+85561 777 090
Logo

Editorial content

តេីការវិនិយោគបៃតង​ ​អាចផ្លាស់ប្តូរវិស័យអចលទ្រព្យនាពេលខាងមុខបានយ៉ាងដូចម្តេច?
Updated on: November 19, 2024, 7:00 a.m.
Published on: November 19, 2024, 7:00 a.m.

តេីការវិនិយោគបៃតង​ ​អាចផ្លាស់ប្តូរវិស័យអចលទ្រព្យនាពេលខាងមុខបានយ៉ាងដូចម្តេច?


តេីអ្វីជាការវិនិយោគបៃតង?

ការវិនិយោគបៃតង សំដៅទៅលើការវិនិយោគលើគម្រោង ឬអាជីវកម្មដែលគាំទ្រដល់និរន្តរភាពបរិស្ថាន។ វាត្រូវបានរួមបញ្ចូលវិធីក្នុងការវិនិយោគប្រពៃណីមួយចំនួនដែលមានដូចជា ភាគហ៊ុនមូលនិធិប្តូរប្រាក់មូលបត្របំណុល និងគម្រោងបៃតងផ្សេងៗ។ ការវិនិយោគបែបនេះផ្តោតលើអាជីវកម្ម ដែលកំពុងតែខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយការប៉ះពាល់បរិស្ថានដូចជា ការកាត់បន្ថយកាកសំណល់ ការគ្រប់គ្រងការបញ្ចេញកាបូន ការអភិរក្សធនធានធម្មជាតិ និងការបង្កើនប្រសិទ្ធភាពថាមពល។ ខុសពីការវិនិយោគធម្មតាដែលផ្តោតលើប្រាក់ចំណេញតែប៉ុណ្ណោះ ការវិនិយោគបៃតងមានគោលបំណងទទួលបានប្រាក់ចំណេញ ខណៈពេលដែលរួមចំណែកបង្កើតសុខុមាលភាពសម្រាប់បរិស្ថាន និងអនាគតរបស់ភពផែនដីផងដែរ។

ពិភពលោកនាពេលបច្ចុប្បន្នកំពុងប្រឈមនឹងការប្រែប្រួលអាកាសធាតុ និងបញ្ហាបរិស្ថាន ដូច្នេះការវិនិយោគបៃតងបានផ្តល់ឱកាសដ៏ល្អសម្រាប់អ្នកវិនិយោគ។ វាអាចធ្វើឱ្យអ្នកវិនិយោគសម្រេចគោលដៅហិរញ្ញវត្ថុរបស់ខ្លួនប្រកបដោយនិរន្តរភាព ។ លើសពីនេះទៅទៀត ការវិនិយោគបៃតងបានក្លាយទៅជាមធ្យោបាយដែលជួយឱ្យសហគ្រាស និងអាជីវកម្មគ្រប់ប្រភេទអោយកាន់តែយល់បន្ថែមពីវិធីសាស្រ្តក្នុងការថែទាំបរិស្ថាន ។

តេីការវិនិយោគបៃតងជះឥន្ធិពលដូចម្តេចខ្លះទៅលេីផ្នែកអចលទ្រព្យ?

ការ​វិនិយោគ​បៃតង​​គឺជាចំណែកដ៏ធំមួយក្នុងការជួយទៅដល់ការអភិវឌ្ឍន៍ទៅដល់វិស័យអចលទ្រព្យ​ ដែលអាចអោយអ្នកអភិវឌ្ឍន៍ និងអ្នកគ្រប់គ្រងអចលនទ្រព្យគ្រប់រូបផ្តល់អាទិភាពកាន់តែខ្លាំងឡើងទៅលើនិរន្តរភាពរបស់បរិស្ថាន។ ការវិនិយោគទៅលើអចលនទ្រព្យបៃតង ផ្តោតសំខាន់លើគម្រោងដែលសម្របសម្រួលនិងថែរក្សាបរិស្ថាន ចាប់ពីដំណាក់កាលសាងសង់រហូតដល់ការប្រើប្រាស់ប្រតិបត្តិ។ គម្រោងទាំងនេះប្រើប្រាស់វត្ថុធាតុដើមប្រកបដោយនិរន្តរភាព សន្សំសំចៃថាមពល បង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងទឹក និងអនុវត្តស្តង់ដារអគារបៃតង។ តាមរយៈការរួមបញ្ចូលគោលការណ៍វិនិយោគបៃតង អ្នកអភិវឌ្ឍន៍អាចបង្កើតអគារដែលកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន និងរួមចំណែកសម្រួលឱ្យភពផែនដីកាន់តែមានសុខុមាលភាព។

នេះជារបៀបដែលការវិនិយោគបៃតងអាចជួយទៅដល់វិស័យអចលនទ្រព្យនិងហេតុផលដែលជំរុញឱ្យការវិនិយោគទាំងនេះកាន់តែទាក់ទាញចំណាប់អារម្មណ៍។

និរន្តរភាព

ក្នុងវិស័យអចលនទ្រព្យ និរន្តរភាពគឺជាមូលដ្ឋាលដ៏សំខាន់សម្រាប់ការវិនិយោគបៃតង។ នៅពេលដែលមនុស្សមានការយល់ដឹងបន្ថែមអំពីបរិស្ថាន អ្នកអភិវឌ្ឍន៍ វិនិយោគិន និងអ្នកប្រើប្រាស់ ក៏កាន់តែផ្តល់អាទិភាពចំពោះអគារដែលបន្ថយផលប៉ះពាល់លើបរិស្ថាន។ ការវិនិយោគបៃតងនេះផ្តោតលើការបង្កើតអគារដោយសន្សំសំចៃថាមពល ធ្វើពីវត្ថុធាតុដើមប្រកបដោយនិរន្តរភាព។ ជាឧទាហរណ៍ គម្រោងខុនដូ Picasso Sky Gemme គឺជាគម្រោងខុនដូដ៏ទំនើបមួយដែលត្រូវបានសាងសង់ឡើងប្រកបដោយនិរន្តរភាព ស្ថិតនៅខណ្ឌបឹងកេងកង ១ រាជធានីភ្នំពេញ។ អគារនេះត្រូវបានរចនាឡើងដោយផ្តោតលើបរិស្ថាន មានបង្អួចធំៗដើម្បីបន្ថយការប្រើប្រាស់កង្ហារ ឬម៉ាស៊ីនត្រជាក់ មានទីធ្លាពណ៌បៃតងនៅខាងក្រៅអគារ និងបរិក្ខារដែលផ្តោតលើសុខុមាលភាពដូចជា សួនច្បារ ស្កាយបារ និងអាងហែលទឹក។ ខុនដូកម្ពស់ 52 ជាន់នេះបង្កើតការរួមបញ្ចូលគ្នារវាងភាពប្រណិត ភាពស្រស់ស្អាត និងទំនួលខុសត្រូវចំពោះបរិស្ថាន។

ការលើកទឹកចិត្ត និងបទប្បញ្ញត្តិរបស់រដ្ឋាភិបាល

រដ្ឋាភិបាលនៅទូទាំងពិភពលោកគាំទ្រការវិនិយោគក្នុងអគារបៃតង ដោយផ្តល់ការលើកទឹកចិត្តដូចជា ការបញ្ចុះពន្ធ ការឧបត្ថម្ភ និងបទប្បញ្ញត្តិដែលធ្វើឲ្យការវិនិយោគនៅក្នុងអចលនទ្រព្យបៃតងកាន់តែទាក់ទាញ។ វិធានការទាំងនេះជួយលើកទឹកចិត្តឲ្យអ្នកអភិវឌ្ឍន៍ និងម្ចាស់ផ្ទះផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ ច្បាប់ស្តង់ដារថាមពលដែលកំណត់ទាក់ទងនឹងការអនុវត្តន៍ឲ្យមានការអនុលោមភាព និងគុណភាព។ 

ការលើកទឹកចិត្ត និងបទប្បញ្ញត្តិរបស់រដ្ឋាភិបាលបានធ្វើឲ្យអចលនទ្រព្យបៃតងកាន់តែទាក់ទាញ ដោយអាចសន្សំប្រាក់ក្នុងរយះពេលវែង តាមរយៈការកាត់បន្ថយការប្រើប្រាស់អគ្គិសនីនិងការចំណាយសម្រាប់ការថែទាំ។វិធានការទាំងនេះក៏ផ្តល់ឱ្យអចលនទ្រព្យមានទីផ្សារប្រកួតប្រជែងដែលជួយទៅដល់អ្នកអភិវឌ្ឍន៍និងម្ចាស់ផ្ទះក្នុងការរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុខណៈពេលដែលពួកគេអាចទទួលបានប្រាក់ចំណេញពីការកាត់បន្ថយការប្រើប្រាស់អគ្គិសនី និងអាចកសាងអនាគតប្រកបដោយនិរន្តរភាព។

​តម្រូវការរបស់អ្នកប្រេីប្រាស់ ធ្វេីអោយមានការប្រែប្រួលទីផ្សារ 

និរន្តរភាពបានក្លាយទៅជាតម្រូវការដ៏ចាំបាច់របស់អ្នកប្រើប្រាស់ហេីយមានការកេីនឡេីងក្នុងទីផ្សារអចលទ្រព្យ។អ្នកទិញកំពុងស្វែងរកយ៉ាងសកម្មនូវកន្លែងរស់នៅដែលផ្តោតលើសុខភាព នឹងមានបរិស្ថានល្អ ដែលជំរុញឱ្យអ្នកអភិវឌ្ឍន៍បញ្ចូលនូវសម្ភារៈប្រកបដោយនិរន្តរភាព ការរចនាសន្សំសំចៃថាមពលនិងបរិក្ខារបៃតង។ការផ្លាស់ប្តូរនេះឆ្ពោះទៅរកជម្រើសដែលទទួលខុសត្រូវចំពោះបរិស្ថានដោយមិនត្រឹមតែបំពេញតាមការរំពឹងទុករបស់ទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញឱ្យមានការបង្កើតថ្មីនៅក្នុងឧស្សាហកម្មផងដែរ។

បច្ចុប្បន្ននេះអ្នកអភិវឌ្ឍន៍កំពុងសម្របខ្លួនដើម្បីបង្កើតជម្រើសការរស់នៅប្រកបដោយនិរន្តរភាពនិងមានគុណភាពខ្ពស់ស្របតាមតម្រូវការអ្នកប្រើប្រាស់។ជាក់ស្ដែងគម្រោងខុនដូTimeSquare8គឺជាឧទាហរណ៍ដ៏ល្អបំផុតសម្រាប់ការឆ្លើយតបទៅនឹងតម្រូវការកន្លែងស្នាក់នៅប្រណីតដែលរួមបញ្ចូលទាំងផាសុខភាពនិងលក្ខណៈបៃតង។អគារនេះត្រូវបានរចនាឡើងដោយផ្ដោតលើការសន្សំសំចៃថាមពល ប្រើប្រាស់វត្ថុធាតុដើមប្រកបដោយនិរន្តរភាព និងបន្ថែមបរិក្ខារធម្មជាតិនិងផាសុខភាព ដូចជាអាងហែលទឹក និងកន្លែងហាត់ប្រាណលើដំបូល។ គម្រោងខុនដូ Time Square 8​ មិនត្រឹមតែបំពេញតម្រូវការក្នុងការរស់នៅដែលមានផាសុខភាពនិងគុណភាពខ្ពស់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងជំរុញការច្នៃប្រឌិតថ្មីៗក្នុងវិស័យអចលនទ្រព្យផងដែរ។

ការវិនិយោគអចលនទ្រព្យបៃតងគឺជាអនាគត

វិស័យអចលនទ្រព្យចូលរួមយ៉ាងសំខាន់ក្នុងការបញ្ចេញឧស្ម័នកាបូន និងការប្រើប្រាស់ថាមពល ដូច្នេះការអនុវត្តវិធានការបៃតងគឺមានសារៈសំខាន់ណាស់។ការវិនិយោគលើអចលនទ្រព្យបៃតងជួយឱ្យវិនិយោគិនដែលមានការយល់ដឹងអំពីបរិស្ថាន រួមចំណែកក្នុងការថែរក្សាបរិស្ថានបាន ព្រមទាំងអាចទទួលបានប្រាក់ចំណេញផងដែរ។

នៅពេលដែលតម្រូវការសម្រាប់អចលនទ្រព្យដែលមានផលប៉ះពាល់តិចកើនឡើង ទីផ្សារអចលនទ្រព្យបៃតងបានក្លាយជាតម្រូវការ និងក្លាយជាផ្នែកដ៏មានតម្លៃមួយក្នុងការវិនិយោគ។ ដោយរួមបញ្ចូលទំនួលខុសត្រូវចំពោះបរិស្ថាន អាចទទួលបានប្រាក់ចំណេញ ការវិនិយោគលើអចលនទ្រព្យបៃតងបានរួមចំណែកបង្កើតអនាគតប្រកបដោយនិរន្តរភាព និងភពផែនដីដែលស្អាត និងមានសុខភាពល្អ។

សេចក្តីសន្និដ្ឋាន៖ និរន្តរភាពការវិនិយោគនាពេលអនាគតក្នុងវិស័យអចលទ្រព្យ

ការវិនិយោគលើអចលនទ្រព្យបៃតងមិនត្រឹមតែផ្លាស់ប្តូរលេីឧស្សាហកម្មប៉ុណ្ណោះទេប៉ុន្តែថែមទាំងបើកផ្លូវទៅកាន់អនាគតប្រកបដោយនិរន្តរភាពនិងមានប្រាក់ចំណេញបន្ថែម។នៅពេលដែលតម្រូវការសម្រាប់អចលនទ្រព្យដែលមិនប៉ះពាល់ដល់បរិស្ថានកើនឡើងវិនិយោគិនអាចរួមចំណែកដល់បរិស្ថានបាន ជាមួយនឹងអត្ថប្រយោជន៍ដូចជា៖ ថ្លៃចំណាយលេីប្រតិបត្តិការអស់តិច ​តម្លៃអចលនទ្រព្យកើនឡើងនិងប្រាក់ចំណេញរយៈពេលវែង។ជាមួយនឹងការលើកទឹកចិត្តពីរដ្ឋាភិបាលការកើនឡើងនៃការចង់បានរបស់អ្នកប្រើប្រាស់និងការយល់ដឹងកាន់តែច្បាស់អំពីបញ្ហាប្រែប្រួលអាកាសធាតុទីផ្សារអចលនទ្រព្យបៃតងកំពុងរីកដុះដាលដោយផ្តល់អាទិភាពលើនិរន្តរភាពអ្នកអភិវឌ្ឍន៍និងអ្នកវិនិយោគកំពុងរួមចំណែកបង្កើតភពផែនដីបៃតង ខណៈដែលទទួលបានអត្ថប្រយោជន៍ផងដែរ។

Comments