+85561 777 090
Logo

Editorial content

Updated on: November 5, 2024, 6:45 a.m.
Published on: November 5, 2024, 6:43 a.m.

តើ​ប្រទេសកម្ពុជា​អាច​ឈានជើងក្នុងការក្លាយខ្លួនទៅ​ជាប្រទេស​សិង្ហបុរី​បន្ទាប់​បាន​ដែរឬទេ?


ក្នុងរយៈពេលប៉ុន្មានទស្សវត្សកន្លងមកនេះ ប្រទេសកម្ពុជាបានជួបប្រទះនឹងការរីកចំរើនយ៉ាងខ្លាំង ដោយបានផ្លាស់ប្តូរពីប្រទេសដែលមានភាពល្បីល្បាញទៅលើបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ខ្លួន មកក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដែលកំពុងរីកចម្រើននៅអាស៊ីអាគ្នេយ៍។ ខណៈ​ដែល​ប្រទេសកម្ពុជា​កាន់តែឈ្ពោះបន្តទៅមុខកាន់តែជឿនលឿន មនុស្ស​ជា​ច្រើន​ចាប់​ផ្ដើម​ងឿង​ឆ្ងល់​ថា៖ តើ​កម្ពុជា​អាច​ឈានជើងក្នុងការក្លាយខ្លួនទៅ​ជាប្រទេស​សិង្ហបុរី​បន្ទាប់​បាន​ដែរឬទេ?

ដើម្បីឆ្លើយតបនឹងបញ្ហានេះ យើងគួរតែស្វែងយល់ពីចំណុចសំខាន់ៗ ដែលកម្ពុជាកំពុងបង្ហាញពីវឌ្ឍនភាព និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ដែលមានភាពស្រដៀងគ្នាទៅនឹងអ្វីដែលប្រទេសសិង្ហបុរីបានអនុវត្ត។

ការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច

យោងតាមការស្រាវជ្រាវរបស់ធនាគារពិភពលោក ឬ  world bank វិស័យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបានឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងសំខាន់ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ។ រវាងឆ្នាំ 1995 និង 2019 ប្រទេសកម្ពុជាសម្រេចបាននូវអត្រាកំណើន GDP ប្រចាំឆ្នាំជាមធ្យម 7.6% យោងអោយប្រទេសកម្ពុជាក្លាយទៅជាប្រទេសមួយក្នុងចំនោមប្រទេស ដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតនៅទូទាំងពិភពលោក។ វឌ្ឍនភាពរបស់វិស័យសេដ្ឋកិច្ចនេះត្រូវបានទ្រទ្រង់ដោយការវិនិយោគជាយុទ្ធសាស្ត្រក្នុងវិស័យជាច្រើនដូចជា អចលនទ្រព្យ ទេសចរណ៍ ផលិតកម្ម និងសេដ្ឋកិច្ចឌីជីថលដែលកំពុងតែមានភាពរីកចម្រើនផងដែរ។

ការវិនិយោគផ្ទាល់ពីបរទេស គឺជាកត្តាដ៏សំខាន់មួយ ដែលជាក់ស្ដែងមានការចូលរួមមួយផ្នែកធំដោយប្រទេសចិនដែលបានវិនិយោគទៅលើ វិស័យកសាងហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍន៍អចលនទ្រព្យ និងផលិតកម្មចាប់តាំងពីឆ្នាំ 2005 មកម្លេះ។ យោងទៅតាមគេហទំព័រ Statista ដែលបានបោះផ្សាយនៅឆ្នាំ 2022  គិតត្រឹមឆ្នាំ 2022 លំហូរចូលការវិនិយោគផ្ទាល់ពីបរទេសរបស់ប្រទេសកម្ពុជាមានចំនួនប្រមាណ 3.58 ពាន់លានដុល្លារ ដែលដើរតួរជាសក្ខីកម្មនៃការរីកចម្រើនរបស់ប្រទេសកម្ពុជាក្នុងការក្លាយខ្លួនទៅជាទិសដៅវិនិយោគដ៏សំខាន់មួយ។ ប្រទេសផ្សេងទៀតដូចជាកូរ៉េខាងត្បូង និងជប៉ុនក៏បានចូលរួមចំណែកយ៉ាងច្រើនផងដែរ ជាពិសេសក្នុងវិស័យអចលនទ្រព្យ កសិកម្ម និងហិរញ្ញវត្ថុ។ លំហូរនៃការវិនិយោគផ្ទាល់ពីបរទេសនេះបានបង្កើតឱកាសការងារ និងជំរុញទៅដល់ការផ្លាស់ប្ដូរហេដ្ឋារចនាសម្ព័ន្ធទីក្រុងអោយកាន់តែមានភាពឆាប់រហ័ស ដូចជានៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុផងដែរ។

លើសពីនេះ ទីតាំងយុទ្ធសាស្ត្ររបស់ប្រទេសកម្ពុជានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បានផ្តល់ភាពងាយស្រួលដល់ផ្លូវសមុទ្រសំខាន់ៗ ដែលញុាំងអោយកាន់តែមានភាពងាយស្រួលទៅដល់ការធ្វើពាណិជ្ជកម្មសំខាន់ៗ ព្រមទាំងបង្កើនភាពទាក់ទាញរបស់ខ្លួនជាមជ្ឈមណ្ឌលណិជ្ជកម្មគោលក្នុងតំបន់ផងដែរ។ ស្រដៀងនឹងប្រទេសសិង្ហបុរីដែរ ប្រទេសកម្ពុជាកំពុងប្រើប្រាស់ទីតាំងភូមិសាស្ត្ររបស់ខ្លួន ដើម្បីទាក់ទាញការវិនិយោគពីបរទេស និងជំរុញសមាហរណកម្មសេដ្ឋកិច្ចរវាងប្រទេសដែលជាសមាជិករបស់សមាគម​ប្រជា​ជាតិ​អាស៊ី​អាគ្នេយ៍ ឬ អាស៊ាន។

ការរីកចំរើនផ្នែកអចលនទ្រព្យ និងនគរូបនីយកម្ម

វិស័យ​អចលន​ទ្រព្យ​របស់​ប្រទេស​កម្ពុជា​កំពុង​មាន​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស ជា​ពិសេស​នៅក្នុង​រាជធានី​ភ្នំពេញ។ ការកើនឡើងនៃអគារខ្ពស់ៗ ខុនដូប្រណិត បានបង្ហាញពីតម្រូវការកើនឡើងសម្រាប់ទាំងអចលនទ្រព្យលក្ខណៈជាលំនៅដ្ឋាន និងពាណិជ្ជកម្ម។ ខណ្ឌជាច្រើនដូចជា ទួលទំពូង និង បឹងកេងកង​ ១ បានក្លាយជាមជ្ឈមណ្ឌលដ៏រស់រវើកសម្រាប់គម្រោងថ្មីៗ ទាក់ទាញអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ ដែលបានទទួលស្គាល់សក្តានុពលរបស់រាជធានីភ្នំពេញ ជាមជ្ឈមណ្ឌលដែលមានភាពជឿនលឿនដ៏ឆាប់រហ័ស យោងទៅតាមគេហទំព័រ CBRE Cambodia ដែលបានបោះផ្សាយនៅឆ្នាំ 2023។  

កំណើននេះត្រូវបានគាំទ្របន្ថែមទៀតដោយគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលមានគោលបំណងលើកកម្ពស់ការតភ្ជាប់ប្រកបដៅយភាពងាយស្រួល។ ការវិវឌ្ឍន៍គួរឱ្យកត់សម្គាល់រួមមាន បណ្តាញផ្លូវថ្នល់ថ្មី ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ និងប្រព័ន្ធផ្លូវល្បឿនលឿនជាច្រើនខ្សែរ។ អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ ដែលគ្រោងនឹងបើកដំណើរការជាដំណាក់កាលចាប់ផ្តើមនៅឆ្នាំក្រោយ ត្រូវបានគេរំពឹងថានឹងអាចផ្ទុកអ្នកដំណើរបានចំនួន 13 លាននាក់ ព្រមទាំងគ្រោងនឹងធ្វើការពង្រីកទៅដល់ 50 លាននាក់នៅឆ្នាំ 2050 យោងទៅតាមគេហទំព័រ The Sun ដែលបានបោះផ្សាយនៅឆ្នាំ 2024​ ។

Realestate.com.kh គឺជាវេទិកាអចលនទ្រព្យអនឡាញឈានមុខគេនៅក្នុងប្រទេសកម្ពុជា ដែលមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យ។ ដោយភ្ជាប់ទំនាក់ទំនងរវាងអ្នកអភិវឌ្ឍ អ្នកជួញដូរ និងអ្នកទិញ Realestate.com.kh មានមុខងារក្នុងការបង្កើតទីផ្សារដែលផ្ដល់នូវទំនុកចិត្ត និងភាពងាយស្រួលទូទាំងប្រទេស។ ជាដៃគូផ្នែកទីផ្សារដែលមានឯកសិទ្ធិរបស់គម្រោងធំៗ Realestate.com.kh ជំរុញទៅដល់ការទទួលស្គាល់ និងការពង្រឹងទំនុកចិត្តទៅដល់ទាំងអ្នកវិនិយោគ និងអតិថិជន ដោយការទិញគ្រប់គម្រោងនឹងមានច្បាស់លាស់ជានិច្ច។

មជ្ឈមណ្ឌលតភ្ជាប់របស់ Realestate.com.kh ក៏ជាកន្លែងផ្លាស់ប្តូរហ្គេមផងដែរ ដោយបង្កើតកន្លែងមួយដែលភ្នាក់ងារ និងអ្នកអភិវឌ្ឍន៍ទទួលបានការគាំទ្រ ការបណ្តុះបណ្តាលជំនាញ និងលទ្ធភាពប្រើប្រាស់ឧបករណ៍ដ៏ល្អបំផុតសម្រាប់ការឈានដល់អ្នកទិញសក្តានុពល។ គំនិតផ្តួចផ្តើមនេះកំពុងលើកកម្ពស់ស្តង់ដារសេវាកម្មនៅទូទាំងឧស្សាហកម្ម ដោយជួយវិស័យអចលនទ្រព្យកម្ពុជារីកចម្រើនកាន់តែមានទំនាក់ទំនង វិជ្ជាជីវៈ និងងាយស្រួលវិនិយោគ។

មជ្ឈមណ្ឌល Connect របស់ក្រុមហ៊ុន Realestate.com.kh កំពុងផ្លាស់ប្តូរវិស័យអចលនទ្រព្យដោយការផ្តល់ជាជំនួយ ការបណ្តុះបណ្តាល និងឧបករណ៍ផ្សេងៗទៅដល់ភ្នាក់ងារលក់ និងអ្នកអភិវឌ្ឍអចលនទ្រព្យ ដើម្បីទាក់ទាញ ព្រមទាំងផ្ដល់ទំនុកចិត្តទទៅដល់អ្នកទិញផងដែរ។ 

សម្រាប់អ្នកទិញ និងអ្នកវិនិយោគ ការរីកដុះដាលនៃវិស័តយអចលនទ្រព្យនេះតំណាងឱ្យឱកាសដ៏អស្ចារ្យមួយ។ ដោយសារតម្លៃអចលនទ្រព្យក្នុងរាជធានីភ្នំពេញនៅតែបន្តកើនឡើង ការអភិវឌ្ឍន៍ក៏កាន់តែកំពុងលេចឡើង រួមបញ្ចូលគ្នានូវការរស់នៅបែបប្រណីត ជាមួយនឹងតម្លៃសមរម្យ ដែលទាក់ទាញអ្នកវិនិយោគគ្រប់លំដាប់។ គម្រោងថ្មីៗ កំពុងត្រូវបានដាក់ឱ្យប្រើប្រាស់ជាមួយនឹងតម្លៃចាប់ផ្តើមដែលមានភាពសមរម្យ បានធ្វើអោយការរស់នៅទីក្រុងនេះកាន់តែមានភាពទាក់ទាញ។ ពីខុនដូដែលមានតម្លៃសមរម្យ រហូតដល់លំនៅឋានជាន់ខ្ពស់ ទីផ្សារអចលនទ្រព្យនៅកម្ពុជាកំពុងវិវឌ្ឍដើម្បីបំពេញតម្រូវការអ្នកទិញចម្រុះ ដូចជាដូចទៅការអភិវឌ្ឍន៍វិស័យអចលនទ្រព្យរបស់ប្រទេសសិង្ហបុរីដែរ។

ជាមួយនឹងកត្តាទាំងនេះ ទីផ្សារអចលនវត្ថុរបស់ប្រទេសកម្ពុជា កំពុងតែត្រៀមខ្លួនសម្រាប់ការអភិវឌ្ឍន៏ប្រកបដោយនិរន្តរភាព។ វិនិយោគិនដែលកំពុងស្វែងរកប្រាក់ចំណូលខ្ពស់ បានចាប់អារម្មណ៏កាន់តែខ្លាំងឡើងចំពោះតម្លៃអចលនទ្រព្យដ៏សមរម្យរបស់ប្រទេសកម្ពុជា ទីតាំងយុទ្ធសាស្ត្រ និងការពង្រីកហេដ្ឋារចនាសម្ព័ន្ធទីក្រុងដែលមានភាពឆាប់រហ័ស។ ការចូលរួមរបស់ក្រុមហ៊ុន Realestate.com.kh នៅក្នុងទីផ្សារនឹងបន្តជំរុញវិស័យនេះទៅមុខ ដោយពង្រឹងកប្រទេសម្ពុជាក្នុងនាមជាមហាអំណាចសេដ្ឋកិច្ច នាពេលអនាគតនៅ​ក្នុងតំបន់អាស៊ីអាគ្នេយ៍។

វិស័យទេសចរណ៍ និងវប្បធម៌

វិស័យទេសចរណ៍នៅតែជាកត្តាជំរុញដ៏សំខាន់នៃវិស័យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ យោងទៅតាមគេហទំព័រ​ Tourism Cambodia ដែលបានបោះផ្សាយនៅឆ្នាំ 2023 ក្នុងឆ្នាំ 2023 កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិប្រមាណ 5.43 លាននាក់ របស់ជាភាគរយមានភាពកើនឡើងគួរឱ្យកត់សម្គាល់រហូតទៅដល់ 139.5% ពីចំនួន 2.27 លាននាក់កាលពីឆ្នាំមុន ដែលបង្ហាញពីវិវឌ្ឍនភាព និងសារៈសំខាន់នៃវិស័យនេះ។ ខណៈដែលប្រាសាទអង្គរវត្តបន្តទាក់ទាញការចាប់អារម្មណ៍ជាសាកល ប្រទេសកម្ពុជាកំពុងតែបន្ត អភិវឌ្ឍន៏វិស័យទេសចរណ៍របស់ខ្លួនជាមួយនឹងការអភិវឌ្ឍន៍ថ្មីៗនៅក្នុងរមណីយដ្ឋានអេកូទេសចរណ៍ តំបន់បេតិកភណ្ឌវប្បធម៌ និងគម្រោងបដិសណ្ឋារកិច្ចប្រណីតមួយចំនួនផងដែរ។ ជាឧទាហរណ៍ គំនិតផ្តួចផ្តើមការបង្កើតរមណីយដ្ឋាទេសចរណ៍ធម្មជាត់បានធ្វើអោយមានការកើនឡើង 250% នៃភ្ញៀវទេសចរ ដោយមានភ្ញៀវទេសចរក្នុងស្រុក និងបរទេសចំនួន 341,621 នាក់ត្រូវបានកត់ត្រាក្នុងរយៈពេល 4 ខែដំបូងនៃឆ្នាំ 2022 បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ 2021  យោងទៅតាមគេហទំព័រ​ B Consulting Cambodia ដែលបានបោះផ្សាយនៅឆ្នាំ 2022 ។

ភាពជោគជ័យរបស់សិង្ហបុរីក្នុងការក្លាយទៅជាគោលដៅទេសចរណ៍មួយក៏ត្រូវបានបង្កើតឡើង ដោយការលាយបញ្ចូលគ្នានៃបេតិកភណ្ឌវប្បធម៌ ភាពទាក់ទាញប្រកបដោយភាពច្នៃប្រឌិត និងបដិសណ្ឋារកិច្ចពិសេសផងដែរ។ កម្ពុជាកំពុងអនុវត្តតាម ដោយការពង្រីកការទាក់ទាញទេសចរណ៍របស់ខ្លួន និងបង្កើតបទពិសោធន៍ទេសចរណ៍ប្រកបដោយនិរន្តរភាព ដែលបង្ហាញពីសម្បត្តិវប្បធម៌ និងធម្មជាតិរបស់ខ្លួនផងដែរ។

ការសង្កត់ធ្ងន់លើការផ្លាស់ប្តូរឌីជីថល

សេដ្ឋកិច្ចឌីជីថលគឺជាវិស័យដ៏សំខាន់មួយសម្រាប់រដ្ឋាភិបាលរបស់ប្រទេសកម្ពុជា ដោយសារតែសារសំខាន់របស់វាក្នុងការឆ្ពោះទៅរកអនាគត។ គំនិតផ្តួចផ្តើមដើម្បីលើកកម្ពស់អក្ខរកម្មឌីជីថល ពង្រីកការចូលប្រើអ៊ីនធឺណិត និងលើកទឹកចិត្តដល់ការចាប់ផ្តើមអាជីវកម្មបច្ចេកវិទ្យាកំពុងទទួលបានសន្ទុះ និងការគាំទ្រយ៉ាងខ្លាំងពីរដ្ធាភិបាល។ ការរៀបចំជាច្រើនដូចជា ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ 2021-2035 បានកំណត់គោលដៅប្រកបដោយមហិច្ឆិតាខ្ពស់ ក្នុងគោលណងធ្វើឱ្យប្រទេសកម្ពុជាក្លាយជាអ្នកដឹកនាំនៅក្នុងទិដ្ឋភាពឌីជីថលក្នុងតំបន់អាស៊ីអាគ្នេយ៍។ 

ការផ្លាស់ប្ដូររបស់ប្រទេសសិង្ហបុរីទៅជាមហាអំណាចសេដ្ឋកិច្ចឌីជីថលត្រូវបានជំរុញដោយ
ការគាំទ្ររបស់រដ្ឋាភិបាលក្នុងការអនុម័តបច្ចេកវិទ្យា ការអប់រំ និងហេដ្ឋារចនាសម្ព័ន្ធ។ មាគ៌ា​បច្ចុប្បន្ន​របស់​ប្រទេស​កម្ពុជាបាន​ឆ្លុះ​បញ្ចាំង​ពី​ចំណុចទាំង​នេះ ​ដោយ​ផ្ដោត​លើ​ការ​អភិវឌ្ឍ​ជំនាញ​ឌីជីថល កំណើន​ពាណិជ្ជកម្ម​អេឡិចត្រូនិក និង​ការ​បង្កើត​បច្ចេកវិទ្យាថ្មីៗ។

តំបន់សេដ្ឋកិច្ចពិសេស និងពាណិជ្ជកម្មសេរី

កម្ពុជាបានបង្កើតតំបន់សេដ្ឋកិច្ចពិសេសជាច្រើន ដែលផ្តល់ការគាំទ្រទៅដល់ផ្នែកពន្ធ និងការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធ ដើម្បីទាក់ទាញក្រុមហ៊ុនបរទេស។ តំបន់ទាំងនេះគឺជាផ្នែកនៃយុទ្ធសាស្ត្ររបស់ប្រទេសកម្ពុជាក្នុងការបង្កើតមូលដ្ឋានផលិតកម្មប្រកួតប្រជែង ជាពិសេសក្នុងវិស័យកាត់ដេរ គ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់រថយន្ត។ ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន និងកូរ៉េខាងត្បូង កម្ពុជាកំពុងដាក់ខ្លួនជាច្រកផ្លូវសម្រាប់ការនាំចូល និងនាំចេញទំនិញ និងសេវាកម្មចូលទៅក្នុងទីផ្សារអាស៊ាន។

ភាពជោគជ័យផ្នែកសេដ្ឋកិច្ចរបស់ប្រទេសសឹង្ហបុរី ភាគច្រើនផ្អែកលើសមត្ថភាពរបស់ខ្លួនក្នុងការបង្កើនកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងផ្តល់បរិយាកាសអាជីវកម្មដែលមានភាពងាយស្រួលសម្រាប់ក្រុមហ៊ុនបរទេស។ កម្ពុជាកំពុងបន្តអនុវត្តយុទ្ធសាស្ត្រស្រដៀងគ្នានេះ ដោយខិតខំបង្កើតសេដ្ឋកិច្ចបើកចំហ ដែលមានប្រសិទ្ធភាពជាងមុន ដើម្បីទាក់ទាញការវិនិយោគសកល។

ការអប់រំ និងការអភិវឌ្ឍន៍ជំនាញ

ការរីកចម្រើនរបស់ប្រទេសសិង្ហបុរីត្រូវបានជំរុញដោយការវិនិយោគក្នុងវិស័យអប់រំ និងការផ្តោតលើការអភិវឌ្ឍន៍ជំនាញ។ កម្ពុជា​ក៏​ចាប់​ផ្តើម​បោះ​ជំហាន​ក្នុងវិស័យ​នេះ​ផង​ដែរ។ ដោយមានការគាំទ្រពីដៃគូអន្តរជាតិ រដ្ឋាភិបាលប្រទេសកម្ពុជាកំពុងវិនិយោគទៅលើកំណែទម្រង់វិស័យអប់រំ ជំនាញឌីជីថល និងការបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។ សាកលវិទ្យាល័យ និងវិទ្យាស្ថានបច្ចេកទេសថ្មីៗកំពុងលេចចេញជារូបរាង ដើម្បីបំពេញតម្រូវការដែលកំពុងតែកើនឡើង។ 

ខណៈពេលដែលប្រព័ន្ធអប់រំរបស់ប្រទេសកម្ពុជានៅតែប្រឈមមុខនឹងបញ្ហាមួយចំនួន កិច្ចខិតខំប្រឹងប្រែងទាំងនេះបង្ហាញពីការប្តេជ្ញាចិត្តក្នុងការកសាងកម្លាំងពលកម្មជំនាញសម្រាប់ប្រទេសកម្ពុជា។ នៅពេលដែលយុវជនកម្ពុជាកាន់តែច្រើនចូលក្នុងទីផ្សារការងារជាមួយនឹងជំនាញច្បាស់លាស់ សេដ្ឋកិច្ចរបស់ប្រទេសនឹងទទួលបានអត្ថប្រយោជន៍ដែលនឹងគាំទ្រដល់ឧស្សាហកម្មដែលកំពុងរីកចម្រើនរបស់ខ្លួនផងដែរ។

ទស្សនវិស័យនាពេលអនាគត

នៅប៉ុន្មានឆ្នាំខាងមុខ ប្រទេសកម្ពុជាមានសក្តានុពលក្នុងការលេចចេញជាដៃគូប្រកួតប្រជែងមួយនៅ ក្នុងសេដ្ឋកិច្ចតំបន់អាស៊ីអាគ្នេយ៍។ ជាមួយនឹងការរួមបញ្ចូលគ្នាវនៃគោលនយោបាយរបស់រដ្ឋាភិបាល ការវិនិយោគពីបរទេស និងការផ្តួចផ្តើមគំនិតក្នុងស្រុក កម្ពុជាពិតជាអាចបង្ហាញផ្លូវស្រដៀងគ្នាទៅនឹងប្រទេសសិង្ហបុរី ។ តាមរយៈការប្រកាន់យកនូវទំនើបកម្ម ខណៈពេលដែលរក្សាបាននូវវប្បធម៌ដ៏ពិសេសរបស់ខ្លួន ប្រទេសកម្ពុជាមានឱកាសក្នុងការក្លាយជាប្រទេសដែលមានឥទ្ធិពលជាក់ជាមិនខាន។

សេចក្តីសន្និដ្ឋាន៖ ដំណើររបស់ប្រទេសកម្ពុជាឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាង

ខណៈ​ដែល​កម្ពុជា​មិន​ទាន់​ក្លាយខ្លួន​ជា "ប្រទរសសិង្ហបុរី​ថ្មី" ទាំងស្រុងក្ដី ការ​ផ្លាស់​ប្តូរ​ដ៏ឆាប់រហ័សរបស់ប្រទេសនេះ ​​កំពុងតែ​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​របស់​ពិភពលោក។ ជាមួយនឹងកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ទីផ្សារអចលនទ្រព្យដ៏រីកចម្រើន ការផ្លាស់ប្តូរឌីជីថល និងការប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ប្រទេសកម្ពុជាកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅមុខដើម្បីក្លាយជាប្រទេសដ៏មានឥទ្ធិពលនៅក្នុងតំបន់។ វឌ្ឍនភាពនៅកំឡុងទស្សវត្សរ៍ក្រោយនឹងមានសារៈសំខាន់ ដោយសារកម្ពុជានឹងបន្តកសាងភាពអស្ចារ្យ ព្រមទាំងដោះស្រាយបញ្ហាប្រឈមរបស់ខ្លួនផងដែរ។

Comments