+85561 777 090
Logo
អាជីវកម្មលក់ចំនីអាហារ៖ ផលវិបាក និងការសម្របខ្លួនជាមួយនឹងបរិបទនៃការ​រីករាលដាល ​ជម្ងឺកូវីត១៩សារជាថ្មី
Updated on: June 6, 2022, 5:00 p.m.
Published on: March 22, 2021, 9:50 a.m.

អាជីវកម្មលក់ចំនីអាហារ៖ ផលវិបាក និងការសម្របខ្លួនជាមួយនឹងបរិបទនៃការ​រីករាលដាល ​ជម្ងឺកូវីត១៩សារជាថ្មី


អាជីវកម្មលក់ចំនីអាហារត្រូវបានគេមើលឃើញថានៅតែបន្តមានការធ្លាក់ចុះខណៈដែលជម្ងឺកូវីត១៩នៅតែបន្តវាយលុកក្នុងប្រទេសកម្ពុជា។ រូបថតដោយ K/T Pann Ranchana

ព្រឺត្តការណ៍វីករាលដាលជម្ងឺកូវីត១៩ជាសហគមន៍ថ្ងៃ២០កុម្ភៈ ដែលបានធ្វើអោយករណីអ្នកឆ្លងសរុប លោតពី៤៨៤ ទៅដល់ ២៤៤០ករណី ក្នុងរយៈពេលត្រឹមតែ៤សប្តាហ៍ នឹងបានធ្វើអោយមាន អ្នកស្លាប់រហូតដល់ ១១នាក់ (គិតមកត្រឹមថ្ងៃ ៣១ ខែមីនានេះ)។ ឆ្លើយតបនឹងព្រឹត្តការណ៍នេះ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលប្រចាំតំបន់នីមួយៗបានធ្វើការយ៉ាងសស្រាក់ក្នុងការ ទប់ស្កាត់ជម្ងឺមួយនេះ ខណៈដែលជម្ងឺនេះនៅតែបន្តកើនឡើងពីម្នាក់ទៅម្នាក់។

ការរីករាលដាលជាសហគមន៍លើកនេះ បានបង្ខំអោយប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋដែលរស់នៅ រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុសង្ខំនៅក្នុងផ្ទះរបស់ខ្លួនដើម្បីបង្ការ ការរីករាលដាលកាន់តែធំ។ ទន្ទឹមនឹងនេះ យើងសង្កេតឃើញថា វិស័យអាជីវកម្មលក់ចំនីអាហារត្រូវ ទទួលផលប៉ះពាល់គួរឱ្យកត់សម្គាល់ ដោយសារចំនួនអ្នកចេញទៅខាងក្រៅកាន់តែតិចជាងមុន។ 

តាមការសិក្សាពីអ្នកជំនាញផ្នែកអាជីវកម្មនៅក្នុងប្រទេសកម្ពុជា លទ្ធផលបានបង្ហាញថាអាជីវកម្ម និងហាងលក់ចំនីអាហាររហូតដល់៥៨% ត្រូវបានបិទការដំណើរការជាបណ្តោះអាសន្ន។ ក្នុងនោះដែរ ព្រឹត្តការណ៍២០កុម្ភៈនេះ រឹតតែធ្វើការអោយអាជីវកម្មប្រភេទចំនីអាហារមានការប៉ះពាល់កាន់តែខ្លាំងមួយកម្រិតទៀត។ ជាលទ្ធផល វាបានធ្វើអោយម្ចាស់អាជីវកម្មទាំងអស់ ធ្វើការពិចារណាឡើងវិញទៅលើយុទ្ធសាស្រអាជីវកម្មរយៈពេលវែងសម្រាប់អាជីវកម្មរបស់ខ្លួន។ 

តាមការស្ទង់មើលដោយលោក Simon Griffiths នាយកប្រតិបត្តិក្រុមហ៊ុនTMC បានបង្ហាញថា “ ថ្វីបើឥឡូវនេះ នៅពេលដែលមនុស្សម្នាក់ចង់ញ៉ាំអាហារអ្វីមួយ ពួកគេតងតែគិតដល់កម្មវិធីទូរស័ព្ទ (apps) ដើម្បីកម្មង់ ប៉ុន្តែកម្មវិធីនេះនៅតែមិនអាចជំនួសការទិញនៅកន្លែងផ្ទាល់ដដែល “។ កម្មវិធីកម្មង់ទំនិញ និងអាហារតាមទូរស័ព្ទ បានចូលរួមចំនែកបង្កើនការលក់ពី២០% ទៅ​ ៤០% ចំពោះអាជីវកម្មដែលពូកែប្រើប្រាស់យុទ្ធសាស្ត្រលក់ដូរតាមប្រព័ន្ធឌីជីថល។​ ទោះជាយ៉ាងណាក៏ដោយ ចំនួននេះនៅតែមិនអាចស្មើនឹងប្រតិបត្តិការទិញលក់នៅក្នុងហាងផ្ទាល់។ 

តាមមតិរបស់បុគ្គលិកនៅក្នុងអាជីវកម្មដែលសុំមិនបញ្ចេញឈ្មោះបានបង្ហាញ កម្មវិធីទូរស័ព្ទសម្រាប់ ហៅដឹកជញ្ចូន បានទទួលបានប្រើប្រាស់ច្រើនជាងមុន និងក្លាយជាជម្រើសសំខាន់មួយសម្រាប់ អាជីវកម្មផ្នែកចំនីអាហារ។ ក្នុងកំឡុងពេលដែលជម្ងឺកូវីត១៩ធ្វើការវាយលុកខ្លាំង ការកម្មង់ទិញតាម ទូរស័ព្ទដៃកើនឡើងរហូតដល់៦០%បើប្រៀបនឹងប្រតិបត្តិការទាំងស្រុងរបស់អាជីវកម្ម។ 

ថ្វីបើដូច្នេះមែន លោកមានទស្សនៈដូចគ្នាត្រង់ថា បើទោះបីជាកម្មវិធីកម្មង់អាហារនេះបានជួយ អោយម្ចាស់អាជីវកម្មបន្តការលក់របស់ខ្លួន ប៉ុន្តែវាមិនអាចធ្វើអោយអាជីវកម្មនោះមានស្ថេរភាព នោះឡើយ ដោយសារការចំនេញពីប្រតិបត្តិការគឺមានលក្ខណៈតិចជាងការលក់ក្នុងហាងផ្ទាល់ ព្រោះចំនែកនោះត្រូវបានបង់ចូលទៅជាកម្រៃជើងសាររបស់ក្រុមហ៊ុនដឹកជញ្ជូន ទាំងដែលតម្លៃលក់ គឺត្រូវទុកនៅដូចកាលដែលលក់ផ្ទាល់ក្នុងហាងដែរ។​

គំនិតនៃការប្រើប្រាស់ប្រតិបត្តិការជាច្រើនតាមរយៈអនឡាញ នឹងនៅតែបន្តរហូតប្រសិនបើជម្ងឹ កូវីត១៩នេះមិនទាន់បានធូរស្បើយ បើទោះបីជាការអនុវត្តបែបនេះមិនត្រូវគ្រប់ប្រភេទអាជីវកម្មក៏ ដោយក្តី។ “អ្នកអ្នកប្រកបអាជីវកម្មតាមប្រភេទអនឡាញសុទ្ធ​ ប្រសិនជាអាជីវកម្មរបស់អ្នកធ្វើឡើង តាមគោលការណ៍នោះ ប៉ុន្តែចំពោះអាជីវកម្មជាច្រើនដែលបង្កើតឡើងមុនពេលមានជម្ងឺនេះ ពួកគេមិនបានប្រុងប្រៀបគ្រប់គ្រាន់ក្នុងការកែប្រែខ្លួនទៅតាមសម័យឌីជីថលទេ” ទស្សនៈរបស់ ម្ចាស់អាជីវកម្ម។​

“ ដោយការតែបញ្ហានេះធ្វើអោយចំនូលរបស់អាជីវកម្មមានកម្រិត ដូច្នេះមានអាជីវកម្មជាច្រើន ចាប់ផ្តើមផ្លាស់ប្តូរការចំនាយរបស់ខ្លួនជាច្រើន។ ឧទារហណ៍ដូចជាការទីផ្សារ ដែលធ្លាប់តែជារឿង សំខាន់ពីមុន ប៉ុន្តែពេលនេះវាមិនសូវមានសារៈសំខាន់ទៀតទេ” លោកបន្តបញ្ជាក់លើចំនុចនេះ។ 

“ក្នុងរយៈពេលនេះ ដោយសារតែមនុស្សមិនសូវចង់ទិញទៅក្រៅ ដូច្នេះពួកយើងមិនសូវបង្កើតអ្វីថ្មី រឺចំនាយច្រើនជាងមុនប្រសិនជាមិនចាំបាច់នោះទេ។ ការធ្វើទីផ្សារដែលពួកយើងមាននៅពេលនេះ គឺផ្តោតសំខាន់ដើម្បីអោយអតិថិជនដឹងថាពួកយើងនៅបន្តដំណើរការតែប៉ុណ្ណោះ”។ 

ជាចុងក្រោយ លោកបន្តលើកឡើងថា កម្មវីធីកម្មង់អាហារតាមទូរស័ព្ទដៃគឺជាឈ្នាន់មួយសម្រាប់ ធ្វើទីផ្សារទៅហើយ ដូច្នេះនៅពេលដែលមានកម្មវិធីប្រភេទនេះថ្មីៗចូលមកកាន់ទីផ្សារ អាជីវកម្ម ទាំងឡាយត្រូវបន្តចូលសហការជាមួយក្រុមហ៊ុនទាំងនោះទៀត ព្រោះពួកគេមិនចង់អោយអតិថិជន ភ្លេចថាពួកគេក៏នៅបើកដំណើរការក្នុងទីផ្សារដែរ”​​៕

Comments