+85561 777 090
Logo
តើវិស័យអចលនទ្រព្យនៅកម្ពុជានឹងត្រូវសម្របខ្លួនយ៉ាងដូម្តេចក្នុងខណៈពេលមានការបិទខ្ទប់នេះ?
Updated on: June 6, 2022, 5:00 p.m.
Published on: April 20, 2021, 7:25 a.m.

តើវិស័យអចលនទ្រព្យនៅកម្ពុជានឹងត្រូវសម្របខ្លួនយ៉ាងដូម្តេចក្នុងខណៈពេលមានការបិទខ្ទប់នេះ?


ខណៈពេលដែលប្រទេសកម្ពុជាកំពុងជួបប្រទះ​នឹងជម្ងឺកូវីត១៩ ដែលកំពុងអូសបន្លាយរយៈពេលជាង១ឆ្នាំមកហើយ ទើបតែរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះទេ ដែលយើងបានឆ្លងកាត់ការបិទខ្ទប់មិនឱ្យធ្វើដំណើរ ដើម្បីការពារការរីករាលដាលបន្តខ្លាំង។ នៅក្នុងពេលជាមួយគ្នានេះ អាជីវកម្មជាច្រើន ជាពិសេសប្រភេទអាជីវកម្មពាក់ព័ន្ធនឹងវិស័យ អចលនទ្រព្យ សុទ្ធតែកំពុងបារម្ភថា  “តើនឹងមានអ្វីកើតឡើងបន្តទៀត?”

លោក ច្រឹក សុខនីម ប្រធានសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យនៅកម្ពុជា នឹងផ្តល់វត្តមានក្នុងកិច្ចសម្ភាសន៍មួយជាមួយលោក Tom O’Sullivan នាយកប្រតិបត្តិក្រុមហ៊ុន Realestate.com.kh ដើម្បីពិភាក្សាលើប្រធានបទសំខាន់មួយគឺ “តើទីផ្សារអចលនទ្រព្យនៅកម្ពុជានឹងត្រូវសម្របខ្លន និងរៀបចំយុទ្ធសាស្ត្របែបណាដើម្បីបន្តដឹកនាំអាជីវកម្មរបស់ខ្លួនក្នុងកំឡុងពេលបិទខ្ទប់នេះ?”

សូមចុចចូល Link នេះដើម្បីចួលរូមស្តាប់កិច្ចសម្ភាសន៍

កិច្ចសម្ភាសន៍នឹងចាក់ផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១​ នៅម៉ោង២រសៀល តាមរយៈកម្មវិធី និងផ្សាយបន្តផ្ទាល់តាមរយៈ ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុនRealestate.com.kh

ក្រុមហ៊ុន Realestate.com.kh នៅតែបន្តការផ្តល់ជូនព័ត៌មាន និងចំនេះដឹងសំខាន់ៗពាក់ព័ន្ធនឹង​ វិស័យអចលនទ្រព្យនៅកម្ពុជា ទៅកាន់អតិថិជនដែលកំពុងស្វែងរកអលចនទ្រព្យទាំងក្នុង និងក្រៅប្រទេស។

 

Comments