីល័ក្ខ តំណាងផ្លែកលក់របស់ក្រុមហ៊ុន Yong Yap Property បាននិយាយថាតម្លៃ ជួលក្នុងសង្កាត់សំខាន់ទាំង៤នេះមានលក្ខណៈប្រហាក់ប្រហែលគ្នា។ តម្លៃជួលសម្រាប់ផ្ទះល្វែងដែលមាន១បន្ទប់គេងមានតម្លៃចាប់ពី ៣៥០ ទៅ ៨០០ ដុល្លារក្នុងមួយខែ ផ្ទះល្វែងដែលមាន២បន្ទប់គេងមានតម្លៃចាប់ពី ៤៥០ ទៅ ១,៥០០ ដុល្លារក្នុងមួយខែ ហើយផ្ទះល្វែង ដែលមាន៣បន្ទប់គេងមានតម្លៃចាប់ពី ១,៥០០ ទៅ ២៥,០០០ ដុល្លារក្នុងមួយខែ។

នៅទីតំបន់នេះក៏មានសេវាកម្មអាផាតមេនជាច្រើនសម្រាប់ជួលដូចជា Season Apartments & Residence Co, Ltd និង Kiwi apartment។ បើយោងតាមកញ្ញាស្រីល័ក្ខបានឱ្យដឹងថាអាផាតមេនដែលមានមួយបន្ទប់គេងមានតម្លៃចាប់ពី ៦០០ ទៅ ១,២០០ ដុល្លារក្នុងមួយខែអាផាតមេនដែលមាន២បន្ទប់គេងមានតម្លៃ ១,៨០០ ដុល្លារក្នុងមួយខែ ហើយអាផាតមេនដែលមាន ៣បន្ទប់គេងមានតម្លៃរហូតដល់ពី ២,៨០០ ដុល្លារក្នុងមួយខែ។

ហេតុអ្វីបានជាតំបន់ទាំងនេះមានសក្ដានុពលសម្រាប់ការជួល?

តំបន់ទាំងនេះស្ថិតនៅតាមបណ្ដោយមាត់ទន្លេ និងនៅជិតព្រះបរមរាជវាំង។ ហើយក៏មានហាង លក់ទំនិញជាច្រើនដែលស្ថិតនៅក្នុងតំបន់នេះផងដែរដូចជា ភោជនីយដ្ឋាន បារ ហាងកាហ្វេ ផ្សាររាត្រី និងមានច្រើនទៀត។ ទាំងអស់នេះហើយដែលធ្វើឱ្យតំបន់នេះទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឡើង។

ខណ្ឌទួលគោក៖

អ្នកជំនាញអចលនទ្រព្យរំពឹងថាខណ្ឌទួលគោនឹងក្លាយជាសង្កាត់បឹងកេងកងទីមួយទៀតនាពេលដ៏ខ្លីខាងមុខនេះ។ បច្ចុប្បន្ននេះមនុស្សជាច្រើនបានចាប់អារម្មណ៏ទៅរស់នៅក្នុងតំបន់នេះ ជាពិសេសនោះពីព្រោះវានឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងភ្នំពេញក្នុងពេលអនាគត។ លំនៅដ្ឋានក្នុងតំបន់ទាំងនេះក៏មានសក្ដានុពលសម្រាប់ទាំងគោលបំណងលំនៅដ្ឋាន និងគោលបំណងពាណិជ្ជកម្មផងដែរ។

តើមានប្រភេទអចលនទ្រព្យអ្វីខ្លះសម្រាប់ជួលក្នុងតំបន់នេះ?​

ក្នុងខណ្ឌទួលគោកមានអចលនទ្រព្យចំនួន៣ប្រភេទដែលអាចរកជួលបាន។ អចលនទ្រព្យទាំងនោះរួមមាន ផ្ទះវីឡា អាផាតមេន និងផ្ទះល្វែង តម្លៃជួលសម្រាប់ប្រភេទអចលនទ្រព្យទាំង នេះមានការប្រែប្រួល។

ស្វែងរកបន្ថែមអំពីផ្ទះសម្រាប់ជួលក្នុងខណ្ឌទួលគោក!

តើតម្លៃជួលសម្រាប់អចលនទ្រព្យទាំងនេះមានតម្លៃប៉ុន្មានក្នុងមួយខែ?

តម្លៃជួលសម្រាប់ផ្ទះល្វែងអាចមានតម្លៃចាប់ពី ៣០០ ទៅ ១,៥០០ ដុល្លារក្នុងមួយខែ។

អាផាតមេនដែលមាន១បន្ទប់គេងមានតម្លៃចាប់ពី ៣០០ ទៅ ៦០០ ដុល្លារក្នុងមួយខែ។ ហើយអាផាតមេនដែលមាន ២ បន្ទប់គេងមានតម្លៃចាប់ពី៨០០ ទៅ១០០០ដុល្លារក្នុងមួយខែ។

តម្លៃជួលសម្រាប់វីឡាក្នុងខណ្ឌទួលគោកជាទូទៅមានតម្លៃចាប់ពី ៨០០ ដុល្លារឡើងទៅហើយអាចឡើងដល់ ៦,០០០ ដុល្លារក្នុងមួយខែ។

ហេតុអ្វីបានជាតំបន់ទាំងនេះមានសក្ដានុពលសម្រាប់ជួល?

ខណ្ឌទួលគោកគឺជាតំបន់អភិវឌ្ឍន៍ថ្មីមួយនៃទីក្រុងភ្នំពេញ។ មានគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មថ្មីៗជាច្រើនកំពុងតែកើនឡើងក្នុងតំបន់ទាំងនេះ។ ទីផ្សារលំនៅដ្ឋានក៏កំពុងតែបង្វែទិសទៅតំបន់នេះផងដែរ។ ជាងនេះទៅទៀតតំបន់នេះមានភាពងាយស្រួលក្នុងការធ្វើដំណើរឆ្ពោះទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

ស្វែងយល់បន្ថែមអំពីខណ្ឌទួលគោគ!

តើអ្នកគឺជាអ្នកចរចាដ៏ល្អម្នាក់មែនទេ?

នៅពេលដែលអ្នកចង់ជួលផ្ទះក្នុងទីក្រុងភ្នំពេញមិនថានៅក្នុងខណ្ឌដែលមានប្រជាប្រិយភាពដូចជាខណ្ឌចំការមន ខណ្ឌដូនពេញ និងខណ្ឌទួលគោក ឬក៏តំបន់ផ្សេងទៀតនោះទេ អ្នកត្រូវតែប្រាកដថាអ្នកមានប្រាក់ប៉ុន្មានហើយតម្លៃប៉ុន្មានដែលអ្នកចង់ស្វែងរក។

ជាទួទៅម្ចាស់ផ្ទះតែងតែទាមទាតម្លៃជួលខ្ពស់។ ក៏ប៉ុន្តែអ្នកត្រូវតែចេះចរចារ! ត្រូវបង្កើនការទំនាក់ទំនងល្អនិងស្នើសុំបញ្ចុះតម្លៃ ឬព្យាយាមស្នើសុំសេវាកម្ម ឬគ្រឿងសង្ហារឹមផ្សេងៗបន្ថែម។

តើអ្នកអាចស្វែងរកអចលនទ្រព្យក្នុងទីក្រុងភ្នំពេញបានដោយរបៀបណា? 

ប្រសិនបើលោកអ្នកមិនមានពេលវេលាគ្រប់គ្រាន់ អ្នកអាចប្រើប្រាស់គេហទំព័រអចលនទ្រព្យ Realestate.com.kh ដើម្បីស្វែងរក និងប្រៀបធៀបតម្លៃអចលនទ្រព្យមួយណាដែលអ្នកពេញចិត្ត។

អ្នកក៏អាចពិចារណាដោយផ្អែកលើភ្នាក់ងារអចលនទ្រព្យវាអាចជួលដល់អ្នកបាន។ គ្រាន់តែលោកអ្នកត្រូវមានភាពច្បាស់លាស់ខ្លួន​ឯងថាអ្នកបានស្រាវជ្រាវ និងស្វែងរកភ្នាក់ងារជំនាញណាមួយ! ប្រសិនបើមិនដឹងថាត្រូវស្វែងរកដោយរបៀបណាទេ?

ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android

ស្វែងយល់បន្ថែមអំពីផ្ទះសម្រាប់ជួលទាំងអស់ក្នុងទីក្រុងភ្នំពេញ! លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ!
បុរីសម្រាប់លក់ភ្នំពេញ

អត្ថបទដោយ 

Comments